no-alternative title
no-alternative title

MSI GF65 Thin គឺជាកុំព្យូទ័រយួដៃជំនាន់ថ្មី មានរាងស្អាត កម្រ៉ាស់ស្តើង លេងហ្គេមបានម៉ាអេម តម្លៃវិញរឹតតែមហាអេម!

បើនិយាយអំពីកុំព្យូទ័រលេងហ្គេមនោះ ក្រុមហ៊ុន MSI គឺមានកេរ្តិ៍ឈ្មោះល្បីល្បាញទូទាំងពិភពលោក។ ថ្មីៗនេះ ក្រុមហ៊ុននេះទើបតែបង្ហាញនូវកុំព្យូទ័រ GF65 THIN ជំនាន់ថ្មីរបស់ខ្លួនដែលប្រើប្រាស់នូវបន្ទះឈីប  Intel® Core™ i7 processor ជំនាន់ទី 10 ជាមួយនឹងប្រព័ន្ធប្រតិបត្តិការ Windows 10 Home / Windows 10 Pro ។ កាន់តែពិសេសជាងនេះទៀតនោះ ដំណើរការនូវក្រាហ្វិកកាត GeForce RTX™ 2060 graphics ចុងក្រោយបំផុតដែលមានល្បឿនលឿនក្នុងការប្រើប្រាស់ ដំណើរការហ្គេមដែលមានក្រាហ្វិកខ្ពស់ៗបានដោយគ្មានបញ្ហាអ្វីនោះទេ។ កុំព្យូទ័រនេះមានអេក្រង់ទំហំ 15.6 អ៊ីង   Full HD (1920x1080), 144Hz IPS-level ជាមួយនឹងគែម Bezel ស្តើងទាក់ទាញគួរអោយចង់ប្រើប្រាស់មែនទែន។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

អ្វីដែលកាន់តែទាក់ទាញជាងនេះទៀតនោះ វាមានបច្ចេកវិទ្យា Cooler Boost 5 Technology ផ្តាច់មុខដែលធ្វើអោយម៉ាស៊ីនលេងហ្គេមមួយនេះត្រជាក់ក្នុងការប្រើប្រាស់។ វាក៏មានភ្ជាប់ជាមួយនឹង Dragon Center ជាមួយនឹង Gaming Mode 2.0 ផ្តាច់មុខផងដែរ។ កម្មវិធី MSI App Player ក៏ផ្តល់នូវបទពិសោធន៍កាន់តែអស្ចារ្យនៅលើបទពិសោធន៍នៃការប្រើប្រាស់រវាងស្មាតហ្វូន និងកុំព្យូទ័រនេះថែមទៀត។ វាក៏មានប្រព័ន្ធសំលេង High-Resolution Audio និងថាមពលថ្មខ្លាំងអាចប្រើប្រាស់បានដល់ទៅ ៧ ម៉ោងថែមទៀត។ វាពិតជាអស្ចារ្យមែនទែន។

បន្ទះឈីបជំនាន់ទី 10  និងក្រាហ្វិកកាតចុងក្រោយ NVIDIA GEFORCE RTX™ 20 SERIES ល្បឿនលឿនក្នុងការលេងហ្គេម

GF65 THIN គឺជាកុំព្យូទ័រម៉ូឌែលចុងក្រោយបំផុតនៅក្នុងត្រកូល MSI Gaming Laptops ដែលបំពាក់នូវបន្ទះឈីប Intel® Core™ i7 processors (Comet Lake H) ជំនាន់ទី 10 និងក្រាហ្វិកកាតចុងក្រោយបំផុត GeForce® RTX graphics ។ បន្ទះឈីបនេះមានអង្គគណនា 6 Cores ដែលមានល្បឿនលឿនជាងមុនដល់ទៅ 15% ដែលផ្តលនូវបទពិសោធន៍នៃការលេងហ្គេមដ៏អស្ចារ្យគ្មានគូប្រៀបនោះទេ។ NVIDIA GeForce RTX™ ផ្តល់នូវបទពិសោធន៍នៃការលេងហ្គេមកាន់តែអស្ចារ្យដែលគ្មានគូប្រៀបនោះទេ។ វាប្រប្រាស់នូវស្ថាបត្យកម្ម NVIDIA Turing GPU និង TX platform ដែលធ្វើអោយអ្នកទទួលបាននូវល្បឿនលឿនអស្ចារ្យដែលនឹកស្មានមិនដល់។

អេក្រង់ល្បឿនកម្រិត 120HZ IPS-LEVEL THIN-BEZEL GAMING ច្បាស់ក្នុងការទស្សនា និងការឌីស្សាញប្រកបដោយភាពទាក់ទាញបំផុត

បើនិយាយអំពីកម្រិតអេក្រង់របស់វាវិញគឺមានកម្រិតដល់ទៅ120HZ ដែលពិតជារលូនក្នុងការប្រើប្រាស់ជាទីបំផុត។ សម្រាប់គម្របខាងលើរបស់កុំព្យូទ័រនេះគឺមានការឌីស្សាញយ៉ាងល្អឥតខ្ចោះក្នុងការប្រើប្រាស់។ ថាមពលថ្មរបស់កុំព្យូទ័រនេះគឺប្រើប្រាស់បានរយៈពេល 7 ម៉ោងសម្រាប់ការកម្សាន្ត និងការងារជាច្រើនទៀតប្រចាំថ្ងៃរបស់អ្នក។ 

ភាពត្រជាក់ជានិច្ចនៅក្នុងការលេងហ្គេម និងប្រព័ន្ធសំឡេងដ៏ល្អឥតខ្ចោះ

GF65 THIN ផ្តល់នូវដំណោះស្រាយសម្រាប់ការកាត់បន្ថយកំដៅទៅលើ CPU និង GPU ជាមួយនឹងរន្ធបំភាយកំដៅចំនួន 6ដែលអាចធ្វើការកាត់បន្ថយនូវកំដៅបានយ៉ាងល្អបំផុត។ វាមានដំណោះស្រាយទៅលើលំហូរខ្យល់បានយ៉ាងមានប្រសិទ្ធិភាពនៅក្នុងការលេងហ្គេមរបស់អ្នក។ បើនិយាយអំពីប្រព័ន្ធសំឡេងវិញនោះគឺពិតជានៅក្នុងលំដាប់ Premium Sound ជាមួយនឹងបច្ចេកវិទ្យា Hi-Resolution Audio ដែលផ្តល់នូវសំឡេងដ៏ពិរោះល្អឥតខ្ចោះសម្រាប់អ្នកប្រើប្រាស់។ កាន់តែពិសេសជាងនេះទៀតនោះ វាមានភ្ជាប់ជាមួយនឹង 3D surround sound នៅក្នុងការលេងហ្គេមរបស់អ្នកដែលពិតជាអស្ចារ្យគ្មានគូប្រៀបនោះទេ។ NAHIMIC 3 ក៏អាចធ្វើការគ្រប់គ្រងបានយ៉ាងងាយស្រួលទៅលើតន្រ្តី ខ្សែភាពយន្ត និងការខលនៅក្នុងសន្និសីទបានថែមទៀត។

កាន់តែអស្ចារ្យជាមួយនឹងកម្មវិធី MSI APP PLAYER

នៅក្នុងការអភិវឌ្ឍនៅក្នុងការសហការផ្តាច់មុខជាមួយនឹងក្រុមហ៊ុន BlueStacks នោះ កម្មវិធី MSI APP Player នាំយកនូវបទពិសោធន៍នៃការលេងហ្គេមកាន់តែអស្ចារ្យរវាងស្មាតហ្វូន និងកុំព្យូទ័ររបស់អ្នក។ វាក៏មានភ្ជាប់ជាមួយនឹង keyboard lighting និងក្រាហ្វិកដែលកាន់តែប្រសើរជាងមុននៅក្នុងការដំណើរការការងារ Multi-task ថែមទៀត។ សរុបមក GF65 THIN គឺជាជម្រើសដ៏ឆ្លាតវៃបំផុតក្នុងការប្រើប្រាស់៕

MSI GF65 Thin អនុភាពខ្លាំងក្លា អាចជួយអ្នកអោយជំនះគ្រប់ឧបសគ្គនៅក្នុងការលេងហ្គេម!!!

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Kia EV5 ស៊េរី Facelift ឆ្នាំ 2026 ឌីស្សាញរូបរាងថ្មី បំពាក់នូវបច្ចេកវិទ្យាទំនើបជាងមុនត្រៀមបង្ហាញខ្លួនឆាប់ៗនេះ

Kia EV5 ស៊េរី Facelift ឆ្នាំ 2026 ឌីស្សាញរូបរាងថ្មី បំពាក់នូវបច្ចេកវិទ្យាទំនើបជាងមុនត្រៀមបង្ហាញខ្លួនឆាប់ៗនេះ

ដោយ ប៉េងលីន
ភីកអាប់ KGM Musso ស៊េរីថ្មីឆ្នាំ 2027 គូប្រជែង Toyota Hilux នឹងបង្ហាញវត្តមាននៅដើមឆ្នាំ 2026 ខាងមុខនេះ

ភីកអាប់ KGM Musso ស៊េរីថ្មីឆ្នាំ 2027 គូប្រជែង Toyota Hilux នឹងបង្ហាញវត្តមាននៅដើមឆ្នាំ 2026 ខាងមុខនេះ

ដោយ ប៉េងលីន
ឡានអគ្គិសនី Toyota bZ3 ចេញម៉ូដែលថ្មី គាំទ្រដោយ Lidar និង Momenta 5.0 ADAS តម្លៃតែជាង 1 ម៉ឺនដុល្លារទេ

ឡានអគ្គិសនី Toyota bZ3 ចេញម៉ូដែលថ្មី គាំទ្រដោយ Lidar និង Momenta 5.0 ADAS តម្លៃតែជាង 1 ម៉ឺនដុល្លារទេ

ដោយ ប៉េងលីន
ឡានអគ្គិសនី Xpeng G7 EREV នឹងមកដល់ឆ្នាំ 2026 អាចបើកបរបាន 1,704km ហើយនឹងទ្រទ្រង់អាគុយ 5C ទៀតផង

ឡានអគ្គិសនី Xpeng G7 EREV នឹងមកដល់ឆ្នាំ 2026 អាចបើកបរបាន 1,704km ហើយនឹងទ្រទ្រង់អាគុយ 5C ទៀតផង

ដោយ ប៉េងលីន
BYD Sealion 06 ឡានអគ្គិសនីថ្មី 2026 នឹងបង្កើនថ្មធំជាងមុនអាចបើកបរបានចម្ងាយ 710 km

BYD Sealion 06 ឡានអគ្គិសនីថ្មី 2026 នឹងបង្កើនថ្មធំជាងមុនអាចបើកបរបានចម្ងាយ 710 km

ដោយ ប៉េងលីន
របាយការណ៌ថ្មី: Xiaomi EV ត្រៀមចេញឡានថ្មី 4 ម៉ូដែលនៅឆ្នាំ 2026 ក្នុងនោះ 2 ម៉ូដែលគឺជាជម្រើស EREV SUVs

របាយការណ៌ថ្មី: Xiaomi EV ត្រៀមចេញឡានថ្មី 4 ម៉ូដែលនៅឆ្នាំ 2026 ក្នុងនោះ 2 ម៉ូដែលគឺជាជម្រើស EREV SUVs

ដោយ ប៉េងលីន