no-alternative title
no-alternative title

ក្រុមហ៊ុន vivo នឹងធ្វើការបើកសម្ពោធជាផ្លូវការទៅលើស្មាតហ្វូន X50 Series របស់ខ្លួន នៅចុងសប្តាហ៏នេះហើយ!!

កាលពីប៉ុន្មានសប្ដាហ៏មុនក្រុមហ៊ុន vivo បានបង្ហាញជូននូវព័ត៌មានខ្លះៗអំពីមុខងារ សមត្ថភាព និងបច្ចេកវិទ្យាពិសេសៗមួយចំនួននៃស្មាតហ្វូនជំនាន់ចុងក្រោយនៃត្រកូល X ម៉ូឌែលស្មាតហ្វូន X50Series ។ ឥឡូវយើងបានដឹងព័ត៌មានមកបន្ថែមទៀតថា ក្រុមហ៊ុននឹងធ្វើការរាប់ថយក្រោយ (Countdown) ចំនួន ០៣ថ្ងៃទៅដល់ថ្ងៃសម្ពោធធំម៉ូឌែល X50Series ដែលមានឈ្មោះថា «កម្មវិធីសម្ពោធ ស្មាតហ្វូនសេរីថ្មី X50 Series» 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

កម្មវិធីសម្ពោធ ស្មាតហ្វូនសេរីថ្មី X50 Series នឹងប្រព្រឹត្តនៅថ្ងៃទី 10 ខែកក្កដា ខាងមុខនេះ ហើយនឹងមានការចូលរួមវត្តមានជាពិសេស ពីសំណាក់កំពូលតារាចម្រៀងប្រចាំប្រទេសកម្ពុជា ដែលតំណាងឲ្យទូរស័ព្ទ vivo ទាំងបីរូប គឺលោក ព្រាប សុវត្ថិ កញ្ញា សុខ ពិសី និងកញ្ញាឡូរ៉ា ម៉ម ។ ក្នុងកម្មវិធីនោះផងដែរ ក៏នឹងមានការចូលរួមពីតំណាងតារា KOL លោករៀនថត (ពូជ្រួញ) អ្នកជំនាញផ្នែកបច្ចេកវិទ្យាផងដែរ។  

តារារបស់យើង នឹងបង្ហាញជូនលោកអ្នកផងដែរនូវមុខងារ និងបច្ចេកវិទ្យាថ្មីៗពិសេសដែល X50 Series មាន ក្នុងការផ្សាយផ្ទាល់នៅថ្ងៃទី១០ ខែកក្កដាខាងមុខ។ ខាងក្រុមហ៊ុនក៏មិនភ្លេចផងដែរ ចំពោះទស្សនិកជនដែលបានចូលរួមទស្សនាផ្ទាល់ នៅលើទំព័រផ្លូវការរបស់ vivo និងទំព័រផ្លូវការរបស់ហង្សមាស Live 24h លោកអ្នកនឹងទទួលបានឱកាសឈ្នះ កាសប្លូធូឥតខ្សែ vivo TWS Neo ព្រមទាំងស្មាតហ្វូន X50 Pro ផងដែរ។ 

 

លក្ខខណ្ឌនៃការឈ្នះរង្វាន់ គឺងាយស្រួលទេ ដោយគ្រាន់តែលោកអ្នកទស្សនាផ្ទាល់ការផ្សាយនៅលើទំព័រ Facebook ផេកផ្លូវការរបស់ vivo នឹងធ្វើតាមសំណើរផ្សេងៗ ដែលមានក្នុងអំឡុងពេលការផ្សាយបន្តផ្ទាល់នោះ ដែលនឹងមានការ LIVE  ចេញពី Page ផ្លូវការរបស់ហង្សមាស Live 24h និង Page ផ្លូវការរបស់ vivo ពីម៉ោង 07 ល្ងាច ដល់ម៉ោង 09 យប់ នាថ្ងៃទី10 ខែកក្កដា ឆ្នាំ 2020។

vivo X50 Series ជាប្រភេទទូរស័ព្ទដែលមានបច្ចេកវិទ្យាឈានមុខគេ ដែលត្រូវបានបំពាក់ជាមួយនឹង ប្រព័ន្ធកាមេរ៉ា Gimbal ថតរូបកាន់តែច្បាស់នៅពេលយប់ កាមេរ៉ាលែនធំលំដាប់អាជីប Zoom បានរហូតដល់ 60 ដង មុខងារទប់លំនឹង Gimbal Stabilization ធ្វើឲ្យការថតរូបបែបបទត្រូវបានកំណត់ឡើងវិញនៅក្នុងយុគន្តកសម័យឌីជីថលជំនាន់ថ្មី។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
MSI សហការជាមួយ PTC Computer ដែលជាតំណាងចែកចាយផ្លូវការផលិតផល MSI ក្នុងប្រទេសកម្ពុជា រៀបចំពិធីជួបជុំដៃគូរពាណិជ្ជកម្មរបស់ខ្លួន

MSI សហការជាមួយ PTC Computer ដែលជាតំណាងចែកចាយផ្លូវការផលិតផល MSI ក្នុងប្រទេសកម្ពុជា រៀបចំពិធីជួបជុំដៃគូរពាណិជ្ជកម្មរបស់ខ្លួន

ដោយ ប៉េងលីន
   ASUS Republic of Gamers ប្រកាសចេញ ROG Xbox Ally និង ROG Xbox Ally X កំណត់ស្តង់ដារថ្មីសម្រាប់ទីផ្សារឧបករណ៍លេងហ្គេម Handheld ក្នុងទីផ្សារកម្ពុជា

ASUS Republic of Gamers ប្រកាសចេញ ROG Xbox Ally និង ROG Xbox Ally X កំណត់ស្តង់ដារថ្មីសម្រាប់ទីផ្សារឧបករណ៍លេងហ្គេម Handheld ក្នុងទីផ្សារកម្ពុជា

ដោយ ប៉េងលីន
Jetour Zongheng G700 PHEV ឡាន Off-Road ថ្មី អាចបើកក្នុងទឹកទន្លេចម្ងាយ 1.5 គីឡូម៉ែត្រ និងមានតម្លៃជាង 4 ម៉ឺនដុល្លារ

Jetour Zongheng G700 PHEV ឡាន Off-Road ថ្មី អាចបើកក្នុងទឹកទន្លេចម្ងាយ 1.5 គីឡូម៉ែត្រ និងមានតម្លៃជាង 4 ម៉ឺនដុល្លារ

ដោយ ប៉េងលីន
ឡាន SUV ស៊េរីថ្មី BYD FCB Bao 8 ជម្រើស 5-កៅអី ចេញលក់ថ្ងៃនេះ ជាមួយតម្លៃជាង 5 ម៉ឺនដុល្លារ

ឡាន SUV ស៊េរីថ្មី BYD FCB Bao 8 ជម្រើស 5-កៅអី ចេញលក់ថ្ងៃនេះ ជាមួយតម្លៃជាង 5 ម៉ឺនដុល្លារ

ដោយ ប៉េងលីន
Geely Starshine 6 PHEV តម្លៃ 1 ម៉ឺនដុល្លារស្តើង ត្រៀមដាក់លក់ចុងខែនេះហើយ!

Geely Starshine 6 PHEV តម្លៃ 1 ម៉ឺនដុល្លារស្តើង ត្រៀមដាក់លក់ចុងខែនេះហើយ!

ដោយ ប៉េងលីន
BYD ចេញឡាន Off-Road ថ្មី ទំនើបជាងមុន ខ្លាំងជាងមុន ជាមួយតម្លៃជាង 3 ម៉ឺនដុល្លារប៉ុណ្ណោះ

BYD ចេញឡាន Off-Road ថ្មី ទំនើបជាងមុន ខ្លាំងជាងមុន ជាមួយតម្លៃជាង 3 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន