no-alternative title

កក់ទុក realme 8 Pro ស្មាតហ្វូនកំពូលកាមេរ៉ាទំហំ 108 មេហ្គាភិចស៊ែល ឥឡូវនេះ តម្លៃតែ 369 ដុល្លារ តែប៉ុណ្ណោះ និងមានជូនកាដូជាច្រើនថែមទៀតផង

កាលពីថ្ងៃទី 27 ខែមេសា ឆ្នាំ 2021 នេះ realme ដែលជាប្រេនស្មាតហ្វូនលូតលាស់លឿនបំផុតក្នុងពិភពលោក បានប្រកាសចេញជាផ្លូវការស្មាតហ្វូនសេរីថ្មី realme 8 Pro តម្លៃត្រឹមតែ 369$ ជាមួយកាដូជាច្រើនដូចជា៖ កាបូបយូរដៃនិង special package gift របស់ realme ផងដែរ សម្រាប់ការកម្មង់ទុកមុនចាប់ពីថ្ងៃ 28 មេសា ដល់ 01 ឧសភានេះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្មាតហ្វូន realme 8 Pro គឺជាសេរ៊ី pro ដែលជោគជ័យបង្អស់របស់ត្រកូល realme វាគឺជាផលិតផលដ៏អស្ចារ្យក្នុងទីផ្សារកំរិតមធ្យមជាមួយនឹងការលក់បានចំនួនជាច្រើនក្នុងកំឡុងរយៈពេល2ឆ្នាំ មកនេះ។ realme 8 Pro នាំមកនូវកាមេរ៉ាកាន់តែលេចធ្លោដែលមានសិនស័រទំហំ 108MP និងProជាមួយ មុខងារថតរូបកាន់តែទាន់សម័យ។ ហើយការរចនាបែបពន្លឺប្រដេញដែលអាចបញ្ចេញពន្លឺភ្លឺ វាក្លាយជាជម្រើសថ្មីសំរាប់យុវវ័យ ។

 

សិនស័រធំទំហំ108MP 1/1.52អ៊ីញរូបថតច្បាស់និងគុណភាពរូបថតពេលយប់កាន់តែប្រសើរ

សិនស័រsamsung HM2 ទំហំ108MP 1/1.52អ៊ីញ ភ្ជាប់មកជាមួយគុណភាពខ្ពស់បំផុត12000 X 9000 ដែលធ្វើឲ្យរូបថតកាន់តែច្បាស់។ សិនស័រ HM2គាំទ្របច្ចេកវិទ្យាថតរូប9ប៉ុស្តិ៍បញ្ចូលក្នុងរូប1សន្លឹកផងដែរ ដែលអាចឲ្យរូបរួមគ្នា9ប៉ុស្តិ៍ទំហំ 0.7μm Pixel ត្រូវបានរួមបញ្ចូលគ្នាទៅជា Pixel ធំមួយ2.1μm ហើយអាចកែលម្អគុណភាពរូបភាពដែលនៅក្រោមពន្លឺស្រអាប់បាន។

In-sensor Ultra Zoomសមត្ថភាពស្មើនឹង optical zooming 3x

In-sensor Zoomអាចប្រើសិនស័រ 12 megapixels ជាមួយផ្នែកពង្រីកដើម្បីបង្កើតរូបភាព ដំណើរការនេះថតរូបភាពលឿនជាងមុនដោយសារតែទំហំតូចជាងនៅលើរូបថត12MP។នេះវាបានអនុញ្ញាតឲ្យ realme 8 Pro អាចបន្តថតរូប 8 សន្លឹកជាប់គ្នាក្នុងទំហំ 12MP បន្ទាប់មកបញ្ជូលពួកវាក្នុងកម្មវីធីបង្កើនរូបភាពច្បាស់ ដើម្បីបន្ថែមកំរិតនៃរូបភាពឲ្យកាន់តែច្បាស់ល្អ។ បន្ទាប់ពីដំណើរការកំរិតភាពច្បាស់បែបនេះហើយ រូបភាពពង្រីក 3ដង នៃ realme 8 pro គឺល្អប្រសើរជាង optical telephoto lenses ចំពោះភាពច្បាស់នៃរូបភាព។

មុខងារដំបូងបង្អស់លើពិភពលោកStarry Time-lapse Video and Tilt-shift Time-lapse Video

ដំណោះស្រាយនៃ Time-lapse Video ដែលជាសិទ្ធផ្តាច់មុខទៅមុខងារមួយនេះ ផ្នែកទៅលើរូបថតនៃហ្វូងផ្កាយ Starry photos ។ វាចំណាយពេល 480 វិនាទី ដើម្បីថតរូប 30សន្លឹក បន្ទាប់មកបង្កើតវីដេអូ Time-lapseដែលមានរយៈពេល 1វិនាទី ដែលមានន័យថាមុខងារ time-lapse mode អាចបង្ហាញនូវការផ្លាស់ប្តូរឥតឈប់ឈររបស់សកលោកក្នុងល្បឿនលឿនជាង 480 ដង។

មុខងារថតរូបឲ្យឃើញតូចរបស់realme(tilt-shift photography)អាចផ្តិតយករូបភាពដែលមានលក្ខណៈ ការថតរូបឲ្យឃើញតូច ដូចនឹងការថតវីដេអូការថតរូបឲ្យឃើញតូច លឿនជាងមុន10ដង ដែលបង្ហាញរូបភាពតាមរបៀបដ៏អស្ចារ្យនិងប្លែក។ realme 8 Pro ក៏ជាស្មាតហ្វូនដំបូងបង្អស់របស់ពិភពលោកដែលមានលក្ខណៈពិសេសនៃការថតរូបឲ្យឃើញតូច(Tilt shift time lapse video)។

