no-alternative title

MSI Alpha 15 គឺជាហ្គេមម៉ាស៊ីនថ្មីដែលបំពាក់នូវក្រាហ្វិកកាត AMD Radeon™ RX 5500M ដំបូងបំផុត មានតម្លៃសមរម្យ និងមានកម្លាំងខ្លាំងក្នុងការប្រើប្រាស់

ក្រុមហ៊ុន MSI ប្រចាំនៅកម្ពុជា បានបង្ហាញចេញនូវកុំព្យូទ័រលេងហ្គេមស៊េរីថ្មីរបស់ខ្លួនថ្មីមួយទៀតហើយ ដែមានឈ្មោះថា Alpha 15។ កុំព្យូទ័រលេងហ្គេមស៊េរីថ្មីចុងក្រោយបំផុតនេះ គឺត្រូវបានក្រុមហ៊ុន សម្រេចប្រើប្រាស់នូវក្រាហ្វិកកាតថ្មី គឺ AMD Radeon™ RX 5500M with 4GB GDDR6 ដែលនេះ គឺជាកុំព្យូទ័រលេងហ្គេមដំបូងបំផុត ដែលមានអនុភាពខ្លាំងអស្ចារ្យបំផុតក្នុងការប្រើប្រាស់។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ជាមួយនឹងវត្តមាននៃម៉ាស៊ីនថ្មីនេះ ក្រុមហ៊ុន MSI ក៏ធ្វើការបង្កើតនូវក្រុម Category និងឡូហ្គោថ្មីប្រកបដោយភាពច្នៃប្រឌិតខ្ពស់បំផុតសម្រាប់ទាក់ទាញអារម្មណ៍របស់អ្នកប្រើប្រាស់ផងដែរ។ ឡូហ្គោថ្មីនេះ ត្រូវបានក្រុមហ៊ុនបញ្ជាក់ថា គឺតំណាងអោយភាពខ្លាំងក្លា ភាពច្នៃប្រឌិត និងភាពរុងរឿងបំផុត។ ក្រុមហ៊ុន MSI បានហៅឈ្មោះកុំព្យូទ័រថ្មីនេះថា “Alpha”។ Alpha 15 ថ្មីនេះ មាន RAM ទំហំ 8GB DDR4-2666MHz និងមានអង្គផ្ទុកទិន្នន័យទំហំ 512GB NVMePCIe SSD។ 

សូមជំរាបថា កន្លងមក សម្រាប់កុំព្យូទ័រលេងហ្គេម MSI គឺមានភ្ជាប់ជាមួយនឹងលក្ខណៈសម្បត្តិដ៏ខ្លាំងក្លាជាច្រើនរួចជាស្រេចមកហើយ ដែលមានដូចជា ប្រព័ន្ធត្រជាក់ cooling system, per-key RGB keyboard, Giant Speaker, High-Res audio និងជាច្រើនថែមទៀតផង។ ប៉ុន្តែសម្រាប់ Alpha 15 ថ្មីនេះ គឺរឹតតែខ្លាំងជាងមុនៗ។ អ្នកលេងហ្គេមជាច្រើន ដែលបានធ្វើការកម្ម៉ង់ទិញកុំព្យូទ័រ Alpha 15 នេះ នឹងទទួលបាននូវភាពជឿជាក់ និងទំនុកចិត្តខ្ពស់បំផុត នេះបើតាមការបញ្ជាក់ពី MSI។

នៅពេលនេះ ក្រុមហ៊ុន MSI ធ្វើការប្រកួតប្រជែងនៅលើទីផ្សារកាន់តែខ្លាំងក្លាតាមរយៈវត្តមាននៃ Alpha 15 នេះដោយសារតែវាមានភ្ជាប់ជាមួយនឹង Hardware ខ្លាំងក្លាជាងមុខ។ ជាមួយនឹងការប្រើប្រាស់នូវក្រាហ្វិកកាត AMD Radeon™ RX 5500M នេះ ដែលប្រើប្រាស់នូវបច្ចេកវិទ្យា 7nm ដំបូងបំផុត និង AMD Ryzen™ 7 3750H-Processor បានធ្វើអោយកុំព្យូទ័រ Alpha 15 នេះប្រើប្រាស់នូវ triple-digit framerates ដែលមិនធ្លាប់មានពីមុនមកនោះទេ។ ក្រាហ្វិកកាតនេះ គឺមានការពង្រឹងសមត្ថភាពទៅលើម៉ាស៊ីនកុំព្យូទ័រនេះ កាន់តែខ្លាំងក្លាជាមួយនឹងបច្ចេកវិទ្យាថ្មី AMD FidelityFX technology។

កុំព្យូទ័រ ALPHA 15 ថ្មីនេះ មានអេក្រង់15.6″ FHD (1920×1080), 120Hz IPS-Level ហើយអ្នកលេងហ្គេមជាច្រើននឹងរីករាយជាមួយនឹងការដំណើរការនៃម៉ាស៊ីនយ៉ាងរលូន ជាពិសេសសម្រាប់ការលេងហ្គេមជាច្រើនដូចជា CS:GO, Dota 2, Overwatch និងជាច្រើន គឺគ្មានបញ្ហានោះទេ។ បន្ថែមពីលើកម្លាំងម៉ាស៊ីនដ៏ខ្លាំងក្លានេះ វាក៏មានភ្ជាប់ជាមួយនឹងប្រព័ន្ធ Cooler Boost 5 ផ្តាច់មុខមកជាមួយផងដែរ។ នៅលើម៉ាស៊ីននេះ គឺមានភ្ជាប់ជាមួយនឹងប្រព័ន្ធត្រជាក់ 7-heatpipe cooling module ដែលបានធ្វើការឌីស្សាញសារជាថ្មីសម្រាប់គ្រប់គ្រងទៅលើ Hardware ថ្មីនេះ។ សម្រាប់ការប្រកួតប្រជែងនៅលើហ្គេមជាច្រើន គឺអាចអោយពួកគេឡើងទៅដល់កម្រិតកំពូលបានដោយគ្មានបារម្ភពីម៉ាស៊ីនឆាប់ក្តៅនោះទេ។

បើនិយាយអំពីប្រព័ន្ធសំឡេងរបស់កុំព្យូទ័រនេះ គឺពិរោះខ្លាំងក្លាមែនទែន។ កុំព្យូទ័រ Alpha 15 នេះ គឺមានភ្ជាប់ជាមួយនឹង Giant Speaker ដែលលឺខ្លាំងជាងមុន 5 ដងហើយវាមានទ្រទ្រង់នូវប្រព័ន្ធ Hi-Res Audio ថែមទៀត។ ជាមួយនឹងការបញ្ចេញនូវវត្តមាននៃម៉ាកយីហោថ្មី Alpha series នេះ គឺក្រុមហ៊ុន MSI បានសហការជាមួយនឹងក្រុមហ៊ុន AMD ដើម្បីផ្តល់ជូននូវភាពអស្ចារ្យជានិច្ចសម្រាប់អ្នកប្រើប្រាស់គ្រប់រូប៕

សម្រាប់ការជាវទិញលោកអ្នកអាចចូលទៅកាន់៖ https://www.msi.com/service/wheretobuy/#105,3 

ពត៌មានបន្ថែមៈ https://www.msi.com/Laptop/Alpha-15-A3DX  

MSI Facebook Page៖ https://www.facebook.com/MSICambodia/ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន