no-alternative title

មកដល់ហើយ! Huawei MatePad Pro ថេបប្លេតស៊េរីទំនើបប្រចាំឆ្នាំ 2020 មានខ្មៅដៃវេទមន្ត ហើយទ្រទ្រង់បច្ចេកវិទ្យា Share អេក្រង់ទូរស័ព្ទទៀត តម្លៃត្រឹមតែ $699

មិននឹកស្មានថាត្រឹមតែមួយប៉ព្រិចភ្នែក ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន Huawei ដាក់ចេញផលិតផលសម្រេច ថេបប្លេតស៊េរីថ្មី ភ្ជាប់ខ្មៅដៃវេទមន្ត M-Pencil ហើយទ្រទ្រង់នូវបច្ចេកវិទ្យា Shareអេក្រង់ទូរស័ព្ទ ងាយស្រួលសម្រាប់ការផ្ទេរទិន្នន័យឯកសារចុះឡើងតាមរយៈ Huawei Share ក្នុងតម្លៃពិសេសត្រឹមតែ $699។  សម្រាប់ប្រទេសកម្ពុជា រាល់ការជាវ ថេបប្លេតស៊េរីថ្មីខ្មៅដៃវេទមន្ត Huawei MatePad Pro តម្លៃត្រឹម $699 ចាប់ពីថ្ងៃនេះ នឹងទទួលបានកាដូបន្ថែមរួមមានខ្មៅដៃវេទមន្ត Huawei M-pecil និង Keyboard។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ថេបប្លេតស៊េរីថ្មីខ្មៅដៃវេទមន្ត Huawei MatePad Pro ត្រូវបានក្រុមហ៊ុន Huawei រចនាឡើងជាមួយនឹងរូបរាងតូចច្រឡឹង (W:246 mm, H:159 mm, D: 7.2 mm) ទម្ងង់ត្រឹមតែ 460g ជាមួយនឹងអេក្រង់ទំហំ 10.8 អ៊ីញ មានកម្រិតបង្ហាញលំដាប់កំពូល 16.7 លានពណ៌ Huawei FullVidw Display ភ្ជាប់បច្ចេកវិទ្យាការពារភ្នែកដែលទទួលស្គាល់ដោយស្ថាប័ន TÜV Rheinland របស់ប្រទេសអាល្លឺម៉ង់។ 

មិនត្រឹមតែមានរាងតូចងាយស្រួលប្រើនៅតាម នៅការិយាល័យ គេហដ្ឋាន បង្រៀនបុត្រធីតា ឬដាក់តាមខ្លួនពេលធ្វើដំណើរតាមរថយន្ត ឬក៏យន្តហោះប៉ុណ្ណោះទេ ថេបប្លេតខ្មៅដៃវេទមន្ត Huawei MatePad Pro បំពាក់នូវ Multi-Window អាចប្រើប្រាស់បំពេញកិច្ចការងារ និងការកម្សាន្តនានាកាន់តែច្រើនក្នុងពេលតែមួយ ឧទាហរណ៍ដូចជា អាចទស្សនាខ្សែភាពយន្តបណ្តើរ ឆែកអ៊ីមែលបណ្តើរ និងឆាតបណ្តើរ។

ម្យ៉ាងវិញទៀត មុខងារ Huawei APP Multiplier អនុញ្ញាតឲ្យអ្នកអាចប្រតិបត្តិការ APP ក្នុងពេលតែមួយ ខណៈម្ខាងបង្ហាញរូបភាព និងម្ខាងទៀតបង្ហាញព័ត៌មានលម្អិតសម្រាប់អ្នកអានលម្អិត និយាយរួមគឺ Multiply Your View តែម្តង។ លើសពីនេះ Huawei MatePad Pro ទ្រទ្រង់បច្ចេកវិទ្យា Share អេក្រង់ទូរស័ព្ទ បង្កភាពងាយស្រួលក្នុងការផ្ទេរឯកសារពីទូរស័ព្ទទៅថេបប្លេត ពីថេបប្លេតទៅទូរស័ព្ទបានយ៉ាងរហ័សទាន់ចិត្តតែម្តង ដោយពុំចាំបាច់ខាតពេលវេលា ប្រើខ្សែUSB និងចំណាយពេលយូរ។ 

ចំណុចលេចធ្លោបំផុតនៃ Huawei MatePad Pro នោះគឺ ខ្មៅដៃវេទមន្ត HUAWEI M-pencil សម្រាប់ការប្រើប្រាស់ដូចខ្មៅដៃ ប៉ុន្តែមានភាពឆ្លាតវៃជាង និងបង្ហាញរូបភាព ការសរសេររបស់អ្នកឲ្យមើលទៅកាន់តែស្អាត ប្រកបដោយភាពច្នៃប្រឌិតនិងទាក់ទាញបំផុត។ អ្នកអាចប្រើប្រាស់ខ្មៅដៃវេទមន្ត Huawei M-pencil សសេរលើអេក្រង់ថេបប្លេត Huawei MatePad Pro តាមចិត្តចង់ដូចជាកំពុងយកខ្មៅដៃសរសេរលើក្រដាសអញ្ចឹងដែរ ប៉ុន្តែការបង្ហាញគឺមានលក្ខណៈរស់រវើកជាមួយនឹងរូបភាព លេខ អក្សរ បែបឌីជីថល។ 

Huawei MatePad Pro មានកាមេរ៉ាក្រោយទំហំ 13MP (f/1.8) ភ្ជាប់ auto focus និង មុខងារ support flash focus mode ធ្វើឲ្យរូបថតវីដេអូរបស់អ្នកកាន់តែស្រស់ស្អាតកម្រិតអាជីព។ ចំណែកឯកាមេរ៉ាមុខទំហំ 8MP (f/2.0) fixed focal length ធ្វើឲ្យរូបភាពស៊ែលហ្វីស្អាតគ្រប់ប្លង់តែម្តង។ ជាពិសេសអ្នកប្រើប្រាស់កាន់តែរីករាយជាមួយនឹងមុខងារថតរូបវីដេអូសម្បូរបែបដូចជា ការថតវីដេអូសកម្មភាពយឺតៗ (slow motion), ការថតរូបពេលយប់ (night view), ការថតរូបបែប panorama, HDR, delay photography, dynamic photo, ការថតរូបដោយដាក់watermark, និងការថតរូបបែបមុខញញឹម (smiling face capture) -ល-។

Huawei MatePad Pro មានរ៉េម 6GB អង្គផ្ទុកទិន្នន័យ 128GB ប្រើប្រាស់បន្ទះឈីបលំដាប់កំពូលឈានមុខគេចុងក្រោយ Kirin 990 flagship chipset ភ្ជាប់ខួរក្បាលឆ្លាតវៃ NPU និង AI កម្លាំងម៉ាស៊ីនដំណើរការរលូនឥតទាក់មិនថាមើលខ្សែភាពយន្តខ្នាតធំ ឬលេងហ្គេមតាមអនឡាញ  បំពាក់នូវប្រព័ន្ធសម្លេង4គ្រាប់ និង ឧបករណ៍បំពងសម្លេង4គ្រាប់ ជាមួយនឹងស្តេរ៉េអូ 3D Histen 6.0  ធ្វើឲ្យសម្លេងលាន់លឺច្បាស់ល្អ ពិរោះរណ្តំ នៅគ្រប់    ទីកន្លែង និងកាត់បន្ថយសម្លេងរំខាន 360 ដឺក្រេថែមទៀតផង ។ Huawei MatePad pro មានថាមពលថ្ម 7250 mAh  ហើយជាថេបប្លេតដំបូងគេដែលទ្រទ្រង់នូវបច្ចេកវិទ្យាសាកឥតខ្សែ 15W (Wireless Charge) និង សាកឥតខ្សែពីថ្លេបប្លេតទៅប្លេត ឬពីថ្លេបប្លេតទៅទូរស័ព្ទ 7.5W  (Reverse Wireless Wireless Charging)។ ជាមួយនឹងបច្ចេកវិទ្យាសាកថ្មរហ័ស 20W គ្រាន់តែសាក 30នាទី អ្នកអាចរីករាយប្រើប្រាស់បានរហូតដល់ទៅ 3ម៉ោង។ 

សរុបមក ថេបប្លេតខ្មៅដៃវេទមន្ត Huawei MatePad Pro ពិតជាកំពូលថេបប្លេកល្អឯកប្រចាំឆ្នាំ 2020 មែន ព្រោះសមត្ថភាពឈានមុខ បំពាក់នូវបច្ចេកវិទ្យាសម្បូរបែបចុងក្រោយ ហើយថែមទាំងមានតម្លៃសមរម្យបំផុតត្រឹមតែ $699 សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងហាងលក់កុំព្យូទ័រនានារួមមាន៖

ភ្នំពេញ

1.Nojima (Cambodia) Tel: 093 601 601 / 093 605 606 

2.V Stor Computer Tel: 092 775 549

3.KC Pone Palace Tel: 070 234 222

4.Gold One Computer Tel: 093 909 878

5.Chantra Computer Tel: 077 630 077

6.Khun Eng Computer Tel: 012 477 868

7.Smart Axiata Tel: 010 202 857

8.Heng Vichet Tel: 081 337 373

9.Raksmey Bayon (New) Tel: 078 988 889

10.Leang Pov Tel: 012 777 833

11.T.N Tel: 010 959 525 

12.CTK Tel: 081 771 515

13.C STORE Tel: 010 655 700

14.L.K.M Tel: 012 575 047 

15.HOK LAY II Tel: 016 733 392

16.KHMER APSARA Tel: 081 3333 16

17.PISETH (TK) Tel: 085 756 585

18.Chomroen Tel: 081 53 7777

19.Sok Gech Phone Shop Tel: 015 866 998

20.RAKSMEY BAYON I Tel: 015 99 777 9 

ក្រចេះ

1.LEANG HUY Tel: 012 85 58 38 

សៀមរាប

1.ASEAN IT Computer Tel: 012 78 42 55

2.CRS Tel: 012 258 181

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន