no-alternative title
no-alternative title

Asus នាំមកនូវម៉ូឌែលថ្មីទៀតហើយ គឺ vivoBook S14/15 (S433/S533) មានរូបរាងពិតជាទាក់ទាញ និងមានសមត្ថភាពខ្ពស់ខ្លាំងមែនទែន

ក្រុមហ៊ុន Asus បានបញ្ចេញម៉ូដែលចុងក្រោយមួយគឺ VivoBook S14/15 (S433/S533) ដែលមានការរចនាកាន់តែពិសេស និងទាក់ភ្នែកជាងមុនដែលមាន 4 ពណ៌សម្រាប់ជ្រើសរើសគឺពណ៌បៃតង, ពណ៌ក្រហមបែកផ្កាឈូក, ពណ៌គុជខ្យង, និងពណ៌ខ្មៅ។ ខាងក្រោមនេះគឺជាការរៀបរាប់ពីលក្ខណៈរបស់ S433/S533 មួយនេះ។

សម្រាប់ជំនាន់នេះ ASUS បានគូសបញ្ជាក់ថា វាប្រើការរចនាច្រើនពណ៍ដែលអាចធ្វើអោយអ្នកប្រើប្រាស់មានច្រើនជំរើស។ តួដែករបស់កុំព្យូទ័រថ្មីនេះឥឡូវបានភ្ជាប់មកជាមួយផ្ទៃដែលមានភាពរលោងល្អប្រសើរជាងមុនក្នុងការប៉ះ និងមិនធ្វើឪ្យរអិលក្នុងការវាយឯកសារ និងមិនងាយរងការឆ្គូត និងមានអក្សរ ASUS VivoBook ដែលជាឈ្មោះរបស់ឡេបថប់នៅចំហៀងនៃផ្នែកខាងលើរបស់ឡេបថប់។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

 

ឡេបថប់នេះ រក្សាកម្រាស់16.1mmនិងតួទម្ងន់ស្រាលត្រឺមតែ 1.8 គីឡូក្រាម សម្រាប់ទំហំ 15 អ៊ីង និង កម្រាស់ 15.9mm និងទម្ងន់ស្រាលត្រឹមតែ 1.4 គីឡូក្រាម សម្រាប់ទំហំ 14 អ៊ីញ។ ផ្នែកខាងឆ្វេងនៃកុំព្យូទ័រយួរដៃនេះ មានរន្ធដោតកាស រន្ធ USB Type-C, រន្ធUSB 3.2 Gen 1, រន្ធ HDMI និងរន្ធសាកថ្ម។ ផ្នែកខាងស្ដាំវាមានរន្ធ USB 2.0 ចំនួនពីរនិងរន្ធដោតកាត Micro SD ។

ម៉ូឌែលថ្មីនេះនៅតែមានអេក្រង់ទំហំ 15 អ៊ីញ និង 14 អ៊ីញ ប្រភេទ Full HD IPS NanoEdge ដដែលជាមួយ កេមអេក្រង់កាន់តែស្តើងនៅជុំវិញអេក្រង់ ធ្វើអោយអេក្រង់មានទំហំនៃដងខ្លួនកើនឡើងពី 85 %ទៅ 86 %។ សរុបមកអេក្រង់ពិតជាស្អាតជាមួយជំរើសពណ៏កាន់តែច្រើន និងមើលទៅកាន់តែធំទូលាយ។ មិនត្រឹមតែមានអេក្រង់ធំ ASUS ក៏បានបំពាក់បច្ចេកវិទ្យាស្កេនក្រយ៉ៅដៃ ដើម្បីការពារសុវត្ថិភាពឯកសាររបស់អ្នកដែលមានក្នុងឡេបថប់ទៀតផង ដែលនេះគឺពិតជាមានភាពឆាយស្រួលមែនទែនដោយអ្នកគ្រាន់តែដាក់ម្រាមដៃរបស់អ្នកនៅកន្លែងស្កេននោះវានឹងលោតចូលទៅ Homescreen ភ្លាម។

ក្រឡេកមកមើល keyboard វិញ អ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងគេនោះគឺ Enter key ដែលក្រុមហ៊ុន ASUS បានហាយឡាយពណ៌លឿង ហើយនេះពិតជាប្លែកនិងខុសពីឡេបថប់ដទៃ។ នៅពេលនេះ ASUS នៅតែរក្សាទំហំដដែល ជាមួយនិងការភ្ចាប់មកជាមួយ CPU រហូតដល់ Intel Core i7 ជំនាន់ទី10 មានអង្គចងចាំទំហំ 8GB DDR4 RAM និង 512GB PCIe G3X2 SSD។ ប្រសិនបើអ្នកគិតថាទំហំ 512GB មិនគ្រប់គ្រាន់នោះនឹងមានការពង្រីកបន្ថែមបានទៀត។

អមជាមួយក្រាហ្វីកកាត NVIDIA GeForce MX250 ដែលមានភ្ជាប់ជាមួយ VRAM ទំហំ 2GB ហើយអ្វីដែលកាន់តែប្រសើរនោះអាចឪ្យយើងលេងហ្គេមប្រភេទល្មមៗក៏ដូចជាការ ងារធ្ងន់ៗមួយចំនួនបានដោយគ្មានបញ្ហា លើសពីនេះទៅទៀតសំលេងរំខានរបស់កុំព្យូទ័រយួរដៃនេះមិនលឺខ្លាំងនោះទេ ដែលធ្វើឪ្យអ្នកប្រើមិនមានអារម្មណ៍ថារំខាននោះឡើយ។

អ្នកប្រហែលជាបានឃើញឆ្នូតមួយដែលមាននៅលើផ្នែកខាងលើនៃកុំព្យូទ័រយួរដៃមួយនេះហើយ វាគឺជាបច្ចេកវិទ្យាក៏ដូចជាការរចនាថ្មីមួយដែលក្រុមហ៊ុន បានដាក់ក្នុងការចាប់យក wifi បានរហ័សនិងលឿនជាងមុន។ ឡេបថប់នេះ បានបំពាក់ដោយ Wifi 6 ដែលជាប្រព័ន្ធចាប់យកបានលឿនជាងមុនរហូតដល់ទៅ៣ដងឯណោះ។ 

សរុបសេចក្ដីមក កុំព្យូទ័រយួរដៃនេះពិតជាមានភាពស៊ីវីល័យ និងមានចំណុចផ្លាស់ប្តូរ ជាពិសេសគឺការ Design បើប្រៀបធៀបពីម៉ូដែលមុនៗ។ 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

ដោយ ប៉េងលីន
ក្រុមហ៊ុន nubia ប្រកាសចេញលក់ស្មាតហ្វូនជំនាន់ថ្មី V80 Max ជាផ្លូវការ៖ ជាស្មាតហ្វូនអេក្រង់ធំ 6.9 អ៊ីញ ថ្មធំ 6000mAh និងបំពាក់បច្ចេកវិទ្យា AI ឆ្លាតវៃ

ក្រុមហ៊ុន nubia ប្រកាសចេញលក់ស្មាតហ្វូនជំនាន់ថ្មី V80 Max ជាផ្លូវការ៖ ជាស្មាតហ្វូនអេក្រង់ធំ 6.9 អ៊ីញ ថ្មធំ 6000mAh និងបំពាក់បច្ចេកវិទ្យា AI ឆ្លាតវៃ

ដោយ ប៉េងលីន
NetApp and ICT Distribution Collaborate to Power Cambodia’s Data-Driven Future

NetApp and ICT Distribution Collaborate to Power Cambodia’s Data-Driven Future

ដោយ ប៉េងលីន
ស្មាតហ្វូនស៊េរីថ្មី HONOR X9d 5G ធន់មាំ កម្លាំងថ្មខ្លាំង 8300mAh រ៉េម 24GB (12GB+12GB) តម្លៃ $349 ធន់នឹងទឹក កាមេរ៉ា AI ទំហំ 108MP ថែមកាដូសរុប 40$ កក្រើកផ្សារ AEON2”

ស្មាតហ្វូនស៊េរីថ្មី HONOR X9d 5G ធន់មាំ កម្លាំងថ្មខ្លាំង 8300mAh រ៉េម 24GB (12GB+12GB) តម្លៃ $349 ធន់នឹងទឹក កាមេរ៉ា AI ទំហំ 108MP ថែមកាដូសរុប 40$ កក្រើកផ្សារ AEON2”

ដោយ ប៉េងលីន
គូប្រជែងថ្មីជាមួយភីកអាប់ Toyota Hilux បានបង្ហាញវត្តមាននៅចិន ជាមួយនិងតម្លៃជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ

គូប្រជែងថ្មីជាមួយភីកអាប់ Toyota Hilux បានបង្ហាញវត្តមាននៅចិន ជាមួយនិងតម្លៃជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន
ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន 100 នាក់

ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន 100 នាក់

ដោយ ប៉េងលីន