ស្វែងរកពួកយើង:

គេហទំព័រ

ព័ត៌មាន

ឧបករណ៍ថ្មីៗ

ការណែនាំពីផលិតផល

រថយន្តនិងបច្ចេកវិទ្យា

វីដេអូ

មហាអំណាចស្មាតហ្វូនត្រកូល Galaxy ថ្មីនឹងមកដល់ឆាប់ៗនៅដើមខែសីហានេះហើយ…!!

ដោយ

Koun Jab Luffy

10 កក្កដា 2020 03:00 យប់ជ្រៅ

អាន 2 នាទី

យោងតាមការបញ្ជាក់នៅថ្ងៃទី 10 ខែកក្កដា ឆ្នាំ 2020 នេះ បានអោយដឹងថា ក្រុមហ៊ុន សាមសុង បានប្រកាសជាផ្លូវការជាសកលថា ខ្លួននឹងមានការរៀបចំមហាព្រឹត្តិការណ៍ Galaxy Unpacked របស់ខ្លួនហើយ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី 05 ខែសីហា ឆ្នាំ 2020 វេលាម៉ោង 9 យប់ ម៉ោងនៅក្នុងព្រះរាជាណាចក្រកម្ពុជាយើង! សូមបញ្ជាក់ផងដែរថា នៅក្នុងមហាព្រឹត្តិការណ៍ដ៏អស្ចារ្យនោះក្រុមហ៊ុន សាមសុង នឹងធ្វើការដាក់បង្ហាញនូវមហាអំណាចស្មាតហ្វូនដែលមានតែមួយគ្មានពីរប្រចាំឆ្នាំ 2020 របស់ខ្លួនជាផ្លូវការលើកដំបូង។
Article image
បើតាម យូធូប ឆានែល និងគេហទំព័រផ្លូវការរបស់ក្រុមហ៊ុន សាមសុង ក៏បានបង្ហាញចេញនូវវីដេអូ Teaser ដោយមានរាងជាប៊ិកហើយរំលេចចេញនូវតំណក់ទឹកធ្លាក់ពណ៌មាសដ៏ទាក់ទាញបំផុតដើម្បីជាការអញ្ជើញអ្នកនិយមប្រើប្រាស់កំពូលស្មាតហ្វូនក៏ដូចជាផលិតផល សាមសុង ទូទាំងពិភពលោកឱ្យមកតាមដានព័ត៌មានលម្អិតបន្ថែមក្នុងព្រឹត្តិការណ៍សម្ពោធទៅតាមពេលវេលាកំណត់ខាងលើនេះ។ គួររំឮកផងដែរថាក្នុងព្រឹត្តិការណ៍ដ៏កក្រើក និងជាទីមោទនបំផុតនោះក្រុមហ៊ុន សាមសុង ក៏ត្រូវបានគេរំពឹងទុកថានឹងមានដាក់សម្ពោធផលិតផលជាច្រើនបន្ថែមទៀតក្រៅពីមហាអំណាចស្មាតហ្វូនរបស់ខ្លួនដែលក្នុងនោះមានដូចជា៖ Galaxy fold 2, Galaxy Watch 3, Bud live, និង Galaxy Tab S7 Series ផងដែរ។
ដូច្នេះសូមអ្នកគាំទ្ររង់ចាំមើលទាំងអស់គ្នាថាតើក្រុមហ៊ុនបច្ចេកវិទ្យាយក្ស សាមសុង ដែលឈានមុខគេក្នុងលោកនឹងមានអ្វីប្លែកអស្ចារ្យ និងទំនើបបំផុតក្នុងការផ្លាស់ប្តូរនៃការអភិវឌ្ឍន៍បច្ចេកវិទ្យានៃកំពូលស្មាតដែលពុំធ្លាប់មានសម្រាប់អនាគត (Change the shape of the future) តាមរយៈបណ្តាញសង្គមដូចខាងក្រោមនេះ៖
គេហទំព័រផ្លូវការរបស់ក្រុមហ៊ុន សាមសុង ៖www.samsung.com
ទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រុមហ៊ុន សាមសុង ៖ www.facebook.com/SamsungCambodia
សូមកុំភ្លេចរង់ចាំទស្សនាទាំងអស់គ្នាថាតើមានអ្វីដែលអស្ចារ្យ ប្លែក ឡូយខ្លះ!

ទស្សនាវដ្តីពិភពអេឡិចត្រូនិក គឺជាការបោះពុម្ពផ្សាយផ្នែកបច្ចេកវិទ្យាដែលគ្របដណ្តប់លើប្រធានបទផ្សេងៗក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យា រួមទាំងស្មាតហ្វូន កុំព្យូទ័រ សុហ្វវែរ ហ្គេម និងអ្វីៗជាច្រើនទៀត ដោយផ្តល់នូវព័ត៌មានលម្អិត និងបច្ចុប្បន្នភាពលើផលិតផលថ្មីៗ និងចុងក្រោយបំផុត។

ទំនាក់ទំនង

អាស័យដ្ឋាន

#11Aeo St 278 BKK II BKK

លេខទូរស័ព្ទ

077 758 005

អ៊ីមែល

sale: [email protected]

អំពីយើង

Copyright © Electronic World Magazine.

មហាអំណាចស្មាតហ្វូនត្រកូល Galaxy ថ្មីនឹងមកដល់ឆាប់ៗនៅដើមខែសីហានេះហើយ…!!