no-alternative title

ក្រុមហ៊ុនHuawei បានប្រកាសសម្ពោធផ្លូវការនូវផលិតផលឆ្លាតវៃថ្មីៗ ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ HarmonyOS 2 របស់ខ្លួនហើយ

កាលពីថ្ងៃទី 02 ខែមិថុនា ឆ្នាំ 2021ទីក្រុងសិនជិន ប្រទេសចិន ក្រុមហ៊ុន Huawei បានដាក់សម្ពោធនូវស្មាតហ្វូន, នាឡិកាវៃឆ្លាត និងថេប្លេតថ្មីៗច្រើនប្រភេទ រាប់បញ្ចូលទាំង HUAWEI Mate 40 ស៊េរី, HUAWEI Mate X2, HUAWEI WATCH 3 ស៊េរី និង HUAWEI MatePad Pro ដែលត្រូវបានកែប្រែមុខមាត់ថ្មី ប្រតិបត្តិការដោយ HarmonyOS 2។ នៅក្នុងព្រឹត្តិការណ៍នេះ ក្រុមហ៊ុន Huawei ក៏បានបញ្ចេញនូវ HUAWEI FreeBuds 4 ជំនាន់ថ្មីរបស់ខ្លួន ដែលជាកាសឥតខ្សែ ឯកទេសកំចាត់សំឡេងរំខានជាមួយនឹងមុខងារ Active Noise Cancellation (ANC), Monitor ថ្នាក់ខ្ពស់ពីរម៉ូដែល, HUAWEI MateView និង HUAWEI MateView GT ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ឆ្លៀតក្នុងឱកាសនោះ ក្រុមហ៊ុនចិនមួយនេះ ក៏បានប្រកាសថាមានផលិតផលឆ្លាតវៃជិត 100 ប្រភេទ រួមមាន ស្មាតហ្វូន & ថេប្លេត នឹងត្រូវបានធ្វើកំណែប្រែថ្មី  ប្រតិបត្តិការដោយ HarmonyOS 2  ដែលនឹងផ្តល់នូវបទពិសោធដ៏ថ្មីស្រឡាងនៃ seamless ឆ្លាតវៃ ភ្ជាប់ទៅកាន់ឧបករណ៍ឆ្លាតវៃដទៃដោយស្វ័យប្រវត្តិ នៅគ្រប់សណ្ឋាននៃសេណារីយ៉ូ។  មានឧបករណ៍ឆ្លាតវៃច្រើននៅក្នុងជីវិតរស់នៅប្រចំាថ្ងៃរបស់យើង ប៉ុន្តែបទពិសោធដែលផ្តល់ឱ្យជាក់ស្តែងហាក់បីដូចជាមិនឆ្លាតវៃសោះ។ ប្រព័ន្ធប្រតិបត្តិការ មានទំនោរស្មុគស្មាញដល់អន្តរប្រតិបត្តិការ ដែលទីបំផុតនាំឱ្យអ្នកប្រើប្រាស់មានបទពិសោធមិនល្អ។

HarmonyOS ត្រូវបានរចនាឡើងដើម្បីដោះស្រាយបញ្ហានេះ។ ក្នុងនាមជាប្រព័ន្ធប្រតិបត្តិការជំនាន់ថ្មីសម្រាប់ឧបករណ៍ឆ្លាតវៃ HarmonyOS ផ្តល់នូវការប្រាស្រ័យទាក់ទងសាមញ្ញ ងាយស្រួលសម្រាប់តភ្ជាប់ និងសហការជាមួយនឹងឧបករណ៍ផ្សេងៗគ្នា ដែលអ្នកប្រើប្រាស់នឹងទទួលបាននូវបទពិសោធន៍ងាយស្រួលរលូននិងសុវត្ថិភាព។ វាប្រើបច្ចេកវិទ្យាចែកចាយដើម្បីបំពេញតម្រូវការឧបករណ៍ផ្សេងៗគ្នាគ្រប់ប្រភេទជាមួយនឹងប្រព័ន្ធតែមួយ ដែលអាចឲ្យការដាក់ពង្រាយ អាចបត់បែនបានតាមតម្រូវការ។ 

HarmonyOS ក៏បានផ្តុំឧបករណ៍ឯករាជ្យពីមុនទៅជាឧបករណ៍ទំនើបដែលមានភាពស្អិតរមួត តាមរយៈការរួមបញ្ចូលទាំងផ្នែក Hardware និងធនធានទាំងអស់ ដើម្បីបង្កើនសមត្ថភាពនៃឧបករណ៍សមាសធាតុរបស់វាដោយសេរី អាស្រ័យលើតម្រូវការរបស់អ្នកប្រើប្រាស់ក្នុងពេលវេលាជាក់លាក់។ សម្រាប់អ្នកអភិវឌ្ឍន៍កម្មវិធី ប្រព័ន្ធប្រតិបត្តិការ HarmonyOS អនុញ្ញាតឱ្យមានការអភិវឌ្ឍឆ្លងកម្មវិធី (Platform) និងការដាក់ពង្រាយកម្មវិធីឆ្លងឧបករណ៍ ធ្វើឱ្យការអភិវឌ្ឍកម្មវិធីឆ្លងកាត់ឧបករណ៍កាន់តែងាយស្រួលជាងមុន។ 

នាឡិកាឆ្លាតវៃ HUAWEI WATCH 3 ស៊េរី: ជំនួយការឆ្លាតវៃឯករាជ្យ ខ្លាំងដូចស្មាតហ្វូនរបស់អ្នក

នាឡិកាឆ្លាតវៃស៊េរីថ្មី លំដាប់កំពូលរបស់ក្រុមហ៊ុនហួវៃនោះគឺ HUAWEI WATCH 3 ស៊េរី, ឆ្លុះបញ្ចាំងពីភាពទំនើបទាន់សម័យ។ ដោយមានបំពាក់កញ្ចក់អេក្រង់កោងនិងស្រោមដែកអ៊ីណុក 316L នាឡិកាដៃនេះបានភ្ជាប់មកជាមួយនូវ 3D rotation crown សម្រាប់បង្វិលបញ្ជាស្វែងរកមុខងារ ជំនាន់ថ្មី ដែលអាចសម្គាល់ពីកម្រិតនៃការសង្កត់ ហើយនិងធ្វើការឆ្លើយតបតាមការបញ្ជារបស់អ្នកប្រើប្រាស់ ធ្វើឱកាន់តែមានលក្ខណៈងាយស្រួលនិងផាសុខភាព។ ប្រតិបត្តិការ HUAWEI WATCH 3 ស៊េរី ក៏អនុញ្ញាតឱ្យអ្នកធ្វើការ ខលនិងទទួលទូរស័ព្ទ ស្តាប់តន្ត្រី តាមរយៈការ ប្រើលេខទូរស័ព្ទនិងគម្រោងទិន្នន័យដូចគ្នាទៅនឹងស្មាតហ្វូនរបស់អ្នកដែរ។

HUAWEI WATCH 3 ស៊េរី ក៏អ្នកឯកទេសសុខភាពនិងកីឡាផងដែរ មានភ្ជាប់មុខងារហាត់ប្រាណច្រើនជាង100ប្រភេទ។ បន្ថែមពីលើមុខងារសុខភាព នាឡិកាឆ្លាតវៃនេះ អាចតាមដានសីតុណ្ហភាពស្បែកជាមួយនឹងឧបករណ៏សីតុណ្ហភាពដែលមានភាពជាក់លាក់ខ្ពស់។ វាក៏ទ្រទ្រង់នូវមុខងារ Fall Detection និង មុខងារ SOS ផងដែរ ដូច្នេះអ្នកប្រើប្រាស់អាចតាមដាននិងគ្រប់គ្រងសុខភាពរបស់ពួកគេបានទាន់ពេលវេលា។

HUAWEI WATCH 3 Pro កាន់ថ្មបានយូរ ដែលអាចប្រើបានរហូតដល់5ថ្ងៃសម្រាប់មុខងារទូទៅប្រចាំថ្ងៃ Smart mode និងប្រើបានរហូតដល់ 21ថ្ងៃ សម្រាប់មុខងារសន្សំសំចៃថ្ម ultra-long battery life mode ចំណែកឯ HUAWEI WATCH 3 កាន់ថ្មបានបីថ្ងៃ សម្រាប់មុខ ទូទៅប្រចាំថ្ងៃ Smart mode និងប្រើបានរហូតដល់ 14ថ្ងៃ សម្រាប់មុខងារសន្សំសំចៃថ្ម ultra-long battery life mode។

កូនកាត់កុំព្យូទ័រ HUAWEI MatePad Pro៖ ជាផលិតផលថ្មីមួយដែលមានលក្ខណៈច្នៃប្រឌិតលើសពីដែនកំណត់

HUAWEI MatePad Pro ស៊េរីថ្មីមានអេក្រង់ OLED FullView ទំហំ 12.6” កម្រិតសមាមាត្រអេក្រង់រហូតដល់ 90% ដែលខ្ពស់បំផុតក្នុងចំណោមថេប្លេតទាំងអស់ដែលមានលក់លើទីផ្សារ។ រាល់ការបង្ហាញ ភាពខុសគ្នានៃកម្រិតពណ៌គឺតិចជាង 0.5 ធ្វើឲ្យពណ៌បង្ហាញមានភាពត្រឹមត្រូវខ្ពស់ ដែលគួរឲ្យជឿទុកចិត្តបាន ពោលគឺ ពណ៌នៃរូបភាពមានលក្ខណៈត្រឹមត្រូវ ដូចនឹង Monitor អាជីព។ HUAWEI MatePad Pro ក៏មានសមាមាត្រកម្រិតពណ៌ខ្ពស់ ultra-high contrast ratio of 1,000,000:1 ហើយទ្រទ្រង់ដល់ប្រព័ន្ធ DCI-P3 color gamut ។ បំពាក់ដោយបន្ទះឈីប Kirin 9000 ស៊េរី HUAWEI MatePad Pro ផ្តល់នូវកម្រិតដំណើរការមិនគួរ ឱ្យជឿ។ ប្រតិបត្តិការដោយ HarmonyOS កូនកាត់កុំព្យូទ័រមួយនេះ អាចធ្វើការបានយ៉ាងរលូនជាមួយស្មាតហ្វូននិងកុំព្យូទ័រ ដើម្បីបង្កើនផលិតភាពនិងភាពច្នៃប្រឌិតរបស់អ្នកទ្វេដងនៅក្នុងសេណារីយ៉ូផ្សេងៗគ្នាមិនថាអ្នកនៅក្នុងការិយាល័យ ឬនៅកន្លែងជាក់ស្តែងណាមួយនោះទេ។ HUAWEI MatePad Pro ទ្រទ្រង់ការShare អេក្រង់ជាមួយកុំព្យូទ័រ ស្មាតហ្វូន តាមរយៈ Multi-screen Collaboration ងាយស្រួលផ្ទេរឯកសារទិន្នន័យចេញចូលលឿនរហ័សទាន់ចិត្តដោយមិនចាំបាច់ប្រើខ្សែ USB ហើយក៏ជាក្តារគូរ នៅពេលប្រើមុខងារ Mirror mode និង monitor in Extend mode។ 

ខ្មៅដៃឆ្លាតវៃ HUAWEI M-Pencil ជំនាន់ទី2 ត្រូវបានដាក់បង្ហាញរួមគ្នាជាមួយ HUAWEI MatePad Pro ។ ខ្មៅដៃវៃឆ្លាតជំនាន់ថ្មីនេះ ត្រូវបានរចនាឡើងដោយផ្លាទីនីម (Platinum) សម្រាប់ការសរសេរដោយដៃដែលមានភាពជាក់លាក់ខ្ពស់ ទ្រទ្រង់កម្លាំងសង្កត់ 4096 ។ HUAWEI M-Pencil គាំទ្រ FreeScript ដែលបំលែងការសរសេរដោយដៃនៅក្នុងប្រអប់បញ្ចូលណាមួយទៅក្នុងអត្ថបទឌីជីថលក្នុងពេលវេលាជាក់ស្តែង។ លើសពីនេះទៀតអន្តរកម្មឆ្លាតវៃដូចជា double-tap ដើម្បី switch, ប្តូររូបរាង, ហើយនិង តារាងបញ្ចី ទៅជាការសរសេរដោយដៃកាន់តែរលូននិងធម្មជាតិដើម្បីឱ្យសមនឹងលំហូរការងារតែមួយ របស់អ្នក។

