no-alternative title

ក្រុមហ៊ុន Huawei និង E-GetS បានចុះអនុស្សារណ:យោគយល់គ្នានៅក្នុងការដាក់លក់កំពូលស្មាតហ្វូន Huawei P40 Pro+ 5G ជាលើកដំបូងនៅលើ E-GetS APP

នៅថ្ងៃទី 01  សីហា 2020 ក្រុមហ៊ុនយក្សHuawei និង E-GETS ក្រុមហ៊ុនដឹកជញ្ចូនតាមបែបបច្ចេកវិទ្យាឈានមុខ ហៅកាត់ថា Cambodia Super App បានចាប់ដៃគ្នា សហការ ចុះហត្ថលេខា លើអនុស្សរណ: យោគយល់គ្នា ផ្តល់អាជ្ញាប័ណ្ណ ដាក់លក់ កំពូលស្មាតហ្វូនហ្ស៊ូម100X ដល់ឋានព្រះច័ន្ទជំនាន់ទី2 Huawei P40 Pro+ 5G លើកដំបូងអង្អស់ លើ E-GETS APP តម្លៃត្រឹមតែ $1269 ក៏ដូចជាគម្រោងការអភិវឌ្ឍន៍ HMS។  កម្មវិធីនេះ ប្រារព្ធឡើងនៅជាន់ទី18 អគារ Exchange Square ទីស្នាក់ការកណ្តាលក្រុមហ៊ុនហួវៃ ដែលមានវត្តមានថ្នាក់ដឹកនាំ ក្រុមការងារ Huawei E-GetS និងអ្នកសារព័ត៌មានសរុបជាង 30នាក់។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ថ្លែងនៅក្នុងពិធីចុះហត្ថលេខា លោក Henry Xiao, Country Director ក្រុមហ៊ុនហួវៃប្រចាំប្រទេសកម្ពុជា បានឲ្យដឹកថា កិច្ចសហការរវាង Huawei និង E-GetS គឺជាយុទ្ធសាស្ត្រឈ្នះៗ ដើម្បីជួយពន្លឿននូវមុខជំនួញនឹងគុណភាពសេវាកម្មភាគីសងខាង ឲ្យកាន់តែលេចធ្លោថែមកម្រិតទៀត។ អតិថិជនកាន់តែងាយស្រួលក្នុងទិញផលិតឧបករណ៍ឆ្លាតវៃហួវៃ នៅលើ E-Gets ដោយគ្រាន់តែបើក E-GetS App នៅក្នុងទូរស័ព្ទហួវៃភ្លាម អាចប្រតិបត្តិការ ការបញ្ជាទិញដោយស្វ័យប្រវត្តិ។  លោក Henry Xiao បន្ថែម៖ “យើងមោទនភាពក្នុងការប្រកាសផ្តល់នូវអាជ្ញាប័ណ្ណជាផ្លូវការ (Official Authorized)ពីក្រុមហ៊ុនហួវៃ ជូនដល់ ក្រុមហ៊ុន E-GetS  ដាក់លក់ផលិតផលឆ្លាតវៃម៉ាកហួវៃគ្រប់ប្រភេទ រួមមាន ស្មាតហ្វូន កុំព្យូទ័រយួរដៃ កូនកាត់កុំព្យូទ័រយួរដៃ នាឡិកាសុខភាពឆ្លាតវៃ កាសឥតខ្សែ បាសឆ្លាតវៃ -ល-។

ភាពជាដៃគូរវាងក្រុមហ៊ុនទាំងពីរ នឹងផ្តល់នូវស្នាមញញឹមសម្រាប់អតិថិជន ពោលគឺ ចំណេញទាំងពេលវេលា ថវិកា និងការដូបន្ថែមយ៉ាងច្រើនសន្ធឹកសន្ធាប់ ជាសេវាកម្មដឹករហ័សទាន់ចិត្តរបស់ក្រុមហ៊ុន E-GetS។ ឥឡូវនេះលោកអ្នកអាចទិញ Huawei P40 Pro+ 5G ដំបូងគេបង្អស់នៅលើ E-GetS App ក្នុងតម្លៃពិសេសត្រឹមតែ $1269 ជាមួយនឹងការផ្តល់នូវការធានារយៈពេល 12ខែ ថែមកាសឥតខ្សែ FreeBuds 3i តម្លៃ $99 ព្រមទាំងដឹកជញ្ជូនដល់គេហដ្ឋានត្រឹមតែរយៈពេលមួយ1ម៉ោងសម្រាប់ទីក្រុងភ្នំពេញដោយ រថយន្តទំនើប Alphard

