no-alternative title
no-alternative title

Samsung Galaxy A51 និង Galaxy A71 ពណ៌ថ្មីបានដាក់លក់ជាផ្លូវការនៅកម្ពុជាហើយ ខណៈដែល Galaxy A01 Core ក៏ចេញក្នុងទីផ្សារនេះដែរតម្លៃត្រឹមតែ $89 ប៉ុណ្ណោះ

នៅថ្ងៃទី 04 ខែសីហា ឆ្នាំ 2020 នេះ ក្រុមហ៊ុន Samsung ប្រចាំនៅកម្ពុជា បានប្រកាសពីវត្តមាន ស្មាតហ្វូនស៊េរី A ម៉ូដែលចុងក្រោយ Galaxy A01 Core, និងពណ៌ថ្មី Galaxy A51, Galaxy A71 ពណ៌ប្រាក់ (Metallic Silver) ដែលកំពុងស៊ីផ្លូវអារម្មណ៍…អង្រួនចិត្ត…និងសណ្តំបេះដូងអ្នកប្រើប្រាស់ឱ្យមកចាប់កាន់ផ្ទាល់ជាមួយនឹងរូបរាងដ៏ទាក់ទាញ ទំនើប ទាន់សម័យ និងមានតម្លៃសមរម្យបំផុតសឹងតែមិនគួរឱ្យជឿ នៅពេលនេះបានដាក់លក់ផ្លូវការក្នុងទីផ្សារព្រះរាជាណាចក្រកម្ពុជាហើយ!

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ការផ្លាស់ប្តូរនៃការអភិវឌ្ឍន៍បច្ចេកវិទ្យានៃពិភពស្មាតហ្វូនសម្រាប់អនាគតរបស់ក្រុមហ៊ុន សាមសុង គឺពិតជាផ្តល់នូវភាពអស្ចារ្យ និងភាពរីករាយដល់អតិថិជនដែលនិយមប្រើប្រាស់ស្មាតហ្វូនរបស់ខ្លួនមែន! ក្រៅពីដាក់លក់ Galaxy A01 Core ក្នុងតម្លៃត្រឹមតែជាង $80 ជាមួយនឹងសមត្ថភាពមិនធម្មតាដែលអាចផ្តល់ការកម្សាន្ត និងអនុស្សាវរីយ៍រីករាយជាច្រើនតាមរយៈកាមេរ៉ាថតរូបបានច្បាស់ល្អ និងអាចលេង Facebook បានម៉ាអេម, Galaxy A51 តម្លៃត្រឹមតែជាង $300 មានលក្ខណៈពិសេសថតស្អាតដូចតារា, និង Galaxy A71 តម្លៃត្រឹមតែជាង $400 ដែលមានលក្ខណៈពិសេសម្រាប់ហ្វេនៗចូលចិត្តលេងហ្គេមដោយផ្តល់នូវភាពរលូនឥតទាក់…ជក់អារម្មណ៍អស់ស្ទះតែម្តង! ជាមួយនឹងការមិនផ្តោតលើប្រាក់ចំណេញសំខាន់ធ្វើយ៉ាងណាឱ្យអតិថិជនគ្រប់លំដាប់ថ្នាក់របស់ខ្លួន…រាល់ការជាវ Galaxy A01 Core, និងពណ៌ថ្មី Galaxy A51,Galaxy A71 អតិថិជនទាំងអស់នឹងទទួលបានការថែមជូនយ៉ាងពិសេសពីក្រុមហ៊ុន សាមសុង ជាច្រើនដូចជា៖

* Galaxy A01 Core

- បញ្ចុះតម្លៃ 50% ពេលប្តូរអេក្រង់ថ្មីក្នុងរយៈពេល 1ឆ្នាំចាប់ពីថ្ងៃដែលបានទិញ!

- ផ្តល់ការធានាជូនរយៈពេល 1 ឆ្នាំ ពេញតែម្តង…!!

* Galaxy A51 & Galaxy A71

- ថែមជូន ស៊ីមកាត Smart ធំហ្ម៎ង តម្លៃ 54 ដុល្លារ!

- បញ្ចុះតម្លៃ 50% ពេលប្តូរអេក្រង់ថ្មីក្នុងរយៈពេល 1ឆ្នាំចាប់ពីថ្ងៃដែលបានទិញ!

- ផ្តល់ការធានាជូនរយៈពេល 1 ឆ្នាំ ពេញតែម្តង…!!

ម៉េចដែរប៉ុណ្ណឹង…? តើមួយណាជាជម្រើសដ៏ល្អស័ក្តិសមបំផុតសម្រាប់លោកអ្នកទៅ? កាមេរ៉ាថតរូបបានច្បាស់ល្អ និងអាចលេង Facebook បានម៉ាអេម? ឬ ចង់ថតស្អាតដូចតារា ឬក៏ចូលចិត្តលេងហ្គេម? សម្រាប់ព័ត៌មានលម្អិតសូមអញ្ចើញមកទស្សនាផលិតផលដោយផ្ទាល់នៅតាមបណ្តាហាងទំនើប សាមសុង និងដេប៉ូចែកចាយដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងមកកាន់សេវាបម្រើអតិថិជនតាមរយៈលេខទូរស័ព្ទឥតគិតថ្លៃ៖ 1800 203 232 ! * លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត…!!

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

ដោយ ប៉េងលីន
ក្រុមហ៊ុន nubia ប្រកាសចេញលក់ស្មាតហ្វូនជំនាន់ថ្មី V80 Max ជាផ្លូវការ៖ ជាស្មាតហ្វូនអេក្រង់ធំ 6.9 អ៊ីញ ថ្មធំ 6000mAh និងបំពាក់បច្ចេកវិទ្យា AI ឆ្លាតវៃ

ក្រុមហ៊ុន nubia ប្រកាសចេញលក់ស្មាតហ្វូនជំនាន់ថ្មី V80 Max ជាផ្លូវការ៖ ជាស្មាតហ្វូនអេក្រង់ធំ 6.9 អ៊ីញ ថ្មធំ 6000mAh និងបំពាក់បច្ចេកវិទ្យា AI ឆ្លាតវៃ

ដោយ ប៉េងលីន
ស្មាតហ្វូនស៊េរីថ្មី HONOR X9d 5G ធន់មាំ កម្លាំងថ្មខ្លាំង 8300mAh រ៉េម 24GB (12GB+12GB) តម្លៃ $349 ធន់នឹងទឹក កាមេរ៉ា AI ទំហំ 108MP ថែមកាដូសរុប 40$ កក្រើកផ្សារ AEON2”

ស្មាតហ្វូនស៊េរីថ្មី HONOR X9d 5G ធន់មាំ កម្លាំងថ្មខ្លាំង 8300mAh រ៉េម 24GB (12GB+12GB) តម្លៃ $349 ធន់នឹងទឹក កាមេរ៉ា AI ទំហំ 108MP ថែមកាដូសរុប 40$ កក្រើកផ្សារ AEON2”

ដោយ ប៉េងលីន
មជ្ឈមណ្ឌលតាំងបង្ហាញរថយន្ត BYD & Denza Flagship Center សម្ពោធជាផ្លូវការនៅរាជធានីភ្នំពេញ បើកទំព័រថ្មីនៃយុគសម័យធ្វើដំណើរឆ្លាតវៃ និងបៃតងនៅកម្ពុជា

មជ្ឈមណ្ឌលតាំងបង្ហាញរថយន្ត BYD & Denza Flagship Center សម្ពោធជាផ្លូវការនៅរាជធានីភ្នំពេញ បើកទំព័រថ្មីនៃយុគសម័យធ្វើដំណើរឆ្លាតវៃ និងបៃតងនៅកម្ពុជា

ដោយ ប៉េងលីន
មជ្ឈមណ្ឌលចែកចាយផ្លូវការ BYD បានបង្ហាញខ្លួនជាផ្លូវការនៅផ្លូវ 60m ផ្តល់ជូននូវបទពិសោធន៍ និងសេវាកម្មពេញលេញ សម្រាប់អតិថិជន

មជ្ឈមណ្ឌលចែកចាយផ្លូវការ BYD បានបង្ហាញខ្លួនជាផ្លូវការនៅផ្លូវ 60m ផ្តល់ជូននូវបទពិសោធន៍ និងសេវាកម្មពេញលេញ សម្រាប់អតិថិជន

ដោយ ប៉េងលីន
ស៊ុនស៊ីម៉ិចកូ ប្រកាសចេញប្រូម៉ូសិនសម្រាប់ឱកាសចូលឆ្នាំចិន ផ្តល់ជូនអាំងប៉ាវសំណាងឆ្នាំថ្មី ២០២៦

ស៊ុនស៊ីម៉ិចកូ ប្រកាសចេញប្រូម៉ូសិនសម្រាប់ឱកាសចូលឆ្នាំចិន ផ្តល់ជូនអាំងប៉ាវសំណាងឆ្នាំថ្មី ២០២៦

ដោយ ប៉េងលីន