បទពិសោធដ៏ថ្មីអស្ចារ្យនៃការតភ្ជាប់ពីឧបករណ៍មួយទៅពហុឧបករណ៍ងាយស្រួលប្រើនិងឆ្លាតជាងមុន

ការតភ្ជាប់ពហុឧបករណ៍ជាមួយ HarmonyOS ធ្វើឱ្យប្រតិបត្តិការនៅលើពហុឧបករណ៍ក្លាយជាសាមញ្ញ ដូចការប្រើប្រាស់តែមួយ។ ផ្ទាំងបញ្ជាថ្មី ទ្រទ្រង់ការតភ្ជាប់សាមញ្ញ តាមរយៈការរួមបញ្ចូលគ្នា ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ភ្ជាប់ឧបករណ៍ដែលពួកគេចង់បានដោយសេរីដោយផ្អែកលើសេណារីយ៉ូជាក់លាក់។ ឧទាហរណ៍ប្រសិនបើអ្នកចង់មើលកុននៅផ្ទះ អ្វីដែលអ្នកត្រូវធ្វើគឺបើកផ្ទាំង Control Panel ហើយអូស smart screen icon ទៅកាន់ icon ទូរស័ព្ទ នោះខ្សែភាពយន្តនឹងលោតផ្ទាល់ពីទូរស័ព្ទរបស់អ្នកទៅទូរទស្សន៍។ ប្រសិនបើអ្នកកំពុងពាក់ HUAWEI FreeBuds 4 របស់អ្នក បន្ទាប់មកអ្នកអាចអូស earphone icon ទៅ icon ទូរស័ព្ទ នោះអ្នកនឹងអាចស្តាប់សំឡេងខ្សែភាពយន្តនៅលើទូរទស្សន៍ តាមរយៈ FreeBuds របស់អ្នក ។ នេះគ្រាន់តែជាឧទាហរណ៍មួយនៃបទពិសោធន៍ ឧបករណ៍ទំនើប។

តួនាទីរបស់ HarmonyOS 2 អនុញ្ញាតឱ្យកម្មវិធីធ្វើដំណើររវាងឧបករណ៍ផ្សេងៗគ្នាតាមការចង់បានដោយមិនចាំបាច់ដំឡើងវានៅលើឧបករណ៍នីមួយៗ ដូច្នេះមុខងារនិងសេវាកម្មទាំងអស់មានស្រាប់ឲ្យតែត្រូវការ មិនថា នៅពេលណានិងកន្លែងណា ។ បន្ទាប់ពីភ្ជាប់ឧបករណ៍ណាមួយដែលជាផ្នែកនៃប្រព័ន្ធឧបករណ៍ទំនើបអ្នកអាចមើលឃើញប្រតិបត្តិការ កំពុងដំណើរការលើគ្រប់ឧបករណ៍ផ្សេងៗទៀតទាំងអស់។ ប្រសិនបើអ្នកចង់បានអេក្រង់ធំជាងមុនសម្រាប់លេងហ្គេមតាមទូរស័ព្ទ អ្នកគ្រាន់តែអូសដាក់លើ Overview Screen ដើម្បីបង្ហាញផ្ទាំងរូបភាពហើយបន្ទាប់មកផ្ទេរហ្គេមទៅ HUAWEI MatePad Pro របស់អ្នកដើម្បីបន្តភាពសប្បាយរីករាយ។

អេក្រង់home screen HarmonyOS ថ្មីមានលក្ខណៈកាន់តែទំនើបនិងរៀបចំបានល្អឥតខ្ចោះ ។ អ្នកអាចអូសលើកម្មវិធីដើម្បីបង្កើតក្រាហ្វិកសេវាកម្មដែលបង្ហាញព័ត៌មានឬសេវាកម្មងាយស្រួលក្នុងពេលវេលាជាក់លាក់ ដោយមិនចាំបាច់បើកកម្មវិធីដោយខ្លួនឯងនៅក្នុង Apps។ អ្នកអាចប្តូរទំហំសេវាកម្មក្រាហ្វិក ទាញយកកម្មវិធីរួចអូសឡើងដើម្បីបង្ហាញក្រាហ្វិករបស់វា ហើយប៉ះទីតាំងទំនេរណាមួយនៅលើអេក្រង់Home Screen ដើម្បីលាក់ពួកវា។ ក្រាហ្វិកសេវាកម្មក៏អាចត្រូវបានប្រើដើម្បីចូលប្រើសេវាកម្ម Atomicដែលអាចហៅចូលនិងចែករំលែកបានយ៉ាងងាយស្រួលនៅក្នុងមជ្ឈមណ្ឌលសេវាកម្មដោយមិនចាំបាច់ទាញយកឬដំឡើងអ្វីទាំងអស់ដែលធ្វើឱ្យវាកាន់តែងាយស្រួល។ បើនិយាយពីរូបរាងនិងអារម្មណ៍ភាពស្រស់ស្អាតនៃអន្តរកម្មប្រកបដោយភាពច្នៃប្រឌិតគឺមាននៅក្នុងព័ត៌មានលំអិតខាងសាភ័ណភាពពុម្ពអក្សរ HarmonyOS Sans ដែលត្រូវបានរចនាឡើងយ៉ាងពិសេសនិងគំនូរជីវចល Gravitational Animations ផ្តល់នូវបទពិសោធន៍អ្នកប្រើប្រាស់ថេរនៅគ្រប់ឧបករណ៍ HarmonyOS ។

HUAWEI HiLink ត្រូវបានតំឡើងទៅជា HarmonyOS Connect ដើម្បីបំពាក់ឧបករណ៍ដែលមិនមែនជាស្មាតហ្វូនរបស់ Huawei បន្ថែមទៀតជាមួយនឹងមុខងារឆ្លាតវៃ។ ឧបករណ៍ប្រើប្រាស់ក្នុងគេហដ្ឋានឆ្លាតវៃ អាចភ្ជាប់ទៅនឹងទូរស័ព្ទចល័តរបស់អ្នក៖ យកទូរស័ព្ទរបស់អ្នកប៉ះនឹង ចង្ក្រាន Media ដែលទ្រទ្រង់ការភ្ជាប់ HarmonyOS ហើយអាចចាប់ផ្តើមជ្រើសរើសរូបមន្តចម្អិនអាហាររបស់អ្នកភ្លាមៗ។ រក្សាចំណីអាហារដែលនៅសល់របស់អ្នកបានយូរជាងមុន ប្រកបដោយសុវត្ថិភាព ជាមួយទូទឹកកក Haier ដែលវាកែតម្រូវសីតុណ្ហភាពដោយស្វ័យប្រវត្តិអាស្រ័យលើប្រភេទចំណីអាហារដែរបស់អ្នក។ ជាពិសេស អ្នកនឹងទទួបានទឹកសណ្តែកដ៏ល្អឥតខ្ចោះសម្រាប់រាងកាយរបស់អ្នកជាមួយនឹង Joyoung soymilk ម៉ាស៊ីន ដែលអាចណែនាំនូវរូបមន្តផ្សំអាស្រ័យលើទិន្នន័យនៅក្នុងកម្មវិធីសុខភាពរបស់អ្នក។ នៅពេលធ្វើការជាមួយគ្នា ការតភ្ជាប់ទាំងនេះអាចបង្វែរផ្ទះបាយរបស់អ្នកជាគ្រូបង្វឹកសុខភាពផ្ទាល់ខ្លួន។

