ស្វែងរកពួកយើង:

គេហទំព័រ

ព័ត៌មាន

ឧបករណ៍ថ្មីៗ

ការណែនាំពីផលិតផល

រថយន្តនិងបច្ចេកវិទ្យា

វីដេអូ

វត្តមានស្មាតហ្វូនស៊េរីថ្មី Huawei Y6p លើឆាកតន្ត្រីហង្សមាស និងបណ្តាញសង្គមហ្វេសប៊ុក កាលពីយប់មិញនេះ បានធ្វើអោយអតិថិជនផ្ទុះការគាំទ្រយ៉ាងខ្លាំង

ដោយ

Koun Jab Luffy

17 ឧសភា 2020 02:29 យប់ជ្រៅ

អាន 3 នាទី

Article image
កាលពីយប់មិញនេះ ការបង្ហាញវត្តមានជាផ្លូវការរបស់ស្មាតហ្វូនស៊េរីថ្មី ដែលសាកថ្មម្តង អាចលេងបាន 3 ថ្ងៃ Huawei Y6p តម្លៃ $139 លើឆាកតន្ត្រី Huawei Y7 Concert ដែលបានផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV ហ្វេសប៊ុកផេក Huawei Mobile និងសារព័ត៌មានល្បីៗ នោះ បានធ្វើអោយមានការផ្ទុះការគាំទ្រភ្លូកទឹកភ្លូកដីពីសំណាក់អតិថិជន និងអ្នកដែលនិយមប្រើប្រាស់ស្មាតហ្វូន និងផលិតផលរបស់ Huawei។
នៅចំពោះមុខទស្សនិករាប់ម៉ឺននាក់ ស្មាតហ្វូនស៊េរីថ្មី Huawei Y6p ដែលមានតម្លៃត្រឹមតែ $139 នេះ បានឆក់យកប្រជាប្រិយភាពខ្លាំងក្លាពីសំណាក់អ្នកប្រើប្រាស់ស្មាតហ្វូនទូទាំប្រទេសកម្ពុជា ដោយសារថាមពលថ្មធំមហិមា រូបរាងទាក់ទាញ ពណ៌ទាន់សម័យស៊ីវិល័យ  (ស្ទាវ9) ថតរូបប្លង់ទូលាយច្បាស់ស្អាត និង តម្លៃល្អស៊ីដាច់គេ។
អតិថិជនអាចរកជាវ Huawei Y6p នៅបណ្តាហាងលក់ទូរស័ព្ទនានាទូទាំងប្រទេសកម្ពុជា ជាមួយនឹងតម្លៃត្រឹមតែ $139 នឹងទទួលបាន ទទួលកាដូបន្ថែម កាបូបស្ពាយហួវៃចំនួន1  ស៊ីម Smart Copper តម្លៃ $29 ភ្ជាប់ជាមួយនឹងកញ្ចប់អ៊ីធឺណែតធំហ្មង៎12 សប្តាហ៍ (ទទួលស៊ីមកាតនិងកញ្ចប់អ៊ីធឺណែតធំហ្មង៎ចាប់ពីថ្ងៃទី 15 ឧសភា ដល់ 15 មិថុនា 2020) និងមានឱកាសឈ្នះរង្វាន់រថយន្តស៊េរីទំនើប Audi Q2 មួយគ្រឿងភ្លាមៗ។
Article image
ស្មាតហ្វូនស៊េរីថ្មី Huawei Y6p ត្រូវបានរចនារូបរាងល្អឯក មើលទៅទាក់ទាញនឹងមានភាពស៊ីវិល័យជាមួយនឹងពណ៌ថ្មីស្អាតប្លែក គឺ ពណ៌ស្វាយស្រកានាគ ពណ៌ស្លាបកំភេម និងពណ៌ខ្មៅរលោង បង្កើននូវភាពជឿជាក់និងទំនុកចិត្តនៅពេលចាប់កាន់ប្រើម្តងៗ។  Huawei Y6p មានថាមពលថ្មធំមហិមាទំហំ 5000mAh កំដរអ្នកលេង ហ្វេសប៊ុក IG  TikTok  ហ្គេមអនឡាញ មើល YouTube ម៉ាឆ្ងាញ់ដាច់យប់ក៏មិនភ័យអស់ថ្ម ហើយជាពិសេសបំពាក់នូវមុខងារថ្មីគឺ Reverse Charging Technology អាចសាកថ្មទៅទូរស័ព្ទផ្សេងទៀតតាមឌុយ OTG និងអាចផ្ទេរទិន្នន័យ  រូបភាពឯសារ ក្នុងពេលតែមួយ។
Article image