លោក Woods Shaw អគ្គនាយកក្រុមហ៊ុន E-GetS និយាយថា៖ លោកមានសេចក្តីរីករាយណាស់ដែលបានសហការណ៏ជាមួយក្រុមហ៊ុន Huawei ក៏ដូចជាអរគុណក្រុមហ៊ុន Huawei មានសេចក្តីទុកចិត្តមកលើក្រុមហ៊ុន E-GetS។ កាន់តែពិសេស E-GetS App និងអភិវឌ្ឍន៍ កម្មវិធីរបស់ខ្លួនទៅកាន់ Super App ដែលនឹងផ្តល់ជូនសេវាកម្ម និងមុខងារជាច្រើនទៅកាន់អតិថិជន រួមទាំងការលក់គ្រឿងអេឡិចត្រូនិចផងដែរ ដែលក្រុមហ៊ុនHuaweiជាជម្រើសល្អបំផុសសំរាប់ក្រុមហ៊ុនE-GetSក្នងការធ្វើការសហការ។ សំរាប់អតិថិជនរបស់E-GetS មិនចាំបាច់បារម្មណ៏ទាក់ទងទៅនិងការទិញប៉ះផលិតផលក្លែងក្លាយ រាល់ផលិតផលដែរដាក់លក់នៅកម្មវិធី E-GetS គឺជាផលិតផលដែលមានអាជ្ញាប័ណ្ណជាផ្លូវការ (Official Authorized)សុទ្ធសឹងតែជាផលិតផលក្រុមហ៊ុនមានការធានាត្រឹមត្រូវផងដែរ។ 

Huawei P40 Pro+ 5G គឺជាកំពូលស្មាតហ្វូនថ្នាក់ខ្ពស់ស៊េរីចុងក្រោយរបស់ក្រុមហ៊ុនហួវៃ ដែលត្រូវបានរចនាយ៉ាងផ្ចិតផ្ចង់ដោយពណ៌សេរ៉ាមិច ស្អាតប្លែកបែបអេឡេហ្គង់ បំពាក់កាមេរ៉ាក្រោយ Lecia បំពាក់នូវការមេរ៉ាលំដាប់កំពូល Lecia 5គ្រាប់ កាមេរ៉ាមេទំហំ 50MP Ultra Vision ប្រើប្រាស់សេនស័រឈានមុខដំបូងគេបង្អស់លើពិភពលោក f/1.9+OIS រួមផ្សំមុខងារចាប់បានច្បាស់គ្រប់ពណ៌ (RYYB) មុខងារចាប់ចំណុចហ្វ័រខឹសលឿនបំផុត (Octa PD Autofocus) ធ្វើឲ្យរូបភាពដែលផ្តិតចេញមកគឺច្បាស់ដិតស្អាតគ្រប់ចំនុចមិនថាយប់ថ្ងៃ។ កាមេរ៉ាទី2 ទំហំ 40MP Utra Wide Cine ប្រើប្រាស់សេនស័រឈានមុខដំបូងគេបង្អស់លើពិភពលោក f/1.8+PDAF ផ្តល់នូវកម្រិតច្បាស់លំដាប់កំពូលនៃការថតវីដេអូបែបប្លង់ទូលាយ។ 

