no-alternative title
no-alternative title

សែលកាត ចូលរួមជួយគាំទ្រដល់ការសិក្សាតាមអនឡាញ តាមរយៈការផ្តល់ជូននូវទិន្នន័យឥតគិតថ្លៃសម្រាប់ការប្រើប្រាស់កម្មវិធីសិក្សាពីចម្ងាយ

ក្រុមហ៊ុនសែលកាត បានសហការជាមួយ ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីជួយឱ្យការសិក្សាពីចម្ងាយមានភាពងាយស្រួលសម្រាប់សិស្សកំពុងសិក្សា និងគ្រូបង្រៀនទាំងអស់ តាមរយៈការផ្តល់ជូននូវទិន្នន័យឥតគិតថ្លៃសម្រាប់ការប្រើប្រាស់កម្មវិធីអប់រំ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

កម្មវិធី ‘MoEYS E-Learning App’ ប្រកបដោយនវានុវត្តន៍នេះ  ត្រូវបានគេរំពឹងទុកថានឹងក្លាយជាធនធានដ៏សំខាន់មួយ ដើម្បីជួយដល់ការសិក្សាតាមអនឡាញ ស្របពេលដែលសាលានៅទូទាំងប្រទេសត្រូវបានបិទផ្អាក ដែលជាផ្នែកមួយនៃវិធានការណ៍ដើម្បីជួយប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជម្ងឺកូវីដ19។

កម្មវិធីសិក្សាពីចម្ងាយតាមបែបឌីជីថលនេះ ត្រូវបានបង្កើតឡើងសម្រាប់គ្រូបង្រៀន និងសិស្សកំពុងសិក្សាចាប់ពីថ្នាក់ទី ១ ដល់ថ្នាក់ទី ១២។ កម្មវិធីទូរស័ព្ទនេះ មានផ្តល់ជូននូវធនធាន និងកម្មវិធីអប់រំដែលមានអត្ថប្រយោជន៍ជាច្រើនដូចជា សៀវភៅអេឡិចត្រូនិចផ្លូវការរបស់ក្រសួងអប់រំយុវជននិងកីឡា មេរៀនតាមអនឡាញ ការវាយតម្លៃការសិក្សាដោយខ្លួនឯង និងការត្រៀមខ្លួនសម្រាប់វគ្គប្រឡងជាដើម។

 

ក្រោមកិច្ចព្រមព្រៀងរួមគ្នារវាងក្រុមហ៊ុនសែលកាត ក្រសួងអប់រំ យុវជន និងកីឡា និងសហភាពសហព័ន្ធយុវជនកម្ពុជា សែលកាត នឹងផ្តល់ជូននូវទិន្នន័យឥតគិតថ្លៃសម្រាប់ការប្រើប្រាស់កម្មវិធី ដើម្បីជួយរក្សាស្តង់ដារនៃការអប់រំ ស្របពេលដែលសាលារៀននៅតែបន្តបិទផ្អាកនៅឡើយ។ ជាងនេះទៅទៀត ក្រសួងអប់រំ យុវជន និងកីឡា នឹងទទួលបាននូវការផ្ទៀងផ្ទាត់តាមរយៈសារដោយឥតគិតថ្លៃ នៅពេលដែលអ្នកប្រើប្រាស់ចុះឈ្មោះដើម្បីប្រើប្រាស់កម្មវិធីផងដែរ។

លោក អៀន វ៉ាតសុន (Ian Watson) នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត បានមានប្រសាសន៍ថា ក្នុងនាមជាក្រុមហ៊ុនទូរគមនាគមន៍ដែលគ្រប់គ្រងដោយជនជាតិខ្មែរ 100ភាគរយតែមួយគត់នៅក្នុងប្រទេសកម្ពុជា សែលកាត ពិតជាមានក្តីសោមនស្សបំផុតជាមួយនឹងការបង្ហាញនូវការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះវិស័យអប់រំ ក៏ដូចជាការជួយគាំទ្រដល់សិស្សកំពុងសិក្សា និងគ្រូបង្រៀនកម្ពុជា នៅក្នុងគ្រាដ៏លំបាកនេះ។ “សែលកាតមានក្តីរំភើបរីករាយជាពន់ពេក ដែលបានដើរតួនាទីជួយដល់សិស្សកំពុងសិក្សាឱ្យអាចបន្តការសិក្សាទៅមុខទៀតបាន ខណៈដែលសាលារៀននៅតែបន្តបិទទ្វារនៅឡើយ។ ការផ្តល់ការអប់រំ គឺមានសារៈសំខាន់ខ្លាំងណាស់ ហើយក្នុងនាមជាក្រុមហ៊ុនជាមោទនភាពរបស់ខ្មែរ យើងចង់ឱ្យសិស្សានុសិស្សទាំងអស់បានជ្រាបថា ពួកយើងនឹងនៅជួយគាំទ្រដល់ការសិក្សារបស់ពួកគេជានិច្ច។”

ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា នេះគឺជាឧទាហរណ៍ដ៏ប្រពៃបំផុតមួយនៃការសហការគ្នារវាងវិស័យឯកជន និងសាធារណៈ ហើយឯកឧត្ដមក៏បានឆ្លៀតឱកាសថ្លែងអំណរគុណចំពោះក្រុមហ៊ុនសែលកាត ដែលបានប្តេជ្ញាចិត្តក្នុងការបន្តជួយដល់វិស័យអប់រំនៅក្នុងប្រទេសកម្ពុជា។

“ឥឡូវនេះគឺជាពេលវេលាដែលពួកយើងត្រូវរួបរួមគ្នា ក៏ដូចជាជួយគាំទ្រដល់សង្គមជាតិរបស់យើង តាមដែលអាចធ្វើទៅបាន។ យើងសូមថ្លែងអំណរគុណចំពោះក្រុមហ៊ុនសែលកាត ដែលបានផ្តល់ការគាំទ្រឥតឈប់ឈរដើម្បីជួយឱ្យសិស្សានុសិស្សអាចបន្តការសិក្សារបស់ពួកគេ ដោយឥតមានការរំខាន នៅក្នុងអំឡុងពេលនៃវិបត្តិជម្ងឺកូវីដ19នេះ។” កម្មវិធី MoEYS E-Learning App មានដាក់ជូនសម្រាប់ទាញយកប្រើប្រាស់ នៅក្នុងហាង Apple Store និង Google Play Store៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

ដោយ ប៉េងលីន
ស្មាតហ្វូនស៊េរីថ្មី HONOR X9d 5G ធន់មាំ កម្លាំងថ្មខ្លាំង 8300mAh រ៉េម 24GB (12GB+12GB) តម្លៃ $349 ធន់នឹងទឹក កាមេរ៉ា AI ទំហំ 108MP ថែមកាដូសរុប 40$ កក្រើកផ្សារ AEON2”

ស្មាតហ្វូនស៊េរីថ្មី HONOR X9d 5G ធន់មាំ កម្លាំងថ្មខ្លាំង 8300mAh រ៉េម 24GB (12GB+12GB) តម្លៃ $349 ធន់នឹងទឹក កាមេរ៉ា AI ទំហំ 108MP ថែមកាដូសរុប 40$ កក្រើកផ្សារ AEON2”

ដោយ ប៉េងលីន
មជ្ឈមណ្ឌលចែកចាយផ្លូវការ BYD បានបង្ហាញខ្លួនជាផ្លូវការនៅផ្លូវ 60m ផ្តល់ជូននូវបទពិសោធន៍ និងសេវាកម្មពេញលេញ សម្រាប់អតិថិជន

មជ្ឈមណ្ឌលចែកចាយផ្លូវការ BYD បានបង្ហាញខ្លួនជាផ្លូវការនៅផ្លូវ 60m ផ្តល់ជូននូវបទពិសោធន៍ និងសេវាកម្មពេញលេញ សម្រាប់អតិថិជន

ដោយ ប៉េងលីន
មជ្ឈមណ្ឌលតាំងបង្ហាញរថយន្ត BYD & Denza Flagship Center សម្ពោធជាផ្លូវការនៅរាជធានីភ្នំពេញ បើកទំព័រថ្មីនៃយុគសម័យធ្វើដំណើរឆ្លាតវៃ និងបៃតងនៅកម្ពុជា

មជ្ឈមណ្ឌលតាំងបង្ហាញរថយន្ត BYD & Denza Flagship Center សម្ពោធជាផ្លូវការនៅរាជធានីភ្នំពេញ បើកទំព័រថ្មីនៃយុគសម័យធ្វើដំណើរឆ្លាតវៃ និងបៃតងនៅកម្ពុជា

ដោយ ប៉េងលីន
ស៊ុនស៊ីម៉ិចកូ ប្រកាសចេញប្រូម៉ូសិនសម្រាប់ឱកាសចូលឆ្នាំចិន ផ្តល់ជូនអាំងប៉ាវសំណាងឆ្នាំថ្មី ២០២៦

ស៊ុនស៊ីម៉ិចកូ ប្រកាសចេញប្រូម៉ូសិនសម្រាប់ឱកាសចូលឆ្នាំចិន ផ្តល់ជូនអាំងប៉ាវសំណាងឆ្នាំថ្មី ២០២៦

ដោយ ប៉េងលីន
Air Cambodia បានបញ្ជាទិញយន្តហោះដឹកអ្នកដំណើរ Boeing 737 MAX ចំនួនដល់ទៅ 20 គ្រឿង

Air Cambodia បានបញ្ជាទិញយន្តហោះដឹកអ្នកដំណើរ Boeing 737 MAX ចំនួនដល់ទៅ 20 គ្រឿង

ដោយ ប៉េងលីន