បច្ចេកវិទ្យាសាកថ្មលឿន50W Superdart Flash Charge,ជាមួយថាមពលថ្មធំ 4500mAh 

realme 8 proបំពាក់មកជាមួយបច្ចេកវិទ្យាសាកថ្មលឿន50W Superdart Flash Chargeវាអាចសាកថ្មទំហំ4500mAhពី 0 ទៅ 100% នៅត្រឹមតែរយៈពេល 47 នាទីប៉ុណ្ណោះ។ 50W SuperDart Charge ប្រើបច្ចេកវិទ្យាសាកថ្មដែលមានវ៉ុលខ្ពស់ដើម្បីទទួលបានប្រសិទ្ធភាពថាមពលសាក 97% និងគាំទ្រការការពារសាកថ្ម 5% ។ ដំណើរការនៃមុខងារ Super Power Saving Mode ជាមួយថាមពលថ្ម 5%  អាចទុកstandbyបាន 32 ម៉ោង ឬការសន្ទនាទូរស័ព្ទ 98 នាទី ។

ជាមួយការរចនាម៉ូដថ្មី AG mineral crystal,ទំងន់ស្រាលនឹងស្តើងត្រឹម176g

ផ្ទៃខាងក្រោយរបស់realme 8 pro ភ្លឺរលោងរំលេចដោយពណ៌គ្រីស្តាល់ធម្មជាតិជាមួយនឹងពណ៌ខៀវ(Infinite Blue) នឹងពណ៌ខ្មៅ(Infinite black)វានៅមានពណ៌ពិសេសមួយទៀតគឺពណ៌លឿង (Illuminating Yellow)ដោយគេមជុំវិញកាមេរ៉ានឹងពាក្យស្លោក"DARE TO LEAP" ប្រើសារធាតុបែប ពន្លឺប្រដេញ (fluorescent material)ដែលអាចស្រូបយកពន្លឺហើយបន្ទាប់មកបញ្ចេញពន្លឺភ្លឺដោយស្វ័យប្រវត្តិនៅក្នុងទីងងឹត។realme 8 proមានទំងន់ត្រឹមតែ 176g នឹងកំរាស់ 8.1mmងាយស្រួលក្នុងការចាប់កាន់។

realme UI 2.0មុខងារថ្មីការលេងហ្គេមដោយគ្មានការរំខាន (non-disturb gaming mode), និងការការពារឯកជនភាពល្អប្រសើរជាងមុន

realme 8 Pro ភ្ជាប់មកជាមួយ realme UI 2.0 ចេញពីប្រអប់នឹងគាំទ្រការប្តូរពណ៌ theme color តាម notification bar, ប៊ូតង់shortcut , setting Interface Icons, ព្រមទាំងមុខងារdark mode ទាំង3ជម្រើស។ចំពោះការលេងហ្គេមទំហំធំក៏អាចកំណត់អេក្រងឲ្យភ្លឺនិងកំណត់បណ្តាញ dual-channel networkដើម្បីធានាបាននូវស្ថេរភាពរបស់បណ្តាញហើយក៏អាច block alarms, notifications, នឹងការហៅចូលពេលកំពុងលេង។ការការពារឯកជនភាពថ្មីនេះបានអនុញ្ញាតឱ្យអ្នកប្រើលាក់កម្មវិធីនិងឯកសារឯកជនដោយប្រើpassword។ Security Shieldផ្តល់នូវប្រព័ន្ធត្រួតពិនត្យ systemនឹងការពារការទូទាត់តាមរយៈកម្មវិធីAppផងដែរ។ យោងតាម Realme Labs ការដំឡើងកម្មវិធីappត្រូវបានធ្វើឲ្យលឿនត្រឹម 23.63% ហើយRealme UI 2.0 ក៏បានបង្កើនការប្រើប្រាស់តាមប្រព័ន្ធ system ដល់ 45%ផងដែរ។ 

កម្លាំងម៉ាស៊ីន

realme 8 Pro នាំមកជាមួយអេក្រង់ Full HD Super AMOLED ទំហំ 6,4 អ៊ីញ វាមានអត្រានៃការប៉ះ (touch rate) រហូតដល់ទៅ 180Hz សម្រាប់ការឆ្លើយតបឲ្យកាន់តែប្រសើរនៅពេលដែលលេងហ្គេម។ការនៅក្រោមពន្លឺព្រះអាទិត្យ(sunlight mode)កំរិតពន្លឺឡើងដល់1000 nitsហើយវាក៏គាំទ្រពន្លឺផ្សេងទៀតដែលដូចជាពន្លឺDCជាដើម។ realme 8 Proបំពាក់ដោយបន្ទះឈីប Qualcomm Snapdragon 720Gជាមួយកំលាំងខ្លាំង8-coreនឹងការរចនាកម្រើសស្តើងត្រឹម8nm។វាក៏មានវិញ្ញាបនប័ត្រសំលេង Hi-Res បញ្ចាក់សំលេងដែលមានគុណភាពខ្ពស់ អាចប្រើSIM 2 standbyនឹងអាចបន្ថែមអង្គផ្ទុកទន្និន័យដល់ 256GB។ 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន