ស្វែងរកពួកយើង:

គេហទំព័រ

ព័ត៌មាន

ឧបករណ៍ថ្មីៗ

ការណែនាំពីផលិតផល

រថយន្តនិងបច្ចេកវិទ្យា

វីដេអូ

ស្មាតហ្វូន Nokia 5.3 បំពាក់នូវកាមេរ៉ាក្រោយដល់ទៅ 4 គ្រាប់ បានមកដល់កម្ពុជាហើយ ជាមួយនិងតម្លៃម៉ាអេម

ដោយ

Koun Jab Luffy

22 កក្កដា 2020 07:00 យប់

អាន 2 នាទី

Article image
បន្ទាប់ពីបានប្រកាសចេញលក់នៅលើទីផ្សារនានាក្នុងតំបន់អស់រយៈពេលខ្លីមក នៅថ្ងៃនេះ Nokia 5.3 ដែលជាស្មាតហ្វូនថ្នាក់កណ្តាលរបស់ក្រុមហ៊ុន HMD Global បានចាប់ផ្តើមចេញលក់ជាផ្លូវការនៅលីទីផ្សារប្រទេសកម្ពុជាយើងហើយ ជាមួយនឹងតម្លៃត្រឹមតែ 165 ដុល្លាប៉ុណ្ណោះ ហើយនឹងមានថែម Original Case 007 មួយផងដែរ។ ស្មាតហ្វូនថ្មីនេះ គឺមានពីរពណ៌ គឺពណ៌ប្រផេះ និងពណ៌ផ្ទៃមេឃ ហើយអតិថិជនទាំងអស់ អាចរកជាវស្មាតហ្វូន Nokia 5.3 នេះ បាននៅតាមហាងលក់ទូរស័ព្ទជាច្រើនទៀតដែលជាដៃគូរបស់ Nokia នៅទូទាំងប្រទេសកម្ពុជា រួមជាមួយនឹង SmartShop, BigPhone និង Bluetronic ផងដែរ ។
ស្មាតហ្វូន Nokia 5.3 មានអេក្រង់ទំហំ 6.55 អ៊ីង HD+ IPS display និងត្រូវបានក្រុមហ៊ុនដាក់អោយដំណើរការនូវប្រព័ន្ធប្រតិបត្តិការ Android 10 រួមជាមួយនឹង បន្ទះឈីប Snapdragon 665។ ស្មាតហ្វូននេះគឺមានរ៉េមទំហំ 4GB និងមានម៉េមូរីទំហំ 64GB ហើយអាចបន្ថែមនូវ microSD card slot ថែមទៀតផង។ សម្រាប់ផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះ គឺមានកាមេរ៉ារូបរាងមូលជាមួយនឹងសេនស័រ 4 គ្រាប់ ដែលកាមេរ៉ាគោល គឺមានទំហំ 13MP ជាមួយនឹង f/1.8 aperture និងគ្រាប់ទីពីរគឺមានទំហំ 5MP ultrawide រីឯគ្រាប់ទីបី និងទីបួនមានកាមេរ៉ា 2MP sensors ដែលជាប្រភេទកែវឡែន Macro shots និង Depth Sensing។ កាមេរ៉ានេះ គឺមានភ្ជាប់ជាមួយនឹង "night mode" ដែលអាចថតរូបពេលយប់បានច្បាស់បំផុត។ ចំពោះកាមេរ៉ាខាងមុខរបស់ស្មាតហ្វូននេះ គឺមានទំហំ 8MP f/2.0 selfie ។
Article image
ស្មាតហ្វូន Nokia 5.3 ថ្មីនេះ គឺមានរ៉េមទំហំ 4GB និងមេម៉ូរីទំហំ 64GB និងមានបំពាក់នូវថាមពលថ្មទំហំ 4000 mAh ជាមួយនឹងការបញ្ចូលថាមពល 10W។ ក្រុមហ៊ុន Nokia បានបញ្ជាក់ថា ស្មាតហ្វូននេះ អាចប្រើប្រាស់បាន 2 ថ្ងៃឯណោះ។ ស្មាតហ្វូននេះ ត្រូវបានដាក់អោយដំណើរការដោយប្រព័ន្ធប្រតិបត្តិការណ៍ Android 10 និងអាចអាប់ដែតទៅកាន់ Android 11។ សូមជំរាបថា ស្មាតហ្វូន Nokia គឺជាជម្រើសដ៏ឆ្លាតវៃបំផុតក្នុងការប្រើប្រាស់ ទាំងការធានាសុវត្ថិភាពខ្ពស់ ទាំងការអាប់ដេតទៅកាន់ Android OS ចុងក្រោយបំផុត និងធ្វើអោយស្មាតហ្វូនរបស់អ្នកកាន់តែល្អប្រសើរ និងឆ្លាតវៃបំផុត! Nokia តែងតែនៅជាមួយអ្នកជានិច្ច! ទូរស័ព្ទ Nokia ល្អទាំងគុណភាព និងតម្លៃ។ សម្រាប់ព័ត៌មានលម្អិតអាច ទំនាក់ទំនងផ្នែកសេវាបម្រើអតិថិជន ក្រុមហ៊ុនខេធីអេច (KTH) តាមរយៈទូរសព្ទលេខ៖ 012879 707៕

ទស្សនាវដ្តីពិភពអេឡិចត្រូនិក គឺជាការបោះពុម្ពផ្សាយផ្នែកបច្ចេកវិទ្យាដែលគ្របដណ្តប់លើប្រធានបទផ្សេងៗក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យា រួមទាំងស្មាតហ្វូន កុំព្យូទ័រ សុហ្វវែរ ហ្គេម និងអ្វីៗជាច្រើនទៀត ដោយផ្តល់នូវព័ត៌មានលម្អិត និងបច្ចុប្បន្នភាពលើផលិតផលថ្មីៗ និងចុងក្រោយបំផុត។

ទំនាក់ទំនង

អាស័យដ្ឋាន

#11Aeo St 278 BKK II BKK

លេខទូរស័ព្ទ

077 758 005

អ៊ីមែល

sale: [email protected]

អំពីយើង

Copyright © Electronic World Magazine.

ស្មាតហ្វូន Nokia 5.3 បំពាក់នូវកាមេរ៉ាក្រោយដល់ទៅ 4 គ្រាប់ បានមកដល់កម្ពុជាហើយ ជាមួយនិងតម្លៃម៉ាអេម