ជាមួយនឹងមុខងារ Ultra Low-light video អ្នកអាចថតវីដេអូនៅទីកន្លែងដែលមានពន្លឺខ្សោយ ឬងងឹត បានយ៉ាងច្បាស់ល្អត្រជាក់ភ្នែក និងរីករាយមិនចេះជិនណាយជាមួយនឹងការថតវីដេអូកាយវិការយឺតៗជាមួយ Ultra Slow-motion video វីដេអូហ៊្សូមជាមួយនឹងមុខងារ Telephoto video វីដេអូ4K Time lapse  និងវីដេអូខ្នាតខ្សែភាពយន្តច្រើនសណ្ឋាន។ កាមេរ៉ាទី3 Super Zoom ទំហំ 8MP ភ្ជាប់បច្ចេកវិទ្យាទប់លំនឹង OIS សម្រាប់ថតហ្ស៊ូមបានប្រវែងកាន់តែវែងរហូតដល់ 100X និង ហ្ស៊ូកម្រិតច្បាស់ 10X Optical Zoom អាចថតហ្ស៊ូមដល់ឋានព្រះច័ន្ទជំនាន់ទី2 ដោយមិនត្រូវការជើងទម្រ។ កាមេរ៉ាទី4 ជា Telephoto ទំហំ 8MP ភ្ជាប់បច្ចេកវិទ្យាទប់លំនឹង សម្រាប់ថតហ្ស៊ូម 3X Optical Zoom និងកាមេរ៉ាទី5 ជា 3D Depth Sensing សម្រាប់ជំនួយការថតរូបនិងវីដេអូ បែបព្រាលផ្ទៃខាងក្រោយដាច់ស្អាតបានល្អ។ ចំណែកឯកាមេរ៉មុខភ្លោះទម្លុះអេក្រង់ទំហំ 32MP ភ្ជាប់មុខងារ auto-focus និងកាមេរ៉ា IR Depth សម្រាប់ថតរូបវីដេអូស៊ែលហ្វី ឬជាក្រុមស៊ែលហ្វីបានយ៉ាងច្បាស់ស្អាត មានពណ៌ស្បែកបែបធម្មជាតិមិនសក្បោះ។ 

លើសពីលើនេះ ដោយសម្លឹងឃើញនូវតម្រូវការរបស់អតិថិជនក្នុងការថតរូបតាមទូរស័ព្ទដៃ ក្រុមហ៊ុនហួវៃបានបន្ថែមនូវ មុខងារពិសេសៗលើ HUAWEI P40 Pro+ 5G  រួមមាន AI motion algorithm សម្រាប់ផ្តិតយករួមភាពសកម្មភាពចលនា ដូចជា លោត ហក់ខ្ពស់ៗ ឬការលេងកីឡាផ្សេងៗ បានយ៉ាងល្អឥតខ្ចោះ រួច Gallery Edit feature ជ្រើសរើសរូបល្អជាងគេ 1-3សន្លឹកដោយស្វ័យប្រវត្ត។ មុខងារ AI Remove Passersby ជួយឲ្យអ្នកក្លាយជាតួឯ មិនថាស្ថិតនៅក្នុងកម្មវិធីជុបលៀង ព្រឹត្តិការណ៍ធំៗ ឬ ក្នុងចំណោមនុស្សច្រើន ព្រោះ AI capability of Gallery Edit អនុញ្ញាតឲ្យអ្នកលុបឬដករូបអ្នកដទៃដែលអ្នកមិនចង់ត្រឹមតែមួយ Click។ 

AI Remove Reflection អនុញាតឲ្យអ្នកថតរូបនៅមុខកញ្ចក់ ឬលើទឹកដោយអស់ក្តីបារម្ភរឿងចំណាំងផ្លាតដែលធ្វើឲ្យរូបភាពមិនស្អាត ព្រោះ AI capability of Gallery Edit នឹងជួយលុបចេញនូវផ្នែកណាដែលអ្នកមិនចង់បាន។ Multi-screen collaboration អនុញ្ញាតឲ្យអ្នកអាចចែករំលែកអេក្រង់ទូរស័ព្ទទៅកាន់ ទូរទស្សន៍ កុំព្យូទ័រយូដៃ ហើយនិងទ្រទ្រង់រាល់កម្មវិធីលើកំព្យូទ័រ។ Huawei Share ជួយឲ្យការចែករំលែករូបភាព វីដេអូ កាន់តែលឿន ដោយគ្រាន់តែយកទូរស័ព្ទប៉ះជាការស្រេច ពុំចាំបាច់ប្រើតេឡេបញ្ជា។ Multi Window ជួយឲ្យអ្នកអាចឆ្លើយតបសារ ឬ ឆាតបានធម្មតា ដោយពុំចាំបាច់បញ្ឈប់ Apps នានាដែលអ្នកកំពុងលេងឬ ប្រើប្រាស់។ 

Huawei P40 Pro+ 5G មានអេក្រង់លាត 6.58” ជាមួយកកម្រិតបង្ហាញ 2640 x 1200 ភីកស៊ែល 90ហឺត refresh rate មានថាមពលថ្ម 4200mAh ភ្ជាប់បច្ចេកវិទ្យាសាកថ្មរហ័ស Fast charging 40 វ៉ាត់ ច្ចេកវិទ្យាសាកថ្មរហ័សឥតខ្សែ Wireless HUAWEI SuperCharge 40វ៉ាត់ ការពារទឹកនឹងធូរ IP68 មានរ៉េម 8GB អង្គផ្ទុកទិន្នន័យ 512GB អាចបន្ថែមម៉េម៉ូរី 256GB ទ្រទ្រង់កម្រិតបង្ហាញលំដាប់កំពូល 16.7 លានពណ៌ ប្រើប្រាស់បន្ទះឈីប Kirin 990 5G ភ្ជាប់បច្ចេកវិទ្យា CPU Octa-core មាន GPU 16-Core Mali-G76 NPUខួរក្បាលឆ្លាតវៃមួយគូ បច្ចេកវិទ្យា AI និង ISP ជំនាន់ថ្មី ដំណើរការដោយEMUI 10.1 (Android 10) ល្បឿនលឿនលំដាប់ពិភពលោកដំបូងគេបង្អស់ ទ្រទ្រង់បច្ចេកវិទ្យា5G អាចធ្វើ Livestream កម្រិត 4K ដោនឡោត ហ្គេម ហ្វេសប៊ុក YouTube, TikTok រលូនឥតទាក់  wifi 6+ ស៊ីម2 និង e-SIM អាចស្គាល់ការហៅចេញហៅចូលដំណាលគ្នា និង អ៊ីនធឺណែតដំណើរការធម្មតា  HUAWEI AppGallery សម្រាប់ទាញយក App ល្បីៗ App ដូចជា កម្មវិធី Tik Tok កក់ទុកទុក Tada, App ទិញខោអាវ Zando, ទិញទំនិញខ្មែរ២៤, Myphsar, App កាម៉ង់ម្ហូប Egets  និងជាច្រើនទៀត។ ដោះសោរអេក្រង់ដោយស្គេនក្រយៅដៃ ឬ ស្គេនមុខដោះសោររហ័សទាន់ចិត្តមិនថាទីងងឹត ប្រកបដោយសុវត្ថិភាពបំផុត។ 

សរុបមកបើចង់ឡើងស៊េរីស្មាតហ្វូនស៊េរីលំដាប់កំពូល Huawei P40 Pro+ 5G អាចជាវបាន នៅលើ E-GetS App ក្នុងតម្លៃពិសេសត្រឹមតែ $1269 ចំណេញទាំងពេលវេលា ថវិកា  បានទាំងកាសកាលីបឥតខ្សែ Huawei Freebuds 3i តម្លៃ $99 ការធានារយៈពេលេះ 12ខែ និងការដឹកជញ្ជូនរហ័សទាន់ចិត្តដល់គេហដ្ឋានដោយរថយន្តស៊េរីទំនើប Alphard។ ចំណែកឯអតិថិជនដែលចង់កក់កំពូលស្មាតហ្វូនអេក្រង់បត់ Huawei Mate XS សូមរង់ចាំស្តុកក្រោយ រួចកក់តាម E-GetS App នឹងទទួលបានការដឹកជញ្ជូនរហ័សទាន់ចិត្តដល់គេហដ្ឋានដោយរថយន្តស៊េរីទំនើបបំផុត Rolls-Royce។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ

Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន