no-alternative title
no-alternative title

realme ពិតជាខ្លាំងមែនពេលនេះបានឈរនៅចំណាត់ថ្នាក់កំពូលទី 4 នៅក្នុងទីផ្សារប្រទេសកម្ពុជាហើយបន្ទាប់ពីបានចូលមកទីផ្សារនេះត្រឹមតែកន្លះឆ្នាំប៉ុណ្ណោះ

យោងតាមការស្រាវជ្រាវចុងក្រោយពី Counterpoint Research Market Monitor Q1 2020 បានអោយដឹងថា realme បានឈរនៅចំណាត់ថ្នាក់លេខ 4 នៅប្រទេសកម្ពុជាជាមួយនឹងការកើនឡើងចំនួន 252% ប្រៀបធៀបនឹងកាលពីឆ្នាំមុន និងឈរនៅចំណាត់ថ្នាក់លេខ 5 នៅតំបន់អាស៊ីអាគ្នេយ៍ជាមួយនឹងការកើនឡើងចំនួន 173% ប្រៀបបធៀបនឹងកាលពីឆ្នាំមុន ដែលជាម៉ាកស្មាតហ្វូនមានការរីកចម្រើនលឿនបំផុតនៅក្នុងតំបន់។

នៅឆ្នាំ 2020 គិតត្រឹមត្រីមាសទី 1 ជាមួយនឹងការប៉ះពាល់ពីជំងឺរាតត្បាតកូវីដ 19 ការនាំចេញស្មាតហ្វូនទៅក្រៅប្រទេសបានធ្លាក់ចុះ 11% បើធៀបជាមួយនឹងត្រីមាសទី 1 ក្នុងឆ្នាំ 2019។ ផ្ទុយទៅវិញrealmeគឺជាម៉ាកមួយក្នុងចំណោមម៉ាកធំៗ ដែលសម្រេចបាននៅកំណើនលក់របស់ខ្លួន។ យោងតាមការស្រាវជ្រាវបានបង្ហាញថាrealmeនៅប្រទេសថៃ និងប្រទេសកម្ពុជាស្ថិតនៅលំដាប់កំពូលទី 4 ដោយមានអត្រាកំណើនចំនួន 116% និង 252% បើប្រៀបធៀបនឹងកាលពីឆ្នាំមុន។ ប្រទេសឥណ្ឌូនេស៊ី (កំណើនចំនួន 105% ប្រៀបធៀបនឹងឆ្នាំមុន)  ហ្វីលីពីន (កំណើនចំនួន 1800% ប្រៀបធៀបនឹងឆ្នាំមុន)  វៀតណាម (កំណើនចំនួន 92% ប្រៀបធៀបនឹងឆ្នាំមុន)  និងមីយ៉ាន់ម៉ា (កំណើនចំនួន 350% ប្រៀបធៀបនឹងឆ្នាំមុន) ជាប់ចំណាត់ថ្នាក់កំពូលទី៥ ។

រូបភាពពាណិជ្ជកម្ម
no-alternative title

 

នៅទូទាំងពិភពលោកគិតត្រីមាសទី 1 ឆ្នាំ 2020 realme បានសំរេចនូវការរីកចម្រើនរបស់ខ្លួន រហូតទទួលបានចំណាត់ថ្នាក់លេខ 7 ដោយនៅតែរក្សាបាននូវយីហោស្មាតហ្វូនដែលរីកលូតលាស់លឿនបំផុតជាមួយអ្នកប្រើប្រាស់ ចំនួន 35 លាននាក់នៅទូទាំងពិភពលោក។ realme បានចូលទៅទីផ្សារចំនួន 27 ប្រទេស និងតំបន់។

ឥរិយាបទនៃការកំណត់ទិសដៅរបស់ម៉ាកយីហោនិងគំនិតទីផ្សារបែបច្នៃប្រឌិត

ក្រោយពី C2 បានចូលមកក្នុងទីផ្សារប្រទេសកម្ពុជាមកrealmeបានបញ្ចេញនូវស្មាតហ្វូនកាមេរ៉ា 4 គ្រាប់ជាបន្តបន្ទាប់គឺ realme 5 និងrealme 5Pro, ស្មាតហ្វូនកំរិតថវិកា C3 និង 6i ដែលជាស្មាតហ្វូនសាកសមសម្រាប់លេងហ្គេមនិងរចនាឡើងសម្រាប់យុវវ័យ រួមទាំង realme 6 និង 6Pro ដែលមានអេក្រង់ 90Hz និងមានគ្រឿងបំពាក់ស្ទើរតែដូចនឹងទូរស័ព្ទ Flagship សម្រាប់បំពេញនូវតម្រូវការរបស់អ្នកទាំងអស់គ្នា។ ទោះបីជាផ្តល់នូវផលិតផលបច្ចេកវិទ្យាទាន់សម័យដល់ទីផ្សារកម្ពុជាក៏ដោយ ក៏realmeបានព្យាយាមរកវិធីជាច្រើនដើម្បីបង្ហាញពីមហិច្ឆិតានៃការក្លាយជាម៉ាកដែលយល់ច្បាស់ពីយុវវ័យបំផុត។

 

ច្បាស់ណាស់មកទល់ពេលនេះយើងអាចមើលឃើញrealmeនៅក្នុងប្រទេសកម្ពុជាបានយកតារាល្បីឈ្មោះលោកG-devith មកធ្វើជាBA  និងបានសហការជាមួយហ្គេមដែលកំពុងពេញនិយមក្នុងសង្គមយុវវ័យMLBB ហើយសព្វថ្ងៃនេះយើងអាចមើលឃើញrealmeកំពុងតែនាំមកនូវការប្រកួតហ្គេមស៊េរីថ្មីមួយទៀតដល់យុវជន៖ ការប្រកួតMLBB និងការប្រកួតPUBG ។ សកម្មភាពទាំងអស់នេះមានគោលបំណងចង់ជ្រួតជ្រាបចូលទៅក្នុងទីផ្សារយុវវ័យឱ្យកាន់តែស៊ីជម្រៅ។ នេះអាចជាមូលហេតុមួយដែលrealmeអាចរីកលូតលាស់យ៉ាងឆាប់រហ័សបែបនេះ នៅក្នុងទីផ្សារប្រទេសកម្ពុជា។

 

ទោះបីជាមានផលប៉ះពាល់អវិជ្ជមានលើទីផ្សារស្មាតហ្វូនទូទាំងពិភពលោកក្នុងត្រីមាសទី 1 ឆ្នាំ 2020 ក៏ដោយ ក៏ realmeកំពុងតែមានការរីកចម្រើនគួរឱ្យកត់សម្គាល់នៅក្នុងតំបន់អាស៊ីដោយបង្ហាញពី “ល្បឿនរីកលូតលាស់លឿនបំផុត” ជាមួយនឹងអត្រាកំណើនដែលប្រៀបធៀបទៅនឹងកាលពីឆ្នាំមុននៅក្នុងទីផ្សារសំខាន់ៗ។ចាំមើលថាយុទ្ធសាស្ត្រអ្វីដែលrealmeអាចនឹងប្រើនៅជំហានបន្ទាប់ ដើម្បីពង្រឹងជំហររបស់ខ្លួន។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ឆ្នាំថ្មី ជំហានថ្មី! សាមសុង រៀបចំនូវព្រឹត្តិការណ៌ប្លែកភ្នែក! មហាគ្រួសារសាមសុងក្នុងកម្មវិធី “កូរ៉េថោន”

ឆ្នាំថ្មី ជំហានថ្មី! សាមសុង រៀបចំនូវព្រឹត្តិការណ៌ប្លែកភ្នែក! មហាគ្រួសារសាមសុងក្នុងកម្មវិធី “កូរ៉េថោន”

ដោយ ប៉េងលីន
Toyota ចេញភីកអាប់ថ្មីនៅអឺរ៉ុប នៅបន្តប្រើឈ្មោះ Hilux ដដែល តែប្រើម៉ាស៊ីន Hybrid និងអគ្គិសនីសុទ្ធ!

Toyota ចេញភីកអាប់ថ្មីនៅអឺរ៉ុប នៅបន្តប្រើឈ្មោះ Hilux ដដែល តែប្រើម៉ាស៊ីន Hybrid និងអគ្គិសនីសុទ្ធ!

ដោយ ប៉េងលីន
Xiaomi សម្ពោធ REDMI Note 15 Series ធន់រឹងមាំ IP69K ថ្មធំ 6500mAh​​ ធានា ​​6 ឆ្នាំ សមត្ថភាពកាមេរ៉ា 200MP AI

Xiaomi សម្ពោធ REDMI Note 15 Series ធន់រឹងមាំ IP69K ថ្មធំ 6500mAh​​ ធានា ​​6 ឆ្នាំ សមត្ថភាពកាមេរ៉ា 200MP AI

ដោយ ប៉េងលីន
BYD Sealion 8 2026 ឡានអគ្គិសនី PHEV SUV ខ្នាតធំ ត្រៀមចេញលក់នៅទីផ្សារអូស្ត្រាលីឆាប់ៗនេះហើយ

BYD Sealion 8 2026 ឡានអគ្គិសនី PHEV SUV ខ្នាតធំ ត្រៀមចេញលក់នៅទីផ្សារអូស្ត្រាលីឆាប់ៗនេះហើយ

ដោយ ប៉េងលីន
កំពូលភិកអាប់ Ram 1500 SRT TRX ត្រឡប់មកវិញ ជាមួយនឹងកម្លាំងដល់ 777 HP កាន់តែខ្លាំង ហើយកាន់តែកាច!

កំពូលភិកអាប់ Ram 1500 SRT TRX ត្រឡប់មកវិញ ជាមួយនឹងកម្លាំងដល់ 777 HP កាន់តែខ្លាំង ហើយកាន់តែកាច!

ដោយ ប៉េងលីន
Wuling Starlight 560 SUV ស៊េរីថ្មី ចេញលក់នៅលើទីផ្សារផ្លូវការណ៍ជាមួយតម្លៃចាប់ពី 9 ពាន់ដុល្លារឡើងទៅ

Wuling Starlight 560 SUV ស៊េរីថ្មី ចេញលក់នៅលើទីផ្សារផ្លូវការណ៍ជាមួយតម្លៃចាប់ពី 9 ពាន់ដុល្លារឡើងទៅ

ដោយ ប៉េងលីន