no-alternative title
no-alternative title

realme 6i ស្តេចស្មាតហ្វូនសម្រាប់ការកំសាន្ត ដែលមានតម្លៃក្រោម 200ដុល្លារ

ថ្មីៗនេះ realme បានណែនាំផលិតផលថ្មីរបស់ខ្លួននៅក្នុងទីផ្សារប្រទេសកម្ពុជា នោះគឺម៉ូដែល realme 6i។ អ្វីដែលប្លែកនោះគឺ នៅពេលនេះ អ្នកដែលនិយមលេងហ្គេមជាច្រើនកំពុងណែនាំឲ្យទិញម៉ូដែលនេះ រួមមាន ATEV, Ic3_Frogz ជាដើម។ នៅពេលដែលអ្នកស្គាល់អំពី realme 6i កាន់តែច្បាស់ អ្នកនឹងមានអារម្មណ៍ថា realme 6i ពិតជាបានបន្ទាបតម្លៃសម្រាប់យុវវ័យដើម្បីទទួលបានទូរស័ព្ទសម្រាប់លេងហ្គេមបាន។ ជាមួយនឹងបន្ទះឈីប Helio G80, realme 6i បានបន្ទាបតម្លៃសម្រាប់យុវវ័យ ដើម្បីទទួលបានទូរស័ព្ទសម្រាប់លេងហ្គេមបាន។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

បន្ទះឈីប Helio G80 ដំបូងបង្អស់ បន្ទះឈីបពី MediaTek ប្រហែលជាមិនត្រូវបានគេស្គាល់ថា ជាបន្ទះឈីបសម្រាប់លេងហ្គេមទេ ប៉ុន្តែបន្ទះឈីប Helio G80 នេះគឺល្អបំផុតសម្រាប់អ្នកលេងហ្គេមដែល បន្ទះឈីបនេះមានគុណប្រយោជន៍ដូចខាងក្រោម៖

- ការព្យាករណ៍ឆ្លាតវៃតាមរយៈស្រទាប់បន្ទះឈីប ដើម្បីវិនិច្ឆ័យស្ថានភាពអ៊ីនធឺណេត។ នៅពេលដែលសេវា Wi-fi ខ្សោយឬមិនល្អ គឺប្រើពេលត្រឹមតែ 13 មីលីវិនាទី ដើម្បីឆ្លាស់ពី WiFi ទៅ LTE។

- បង្កើនអត្រាបញ្ជូនរវាងទូរស័ព្ទ និងអង់តែនសេវា ដើម្បីបង្កើនល្បឿនបណ្តាញឲ្យកាន់តែលឿន

- ពន្យាពេលការហៅទូរស័ព្ទរយៈពេលខ្លី ខណៈពេលកំពុងលេងដោយមិនមានការធ្លាក់ចុះសេវាអ៊ីនធឺណេត។ មានភាពឆ្លាតវៃ ការគ្រប់គ្រង CPU, GPU និងអង្គចងចាំ។

- ធ្វើឲ្យដំណើរការរលូនជាងមុនពេលលេងហ្គេមក្រាហ្វិចធំៗ និងការលេងហ្គេមធំៗ

- បង្កើនប្រសិទ្ធភាពថាមពលសម្រាប់ការលេងហ្គេមឲ្យកាន់តែយូរ

ក្រៅពីបន្ទះឈីបដ៏ខ្លាំង រួមជាមួយថាមពលថ្មធំ 5000mAh និងការសាកថ្មល្បឿនលឿន 18 វ៉ាត់ realme 6i ធានាថាអ្នកនឹងទទួលបានបទពិសោធន៍នៃការកម្សាន្តឥតដែនកំណត់។ ដូចដែលបានរៀបរាប់រួចមកហើយ បន្ទះឈីបដែលមានកម្លាំងខ្លាំងអាចជួយអ្នកឱ្យសន្សំសំចៃថាមពលបានកាន់តែច្រើន។ realme 6i ពិតជាជម្រើសដ៏ល្អ ប្រសិនបើអ្នកចង់ជ្រើសរើសទូរស័ព្ទសម្រាប់លេងហ្គេម។

