no-alternative title
no-alternative title

នៅសប្តាហ៍ទី 4 ចុងក្រោយនេះ អតិថិជនមហាសំណាងចំនួន 11 រូប បានឈ្នះរង្វាន់ពីកម្មវិធី “ឈ្នះមហារង្វាន់ពី Samsung Galaxy S21 5G”

ថ្ងៃទី 07 ខែមិថុនា ឆ្នាំ 2021 ទីបំផុតអតិថិជនមហាសំណាងទាំង 11 រូប សម្រាប់កម្មវិធីប្រូម៉ូសិន “ឈ្នះមហារង្វាន់ពីការជាវ Samsung Galaxy S21 5G ស៊េរី” ក្នុងសប្តាហ៍ទី 4 ដែលជាសប្តាហ៍ចុងក្រោយត្រូវបានរកឃើញហើយ…! ក្នុងឱកាសប្រគល់រង្វាន់ធំដល់អ្នកឈ្នះក្នុងសប្ដាហ៍ទី 3 និងបន្តចាប់រង្វាន់រកអ្នកឈ្នះសប្ដាហ៍ទី 4 ដោយបានរកឃើញអតិថិជនឈ្មោះ Soun Tharith មកពីរាជធានីភ្នំពេញ ដែលបានឈ្នះរង្វាន់ធំម៉ូតូ Honda ADV 150 ស៊េរី ថ្មី 2021 និងអតិថិជនឈ្មោះ យឿម ស្រ៊ុនឈុនលីម មកពីខេត្ត បាត់ដំបង បានឈ្នះរង្វាន់ទី 2 គឺម៉ូតូ Honda Zoomer X…!

 

រូបភាពពាណិជ្ជកម្ម
no-alternative title

សូមចូលរួមអបអរសាទរដល់អ្នកឈ្នះរង្វាន់ទាំងអស់សរុប 44 នាក់ ក្នុងរយៈពេល 4 សប្ដាហ៍ និងសូមថ្លែងអំណរគុណដល់អតិថិជន សាមសុងទាំងអស់ដែលបានចូលរួមកម្មវិធីចាប់ឆ្នោតផ្សងសំណាងទូទាំងប្រទេសផងដែរ។  កម្មវិធីនេះទទួលបានការគាំទ្រកាន់តែច្រើនឡើងៗពីមួយសប្ដាហ៍ទៅមួយសប្ដាហ៍ និងធ្វើឲ្យកម្រិតនៃការលក់របស់ Samsung Galaxy S21 5G ស៊េរី ហក់ឡើងខ្ពស់ខ្លាំងធ្វើឲ្យកក្រើកក្នុងពិភពស្មាតហ្វូននៅកម្ពុជា។ 

លោក Soun Tharith មកពីរាជធានីភ្នំពេញ ដែលជាអតិថិជនឈ្នះរង្វាន់ធំ បានថ្លែងអារម្មណ៍រំភើបរីករាយថា “សំណាងពិតជាមានមែន ហើយរង្វាន់ធំដែលក្រុមហ៊ុន សាមសុង ផ្តល់ជូននៅពេលនេះគឺជារង្វាន់ពិតៗ ឈ្នះពិតៗមែន !និយាយទៅខ្ញុំពិតជារំភើបមែនទែន! សូមអរគុណដល់ ក្រុមហ៊ុនសាមសុង”

ចំណែកអតិថិជនដែលឈ្នះរង្វាន់ម៉ូតូ Honda Zoomer X វិញមកពី យឿម ស្រ៊ុនឈុនលីម ក៏បានសម្តែងការសប្បាយរីករាយផងដែរដែរថា “ពេលទទួលទូរស័ព្ទពីក្រុមហ៊ុន សាមសុង ថាបានឈ្នះរង្វាន់ភ្លាម អារម្មណ៍សប្បាយរកនិយាយអីក៏មិនចេញ មិនគួរឲ្យជឿថាបានឈ្នះមែន ព្រោះចង់ស្ទាក់ស្ទើរ  ប៊ិះអត់ដាក់…តែគិតឡើងវិញក៏សាកដាក់ចូលរួម…ក៏បានឈ្នះតែម្ដង សូមអរគុណដល់ក្រុមហ៊ុន សាមសុង”។ 

 

ក្នុងឱកាសប្រគល់រង្វាន់ដល់អតិថិជន 11 នាក់ ចុងក្រោយ  លោក Warren Chew ប្រធានផ្នែកលក់ទូរស័ព្ទដៃរបស់ក្រុមហ៊ុន សាមសុង បានសម្តែងអារម្មណ៍យ៉ាងដូច្នេះថា “កម្មវិធីរបស់យើងពិតជាទទួលបានការគាំទ្រយ៉ាងច្រើនពីអតិថិជនទូទាំងប្រទេស។តាំងនាមឲ្យ សាមសុង ខ្ញុំសូមអបអរសាទរដល់អ្នកឈ្នះរង្វាន់ទាំងអស់ និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់អតិថិជន និងអាជីវករទាំងអស់ដែលតែងតែគាំទ្រដល់ផលិតផល សាមសុង តាំងពីដើមរហូតមក។លោកក៏បានបន្តទៀតថាកម្មវិធី "ឈ្នះមហារង្វាន់ពីការជាវទូរស័ព្ទ Samsung Galaxy S21 5G ស៊េរី" នេះពិតជាបានទទួលភាពជោគជ័យយ៉ាងខ្លាំង ព្រមទាំងបានផ្តល់នូវភាពសប្បាយរីករាយ និងសំណាងជាច្រើនដល់អតិថិជនហើយ ដើម្បីឆ្លើយតបនឹងការគាំទ្រ ក្រុមហ៊ុននឹងនាំមកនូវការផ្ដល់ជូនថ្មីៗ ពិសេសៗជាច្រើនទៀតជូនដល់អតិថិជនរបស់យើង។

*ខាងក្រោមនេះគឺជាឈ្មោះអ្នកដែលទទួលបានរង្វាន់ពីកម្មវិធី " ឈ្នះមហារង្វាន់ពីការជាវទូរស័ព្ទ Samsung Galaxy S21 5G ស៊េរី" ក្នុងសប្តាហ៍ទី 4៖No. CUSTOMER NAME PROVINCE COUPON NUMBER WIN PRIZES

* ដើម្បីទទួលបានព័ត៌មានថ្មីៗបន្ថែមក៏ដូចជាកម្មវិធីប្រូម៉ូសិនដ៏រំភើបអស្ចារ្យជាច្រើនទៀតអតិថិជនទាំងអស់សូមកុំភ្លេចចុចទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រុមហ៊ុន សាមសុង៖ SamsungCambodia។ សម្រាប់ព័ត៌មានលម្អិតសូមអញ្ជើញមកទស្សនាដោយផ្ទាល់តាមបណ្តាហាងទំនើប សាមសុង និងដេប៉ូចែកចាយផលិតផល សាមសុង ដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងទៅកាន់ផ្នែកសេវាបម្រើអតិថិជនឥតគិតថ្លៃតាមរយៈទូរស័ព្ទលេខ៖ 1800-20 32 32 !

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ឆ្នាំថ្មី ជំហានថ្មី! សាមសុង រៀបចំនូវព្រឹត្តិការណ៌ប្លែកភ្នែក! មហាគ្រួសារសាមសុងក្នុងកម្មវិធី “កូរ៉េថោន”

ឆ្នាំថ្មី ជំហានថ្មី! សាមសុង រៀបចំនូវព្រឹត្តិការណ៌ប្លែកភ្នែក! មហាគ្រួសារសាមសុងក្នុងកម្មវិធី “កូរ៉េថោន”

ដោយ ប៉េងលីន
Toyota Corolla ចេញថ្មីនៅលើទីផ្សារប្រទេសចិន មានកាប៊ីនខាងក្នុងធំទូលាយ ហើយមានភាពទំនើបខ្លាំង!

Toyota Corolla ចេញថ្មីនៅលើទីផ្សារប្រទេសចិន មានកាប៊ីនខាងក្នុងធំទូលាយ ហើយមានភាពទំនើបខ្លាំង!

ដោយ ប៉េងលីន
Toyota ចេញភីកអាប់ថ្មីនៅអឺរ៉ុប នៅបន្តប្រើឈ្មោះ Hilux ដដែល តែប្រើម៉ាស៊ីន Hybrid និងអគ្គិសនីសុទ្ធ!

Toyota ចេញភីកអាប់ថ្មីនៅអឺរ៉ុប នៅបន្តប្រើឈ្មោះ Hilux ដដែល តែប្រើម៉ាស៊ីន Hybrid និងអគ្គិសនីសុទ្ធ!

ដោយ ប៉េងលីន
ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា Air Cambodia បង្ហាញជាផ្លូវការណ៌ស្លាកឡូហ្កូថ្មីដែលបំផុសគំនិតពីរូបសត្វត្រយ៉ង

ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា Air Cambodia បង្ហាញជាផ្លូវការណ៌ស្លាកឡូហ្កូថ្មីដែលបំផុសគំនិតពីរូបសត្វត្រយ៉ង

ដោយ ប៉េងលីន
Nissan NX8 រថយន្ត Mid-Size SUV ដំបូងគេដែលគាំទ្រប្រព័ន្ធភ្លើងកម្លាំង 800V និងបច្ចេកវិទ្យាសាកភ្លើង 5C Ultra-Fast Charging

Nissan NX8 រថយន្ត Mid-Size SUV ដំបូងគេដែលគាំទ្រប្រព័ន្ធភ្លើងកម្លាំង 800V និងបច្ចេកវិទ្យាសាកភ្លើង 5C Ultra-Fast Charging

ដោយ ប៉េងលីន
BYD Sealion 8 2026 ឡានអគ្គិសនី PHEV SUV ខ្នាតធំ ត្រៀមចេញលក់នៅទីផ្សារអូស្ត្រាលីឆាប់ៗនេះហើយ

BYD Sealion 8 2026 ឡានអគ្គិសនី PHEV SUV ខ្នាតធំ ត្រៀមចេញលក់នៅទីផ្សារអូស្ត្រាលីឆាប់ៗនេះហើយ

ដោយ ប៉េងលីន