no-alternative title

ស្មាតហ្វូនស៊េរីថ្មី Huawei Y8p កំពូលស្តើង កំពូលអេក្រង់ នឹងបង្ហាញវត្តមានជាផ្លូវការនៅថ្ងៃសៅរ៍ខាងមុខនេះហើយ

ចាប់ពីម៉ោង 6 ល្ងាចដល់ម៉ោង 8 យប់ ថ្ងៃសៅរ៍ទី 30 ឧសភា 2020 ខាងមុខនេះ ក្រុមហ៊ុនបច្ចេកវិទ្យាហួវៃ និងបង្ហាញវត្តមានស្មាតហ្វូនស៊េរីថ្មី Huawei Y8p កំពូលស្តើង កំពូលអេក្រង់  ស្មាតហ្វូន Huawei Y6p សាកម្តងលេងបានបីថ្ងៃ និង Huawei Y5p ស្មាតហ្វូនរាងស៊ិចស៊ី កាមេរ៉ារាងគ្រាប់ឡុកឡាក់ ព្រមគ្នា  ក្នុងកម្មវិធីប្រគំតន្ត្រី Huawei Nova Concert ផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV និង ហ្វេសប៊ុកផេក Huawei Mobile។  រាល់ការកក់ទុកមុន Huawei Y8p តម្លៃ $219 រឺ Huawei Y6p តម្លៃ $139 និង Huawei Y5p តម្លៃ $99 និងទទួលបានការបន្ថែមយ៉ាងច្រើនសន្ធឹកសន្ធាប់ និងមានឱកាសឈ្នះរថយន្តទំនើប Audi Q2 មួយគ្រឿងភ្លាមៗ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្មាតហ្វូនរៀមច្បង ត្រកូល Y Huawei Y8p ត្រូវបានក្រុមហ៊ុនហួវៃ រចនាឡើងយ៉ាងផ្ចិតផ្ចង់ជាមួយនឹងរូបរាងកំពូលស្តើង កំពូលអេក្រង់ទំហំ  6.3” OLED HUAWEI Dewdrop Display កម្រិតបង្ហាញ FHD+ (2400 x 1080) ភ្ជាប់បច្ចេកវិទ្យាស្គេនក្រយៅដៃលើអេក្រង់ដំបូងគេបង្អស់ លឿននិងសុវត្ថិភាពបំផុតត្រឹមតែ 0.35វិនាទី  អមដោយ មុខងារការពារភ្នែកដែលទទួលស្គាល់ដោយស្ថាប័ន TÜV Rheinland® របស់ប្រទេសអាល្លឺម៉ង់ មានកាមេរ៉ាមុខចំកណ្តាលទំហំ 16MP(ƒ/2.0) ភ្ជាប់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI ជំនាន់ចុងក្រោយ ធ្វើឲ្យរូបភាពស៊ែលហ្វីរបស់អ្នកកាន់តែស្អាត កាន់លេចធ្លោ និងជឿជាក់បំផុត ទោះបីចង់ថតរូបស៊ែលហ្វី ដោយយកព្រះអាទិត្យរៀបលិចជាផ្ទៃខាងក្រោយក៏មិនថ្វី ឬក៏ ស៊ែលហ្វីព្រាលផ្ទៃខាងក្រោយវិញក៏អស់កង្វល់ មិនថាពេលព្រឹកថ្ងៃយប់ឬទីកន្លែងដែលមានពន្លឺទាបក៏ដោយ ធានាថាដឹងតែពេញចិត្តគ្រប៉ុស្តិ៍តែម្តង។

