no-alternative title
no-alternative title

OPPO A92 កាមេរ៉ា AI 4 គ្រាប់ទំហំ 48MP រ៉េមធំ 8GB មេម៉ូរីធំ 128GB ថ្មខ្លាំងទំហំ 5000mAh បង្ហាញវត្តមានជាផ្លូវការនៅម្ពុជាហើយ បើកកក់ទុកមុនតម្លៃពិឃាត 279$ ប៉ុណ្ណោះ

នៅថ្ងៃនេះ ក្រុមហ៊ុនទូរស័ព្ទដៃ OPPO ដ៏ល្បីល្បាញ និងឈរលំដាប់លេខ1 នៅកម្ពុជា បានធ្វើការដាក់សម្ពោធតាមអនឡាញនូវស្មាតហ្វូនម៉ូដែលថ្មីត្រកូល A គឺបងធំ OPPO A92 នៅលើផេកហ្វ៊េសប៊ុកផ្លូវការរបស់ក្រុមហ៊ុន OPPO និងតាមបណ្តាហ្វេសប៊ុកផេកសារព័ត៌មាន និងដៃគូសហការណ៌ធំៗ ក៏ដូចជាហ្វេសប៊ុកតារាល្បីៗ ដោយមានការ shares, comments ផ្អើលពេញ new feed កាលពីយប់មិញនេះ។ តើលោកអ្នកឆ្ងល់ទេថា ហេតុអ្វីបានជាគេនិយាយថា OPPO A92 គឺពិសេស មហាពិសេស ដោយមានពាក្យស្លោក “លំដាប់ A គ្រប់ពេល“?

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ចម្លើយនោះគឺ ក៏ព្រោះតែ OPPO A92 មាន AI កាមេរ៉ា 4គ្រាប់ទំហំ 48MP លំដាប់ A កំពូលល្បឿនខ្លាំងលំដាប់ A ជាមួយនឹង RAM ធំ ROM ធំលំដាប់ A និងថាមពលថ្មខ្លាំងលំដាប់ A ដែលមានការចូលរួមពីតារាល្បីៗ ពិធីករ ពិធីការនី ពេញនិយមដូចជា លោក ជា វណ្ណារិទ្ធ អ្នកនាង សុខ សោម៉ាវត្តី និងតារាក្រម៉ិចក្រមើម លោក ហេង វាសនា កញ្ញា សាឡាត់ ស្រីឡាង  និងអ្នកថតបែបកំប្លែងម្នាក់ផងដែរ ដែលញុំាងឲ្យផ្ទាំងទស្សនីយភាពវីដេអូថតរូបបែបកំប្លែង និងការពន្យល់បង្ហាញ ដែលមានរយៈពេលជិត 1 ម៉ោងនេះ រឹតតែទាក់ទាញ ជក់មើលពីដើមរហូតដល់ចប់មិនព្រិចភ្នែក។

បើតាមវីដេអូរបស់វាគ្មិនដែលជាតំណាងឲ្យក្រុមហ៊ុន និងជា Product Manager ប្រចាំក្រុមហ៊ុន OPPO កម្ពុជា បាននិយាយថា OPPP A92 ដែលល្បីថតស្អាតមិនចាំបាច់ Edit នោះក៌ព្រោះតែមានកាមេរ៉ាខ្លាំងបែបអាជីព ចំណែក RAM, ROM ធំមិនធម្មតាមែន រាងក៌ច្រឡឹង ពណ៌ក៌ពេញនិយម ថាមពលថ្មធំខ្លាំង ឈប់ខ្វល់ពីទូរស័ព្ទក្តៅ និងឆាប់អស់ថ្មទៀតឡើយ។  OPPO A92 មានសមត្ថភាពខ្លាំងលំដាប់ A គ្រប់ពេលបែបនេះ ទើបធ្វើឲ្យកក្រើក ល្បីរន្ទឺ ភ្លក់ទឹក ភ្លក់ដី ដោយសារតែមានកាមេរ៉ាទំហំធំ ថតស្អាត ទាក់ទាញ ថែមទាំងមានមុខងារថតរូបច្បាស់ពេលយប់ ថតស៊ែលហ្វីសាហាវ ត្រូវចិត្តមិត្តយុវវ័យ ។ រីឯ កម្លាំង និងល្បឿនវិញ លឿនអស់ស្ទះ រលូនម៉ាពេញចិត្ត ដោយ RAM8GB + ROM 128GB ងាយស្រួលលេងហ្គេមរហូន និងបើកកម្មវិធីច្រើនដោយមិនខ្លាចគាំង ឬយឺតឡើយ។ អ្វីដែលកាន់តែពិសេសគឺ រចនាបថរូបរាងថ្មី ស្អាត ប្លែក ទាក់ភ្នែក ចែងចាំងដូចពន្លឺផ្កាយប្រដេញ ។  តោះទស្សនាវីដេអូខាងក្រោមនេះ បើខកខានមិនបានមើលកាលអំបាញ់មិញនេះ៖ 

បើនិយាយអំពីកាមេរ៉ាថតស្អាត នរណាមិនដឹង មិនល្បី កុំជោរ AI កាមេរ៉ា 4គ្រាប់ទំហំ 48MP របស់ OPPO ដែលលេននីមួយៗមានលក្ខណៈពិសេសខុសៗគ្នា។ ដោយកាមេរ៉ាមេមានទំហំ 48MP ធ្វើឲ្យគុណភាពរូបភាពច្បាស់ ទាក់ទាញ និងបង្កើនភាពស្រស់ស្អាតថែមមួយកម្រិតទៀត។ មិនតែប៉ុណ្ណោះ ក៏អាចផ្តិតយករូបភាពនាពេលយប់បានយ៉ាងច្បាស់ជាមួយនឹងមុខងារ Ultra Night Mode 2.0 ផងដែរ។

ចំណែកឯលេនកាមេរ៉ាពង្រីកមុំប្លង់ទូលាយទំហំ 8MP អាចធ្វើឲ្យលោកអ្នកថតរូបបានក្នុងកម្រិត 119o បានយ៉ាងទូលាយ ដែលងាយស្រួលក្នុងការថតរូបបែបក្រុមគ្រួសារ ទេសភាពទ្រវែងពេញភ្នែក ថតឃើញរាងខ្ពស់ ជើងស្រឡូន។ រីឯលេនថតរូបបែប Portrait មានទំហំ 2MP និងលេនថតរូបបែបសខ្មៅមានទំហំ 2MP។ ក្រឡេកមកវិញ បើនិយាយពីកាមេរ៉ាខាងមុខស៊ែលហ្វីវិញ មិនធម្មតាជាមួយនឹងកាមេរ៉ាទំហំ 16MP បូករួមជាមួយនឹងមុខងារ AI Beauty ធ្វើឲ្យរូបភាពស្អាត និងជំនួយសម្រស់មួយកម្រិតទៀត ដោយមិនចាំបាច់ edit ។ 

បើនិយាយពីថ្មវិញ គឺត្រូវចិត្ត ញញឹមខ្ជឹប មនុស្សភាគច្រើនចង់បានទូរស័ព្ទដែលមានថាមពលថ្មខ្លាំង ប្រើបានយូរ។ ពេលនេះ OPPO A92 ជូនតាមសំណូមពរ ដោយថាមពលថ្មទំហំខ្លាំង 5000mAh ជាមួយនឹងប្រសិទ្ធភាពសាកថ្មលឿននោះលឿនកម្រិត 18W ដែលធ្វើឲ្យលោកអ្នកនឹងអស់ក្តីបារម្ភជាមួយទូរស័ព្ទឆាប់អស់ថ្ម សាកថ្មយឺត លែងខ្វល់អង្គុយចាំខាតពេលវេលាទៀតឡើយ។ រឹតតែពិសេស OPPO A92 ក៏អាចសាកថ្មឲ្យទូរស័ព្ទផ្សេងតាមរយៈខ្សែ OTG ផងដែរ។ 

អ្វីដែលជាបំណងប្រាថ្នារបស់អតិថិជន ឬអ្នកចង់ដូរស៊េរីថ្មីៗនោះគឺ សមត្ថភាពកម្លាំង និងល្បឿនខ្លាំង ត្រូវម៉ាច់តែម្តងជាមួយនឹង OPPO A92 ស្តង់ដារលំដាប់ A ពោលគឺ RAM ក៏ធំ ROM ក៏ធំ ជាមួយនឹងបន្ទះឈីប Qualcomm Snapdragon 665 បន្ថែមបច្ចេកវិទ្យា Hyper Boost ជំនួយល្បឿនពេលប្រើនិងលេងហ្គេមផងដែរ។ OPPO A92 មានទំហំផ្ទុកទិន្នន័យ ROM 128GB និង RAM GB ជំនួយដល់ការបើកដំណើរការ និងចេញចូលកម្មវិធីច្រើន ឬបើកកម្មវិធីដំណាលគ្នា ក៏ដូចជាបើកហ្គេមផ្សេងៗទៀត ឲ្យកាន់តែមានភាពរហ័សទាន់ចិត្តតែម្តង មិនទាក់ មិនស្ទក់ មិនឧស្សាហ៍ re-start។

