no-alternative title
no-alternative title

MSI BRAVO 15 ដែលបំពាក់នូវបន្ទះឈីប Ryzen™ Mobile Processors 4000 H Series បានមកដល់កម្ពុជាហើយ មានតម្លៃ 849 ដុល្លា

កាលពីថ្ងៃទី 30 ខែមេសាកន្លងទៅនេះ ក្រុមហ៊ុន MSI បានធ្វើអោយមានការភ្ញាក់ផ្អើលជាមួយនឹងការបង្ហាញនូវក្រាហ្វិកកាត 7nm ដំបូងបំផុតរបស់ពិភពលោក ដែលបានប្រកាសកាលពីឆ្នាំមុនជាមួយនឹងម៉ូឌែលថ្មី Alpha 15 ដែលមិនត្រឹមតែមានបច្ចេកវិទ្យាជាច្រើនដ៏អស្ចារ្យនោះទេ ប៉ុន្តែម៉ាស៊ីននេះ ក៏មានការប្រើប្រាស់ជាមួយនឹងបន្ទះឈីប  Ryzen™ mobile processors និងក្រាហ្វិកកាត Radeon™ GPU ផងដែរ ដែលបានផ្តល់នូវល្បឿនខ្លាំងក្លាក្នុងការលេងហ្គេមមែនទែន។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

បន្ទាប់ពីបានទទួលបាននូវភាពជោគជ័យ និងមហិច្ឆិតាបែបនេះ ក្រុមហ៊ុន MSI ក៏បានប្រកាសបង្ហាញនូវម៉ូឌែល Bravo 15/17 ស៊េរីថ្មីក្នុងការពង្រឹងទៅលើទីផ្សារកុំព្យូទ័រយួរដៃ AMD របស់ខ្លួនកាន់តែខ្លាំងជាងមុន។ កុំព្យូទ័រ Bravo 15/17 នេះ ប្រើប្រាស់នូវឡូហ្គោ Thunderbird logo ដែលជានិម្មិត្តសញ្ញានសភាពលេចធ្លោរ និងរុងរឿងនៃម៉ាកយីហោផលិតផលនេះ។ 

ម៉ាស៊ីនកុំព្យូទ័រយួដៃនេះ គឺប្រើប្រាស់នូវបន្ទះឈីបចុងក្រោយបំផុតនោះគឺ AMD Ryzen™ 4000 H-Series Mobile Processors ដែលដំណើរការនូវបច្ចេកវិទ្យា 7nm និងរចនាសម្ព័ន្ធនៃ “Zen 2” ដែលមានការពង្រឹងទៅលើប្រសិទ្ធិភាពច្រើនជាងម៉ូឌែលជំនាន់មុន និងក្រាហ្វិកកាត AMD Radeon™ RX 5500M GPUs ដែលផ្តល់នូវកម្លាំងខ្លាំងក្លាអស្ចារ្យបំផុតនៅក្នុងការលេងហ្គេមនៅកម្រិត 1080p នោះ។ 

កុំព្យូទ័រម៉ូឌែល  Bravo series នេះ គឺមានការប្រើប្រាស់នូវបច្ចេកវិទ្យា 120Hz AMD FreeSync™ Premium technology សម្រាប់ជួយអោយអ្នកលេងហ្គេមជាច្រើនជាមួយនឹងភាពរលូនក្នុងការលេងហ្គេមយ៉ាងសម្បូរបែប។ នេះគឺជាជម្រើសល្អបំផុតសម្រាប់កុំព្យូទ័រលេងហ្គេមថ្នាក់កណ្តាលនោះ។ 

សម្រាប់បច្ចេកវិទ្យាផ្តាច់មុខ Cooler Boost 5 technology នេះនាំយកនូវដំណោះស្រាយដែលប្រកបដោយភាពច្នៃប្រឌិតជាមួយនឹងកង្ហារចំនួន 2 និងរន្ធបំភាយកំដៅដល់ទៅ ៦ ដើម្បីធ្វើអោយមានលំហូរខ្យល់ល្អបំផុតក្នុងការប្រើប្រាស់នោះ។ កម្មវិធី Software នេះគឺមានការប្រើប្រាស់នូវ  Dragon Center ចុងក្រោយបំផុតនៅក្នុងឆ្នាំ 2020 នេះ សម្រាប់ការគ្រប់គ្រងនៅក្នុង Gaming Mode 2.0 និងកម្មវិធី MSI APP Player សម្រាប់ការលេងហ្គេមកាន់តែអស្ចារ្យជាងមុនថែមទៀតផង។

កុំព្យូទ័រលេងហ្គេមថ្នាក់កណ្តាល Bravo 15/17 នេះគឺផ្តល់នូវបទពិសោធន៍នៃការលេងហ្គេមដ៏អស្ចារ្យ ហើយវាមានតម្លៃល្អក្នុងការប្រើប្រាស់ថែមទៀត។ សម្រាប់ MSI Bravo និង  Alpha series នេះមានសមត្ថភាពខ្លាំងក្នុងការប្រើប្រាស់ និងអស្ចារ្យបំផុតសម្រាប់អ្នកលេងហ្គេមជាច្រើនថែមទៀតផង។

គួរបញ្ជាក់ថា នៅក្នុងនាមជាក្រុមហ៊ុនឧស្សាហកម្មចំណាត់ថ្នាក់លេខ 1 នៅក្នុងផ្នែកហ្គេម ក្រុមហ៊ុននេះ តែងតែនាំមកនូវអ្វីៗដែលថ្មីៗ និងទំនើបៗជានិច្ចសម្រាប់អ្នកប្រើប្រាស់តាមតំបន់ ហើយការមកដល់ទីផ្សារកម្ពុជានៅពេលនេះក្រុមហ៊ុន MSI បាននាំមកនូវ កុំព្យូទ័រ Bravo 15 ជាមួយនឹងលក្ខណៈសម្បិត្ត និងម្លៃ ដូចខាងក្រោមនេះ៖ 

 

MSI BRAVO 15 ដែលបំពាក់នូវបន្ទះឈីប Ryzen™ Mobile Processors 4000 H Series នឹងមកដល់ទីផ្សារកម្ពុជា ចុងខែហើយ

https://www.msi.com/service/wheretobuy/#105,3 

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
MG ចេញឡាន SUV ថ្មី Hector 2026 មានបំពាក់ Option ទំនើបៗ នឹងតម្លៃ 1 ម៉ឺនស្តើងប៉ុណ្ណោះ

MG ចេញឡាន SUV ថ្មី Hector 2026 មានបំពាក់ Option ទំនើបៗ នឹងតម្លៃ 1 ម៉ឺនស្តើងប៉ុណ្ណោះ

ដោយ ប៉េងលីន
ក្រុមហ៊ុន Huawei ប្រចាំប្រទេសកម្ពុជា សម្ពោធផ្លូវការ កំពូលស្មាតហ្វូនអេក្រង់បត់លំដាប់លេខ 1  Huawei Mate X7 និង Huawei FreeClip 2 ក្នុងព្រឹត្តិការណ៍ Huawei Innovative Product Launch Event

ក្រុមហ៊ុន Huawei ប្រចាំប្រទេសកម្ពុជា សម្ពោធផ្លូវការ កំពូលស្មាតហ្វូនអេក្រង់បត់លំដាប់លេខ 1 Huawei Mate X7 និង Huawei FreeClip 2 ក្នុងព្រឹត្តិការណ៍ Huawei Innovative Product Launch Event

ដោយ ប៉េងលីន
ក្រុមហ៊ុន GM បង្ហាញនូវ SUV ថ្មី ទំហំធំ និងជិះបាន 1,100km ប៉ុន្តែមានតម្លៃធូរត្រឹមតែជាង 8 ពាន់ដុល្លារប៉ុណ្ណោះ!

ក្រុមហ៊ុន GM បង្ហាញនូវ SUV ថ្មី ទំហំធំ និងជិះបាន 1,100km ប៉ុន្តែមានតម្លៃធូរត្រឹមតែជាង 8 ពាន់ដុល្លារប៉ុណ្ណោះ!

ដោយ ប៉េងលីន
Mitsubishi ត្រៀមចេញឡានអគ្គិសនីប្រភេទ hatchback ថ្មីដែលសហការផលិតដោយក្រុមហ៊ុនផលិត iPhone, Foxconn

Mitsubishi ត្រៀមចេញឡានអគ្គិសនីប្រភេទ hatchback ថ្មីដែលសហការផលិតដោយក្រុមហ៊ុនផលិត iPhone, Foxconn

ដោយ ប៉េងលីន
Haval H6 GT PHEV ឆ្នាំ 2026 គាំទ្រប្រព័ន្ធបើកបរ Hi4 AWD បង្ហាញខ្លួនជាផ្លូវការណ៍ហើយ

Haval H6 GT PHEV ឆ្នាំ 2026 គាំទ្រប្រព័ន្ធបើកបរ Hi4 AWD បង្ហាញខ្លួនជាផ្លូវការណ៍ហើយ

ដោយ ប៉េងលីន
ឡានអគ្គិសនី Full-Sized SUV ស៊េរីថ្មីពី Huawei សាកល្បងនៅតំបន់ត្រជាក់ មុនថ្ងៃប្រកាសចេញនៅខែមេសាឆ្នាំនេះ

ឡានអគ្គិសនី Full-Sized SUV ស៊េរីថ្មីពី Huawei សាកល្បងនៅតំបន់ត្រជាក់ មុនថ្ងៃប្រកាសចេញនៅខែមេសាឆ្នាំនេះ

ដោយ ប៉េងលីន