ការអនុវត្តដ៏ទូលំទូលាយទទួលបានភាពឯកជននិងសុវត្ថិភាពកាន់តែច្រើន

HarmonyOS 2 ដំណើរការកាន់តែរលូនជាង EMUI ជំនាន់ចុងក្រោយ។ ទូរស័ព្ទ ដែលប្រតិបត្តិការដោយ HarmonyOS 2 អាចរក្សាល្បឿនអាន / សរសេរប្រហាក់ប្រហែលនឹងទូរស័ព្ទថ្មីបន្ទាប់ពីប្រើបាន 36ខែ ទោះបីនៅសល់ទំហំផ្ទុកទិន្នន័យតិចតួចក៏ដោយក៏នៅតែដំណើរការលឿនធម្មតា។ HarmonyOS 2 រក្សាកម្មវិធីដែលបានបើកដំណើរការនៅក្នុងផ្ទៃ Background ដូច្នេះការងាររបស់អ្នកតែងតែមាននៅកន្លែងដែលអ្នកបានទុក។ អ្នកអាចត្រឡប់ទៅសកម្មភាពចុងក្រោយឬទំព័រនៅលើកម្មវិធីដែលបានផ្តល់ទោះបីអ្នកមានកម្មវិធីរាប់សិបផ្សេងទៀតបើកក៏ដោយ។ ឧទាហរណ៍ប្រសិនបើអ្នកនៅលើកម្មវិធីទិញឥវ៉ាន់មើលផលិតផល បន្ទាប់មកអ្នកបានប្តូរទៅកម្មវិធីផ្សេងទៀតដើម្បីផ្ញើសារទៅកាន់មិត្តភក្តិរបស់អ្នក ហើយបន្ទាប់មកបើកកម្មវិធីរុករករបស់អ្នកដើម្បីស្វែងរកអ្វីផ្សេងទៀត ឥឡូវនេះអ្នកអាចត្រឡប់ទៅទំព័រចុងក្រោយដែលអ្នកបាននៅ។ រកមើលនៅលើកម្មវិធីទិញទំនិញរបស់អ្នកដោយគ្មានបញ្ហា។ លើសពីនេះទៅទៀតអ្នកអាចរីករាយនឹងការប្រើប្រាស់ថាមពលថ្មបានយូរជាមួយឧបករណ៍ដែលមានមូលដ្ឋានលើ HarmonyOS 2 ។ បន្ទាប់ពីធ្វើឱ្យប្រសើរទៅ HarmonyOS 2 កម្មវិធី HUAWEI Mate 40 Pro អាចដំណើរការហ្គេមដោយគ្មានបញ្ហា រយៈពេល 5.1 ម៉ោងជាប់គ្នា។

ក្រុមហ៊ុន Huawei ប្តេជ្ញាការពារភាពឯកជននិងសុវត្ថិភាពអ្នកប្រើប្រាស់។ HarmonyOS ទទួលមរតកនិងបង្កើតបន្ថែមលើបច្ចេកវិទ្យាភាពឯកជននិងសន្តិសុខឈានមុខគេ ដែលរកឃើញនៅក្នុង EMUI។ គោល ការណ៍ស្នូលរបស់យើងគឺដើម្បីធានាថាមានតែម្ចាស់គណនាយ្យអាចចូលទៅរកព៌ត័មានជាមួយនឹងឧបករណ៍របស់ខ្លួនតែប៉ុណ្ណោះ និងធានានូវសុវត្ថិភាពនៃការចូលប្រើឧបករណ៍នីមួយៗក៏ដូចជាសុវត្ថិភាពនៃរាល់សកម្មភាពនៃការរក្សាទុកបញ្ជូននិងប្រើប្រាស់ទិន្នន័យនៅគ្រប់សេណារីយ៉ូទំាងអស់។  នៅពេលការផ្ទៀងផ្ទាត់អត្តសញ្ញាណនៃឧបករណ៍ពហុឧបករណ៍ត្រូវបានធ្វើឱ្យសកម្មអ្នកប្រើអាចដោះសោទូរស័ព្ទរបស់ពួកគេដោយការរួមបញ្ចូលគ្នានៃការស្គាល់មុខនៅលើស្មាតហ្វូនរបស់ពួកគេនិងការត្រួតពិនិត្យពិសេសដែលធានាថានាឡិការបស់អ្នកប្រើគឺជានាឡិកាដែលភ្ជាប់ទៅនឹងទូរស័ព្ទ។

លើសពីនេះ HarmonyOS គ្រប់គ្រងទិន្នន័យអ្នកប្រើប្រាស់តាមប្រភេទនិងការពារឧបករណ៍តាមកម្រិតកំណត់ កម្រិតសុវត្ថិភាពជាក់លាក់សម្រាប់ឧបករណ៍ទំនើប។ មានតែឧបករណ៍ដែលត្រូវ លក្ខខណ្ឌ កម្មវិធីសន្តិសុខសុវត្ថិភាពតែប៉ុណ្ណោះ ទើបអាចចូលប្រើទិន្នន័យបាន ដោយធ្វើឱ្យប្រាកដថា អ្នកប្រើប្រាស់អាចរីករាយប្រើប្រាស់ ឧបករណ៍ Multi-device Collaboration ប្រកបដោយសុវត្ថិភាពអស់ពីចិត្តពិតប្រាកដ។ កម្មវិធី HarmonyOS ឆ្លងកាត់ការសាកល្បងយ៉ាងម៉ត់ចត់ តាមរយៈការ អភិវឌ្ឍន៍, ចេញផ្សាយ, ការតំឡើង, ហើយនឹងប្រើប្រាស់ ដើម្បីធានាថា ពួកវានឹងផ្តល់នូវបទពិសោធប្រព័ន្ធអេកូឡូស៊ីប្រដោយសុវត្ថិភាព។ 

លោក Richard Yu នាយកប្រតិបត្តិ អាជីវកម្ម និងអតិថិជន របស់ក្រុមហ៊ុន Huawei បានមានប្រសាសន៍ថា៖ “យើងសព្វថ្ងៃកំពុងរស់នៅក្នុងពិភពបច្ចេកវិទ្យាឧបករណ៍ឆ្លាតវៃកាន់តែច្រើនឡើងៗ ហើយសព្វថ្ងៃនេះយើងកំពុងស្ថិតនៅក្នុងពិភពលោកមួយដែលអ្វីៗទាំងអស់ត្រូវបានតភ្ជាប់។ យើងគ្រប់គ្នាគឺជាផ្នែកមួយនៃពិភពលោកដែលមានការតភ្ជាប់ពេញលេញក៏ដូចជាគ្រប់ឧបករណ៍ទាំងអស់។ យើងទន្ទឹងរង់ចាំធ្វើការជាមួយដៃគូនិងអ្នកអភិវឌ្ឍន៍បន្ថែមទៀត ដើម្បីបង្កើតប្រព័ន្ធអេកូឡូ HarmonyOS និងផ្តល់នូវបទពិសោធន៍ផលិតផលនិងសេវាកម្ម កាន់តែប្រសើរឡើង ដល់អតិថិជនរបស់យើង នៅលើពិភពលោក”។ ដើម្បីផ្តល់នូវឱកាសកាន់តែច្រើនដល់អតិថិជន ទទួលបាននូវភាពងាយស្រួល ទំនើបជឿនលឿននិងសុវត្ថិភាពនៃ HarmonyOS នៅគ្រប់សេណារីយ៉ូ ផលិតផលឧបករណ៍ឆ្លាតវៃក្រុមហ៊ុនហួវៃ ជិត 100 ប្រភេទ ត្រូវបានកំណត់ ដាក់តំឡើងប្រព័ន្ធប្រតិបត្តិការ HarmonyOS 2 នៅក្នុងប្រទេសចិនរួមទាំងស៊េរី HUAWEI Mate 40 ស៊េរី, Mate 30 ស៊េរី , P40 ស៊េរី, Mate X2 ស៊េរី, nova 8 ស៊េរី, និង MatePad Pro ។ 

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន