no-alternative title
no-alternative title

ស្មាតហ្វូន realme 8 Pro ឌីស្សាញជាមួយរចនាបថថ្មី មានអេក្រង់ Super AMOLED បំពាក់នូវបច្ចេកវិទ្យាសាកថ្មឈានមុខគេកម្រិត 50W SuperDart សាកត្រឹម 17 នាទី បាន 50%

កាលពីថ្មីៗនេះ realme បានប្រកាសថា realme 8 Pro ដែលមានបំពាក់បច្ចេកវិទ្យាសាកថ្មលឿន 50W SuperDart Charge ដែលជិតនឹងដាក់ប្រកាសឆាប់ៗនេះ អាចសាកបានដល់ 50% ក្នុងរយៈពេលត្រឹម 17នាទី។ ក្រុមហ៊ុនស្មាតហ្វូន realme ដែលជាប្រេនស្មាតហ្វូនលូតលាស់លឿនបំផុតក្នុងពិភពលោក បានបង្ហាញនូវវត្តមានកាមេរ៉ាទំហំ 108MP ដំបូងបង្អស់របស់ខ្លួនដែលបានបំពាក់លើស្មាតហ្វូនស៊េរីថ្មី គឺ realme 8 Pro ហើយវាគឺជាបច្ចេកវិទ្យាកាមេរ៉ាទំនើបចុងក្រោយ។

នេះមានន័យថា realme នឹងក្លាយជាក្រុមហ៊ុនស្មាតហ្វូនដំបូងគេនៅក្នុងប្រទេសកម្ពុជាដែលបាននាំយកកាមេរ៉ាធំ 108MP និង បច្ចេកវិទ្យាសាក ថ្ម លឿនកម្រិត Flagship ដាក់នៅលើស្មាតហ្វូនជួរតម្លៃ $300-$400 អាចឲ្យយុវវ័យកាន់តែច្រើនបានប្រើប្រាស់បច្ចេកវិទ្យាពេញនិយមនិងឈានមុខគេ និងក្លាយជាអ្នកផ្សព្វផ្សាយបច្ចេកវិទ្យាពេញនិយមពិតប្រាកដ។ អ្នកអាចស្វែងយល់បន្ថែមដោយស្វែងរក realme ឬ reame 8 Pro នៅលើ www.google.com ។

រូបភាពពាណិជ្ជកម្ម
no-alternative title

 

ការសាកថ្មលឿនលឿនតែងតែជាចំណុចខ្លាំងរបស់ Realme ។ Realme 8 Pro ជាមួយនឹងថាមពលថ្មទំហំ 4500mAh នៅពេលសាកថាមពល SuperDart 50W វាចំណាយពេលត្រឹមតែ 47 នាទីប៉ុណ្ណោះសាកដល់ 100 %។ បច្ចេកវិទ្យាសាកថ្មលឿន 50W SuperDart រក្សាល្បឿនសាកឲ្យនៅតែលឿន ទោះបីអ្នកលេងហ្គេម ឬមើលវីដេអូ ។ អ្នកនឹងអាចបញ្ចូលថ្មបាន 53% ក្នុងរយៈពេលតែ 30 នាទី នៅពេលអ្នកកំពុងសាកថ្ម និងលេងហ្គេមក្នុងពេលជាមួយគ្នា។ បើនិយាយពីអាយុកាលថ្ម កម្មវិធីបង្កើនប្រសិទ្ធិភាពថ្ម អនុញ្ញាតឱ្យអ្នកទុកទូរសព្ទចោលបានរយៈពេល 25 ថ្ងៃ ឬមើលវីដេអូតាមអ៊ិនធឺរ ណែត 20 ម៉ោង។ ជាមួយមុខងារសន្សំសំចៃថ្ម Super Power Saving Mode, នៅពេលដែលថ្មនៅសល់ត្រឹមតែ 5% គឺអាចទុកបានរហូតដល់ 32 ម៉ោង ឬ 98mins ក្នុងការហៅទូរសព្ទ អស់បារម្មណ៍រឿងអស់ថ្ម។ ទាំងនេះគឺជាលក្ខណៈសម្បត្តិដ៏ល្អដែលអ្នកប្រើប្រាស់ចង់បាន ព្រោះវាអាចបន់បែនបានគ្រប់កាលៈទេសៈ។

realme 8 Pro ត្រូវបានបំពាក់ដោយអេក្រង់លាតពេញ Super AMOLED ទំហំ 6.4 អ៊ីញកម្រិតបង្ហាញ Full HD ជាមួយកម្រិតប៉ះបញ្ជា 180Hz វាពិតជាប្រសើរខ្មាំងណាស់សម្រាប់ការលេងហ្គេម។ អេក្រង់ AMOLED អាចជួយឱ្យអេក្រង់ភ្លឺជាងមុន មានអេក្រង់បង្ហាញរូបភាពច្បាស់ជាងមុន។  សូមអរគុណចំពោះអេក្រង់ Super AMOLED realme 8 pro គាំទ្រមុខងារ Always-on Display ដូច្នេះ អ្នកអាចមើលឃើញព័ត៌មានសំខាន់ៗភ្លាមៗ។ ទន្ទឹមនឹងនេះអេក្រង់ Super AMOLED ក៏ត្រូវបានបំពាក់ដោយស្កេនម្រាមដៃក្នុងអេក្រង់ ដែលអាចដោះសោរបានរហ័ស។ realme 8 Pro ក៏មានមុខងារមើលក្រោមពន្លឺថ្ងៃផងដែរ ជាមួយកម្រិតពន្លឺឡើងដល់រហូត 1000nits ដើម្បីធានាថាអាចមើលឃើញក្រោមពន្លឺថ្ងៃ ហើយវាក៏មានមុខងារការពារភ្នែកផងដែរ ។

 

ជាមួយអេក្រង់ Super AMOLED វាក៏ជួយ realme 8 Pro ឲ្យមានរាងស្តើងផងដែរ realme 8 Pro ការរចនាលក្ខណៈលេចធ្លោ និងពេញនិយម ដែលទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នកគ្រប់គ្នា ។ ហើយផ្នែកខាងក្រោយមានពាក្យ Dare to Leap ភាពហ៊ានឆ្ពោះទៅមុខ គឺជាឆន្ទៈរបស់ realme។ រចនាបថបង្ហាញពីប្លែកពីគេរបស់ realme បង្កើតភាពពេញនិយមដែលដូចទៅនឹងស្មារតី Dare to Leap ។ កាន់តែពិសេសនិន្នាការនៃរូបរាងស្មាតហ្វូនស្ដើង និងស្រាលបានក្លាយជាការពេញនិយមចាប់តាំងពីពេលនេះ។  ” ស្ដើង និង ស្រាល ” នឹងក្លាយជាផ្នែកសំខាន់មួយលើការរចនាម៉ូដស្មាតហ្វូននាពេលអនាគត។ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

ដោយ ប៉េងលីន
មជ្ឈមណ្ឌលចែកចាយផ្លូវការ BYD បានបង្ហាញខ្លួនជាផ្លូវការនៅផ្លូវ 60m ផ្តល់ជូននូវបទពិសោធន៍ និងសេវាកម្មពេញលេញ សម្រាប់អតិថិជន

មជ្ឈមណ្ឌលចែកចាយផ្លូវការ BYD បានបង្ហាញខ្លួនជាផ្លូវការនៅផ្លូវ 60m ផ្តល់ជូននូវបទពិសោធន៍ និងសេវាកម្មពេញលេញ សម្រាប់អតិថិជន

ដោយ ប៉េងលីន
មជ្ឈមណ្ឌលតាំងបង្ហាញរថយន្ត BYD & Denza Flagship Center សម្ពោធជាផ្លូវការនៅរាជធានីភ្នំពេញ បើកទំព័រថ្មីនៃយុគសម័យធ្វើដំណើរឆ្លាតវៃ និងបៃតងនៅកម្ពុជា

មជ្ឈមណ្ឌលតាំងបង្ហាញរថយន្ត BYD & Denza Flagship Center សម្ពោធជាផ្លូវការនៅរាជធានីភ្នំពេញ បើកទំព័រថ្មីនៃយុគសម័យធ្វើដំណើរឆ្លាតវៃ និងបៃតងនៅកម្ពុជា

ដោយ ប៉េងលីន
ស៊ុនស៊ីម៉ិចកូ ប្រកាសចេញប្រូម៉ូសិនសម្រាប់ឱកាសចូលឆ្នាំចិន ផ្តល់ជូនអាំងប៉ាវសំណាងឆ្នាំថ្មី ២០២៦

ស៊ុនស៊ីម៉ិចកូ ប្រកាសចេញប្រូម៉ូសិនសម្រាប់ឱកាសចូលឆ្នាំចិន ផ្តល់ជូនអាំងប៉ាវសំណាងឆ្នាំថ្មី ២០២៦

ដោយ ប៉េងលីន
Air Cambodia បានបញ្ជាទិញយន្តហោះដឹកអ្នកដំណើរ Boeing 737 MAX ចំនួនដល់ទៅ 20 គ្រឿង

Air Cambodia បានបញ្ជាទិញយន្តហោះដឹកអ្នកដំណើរ Boeing 737 MAX ចំនួនដល់ទៅ 20 គ្រឿង

ដោយ ប៉េងលីន
 ASUS កាន់កាប់តំណែងជើងឯក AI PC ជាមួយការសម្ពោធ AMD Ryzen™ AI 400 Series មុនគេបង្អស់នៅកម្ពុជា

ASUS កាន់កាប់តំណែងជើងឯក AI PC ជាមួយការសម្ពោធ AMD Ryzen™ AI 400 Series មុនគេបង្អស់នៅកម្ពុជា

ដោយ ប៉េងលីន