no-alternative title
no-alternative title

សែលកាត ដាក់ជូនស្តង់សុវត្ថិភាពដើម្បីជួយសំរួលដល់ការជួយភ្ជាប់ប័ណ្ណចាក់វ៉ាក់សាំងកូវី 19 ក្នុងកម្មវិធីជជែកកម្សាន្ត Pouk Mak

ក្រុមហ៊ុនសែលកាត បានបើកស្តង់សុវត្ថិភាពពិសេស ចំនួនបីទីតាំងនៅក្នុងរាជធានីភ្នំពេញ ដើម្បីជួយប្រជាជនទាញយកកម្មវិធីជជែកកំសាន្តPouk Mak ហើយបញ្ចូលឯកសាររបស់ពួកគេសេវាកម្ម Covid-19 Vault គឺមានន័យថាពួកគាត់អាចដាក់បញ្ចូលកាតចាក់វាក់សាំងកូវិត១៩នៅក្នុងកម្មវិធីជជែកកំសាន្តPouk Mak ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

Covid-19 Vault ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការនៅថ្ងៃនេះ ដើម្បីផ្តល់ឱ្យប្រជាជនកម្ពុជានូវប្រព័ន្ធដែលមានសុវត្ថិភាព និងអាចទុកចិត្តបានក្នុងការរក្សាទុកប័ណ្ណចាក់វ៉ាក់សាំងតាមបែបឌីជីថល។ សេវាកម្ម Covid-19 Vault គឺនៅខាងក្នុងកម្មវិធី Pouk Mak  ជាកម្មវិធីជជែកកំសាន្តជាភាសាខ្មែរដំបូងគេ។

លោកអៀន វ៉ាត់សុន(Ian Watson) នាយកប្រតិបត្តិ ក្រុមហ៊ុនសែលកាតបានមានប្រសាសន៍ថា ស្តង់សុវត្ថិភាពនឹងត្រូវបានរៀបចំដោយសមាជិកក្រុមសែលកាត ដើម្បីជួយដល់សាធារណជនក្នុងការទាញយកកម្មវិធី និងបញ្ចូលប័ណ្ណចាក់វ៉ាក់សាំង របស់ពួកគេចូលទៅក្នុងសេវាកម្ម Covid-19 Vault ។ ពួកគាត់ក៏អាចផ្តល់សេវាកម្មផ្សេងៗទៀតដូចជាលក់ស៊ីមកាត និងកាតកោសផងដែរ។

លោកវ៉ាត់សុនបានបន្តថា“ ស្តង់របស់យើង នឹងផ្តល់ជូននូវសេវាកម្មប្រកបដោយសុវត្ថិភាពពេញលេញ ជាមួយនឹងរបាំងមុខ  អាល់កុលលាងដៃ និងជញ្ជាំងកញ្ចក់បិទជិតដើម្បីធានាបាននូវការរក្សាចម្ងាយ” ។ “ប្រសិនបើអតិថិជនត្រូវការជំនួយក្នុងការប្រើប្រាស់កម្មវិធី ឬក៏មានសំនួរទាក់ទងអំពីគំរោងទិន្នន័យរបស់ពួកគេ ហើយបើទោះបីជាពួកគាត់គ្រាន់តែត្រូវការកាតកោសក៏ដោយ យើងនឹងនៅទីនោះ។

ក្រុមហ៊ុនសែលកាតនឹងធ្វើអ្វីៗទាំងអស់ដែលខ្លួនអាចធ្វើបាន ដើម្បីផ្គត់ផ្គង់ដល់ប្រជាជនដែលខ្វះខាត និងនៅជួរមុខពេលណានិងកន្លែងណាដែលយើងត្រូវការបំផុត” ។ ស្តង់ត្រូវបានដាក់នៅ ស្ទឹងមានជ័យ អូបែកក្អម និង ភូមិឫស្សី ហើយក៏កំពុងដំណើរការចាប់ពីម៉ោង ៨ ព្រឹករហូតដល់ម៉ោង ៦ល្ងាច ជារៀងរាល់ថ្ងៃ។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
NetApp និង ICT Distribution សហការគ្នា ដើម្បីជំរុញអនាគតទិន្នន័យភាពនៅក្នុងប្រទេសកម្ពុជា

NetApp និង ICT Distribution សហការគ្នា ដើម្បីជំរុញអនាគតទិន្នន័យភាពនៅក្នុងប្រទេសកម្ពុជា

ដោយ ប៉េងលីន
ក្រុមហ៊ុន nubia ប្រកាសចេញលក់ស្មាតហ្វូនជំនាន់ថ្មី V80 Max ជាផ្លូវការ៖ ជាស្មាតហ្វូនអេក្រង់ធំ 6.9 អ៊ីញ ថ្មធំ 6000mAh និងបំពាក់បច្ចេកវិទ្យា AI ឆ្លាតវៃ

ក្រុមហ៊ុន nubia ប្រកាសចេញលក់ស្មាតហ្វូនជំនាន់ថ្មី V80 Max ជាផ្លូវការ៖ ជាស្មាតហ្វូនអេក្រង់ធំ 6.9 អ៊ីញ ថ្មធំ 6000mAh និងបំពាក់បច្ចេកវិទ្យា AI ឆ្លាតវៃ

ដោយ ប៉េងលីន
NetApp and ICT Distribution Collaborate to Power Cambodia’s Data-Driven Future

NetApp and ICT Distribution Collaborate to Power Cambodia’s Data-Driven Future

ដោយ ប៉េងលីន
គូប្រជែងថ្មីជាមួយភីកអាប់ Toyota Hilux បានបង្ហាញវត្តមាននៅចិន ជាមួយនិងតម្លៃជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ

គូប្រជែងថ្មីជាមួយភីកអាប់ Toyota Hilux បានបង្ហាញវត្តមាននៅចិន ជាមួយនិងតម្លៃជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន
ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន 100 នាក់

ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន 100 នាក់

ដោយ ប៉េងលីន
Toyota ចេញ Land Cruiser 300 Hybrid ថ្មី កម្លាំងខ្លាំង មានតម្លៃចាប់ពីខ្ទង់ 10 ម៉ឺនដុល្លារ!

Toyota ចេញ Land Cruiser 300 Hybrid ថ្មី កម្លាំងខ្លាំង មានតម្លៃចាប់ពីខ្ទង់ 10 ម៉ឺនដុល្លារ!

ដោយ ប៉េងលីន