no-alternative title
no-alternative title

OPPO Reno4 Series ត្រូវបានគេបញ្ជាក់ច្បាស់ថា នឹងមានរូបរាងស្តើង ផ្តល់នូវបទពិសោធន៍នៃការប៉ះបញ្ជាដ៏រលូនអស្ចារ្យបំផុត

បន្ទាប់ពីការបង្ហាញវត្តមានរបស់ស្មាតហ្វូន OPPO Ace2 flagship ជាផ្លូវការនៅក្នុងប្រទេសចិនរួចមក ក្រុមហ៊ុន OPPO ពេលនេះ ក៏មានគម្រោងក្នុងការប្រកាសចេញនូវស្មាតហ្វូនថ្មីមួយទៀតរបស់ខ្លួនផងដែរ នោះគឺ OPPO Reno4 Series។ ថ្មីៗនេះ ក្រុមហ៊ុននេះ ក៏បានបញ្ជាក់អំពីស្មាតហ្វូននេះ នៅលើវីដេអូផ្សព្វផ្សាយមួយរបស់ខ្លួនផងដែរ។ នៅពេលនេះ ក្រុមហ៊ុនបានចែករំលែកនូវរូបភាពផ្លូវការរបស់ស្មាតហ្វូន Reno4 Series ដែលមានពីរម៉ូឌែលក្នុងការជ្រើសរើសនោះគឺ OPPO Reno4 និង Reno4 Pro។ ក្រុមហ៊ុននេះបានបញ្ជាក់ថា ស្មាតហ្វូននេះ នឹងមានតួខ្លួនស្តើងមែនទែន និងបទពិសោធន៍នៃការប៉ះបញ្ជាយ៉ាងអស្ចារ្យបំផុត។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្មាតហ្វូននេះ គឺមានផ្នែកខាងក្រោយដែលជាកញ្ចក់គែមកោង និងមានមានប៊ូតុងឡើងចុះសំលេងនៅគែមផ្នែកខាងឆ្វេង និងប៊ូតុង Power នៅគែមខាងស្តាំរបស់វាថែមទៀត។ អ្វីដែលគួរអោយចាប់អារម្មណ៍នោះ រូបភាព និងវីដេអូផ្សព្វផ្សាយរបស់ស្មាតហ្វូននេះគឺមានការបង្ហាញអំពីផ្នែកខាងមុខរបស់ស្មាតហ្វូននេះផងដែរ។ តាមរយៈរូបភាពនេះ បានបញ្ជាក់ថា ស្មាតហ្វូននេះនឹងមានកាមេរ៉ាខាងក្រោយ 3 គ្រាប់ជាមួយនឹងភ្លើង LED flash និង Laser focus ថែមទៀត។ ស្មាតហ្វូននេះនឹងមានការទ្រទ្រង់ទៅលើបច្ចេកវិទ្យា 5G ថែមទៀតផង។

ខណៈពេលដែលក្រុមហ៊ុន OPPO នៅមិនទាន់បង្ហាញអំពីលក្ខណៈសម្បត្តិរបស់ស្មាតហ្វូននេះនៅឡើយទេ  ប៉ុន្តែព័ត៌មានបែកធ្លាយជាច្រើននៅលើអនឡាញ បានបញ្ជាក់ថា ស្មាតហ្វូន Reno4 នឹងមានរន្ធប្រហោង punch-hole ភ្លោះនៅលើអេក្រង់ទំហំ 6.43-inch 2.5D ជាមួយនឹងកាមេរ៉ា 32MP+2MP sensors ។ សម្រាប់ម៉ូឌែល Pro វិញនោះ វាមានអេក្រង់ទំហំ 6.55-inch display ជាមួយនឹងគែមកោង 3D និងកាមេរ៉ាខាងមុខមួយគ្រាប់ទំហំ 32MP។ ស្មាតហ្វូននេះ គឺមានកាមេរ៉ាខាងក្រោយទំហំ 48-megapixel primary sensor, 8-megapixel ultra-wide sensor និង 2-megapixel monochrome lens ។ សម្រាប់ម៉ូឌែល Pro វិញនោះគឺមានកាមេរ៉ាទំហំ 48-megapixel camera, 12-megapixel Night Scene video និង 12-megapixel telephoto lens ផងដែរ។

ស្មាតហ្វូនទាំងពីរនេះ នឹងមានបន្ទះឈីប Snapdragon 765G របស់ក្រុមហ៊ុន Qualcomm និងថាមពលថ្មទំហំ 4000mAh ។ស្មាតហ្វូន OPPO Reno4 Pro នេះនឹងមានការទ្រទ្រង់ទៅលើបច្ចេកវិទ្យា 65W fast charging និងមានរ៉េមទំហំ 12GB និងម៉េមូរីទំហំ 256GB ។ ស្មាតហ្វូន OPPO Reno4 នឹងមានពណ៌ Crystal Diamond Blue, Dream Mirror Black និង Purple Taro ខណៈពេលដែលម៉ូឌែល Pro នឹងមានពណ៌ Crystal Diamond Blue, Crystal Diamond Red, Dream Mirror Black និង Titanium Black ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Xiaomi សម្ពោធ REDMI Note 15 Series ធន់រឹងមាំ IP69K ថ្មធំ 6500mAh​​ ធានា ​​6 ឆ្នាំ សមត្ថភាពកាមេរ៉ា 200MP AI

Xiaomi សម្ពោធ REDMI Note 15 Series ធន់រឹងមាំ IP69K ថ្មធំ 6500mAh​​ ធានា ​​6 ឆ្នាំ សមត្ថភាពកាមេរ៉ា 200MP AI

ដោយ ប៉េងលីន
GAC Cambodia រៀបចំសន្និសីទសារព័ត៌មានស្តីពី ដំណើរកម្សាន្តលើកទី 4 របស់ខ្លួន ដើម្បីសង្គម និងទេសចរណ៍ទៅកាន់ភាគឦសាន

GAC Cambodia រៀបចំសន្និសីទសារព័ត៌មានស្តីពី ដំណើរកម្សាន្តលើកទី 4 របស់ខ្លួន ដើម្បីសង្គម និងទេសចរណ៍ទៅកាន់ភាគឦសាន

ដោយ ប៉េងលីន
Toyota bZ7 EV ស៊េរីថ្មី គាំទ្រ Xiaomi Smart Ecosystem និង Huawei Tech ត្រៀមចេញលក់នៅខែមីនាតម្លៃជាង 2 ម៉ឺនដុល្លារ

Toyota bZ7 EV ស៊េរីថ្មី គាំទ្រ Xiaomi Smart Ecosystem និង Huawei Tech ត្រៀមចេញលក់នៅខែមីនាតម្លៃជាង 2 ម៉ឺនដុល្លារ

ដោយ ប៉េងលីន
ក្រុមហ៊ុន Huawei ប្រចាំប្រទេសកម្ពុជា សម្ពោធផ្លូវការ កំពូលស្មាតហ្វូនអេក្រង់បត់លំដាប់លេខ 1  Huawei Mate X7 និង Huawei FreeClip 2 ក្នុងព្រឹត្តិការណ៍ Huawei Innovative Product Launch Event

ក្រុមហ៊ុន Huawei ប្រចាំប្រទេសកម្ពុជា សម្ពោធផ្លូវការ កំពូលស្មាតហ្វូនអេក្រង់បត់លំដាប់លេខ 1 Huawei Mate X7 និង Huawei FreeClip 2 ក្នុងព្រឹត្តិការណ៍ Huawei Innovative Product Launch Event

ដោយ ប៉េងលីន
MG ចេញឡាន SUV ថ្មី Hector 2026 មានបំពាក់ Option ទំនើបៗ នឹងតម្លៃ 1 ម៉ឺនស្តើងប៉ុណ្ណោះ

MG ចេញឡាន SUV ថ្មី Hector 2026 មានបំពាក់ Option ទំនើបៗ នឹងតម្លៃ 1 ម៉ឺនស្តើងប៉ុណ្ណោះ

ដោយ ប៉េងលីន
Mitsubishi ត្រៀមចេញឡានអគ្គិសនីប្រភេទ hatchback ថ្មីដែលសហការផលិតដោយក្រុមហ៊ុនផលិត iPhone, Foxconn

Mitsubishi ត្រៀមចេញឡានអគ្គិសនីប្រភេទ hatchback ថ្មីដែលសហការផលិតដោយក្រុមហ៊ុនផលិត iPhone, Foxconn

ដោយ ប៉េងលីន