ដូចគ្នានេះផងដែរជាមួយនឹងកាមេរ៉ាក្រោយបួនគ្រប់ទំហំ48 មេហ្គាភិចស៊ែល អាចនិយាយបានថា realme 6i គឺល្អគ្រប់ផ្នែកទាំងអស់។ ជាមួយនឹងតម្លៃក្រោម 200 ដុល្លារ អាចនិយាយបានថាវាជាទូរស័ព្ទដែលសក្តិសមបំផុតសម្រាប់យុវវ័យក្នុងការជាវយកមកប្រើប្រាស់។ បន្ទាប់ពីអ្នកដឹងកាន់តែច្បាស់អំពីrealme 6i អ្នកនឹងមិនមានអ្វីគួរឱ្យភ្ញាក់ផ្អើលទេដែលទីផ្សារផ្សេងទៀតបាននិយាយឲ្យទូរស័ព្ទនេះថាជា “ស្តេចនៃទូរស័ព្ទកម្រិតថវិកាបានត្រឡប់មកវិញហើយ” ។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
MG ចេញឡាន SUV ថ្មី Hector 2026 មានបំពាក់ Option ទំនើបៗ នឹងតម្លៃ 1 ម៉ឺនស្តើងប៉ុណ្ណោះ

MG ចេញឡាន SUV ថ្មី Hector 2026 មានបំពាក់ Option ទំនើបៗ នឹងតម្លៃ 1 ម៉ឺនស្តើងប៉ុណ្ណោះ

ដោយ ប៉េងលីន
ក្រុមហ៊ុន Huawei ប្រចាំប្រទេសកម្ពុជា សម្ពោធផ្លូវការ កំពូលស្មាតហ្វូនអេក្រង់បត់លំដាប់លេខ 1  Huawei Mate X7 និង Huawei FreeClip 2 ក្នុងព្រឹត្តិការណ៍ Huawei Innovative Product Launch Event

ក្រុមហ៊ុន Huawei ប្រចាំប្រទេសកម្ពុជា សម្ពោធផ្លូវការ កំពូលស្មាតហ្វូនអេក្រង់បត់លំដាប់លេខ 1 Huawei Mate X7 និង Huawei FreeClip 2 ក្នុងព្រឹត្តិការណ៍ Huawei Innovative Product Launch Event

ដោយ ប៉េងលីន
ក្រុមហ៊ុន GM បង្ហាញនូវ SUV ថ្មី ទំហំធំ និងជិះបាន 1,100km ប៉ុន្តែមានតម្លៃធូរត្រឹមតែជាង 8 ពាន់ដុល្លារប៉ុណ្ណោះ!

ក្រុមហ៊ុន GM បង្ហាញនូវ SUV ថ្មី ទំហំធំ និងជិះបាន 1,100km ប៉ុន្តែមានតម្លៃធូរត្រឹមតែជាង 8 ពាន់ដុល្លារប៉ុណ្ណោះ!

ដោយ ប៉េងលីន
Mitsubishi ត្រៀមចេញឡានអគ្គិសនីប្រភេទ hatchback ថ្មីដែលសហការផលិតដោយក្រុមហ៊ុនផលិត iPhone, Foxconn

Mitsubishi ត្រៀមចេញឡានអគ្គិសនីប្រភេទ hatchback ថ្មីដែលសហការផលិតដោយក្រុមហ៊ុនផលិត iPhone, Foxconn

ដោយ ប៉េងលីន
Haval H6 GT PHEV ឆ្នាំ 2026 គាំទ្រប្រព័ន្ធបើកបរ Hi4 AWD បង្ហាញខ្លួនជាផ្លូវការណ៍ហើយ

Haval H6 GT PHEV ឆ្នាំ 2026 គាំទ្រប្រព័ន្ធបើកបរ Hi4 AWD បង្ហាញខ្លួនជាផ្លូវការណ៍ហើយ

ដោយ ប៉េងលីន
ឡានអគ្គិសនី Full-Sized SUV ស៊េរីថ្មីពី Huawei សាកល្បងនៅតំបន់ត្រជាក់ មុនថ្ងៃប្រកាសចេញនៅខែមេសាឆ្នាំនេះ

ឡានអគ្គិសនី Full-Sized SUV ស៊េរីថ្មីពី Huawei សាកល្បងនៅតំបន់ត្រជាក់ មុនថ្ងៃប្រកាសចេញនៅខែមេសាឆ្នាំនេះ

ដោយ ប៉េងលីន