no-alternative title
no-alternative title

realme X50 Pro 5G កំពូលស្មាតហ្វូនដែលបំពាក់នូវបច្ចេកវិទ្យាសាកថ្មលឿន 65W SuperDart នឹងប្រកាសចេញនៅកម្ពុជា ថ្ងៃទី 7 ខែកក្កដានេះ

5G ដែលជាបច្ចេកវិទ្យាពេញនិយមមួយក្នុងវិស័យបច្ចេកវិទ្យា និងតែងតែទទួលបានការចាប់អារម្មណ៍កន្លងមក។ នៅក្នុងប្រទេសកម្ពុជា ការដាក់ដំណើរការបច្ចេកវិទ្យា 5G នឹងនាំអោយការរស់នៅប្រចាំថ្ងៃរបស់អតិថិជនកាន់តែប្រសើរឡើង ហើយអត្ថប្រយោជន៍ផ្ទាល់ដែលទទួលបាននោះគឺស្មាតហ្វូនកាន់តែមានភាពរលូន នេះហើយជាមូលហេតុដែលមានក្រុមហ៊ុនទូរស័ព្ទកាន់តែច្រើនឡើងៗបាននាំយកទូស័ព្ទ 5G ចូលមកក្នុងប្រទេសកម្ពជា ។

ហើយថ្មីៗនេះ realme បានប្រកាសជាផ្លូវការថា realme X50 Pro ដែលបានដាក់ប្រកាសនៅអឺរ៉ុបនោះ នឹងមកដល់ទីផ្សារប្រទេសកម្ពុជាឆាប់ៗនេះ ។ ហើយតាមរយៈព័ត៌មានផ្លូវការបានអោយដឹងថា realme X50 Pro ម៉ូឌែលនេះមានបំពាក់នូវបន្ទះឈីប Snapdragon 865 ដែលមានតេស្តពិន្ទុខ្ពស់បំផុតក្នុងទីផ្សារបច្ចុប្បន្ន ដែលតេស្តពិន្ទុនៅលើ Antutu មានដល់ទៅជាង  60 ម៉ឺនពិន្ទុ ជាមួយនឹងកម្រិតrefresh rate ខ្ពស់ 90Hz និងអេក្រង់ Samsung Super AMOLED គឺជាជម្រើសល្អបំផុត សម្រាប់អតិថិជនដែលមានតម្រូវការខ្ពស់ចំពោះបទពិសោធន៍អេក្រង់ ក្រៅពីនេះ នៅមានបំពាក់ជាមួយបច្ចេកវិទ្យា សាកថ្មលឿន 65W SuperDart ដែលជាដំណឹងល្អមួយសម្រាប់អ្នកធ្វើការដែលរវល់ខ្លាំងមិនមានពេលសាកថ្ម។ realme X50 Pro សាកថ្ម 3 នាទី គឺអាចបំពេញនូវតម្រូវការបានដូចជាមើលវីដេអូ 100 នាទី និងអាចលេងហ្គេមបាន 1 ម៉ោង 20 នាទី។ ធ្វើអោយអតិថិជនកាន់តែច្រើនទទួលបានភាពងាយស្រួលដែលនាំមកដោយការសាកថ្មលឿន SuperDart ។

រូបភាពពាណិជ្ជកម្ម
no-alternative title

 

ជាមួយគ្នានេះដែរ ដោយគ្រាន់តែrealme X50 Pro 5G បានដាក់ប្រកាសនៅក្នុងអឺរ៉ុបភ្លាម ក៏ទទួលបានការចាប់អារម្មណ៍និងគាំទ្រយ់ាងខ្លាំងពីសំណាក់អតិថិជននិងអ្នកសារព៍ត៌មាន ហើយក្នុងនោះមានសារព័ត៌មានជាច្រើនបានធ្វើ review លំអិតពីម៉ូឌែល 5G នេះ ដោយឡែកសារព័ត៌មាន Android Authority បានចេញអត្ថបទមួយនិងដាក់ចំណងជើងថា “2020’s first flagship killer“ ថែមទាំងមានការសរសើរយ៉ាងខ្លាំង ទៅលើអេក្រង់ 90Hz Samsung Super AMOLED របស់ realme X50 Pro 5 Gនេះទៀតផង ។ ក្រៅពីនេះ ក៏មានសារព័ត៌មាន Tech Radar ផងដែរ ដែលមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពីល្បឿននៃការសាកថ្មរបស់ទូរស័ព្ទ5Gមួយនេះ “ នេះទើបជាអត្ថន័យពិតប្រាកដនៃ Flagship ឆ្នាំ 2020 ទូរស័ព្ទដែលមានការសាកថ្មលឿន 65W នេះគឺជាដំណោះស្រាយការសាកថ្មល្បឿនលឿនបំផុតនៅក្នុងទីផ្សារបច្ចុប្បន្ន ។

បើតាមព័ត៌មានអោយដឹងថា ការដាក់ប្រកាសនូវrealme X50 Pro លើកនេះគឺធ្វើឡើងនៅថ្ងៃទី៧ខែកក្កដាវេលាម៉ោង៧យប់តាមរយៈព្រឹត្តការណ៍អនឡាញ សូមទន្ទឹមរង់ចាំការមកដល់ក្នុងទីផ្សារកម្ពុជានូវម៉ូឌែល 5Gទីមួយរបស់realme ទាំងអស់គ្នា ជឿថាការមកដល់របស់ម៉ូឌែលថ្មីមួយនេះនឹងមិនធ្វើអោយអ្នកទាំងអស់គ្នាខកបំណង។ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

ដោយ ប៉េងលីន
ក្រុមហ៊ុន nubia ប្រកាសចេញលក់ស្មាតហ្វូនជំនាន់ថ្មី V80 Max ជាផ្លូវការ៖ ជាស្មាតហ្វូនអេក្រង់ធំ 6.9 អ៊ីញ ថ្មធំ 6000mAh និងបំពាក់បច្ចេកវិទ្យា AI ឆ្លាតវៃ

ក្រុមហ៊ុន nubia ប្រកាសចេញលក់ស្មាតហ្វូនជំនាន់ថ្មី V80 Max ជាផ្លូវការ៖ ជាស្មាតហ្វូនអេក្រង់ធំ 6.9 អ៊ីញ ថ្មធំ 6000mAh និងបំពាក់បច្ចេកវិទ្យា AI ឆ្លាតវៃ

ដោយ ប៉េងលីន
ស្មាតហ្វូនស៊េរីថ្មី HONOR X9d 5G ធន់មាំ កម្លាំងថ្មខ្លាំង 8300mAh រ៉េម 24GB (12GB+12GB) តម្លៃ $349 ធន់នឹងទឹក កាមេរ៉ា AI ទំហំ 108MP ថែមកាដូសរុប 40$ កក្រើកផ្សារ AEON2”

ស្មាតហ្វូនស៊េរីថ្មី HONOR X9d 5G ធន់មាំ កម្លាំងថ្មខ្លាំង 8300mAh រ៉េម 24GB (12GB+12GB) តម្លៃ $349 ធន់នឹងទឹក កាមេរ៉ា AI ទំហំ 108MP ថែមកាដូសរុប 40$ កក្រើកផ្សារ AEON2”

ដោយ ប៉េងលីន
មជ្ឈមណ្ឌលតាំងបង្ហាញរថយន្ត BYD & Denza Flagship Center សម្ពោធជាផ្លូវការនៅរាជធានីភ្នំពេញ បើកទំព័រថ្មីនៃយុគសម័យធ្វើដំណើរឆ្លាតវៃ និងបៃតងនៅកម្ពុជា

មជ្ឈមណ្ឌលតាំងបង្ហាញរថយន្ត BYD & Denza Flagship Center សម្ពោធជាផ្លូវការនៅរាជធានីភ្នំពេញ បើកទំព័រថ្មីនៃយុគសម័យធ្វើដំណើរឆ្លាតវៃ និងបៃតងនៅកម្ពុជា

ដោយ ប៉េងលីន
មជ្ឈមណ្ឌលចែកចាយផ្លូវការ BYD បានបង្ហាញខ្លួនជាផ្លូវការនៅផ្លូវ 60m ផ្តល់ជូននូវបទពិសោធន៍ និងសេវាកម្មពេញលេញ សម្រាប់អតិថិជន

មជ្ឈមណ្ឌលចែកចាយផ្លូវការ BYD បានបង្ហាញខ្លួនជាផ្លូវការនៅផ្លូវ 60m ផ្តល់ជូននូវបទពិសោធន៍ និងសេវាកម្មពេញលេញ សម្រាប់អតិថិជន

ដោយ ប៉េងលីន
ស៊ុនស៊ីម៉ិចកូ ប្រកាសចេញប្រូម៉ូសិនសម្រាប់ឱកាសចូលឆ្នាំចិន ផ្តល់ជូនអាំងប៉ាវសំណាងឆ្នាំថ្មី ២០២៦

ស៊ុនស៊ីម៉ិចកូ ប្រកាសចេញប្រូម៉ូសិនសម្រាប់ឱកាសចូលឆ្នាំចិន ផ្តល់ជូនអាំងប៉ាវសំណាងឆ្នាំថ្មី ២០២៦

ដោយ ប៉េងលីន