ផ្នែកខាងខ្នង ស្មាតហ្វូនHuawei Y8p ត្រូវបានរចនាបែប3D ជាមួយជម្រើសពីរពណ៌គឺ គ្រីស្តាល់ទឹកកក និងខ្មៅឥន្ទធនូ បំពាក់នូវកាមេរ៉ាក្រោយ AI 3 គ្រាប់ ដែលកាមេរ៉ាមេទំហំ 48MP Hi-Res AI (f/2.0) សម្រាប់ថតប្លង់ទូទៅ ថតច្បាស់ស្អាតគ្រប់ប្លង់ គ្រប់ប៉ុស្តិ៍ មិនថា ព្រឹកថ្ងៃយប់ ឬទីកន្លែងដែលពន្លឺខ្សោយ ធ្វើឲ្យការថតរូប Lifestyle របស់អ្នកកាន់តែស៊ីវិល័យសម្បូរបែប ហើយថតរូបព្រាលផ្ទៃខាងក្រោយ (Portrait Mode) កាន់តែលេចធ្លោ។  មុខងារ AI Image Stabilization Night Mode (ភ្ជាប់បច្ចេកវិទ្យាទប់លំនឹង 16 ស្ទីល) អនុញ្ញាតឲ្យអ្នករីករាយថតរូបពេលយប់ឬទីងងឹតឥតសំចៃដៃ ដោយមិនចាំបាច់ស្ពាយជើងទម្រងតាមខ្លួននាំតែហត់ខ្លួន ហើយលែងខ្លាចថតរូបពេលយប់ទៀតហើយ។ រឹតតែអស្ចារ្យ បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតឆ្លាតវៃ AI សម្គាល់ប្លង់ថតរូបរហូតដល់ទៅ22ប្លង់ អាចបែងចែកដាច់នូវរូបភាពមនុស្សសត្វ រុក្ខជាតិ ទឹកដីផ្ទៃមេឃ អគារ ម្លូបអាហារ  ទេសភាព -ល-បានយ៉ាងជាក់ច្បាស់ និងអនុញ្ញាតឲ្យអ្នកបន្ថែមបន្ថយពន្លឺ តុល្យភាពពន្លឺ តាមចិត្តចង់ទៅតាមស្ថានភាពជាក់ស្តែង តាមរយៈមុខងារ AI optimization ថែមទៀតផង។ 

កាមេរ៉ាទី2 ទំហំ 8MP (f/2.4) សម្រាប់ថតប្លង់ទូលាយ (Utra-wide Angle) 120ដឺក្រេ ថតរូបមនុស្ស ឃើញខ្ពស់ៗស្រឡូនស្អាត ថតជួបជុំមិត្តភក្តិ ក្រុមគ្រួសារមិនចាំបាច់ដើរថយក្រោយនាំតែពិបាក  ថតទេសភាពកាន់តែទូលាយពេញគែមល្អ  ដិតគ្រប់ចំណុច។ កាមេរ៉ាទី 3 ទំហំ 2MP Depth Camera (f/2.4) សម្រាប់ថតរូបព្រាលផ្ទៃខាងក្រោយ (Bokeh)បង្កើតបានជារូបភាពប្រកបដោយការច្នៃប្រឌិត ផ្នែកឌីជីថល និងផ្សារភ្ជាប់ទៅកាន់ពិភពលោកចំរុះគ្នា។ លើសពីនេះ Huawei Y8p អនុញ្ញាតឲ្យអ្នករីករាយថតវីដេអូ Super Slow Motion កាន់តែល្អឥតខ្ចោះ ជាមួយនឹង ជំនាន់បច្ចេកវិទ្យាAIចុងក្រោយ។ 

 

Huawei Y8p ត្រូវបានក្រុមហ៊ុនភ្ជាប់នូវ GPU TURBO រត់ក្នុងល្បឿន 60fps / SoC power consumption សម្រាប់ជំនួយដល់អ្នកនិយមចូលចិត្តលេងហ្គេម។  Huawei Y8p បំពាក់នូវបន្ទះឈីប Kirin 710F មានរ៉េម 6GB អង្គផ្ទុកទិន្នន័យ 128GB អាចបន្ថែមម៉េម៉ូរីខាងក្រៅរហូតដល់ 256GB ដំណើរការដោយ EMUI 10.1 (Based on Android 10) ថាមពល ថ្ម4000mAh ឆ្នាំងសាក Type C មានមុខងារ Huawei SEAMLESS AI LIFE MEETime អនុញ្ញាឲ្យអ្នកខលវីដេអូកម្រិត HD តាមរយៈទូរស័ព្ទ Huawei Y8p ទៅកាន់មិត្តភក្តិ ឬក្រុមគ្រួសារ  (ពុំទាន់មាននៅប្រទេសកម្ពុជា ដូច្នេះសូមរងចាំការ Update តាមក្រោយ) និងសម្រួលដល់ការ Screenshot កាន់តែរហ័សទាន់ចិត្តតែម្តងតាមរយៈ មុខងារ គោះលើអេក្រង់ទូរស័ព្ទ Screenshots (មុខងារ Knuckle Screenshots)។ ស្មាតហ្វូនស៊េរីថ្មី Huawei Y6p តម្លៃ$139 កំពុងឆក់យកប្រជាប្រិយភាពខ្លាំងក្លាពីសំណាក់អ្នកប្រើប្រាស់ស្មាតហ្វូនទូទាំប្រទេសកម្ពុជា ដោយសារថាមពលថ្មធំមហិមា រូបរាងទាក់ទាញ ពណ៌ទាន់សម័យស៊ីវិល័យ  (ស្ទាវ9) ថតរូបប្លង់ទូលាយច្បាស់ស្អាត និង តម្លៃល្អស៊ីដាច់គេ រហូតទទួលបានការកម្ម៉ង់ទិញភ្លូកទឹកភ្លូកដី។  

Huawei Y6p បំពាក់នូវកាមេរ៉ាក្រោយ3គ្រាប់ Huawei Y6p ដែលតំរៀបគ្នាជាជួរបញ្ឈរវិញម្តង! កាមេរ៉ាមេទំហំ 13MP  សម្រាប់ថតរូបប្លង់ទូទៅច្បាស់ស្អាតមិនសលើស អាចសម្គាល់មនុស្ស រុក្ខជាតិសត្វបានយ៉ាងល្អ។ កាមេរ៉ាទី2 ទំហំ 5MP សម្រាប់ថតរូបបែបប្លង់ទូលាយ និងកាមេរ៉ាទី3 ទំហំ 2MP សម្រាប់ថតរូបបែបព្រាលផ្ទៃខាងក្រោយបានយ៉ាងស្អាត និងដាច់ល្អ ចំណែកឯកមេរ៉ាមុខទំហំ 8MP (f/2.0) ភ្ជាប់បច្ចេកវិទ្យា Beauty Mode ស្អាតបែបធម្មជាតិ។ Huawei Y6p បំពាក់អេក្រង់ 6.3” មានកម្រិតបង្ហាញ 1600x720 HD+ ភ្ជាប់បច្ចេកវិទ្យាការពារភ្នែកដែលទទួលស្គាល់ដោយស្ថាប័ន TUV មាន រ៉េម 4G និងអង្គផ្ទុកទិន្នន័យ 64GB ប្រតិបត្តិការដោយបន្ទះឈីប Mediatek MT6762R  (12nm) EMUI 10.1 (Andriod 10) មានថាមពលថ្ម 5000mAh បំពាក់នូវមុខងារថ្មីគឺ Reverse Charging Technology អាចសាកថ្មទៅទូរស័ព្ទផ្សេងទៀតតាមឌុយ OTG និងអាចផ្ទេរទិន្នន័យ  រូបភាពឯសារ ក្នុងពេលតែមួយ។ បច្ចេកវិទ្យា Huawei Super Sound របស់ Huawei Y6p ធ្វើឲ្យសម្លេង ការស្តាប់តន្ត្រី លេងហ្គេម និង ខ្សែភាពយន្ត លឺខ្លាំងពិរោះរណ្តំចិត្ត មិនកាត់បន្ថយសម្លេងរំខាននៅជុំវិញ។ 

ស្មាតហ្វូន Huawei Y5p មានរូបរាងស៊ិចស៊ីបំផុតជាមួយនឹង អេក្រង់ទំហំ 5.45” កម្រិតបង្ហាញ HUAWEI FullView Display ភ្ជាប់បច្ចេកវិទ្យាការពារភ្នែកដែលទទួលស្គាល់ស្ថាប័ន TÜV Rheinland® មានទម្ងន់144g វិមាត្រ 146.5mm (H) x 70.94mm (W) x 8.35mm (D) តូចល្មមងាយស្រួលកាន់ប្រើពេញដៃល្អ អមជាមួយនឹងជម្រើសបីពណ៌ខៀវ បៃតង និងខ្មៅ។ រឹតតែកាលីប Huawei Y5p បំពាក់នូវកាមេរ៉ាក្រោយរាងគ្រាប់ឡុកឡាក់ ដែលធ្លាប់តែឃើញនៅលើស្មាតហ្វូនស៊េរីខ្ពស់ៗដូចជា Huawei Nova 7i ឬ I-Phone ជាដើម។ Huawei Y5p មានកាមេរ៉ាសម្រាប់ថតរូបកម្រិត HD ទំហំ 8MP (f/2.0) ហើយនិង កាមេរ៉ាមុខទំហំ 5MP (f/2/2) សម្រាប់ថតរូបស៊ែលហ្វីស្អាតកប់សារី និងដោះសោរអេក្រង់ទូរស័ព្ទ ថាមពលថ្មទំហំ 3020mAh អាចកំដរអ្នកប្រើប្រាស់មើលវីដេអូក្នុងទូរស័ព្ទបាន 17ម៉ោង លើអនឡាញបាន 9ម៉ោង 4G Browsing បាន 13ម៉ោង និង 4G VoLTE Call បាន 21ម៉ោង។  Huawei Y5p ប្រើបន្ទះឈីប Mediatek MT6762R(12nm)មានរ៉េម 2GB និងអង្គផ្ទុកទិន្នន័យ 32GB អាចបន្ថែមម៉េម៉ូរីខាងក្រៅទំហំរហូតដល់ 512GB ដំណើរការដោយ EMUI 10.1 (Based on Android 10)។ 

ស្មាតហ្វូន Huawei Y8p, Y6p និង Y5p ភ្ជាប់មកជាមួយនឹង Huawei AppGallery ដែលមកមួយសេតនៅក្នុងប្រអប់ស្រាប់ និងអាចដោនឡូត Facebook, YouTube, TikTok, IG, Grab, ទិញខោអាវ Zando, ទិញទំនិញខ្មែរ២៤, Myphsar, App កាម៉ង់ម្ហូប Egets រឺ Apps ល្បីៗ មិនចាំបាច់ចំណាយពេលយូរជាមួយ Huawei AppGallery លឿនរហ័សទាន់ចិត្ត ហើយ free ទៀត។ សរុបមកបើចង់បានស្មាតហ្វូនគុណភាពល្អ កំពូលស្តើង កំពូលអេក្រង់ ថតរូបស្មាតហ្វូនគ្រប់ប្លង់គ្រប់ប៉ុស្តិ៍គ្រប់ពេលវេលាអាចកក់ Huawei Y8p ឥឡូវនេះ តម្លៃត្រឹមតែ $219 តែបើចង់បានស្មាតហ្វូនល្អដែលមានតម្លៃខ្ទង់ $139 អាចពិចារណាស្មាតហ្វូន Huawei Y6p សាកម្តងលេងបាន 3ថ្ងៃ ឬ Huawei Y5p ស្មាតហ្វូនកាមេរ៉ា រាងគ្រាប់ឡុកឡាក់ តម្លៃត្រឹមតែ $99 ហើយមានឱកាសឈ្នះរថយន្តទំនើប Audi Q2 ដូចគ្នាថែមទៀតផង សម្រាប់ព័ត៌មានលម្អិត https://www.facebook.com/huaweimobilekh/

 

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ដោយ ប៉េងលីន