no-alternative title
no-alternative title

ការរចនារូបរាង ដ៏ពេញនិយមរបស់ realme គឺជាស្នាដៃសហការគ្នារវាងអ្នករចនាម៉ូតដ៏ល្បីចំនួនពីររូបនេះហើយ គឺលោក Naoto Fukasawa និងលោក José Lévy

បច្ចុប្បន្ននេះ ដោយសារតែម៉ាកស្មាតហ្វូននៅក្នុងប្រទេសចិន កំពុងតែមានការប្រកួតប្រជែងនិងមានសំទុះយ៉ាងខ្លាំង ដូច្នេះហើយការទាមទារពីសំណាក់អ្នកប្រើប្រាស់ចំពោះផលិតផលឆ្លាតវៃ ក៏មិនមានត្រឹមតែគុណភាព និងគ្រឿងបំពាក់នោះទេ ការរចនាក៏បានក្លាយជាការបង្ហាញពីបុគ្គលិកលក្ខណៈមួយផងដែរ។ realme មានក្រុមយុវវ័យមួយក្រុមដែលចូលចិត្តវប្បធម៌ពេញនិយមគ្រប់ប្រភេទ។ក្រោយពីសង្កេតឃើញអំពីតម្រូវការរបស់អតិថិជនចំពោះការរចនាដែលថ្មីនិងមានការបង្ហាញពីបុគ្គលិកលក្ខណៈផ្ទាល់ខ្លួនមក realme ក៏ចង់បំបែកនូវរង្វង់មួយនេះ ក្លាយទៅជាម៉ាកទីមួយដែលនាំយកនូវរប្បធម៍ទាន់សម័យចូលទៅក្នុងវិស័យបច្ចេកវិទ្យា បង្កើតនូវជីវិតឆ្លាតវៃនិងទាន់សម័យជាពិសេសដល់យុវវ័យ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ការរសាកល្បងរចនាផលិតផលពេញនិយមលើកដំបូង លោក Naoto Fukasawa អ្នករចនាដ៏ល្បីក្នុងវិស័យរចនាម៉ូតក្នុងពិភពលោក ដូច្នេះ នៅក្នុងឆ្នាំ 2019 ក្រុមហ៊ុន realme បានសាកល្បងសហការជាមួយលោក Naoto Fukasawa ដែលជាអ្នករចនាដ៏ល្បីក្នុងវិស័យរចនាម៉ូតក្នុងពិភពលោកជាលើកដំបូង។ ដោយ realme បានរួមបញ្ចូលគ្នារវាង "ការរចនាម៉ូដទាន់សម័យ" និង Fukasawa "ការរចនាបែបឥតប្រៀងទុក" បង្កើតបាននូវ realme X Master Edition៖ Onion និង Garlic, realme X2 Pro Master Edition៖ Red Brick និង Concrete , realme X50 Edition៖ Dot និង Line ។

លោកបានជីកយកការបំផុសគំនិតចេញពីក្នុងជីវភាពរស់នៅ ដោយប្រើចំនុចស្រស់ស្អាត ដែលមិនងាយនឹងប្រទះឃើញបំផុតក្នុងការរស់នៅធ្វើជាការបំផុសគំនិតនៃការរចនា ដើម្បីឆ្លុះបញ្ជាំងពីការស្រលាញ់ការរស់នៅរបស់យុវវ័យ ។ ហើយនេះក៏សមស្របតាមតម្រូវការនៃការរចនាបែបបុគ្គលិកលក្ខណៈដែលយុវវ័យចង់បានធ្វើអោយចំនុចដែលយើងមិនបានចាប់អារម្មណ៍ក្នុងជីវិតប្រចាំថ្ងៃ ក្លាយជាអ្វីដែលយើងចង់បង្ហាញចេញមក។

ហើយតម្រូវការនៃការរចនាដែលមានបែបបុគ្គលិកលក្ខណៈផ្ទាល់ខ្លួននេះគឺមិនមែនតែចំពោះអតិថិជនFlagshipនោះទេ។ ដូច្នេះហើយ នៅក្នុងការដាក់ប្រកាស realme 6iកាលពីថ្មីៗនេះ គឺលោក Naoto Fukasawa បានប្រើប្រាស់ការរចនាដ៏ថ្មីស្រឡាងមួយ ដោយrealme 6iមានពណ៌តែបៃតង និងពណ៌សទឹកដោះគោបានធ្វើអោយយុវវ័យដែលមានថវិកាមានកំណត់ក៏អាចប្រើប្រាស់បាននូវផលិតផលពេញនិយមដែលរចនាឡើងដោយអ្នករចនាដ៏ល្បីល្បាញផងដែរ។   

បន្ទាប់ពីមានការសហការជាមួយលោក Naoto Fukasawa រួចមក realme ក៏បានអញ្ជើញលោក José Lévy ចូលរួមក្នុង realme Design Studio ក្នុងនាមជាអ្នករចនាម៉ូតដែលបានអញ្ជើញជាពិសេស និងបានចូលរួមជាមួយrealmeបង្កើតនូវផលិតផលបច្ចេកវិទ្យាពេញនិយមជាច្រើន។ José Lévy គឺជាអ្នករចនាម៉ូតជនជាតិបារាំងដ៏ល្បី ហើយថែមទាំងជានាយកជាន់ខ្ពស់នៃម៉ាកសំលៀកបំពាក់ដ៏ល្បីដូចជា Nina Ricci Emmanuel Ungaro រួមជាមួយនឹង Cacharel ផងដែរ។ ហើយជាមួយគ្នានេះដែរគាត់ក៏ជាអ្នករចនាម៉ូតនៃ ម៉ាកHermes ផងដែរ។

លោកបានរចនានិមិត្តសញ្ញារូបចំលាក់ សេះនិងត្រូវបានមិត្តភ័ក្កដែលជាអ្នកពេញនិយមនៅក្នុងវិស័យដូចគ្នានេះសរសើរយ៉ាងខ្លាំង។ រួមជាមួយនឹងសមិត្តផល គ្រីស្ទាល់ដែលលោកបានរចនាអោយHermes ដែលមានការរចនាម៉ូតពិសេស ហើយថែមទាំងបានប្រើនូវពណ៌ដ៏ស្រស់ស្អាត បង្កើតឡើងនូវភាពស្រស់ស្អាតដែលមានតែមួយគ្មានពីរ។

បើតាមអោយដឹងថា ការសហការគ្នាលើកនេះនឹងមានដាក់បង្ហាញនៅលើផលិតផល AIoT របស់ realme ។ “ការរចនាម៉ូតទាន់សម័យ “របស់ realme គឺនឹងនាំយកនូវរប្បធម៍ទាន់សម័យចូលទៅក្នុងផលិតផលបច្ចេកវិទ្យា ធ្វើអោយយុវវ៏យបានបង្ហាញពីខ្លួនឯង រួមជាមួយនឹងការទាមទារនៃការរចនានិងគុណភាព។ realmeបានព្យាយាមចាប់ផ្តើមពីចំនុចតម្រូវការអតិថិជន និងដកស្រង់ការបំផុសគំនិតពីក្នុងជីវភាពរស់នៅរបស់យុវវ័យ បន្ទាប់មកព្យាយាមរួបញ្ចូលគ្នា និងប្រើប្រាស់ការច្នៃប្រឌិតនិងការពេញនិយមបែបយុវវ័យដើម្បីយកមកបង្ហាញដល់អ្នករាល់គ្នានិង ធ្វើអោយអ្នករាល់គ្នាឃើញពីការរចនាដែលពិសេសកាន់តែច្រើន។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
សាជីវកម្មរីនណៃជប៉ុន Rinnai បានរៀបចំកម្មវិធីដ៏អធិកអធម ដើម្បីជួបជុំមហាគ្រួសាររីនណៃប្រចាំ ឆ្នាំ២០២៥ និងបានដាក់បង្ហាញពីផលិតផលថ្មីៗ

សាជីវកម្មរីនណៃជប៉ុន Rinnai បានរៀបចំកម្មវិធីដ៏អធិកអធម ដើម្បីជួបជុំមហាគ្រួសាររីនណៃប្រចាំ ឆ្នាំ២០២៥ និងបានដាក់បង្ហាញពីផលិតផលថ្មីៗ

ដោយ ប៉េងលីន
កាដូពិសេសពី Changan និង Deepal! ទិញឡានតម្លៃថ្មី មានថែម iPhone 17 Pro Max នឹងបានទៅលេងចិន Free ទៀតផង

កាដូពិសេសពី Changan និង Deepal! ទិញឡានតម្លៃថ្មី មានថែម iPhone 17 Pro Max នឹងបានទៅលេងចិន Free ទៀតផង

ដោយ ប៉េងលីន
  nubia V80 Design ជាស្មាតហ្វូន AI ទាន់សម័យតម្លៃក្រោម $200 ដែលបានបំពាក់បច្ចេកវិទ្យា AI ជំនាន់ថ្មី ជាមួយប៊ូតុង AI ថ្មីពិសេស អមនិងការរចនាបែប Flagship ដ៏ទាក់ទាញ

nubia V80 Design ជាស្មាតហ្វូន AI ទាន់សម័យតម្លៃក្រោម $200 ដែលបានបំពាក់បច្ចេកវិទ្យា AI ជំនាន់ថ្មី ជាមួយប៊ូតុង AI ថ្មីពិសេស អមនិងការរចនាបែប Flagship ដ៏ទាក់ទាញ

ដោយ ប៉េងលីន
Toyota bZ7 ត្រូវបានដាក់បង្ហាញនៅព្រឹត្តិការណ៌តាំងពិពណ៌ Guangzhou Auto Show 2025

Toyota bZ7 ត្រូវបានដាក់បង្ហាញនៅព្រឹត្តិការណ៌តាំងពិពណ៌ Guangzhou Auto Show 2025

ដោយ ប៉េងលីន
Changan ចេញឡានអគ្គិសនី Nevo Q05 ស៊េរីថ្មី សាកភ្លើងពេញជិះបាន 506km តម្លៃខ្ទង់ 1 ម៉ឺនដុល្លារ

Changan ចេញឡានអគ្គិសនី Nevo Q05 ស៊េរីថ្មី សាកភ្លើងពេញជិះបាន 506km តម្លៃខ្ទង់ 1 ម៉ឺនដុល្លារ

ដោយ ប៉េងលីន
ចេញតម្លៃហើយ! ឡានអគ្គិសនីស៊េរិថ្មី Toyota bZ7 មានតម្លៃមិនដល់ 3 ម៉ឺនដុល្លារទេ!

ចេញតម្លៃហើយ! ឡានអគ្គិសនីស៊េរិថ្មី Toyota bZ7 មានតម្លៃមិនដល់ 3 ម៉ឺនដុល្លារទេ!

ដោយ ប៉េងលីន