no-alternative title
no-alternative title

ទូរទស្សន៍ សាមសុង Crystal UHD អច្ឆរិយភាពលើសពីការមើលឃើញ និងការកម្សាន្តដ៏ឥតខ្ចោះ

នៅពេលទំនេរក្រៅពីការងារ និងការសិក្សា អផ្សុកពេកពេលនៅផ្ទះមិនដឹងធ្វើអ្វីក៏មើលទូរទស្សន៍ធម្មតាដើម្បីលំហែរអារម្មណ៍! ប៉ុន្តែលោកអ្នកប្រាកដទេថាទូរទស្សន៍ដែលលោកអ្នកកំពុងទស្សនាកម្សាន្តនោះអាចផ្តល់ឱ្យលោកអ្នកនូវភាពភ្ញាក់ផ្អើល…ភាពងាយស្រួល…ភាពទំនើបទាន់សម័យ និងភាពសប្បាយរីករាយយ៉ាងច្រើនសម្បូរបែប និងមានភាពរស់រវើកដែរឬទេ?

មិនបាច់រកនឹកឆ្លើយច្រើនទេដឹងតែអត់ហើយ…! ជាមួយនឹងទូរទស្សន៍ សាមសុង គ្រីស្តាល់ យូអេចឌី ( Samsung Crystal UHD TV) ថ្មីប្រចាំឆ្នាំ២០២០ នេះត្រូវបានបំពាក់មកជាមួយបច្ចេកវិទ្យាថ្មីចុងក្រោយបំផុតរបស់ សាមសុង ធ្វើឱ្យការទស្សនាតាម YouTube, លេងហ្គេម, ស្តាប់ចម្រៀង, ច្រៀង Karaoke ដោយការបញ្ជាតាមសំឡេងជាភាសាខ្មែរ, និងកម្មវិធីផ្សេងៗទៀតចេញពីទូរស័ព្ទដៃទៅកាន់ទូរទស្សន៍ (Screen Mirroring) ដោយធ្វើការបង្ហាញលើអេក្រង់ទូរទស្សន៍ដ៏ធំ…ច្បាស់ត្រជាក់ភ្នែកបំផុតជាមួយក្រុមគ្រួសារបានយ៉ាងរីករាយរាយ!

រូបភាពពាណិជ្ជកម្ម
no-alternative title

 

និយាយទៅដូចការទស្សនាភាពយន្តក្នុងរោងកុនអ៊ីចឹង! អ្នកណាថានៅផ្ទះអផ្សុកនោះ! មានទូរទស្សន៍ សាមសុង គ្រីស្តាល់ យូអេចឌី ( Samsung Crystal UHD TV) គ្មានពាក្យថាអផ្សុកនោះទេ!  ទូរទស្សន៍វៃឆ្លាតម៉ូឌែល សាមសុង គ្រីស្តាល់ យូអេចឌី ( Samsung Crystal UHD TV) ថ្មីជំនាន់ចុងក្រោយនេះគឺត្រូវបានរចនា និងអភិវឌ្ឍន៍ឡើងយ៉ាងផ្ចិតផ្ចង់បំផុតធ្វើយ៉ាងណាបំពេញតាមតម្រូវការរបស់អតិថិជននាពេលបច្ចុប្បន្នដោយធ្វើការផ្តល់ជូននូវបទពិសោធន៍ដ៏អស្ចារ្យបំផុតក្នុងការធ្វើឱ្យជីវិតកាន់តែទំនើបទាន់សម័យ និងរីករាយជានិច្ច! ខាងក្រោមនេះគឺជាចំណុចពិសេសនៃការអភិវឌ្ឍន៍បច្ចេកវិទ្យាចុងក្រោយដែលមានតែលើទូរទស្សន៍វៃឆ្លាតម៉ូឌែល សាមសុង គ្រីស្តាល់ យូអេចឌី (Samsung Crystal UHD TV)៖ 

* Boundless Design ៖ ទូរទស្សន៍ សាមសុង គ្រីស្តាល់ យូអេចឌី (Samsung Crystal UHD TV) ប្រចាំឆ្នាំ២០២០ នេះគឺត្រូវបានរចនាឡើងយ៉ាងផ្ចិតផ្ចង់ជាទីបំផុត ធ្វើឱ្យកម្រាស់ទូរទស្សន៍ស្តើងស្អាតស្ទើរតែគ្មានគែម! ដូច្នេះលោកអ្នកអាចរីករាយជាមួយនឹងការបង្ហាញរូបភាពធំច្បាស់ល្អលើអេក្រង់លាតពេញតួដែលពុំធ្លាប់មានពីមុនមកដោយពុំមានការរំខានភ្នែកឡើយ!

* Crystal Processor 4K ៖ អាចបង្ហាញជូននូវរូបភាពកាន់តែលម្អិត កាន់តែច្បាស់ និងពណ៌កាន់តែដិតជ្រៅក្នុងកម្រិត 4K Resolution

ធ្វើឱ្យលោកអ្នករីករាយជក់ចិត្តជាមួយនឹងកម្រិតភាពច្បាស់ដ៏សែនម៉ដ្ឋ ភ្លឺច្បាស់ត្រជាក់ផ្នែក ពណ៌ដិតជ្រៅដូចស្ថិតក្នុងធម្មជាតិពិតៗតែម្តង!!

* 4K Upscaling ៖ បច្ចេកវិទ្យានេះមានសមត្ថភាពធ្វើឱ្យគ្រប់ប្រភពរូបភាព ឬវីដេអូទាំងអស់ដែលមានលក្ខណៈមិនមែន 4K ក៏ដោយក៏បង្ហាញចេញក្នុងកម្រិត 4K ពិតៗតែម្តង! 

* Mobile View (Mirroring Screen on TV) ៖ មុខងារ និងបច្ចេកវិទ្យាថ្មីមួយនេះអាចឱ្យលោកអ្នកភ្ជាប់ការកម្សាន្ត ឬកម្មវិធីនានាពីទូរស័ព្ទដៃមកកាន់អេក្រង់ទូរទស្សន៍បានយ៉ាងងាយជាមួយនឹងបច្ចេកវិទ្យា (Screen Mirroring)! ដូច្នេះលោកអ្នកនឹងមិនខកខានក្នុងការប្រាស្រ័យទាក់ទងជាមួយការងារ…ការសិក្សា…និងការកម្សាន្តឡើយ! 

* Intelligent Voice Assistants ៖ ជាមួយនឹងជំនួយការក្នុងដំណើរការស្វែងរកតាម Voice សំឡេងដោយ Bixby លោកអ្នកអាចបញ្ជារទូរទស្សន៍យ៉ាងងាយស្រួល។ លើសពីនេះ លោកអ្នកអាចប្រើ មុខងារVoice សំឡេងជាភាសាខ្មែរដើម្បីស្វែងរកវីដេអូ ឬបទចម្រៀងក្នុង YouTube ដែលលោកអ្នកត្រូវការបានយ៉ាងងាយស្រួលជាមួយនឹងតេឡេបញ្ជាដែលផ្តល់ជូនក្នុងប្រអប់ជាមួយទូរទស្សន៍មកស្រាប់! 

ជាមួយនឹងទូរទស្សន៍ សាមសុង គ្រីស្តាល់ យូអេចឌី (Samsung Crystal UHD TV) ធានាថាការកម្សាន្តរបស់លោកអ្នកពិតជាអស្ចារ្យ និងឥតខ្ចោះ  …! ប្រញាប់ទិញមួយសម្រាប់គ្រួសារឥឡូវនេះភ្លាមទៅដើម្បីបង្កើតភាពសប្បាយ និងសុភមង្គល…!! សម្រាប់ព័ត៌មានលម្អិតបន្ថែមសូមអញ្ជើញមកទស្សនាផលិតផលដោយផ្ទាល់តាមហាងទំនើបចែកចាយផលិតផល សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុតទូទាំងប្រទេស ឬក៏អាចធ្វើការទំនាក់ទំនងទៅកាន់ផ្នែកសេវាបម្រើអតិថិជនតាមរយៈទូរស័ព្ទលេខ៖ 1800-20 32 32 !* បញ្ជាក់៖ រាល់ការជាវទូរទស្សន៍ សាមសុង គ្រីស្តាល់ យូអេចឌី (Samsung Crystal UHD TV) តាមបណ្តាដេប៉ូចែកចាយផលិតផល សាមសុង ទាំងអស់កុំភ្លេចសួររកបណ្ណធានា!

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Samsung Galaxy S26 Ultra ត្រូវគេបញ្ចេញរូបភាពថ្មីជាមួយ Cases

Samsung Galaxy S26 Ultra ត្រូវគេបញ្ចេញរូបភាពថ្មីជាមួយ Cases

ដោយ ប៉េងលីន
ឡានអគ្គីសនីដំបូងរបស់ Hyundai ប្រកាសដាក់លក់មុនហើយ តម្លៃមិនដល់ 2 ម៉ឺនដុល្លារនោះទេ

ឡានអគ្គីសនីដំបូងរបស់ Hyundai ប្រកាសដាក់លក់មុនហើយ តម្លៃមិនដល់ 2 ម៉ឺនដុល្លារនោះទេ

ដោយ ប៉េងលីន
MSI សហការជាមួយ PTC Computer ដែលជាតំណាងចែកចាយផ្លូវការផលិតផល MSI ក្នុងប្រទេសកម្ពុជា រៀបចំពិធីជួបជុំដៃគូរពាណិជ្ជកម្មរបស់ខ្លួន

MSI សហការជាមួយ PTC Computer ដែលជាតំណាងចែកចាយផ្លូវការផលិតផល MSI ក្នុងប្រទេសកម្ពុជា រៀបចំពិធីជួបជុំដៃគូរពាណិជ្ជកម្មរបស់ខ្លួន

ដោយ ប៉េងលីន
BYD ត្រៀមបញ្ចេញឡាន Off-Road ថ្មី 2 ទៀតបន្ទាប់ពីការលក់នៅខែកញ្ញានេះមានកំណើនខ្ពស់

BYD ត្រៀមបញ្ចេញឡាន Off-Road ថ្មី 2 ទៀតបន្ទាប់ពីការលក់នៅខែកញ្ញានេះមានកំណើនខ្ពស់

ដោយ ប៉េងលីន
Chery ចេញឡានថ្មីអាចជិះបានចម្ងាយ 1,400km នឹងដាក់លក់មុនជាមួយតម្លៃជាង 2 ម៉ឺនដុល្លារ

Chery ចេញឡានថ្មីអាចជិះបានចម្ងាយ 1,400km នឹងដាក់លក់មុនជាមួយតម្លៃជាង 2 ម៉ឺនដុល្លារ

ដោយ ប៉េងលីន
   ASUS Republic of Gamers ប្រកាសចេញ ROG Xbox Ally និង ROG Xbox Ally X កំណត់ស្តង់ដារថ្មីសម្រាប់ទីផ្សារឧបករណ៍លេងហ្គេម Handheld ក្នុងទីផ្សារកម្ពុជា

ASUS Republic of Gamers ប្រកាសចេញ ROG Xbox Ally និង ROG Xbox Ally X កំណត់ស្តង់ដារថ្មីសម្រាប់ទីផ្សារឧបករណ៍លេងហ្គេម Handheld ក្នុងទីផ្សារកម្ពុជា

ដោយ ប៉េងលីន