ការរចនា និងពណ៌លំដាប់ A ពោលគឺឌីហ្សាញរាងស្រឡូន តូចច្រឡឹង ទាក់ទាញ ងាយស្រួលប្រើដោយដៃម្ខាង ជាមួយនឹងជម្រើស 2ពណ៌គឺ Shinning White (ពណ៌ ស លាយនឹងពណ៍ ផ្ទៃមេឃ) និងពណ៌ Twilight Black (ពណ៌ ខ្មៅ បែបរលើបរលោង) ដោយផ្នែកខាងក្រោយឌីហ្សាញបែប 3D ភ្លឺចែងចាំងដូចពន្លឺផ្កាយប្រដេញ ពិសេសជាមួយនឹងការស្កេនក្រយៅដៃចំហៀង (ប៊ូតុងបិទបើក) រហ័សជាងមុន សុវត្ថិភាពជាងមុន គ្រាន់តែប៉ះ ឬចុចងាយៗ។

OPPO A92 ពិតជាមិនធម្មតាដោយកំពុងទទួលបានការគាំទ្រខ្លាំងជាមួយនឹងលក្ខណៈពិសេសៗ និងលំដាប់ A គ្រប់ពេល គឺមានតម្លៃត្រឹមតែ 279ដុល្លារប៉ុណ្ណោះ។  ដូច្នេះសម្រាប់អតិថិជនដែលមានចំណាប់អារម្មណ៍ អាចធ្វើការកក់ទុកមុនបានចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី 30 ខែមិថុនា ដល់ 04 ខែកក្កដា 2020 ដើម្បីក្លាយជាម្ចាស់របស់ស្មាតហ្វូនស៊េរី OPPO A92 នេះជាមួយនឹងកពា្ចប់កាដូដ៏ច្រើនលំដាប់ A ផងដែរ។

ពោលគឺ កាដូសរុបមានតម្លៃរហូតដល់ 120ដុល្លារ រួមមាន កាតាប OPPO ស្ពាយពីក្រោយបែបយុវវ័យដ៏ស្រស់ស្អាត ស៊ីមកាតស្មាត Brown លេខល្អ ជាមួយនឹងជាមួយគម្រោងអ៊ីនធើណិត Smart ធំហ្ម៎ងរយៈពេល 24សប្តាហ៍។  ឈប់! ឈប់ ! នៅមិនទាន់អស់ទេ ក្រុមហ៊ុន OPPO ក៏បានដាក់បង្ហាញផលិតផលថ្មីមួយទៀតគឺ កាសឥតខ្សែ OPPO Enco W11 ងាយស្រួលប្រើប្រាស់ ដោយគ្រាន់តែប៉ះនូវប៊ូតុងបញ្ជាលើកាស ដើម្បីចាក់ ឬបង្អាក់ បន្ថែម ឬបន្ថយសម្លេង ចុចទទួល និងចុចបិទ។ ពិសេសស្តាប់តន្រ្តីពិរោះរណ្តំមធ្យម ងុំងាយស្រួលពាក់ប្រើប្រាស់និយាយទូរសព្ទ័ពេលបើកបរដោយមានតម្លៃត្រឹមតែ 49$ ប៉ុណ្ណោះ។ 

អ្វីដែលកាន់តែពិសេស អ្វីដែលកាន់តែអស្ចារ្យ អ្វីដែលធ្វើឲ្យអតិថិជនរង់ចាំឱកាសពិសេសនេះគឺ លោកអ្នកគ្រាន់តែធ្វើការជាវស្មាតហ្វូន OPPO A92 បូកជាមួយនឹងកាសឥតខ្សែ OPPO W11 គឺមានតម្លៃត្រឹមតែ 308$ តែប៉ុណ្ណោះ សូមប្រញាប់រួសរាន់ឡើងចាំអង្គាល់ ទាន់ស្តុកមានកំណត់។

សរុបមកជាមួយនឹង OPPO A92 គឺលំដាប់ A គ្រប់ពេល ពោលគឺលក្ខណៈពិសេស រូបរាងក៏លំដាប់ តម្លៃពេញចិត្តចាក់ចំបេះដូងអ្នកប្រើ កាដូច្រើនសម្បើម ពណ៌ទាក់ភ្នែកចែងចាំ កាមេរ៉ាលំដាប់អ្នកថតរូបអាជីព AI 4គ្រាប់ ជាមួយនឹង RAM8GB + ROM128GB ថាមពលថ្មខ្លាំងកប់ 5000mAh ប្រើចុកដៃនៅតែមិនធុញ លេងហ្គេមពេញសប្បាយម៉ាឆ្ងាញ់ដៃ បាញ់ហ្គេមមិនប្រណី រកឯណាបាន? បើចង់ដឹងអំពីលក្ខណៈពិសេសៗ ខ្លឹមៗ លំដាប់ A គ្រប់ពេល លោកអ្នកអាចមើលវីដេអូខាងក្រោមនេះទាំងអស់គ្នាដើម្បីឲ្យកាន់តែជ្រាបច្បាស់ ៖

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Xiaomi សម្ពោធ REDMI Note 15 Series ធន់រឹងមាំ IP69K ថ្មធំ 6500mAh​​ ធានា ​​6 ឆ្នាំ សមត្ថភាពកាមេរ៉ា 200MP AI

Xiaomi សម្ពោធ REDMI Note 15 Series ធន់រឹងមាំ IP69K ថ្មធំ 6500mAh​​ ធានា ​​6 ឆ្នាំ សមត្ថភាពកាមេរ៉ា 200MP AI

ដោយ ប៉េងលីន
BYD Sealion 8 2026 ឡានអគ្គិសនី PHEV SUV ខ្នាតធំ ត្រៀមចេញលក់នៅទីផ្សារអូស្ត្រាលីឆាប់ៗនេះហើយ

BYD Sealion 8 2026 ឡានអគ្គិសនី PHEV SUV ខ្នាតធំ ត្រៀមចេញលក់នៅទីផ្សារអូស្ត្រាលីឆាប់ៗនេះហើយ

ដោយ ប៉េងលីន
GAC Cambodia រៀបចំសន្និសីទសារព័ត៌មានស្តីពី ដំណើរកម្សាន្តលើកទី 4 របស់ខ្លួន ដើម្បីសង្គម និងទេសចរណ៍ទៅកាន់ភាគឦសាន

GAC Cambodia រៀបចំសន្និសីទសារព័ត៌មានស្តីពី ដំណើរកម្សាន្តលើកទី 4 របស់ខ្លួន ដើម្បីសង្គម និងទេសចរណ៍ទៅកាន់ភាគឦសាន

ដោយ ប៉េងលីន
Toyota bZ7 EV ស៊េរីថ្មី គាំទ្រ Xiaomi Smart Ecosystem និង Huawei Tech ត្រៀមចេញលក់នៅខែមីនាតម្លៃជាង 2 ម៉ឺនដុល្លារ

Toyota bZ7 EV ស៊េរីថ្មី គាំទ្រ Xiaomi Smart Ecosystem និង Huawei Tech ត្រៀមចេញលក់នៅខែមីនាតម្លៃជាង 2 ម៉ឺនដុល្លារ

ដោយ ប៉េងលីន
Wuling Starlight 560 SUV ស៊េរីថ្មី ចេញលក់នៅលើទីផ្សារផ្លូវការណ៍ជាមួយតម្លៃចាប់ពី 9 ពាន់ដុល្លារឡើងទៅ

Wuling Starlight 560 SUV ស៊េរីថ្មី ចេញលក់នៅលើទីផ្សារផ្លូវការណ៍ជាមួយតម្លៃចាប់ពី 9 ពាន់ដុល្លារឡើងទៅ

ដោយ ប៉េងលីន
ក្រុមហ៊ុន Huawei ប្រចាំប្រទេសកម្ពុជា សម្ពោធផ្លូវការ កំពូលស្មាតហ្វូនអេក្រង់បត់លំដាប់លេខ 1  Huawei Mate X7 និង Huawei FreeClip 2 ក្នុងព្រឹត្តិការណ៍ Huawei Innovative Product Launch Event

ក្រុមហ៊ុន Huawei ប្រចាំប្រទេសកម្ពុជា សម្ពោធផ្លូវការ កំពូលស្មាតហ្វូនអេក្រង់បត់លំដាប់លេខ 1 Huawei Mate X7 និង Huawei FreeClip 2 ក្នុងព្រឹត្តិការណ៍ Huawei Innovative Product Launch Event

ដោយ ប៉េងលីន