Huawei Y6p បំពាក់នូវកាមេរ៉ាក្រោយ3គ្រាប់ Huawei Y6p ដែលតំរៀបគ្នាជាជួរបញ្ឈរវិញម្តង! កាមេរ៉ាមេទំហំ 13MP  សម្រាប់ថតរូបប្លង់ទូទៅច្បាស់ស្អាតមិនសលើស អាចសម្គាល់មនុស្ស រុក្ខជាតិសត្វបានយ៉ាងល្អ។ កាមេរ៉ាទី2 ទំហំ 5MP សម្រាប់ថតរូបបែបប្លង់ទូលាយ អាចថតរូបមនុស្សឃើញជើងស្រឡូនៗ ខ្ពស់ស្អាត ថតទេសភាពកាន់តែទូលាយពេញភ្នែក និងកាមេរ៉ាទី3 ទំហំ 2MP សម្រាប់ថតរូបបែបព្រាលផ្ទៃខាងក្រោយបានយ៉ាងស្អាត និងដាច់ល្អ។ ចំណែកឯកមេរ៉ាមុខទំហំ 8MP (f/2.0) ភ្ជាប់បច្ចេកវិទ្យា Beauty Mode អាចកែប្រែចាំចិត្តចង់ ធ្វើឲ្យរូបថតស៊ែលហ្វីរបស់អ្នកកាន់តែស្អាត និងលេចធ្លោ និងមិនសក្បោះ ធានាថាពេញចិត្តគ្រប់ប៉ុស្តិ៍តែម្តង។
Article image
Huawei Y6p ភ្ជាប់មកជាមួយនឹង Huawei AppGallery ដែលមកមួយសេតនៅក្នុងប្រអប់ស្រាប់ និងអាចដោនឡូត Facebook, YouTube, TikTok, IG, Grab, ទិញខោអាវ Zando, ទិញទំនិញខ្មែរ២៤, Myphsar, App កាម៉ង់ម្ហូប Egets រឺ Apps ល្បីៗ មិនចាំបាច់ចំណាយពេលយូរជាមួយ Huawei AppGallery លឿនរហ័សទាន់ចិត្ត ហើយ free ទៀត។
Article image
Huawei Y6p បំពាក់អេក្រង់ 6.3” មានកម្រិតបង្ហាញ 1600x720 HD+ ភ្ជាប់បច្ចេកវិទ្យាការពារភ្នែកដែលទទួលស្គាល់ដោយស្ថាប័ន TUV របស់ប្រទេសអាល្លឺម៉ង់ មាន រ៉េម 4G និងអង្គផ្ទុកទិន្នន័យ 64GB ប្រតិបត្តិការដោយបន្ទះឈីប Mediatek MT6762R  (12nm) EMUI 10.1 (Andriod 10) បំពាក់នូវបច្ចេកវិទ្យា Huawei Super Sound ធ្វើឲ្យសម្លេង ការស្តាប់តន្ត្រី លេងហ្គេម និង ខ្សែភាពយន្ត លឺខ្លាំងពិរោះរណ្តំចិត្ត ជាពិសេសពេលស្តាប់វិទ្យុ FM ពុំចាំបាច់ត្រូវការប្រើកាស ទោះបីស្ថិតនៅក្នុងស្ថានភាពអ៊ូអរឬក៏មនុស្សច្រើនក៏ដោយ។
Article image
ចំណុចលេចធ្លោទាំងនេះ ជម្រុញឲ្យស្មាតហ្វូនស៊េរី Huawei Y6p  $139 ក្លាយជាជម្រើសទីមួយសម្រាប់មិត្តយុវវ័យសម័យថ្មី ព្រោះ គុណភាពល្អ ថ្មកាន់បានយូរ កាមេរ៉ាថតរូបស្អាត តម្លៃសមរម្យ  និងមានឱកាសឈ្នះរថយន្តស៊េរីទំនើប Audi Q2 មួយគ្រឿងភ្លាមៗ និងទទួលបានកាដូបន្ថែមច្រើនសន្ធឹកសន្ធាប់។ សូមប្រញាប់ឡើងកុំឲ្យឱកាសល្អនេះកន្លងផុតទៅ សម្រាប់ព័ត៌មានសូមចុច https://www.facebook.com/huaweimobilekh/ ។

ទស្សនាវដ្តីពិភពអេឡិចត្រូនិក គឺជាការបោះពុម្ពផ្សាយផ្នែកបច្ចេកវិទ្យាដែលគ្របដណ្តប់លើប្រធានបទផ្សេងៗក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យា រួមទាំងស្មាតហ្វូន កុំព្យូទ័រ សុហ្វវែរ ហ្គេម និងអ្វីៗជាច្រើនទៀត ដោយផ្តល់នូវព័ត៌មានលម្អិត និងបច្ចុប្បន្នភាពលើផលិតផលថ្មីៗ និងចុងក្រោយបំផុត។

ទំនាក់ទំនង

អាស័យដ្ឋាន

#11Aeo St 278 BKK II BKK

លេខទូរស័ព្ទ

077 758 005

អ៊ីមែល

sale: [email protected]

អំពីយើង

Copyright © Electronic World Magazine.

វត្តមានស្មាតហ្វូនស៊េរីថ្មី Huawei Y6p លើឆាកតន្ត្រីហង្សមាស និងបណ្តាញសង្គមហ្វេសប៊ុក កាលពីយប់មិញនេះ បានធ្វើអោយអតិថិជនផ្ទុះការគាំទ្រយ៉ាងខ្លាំង