ស្វែងរកពួកយើង:

Sennheiser AMBEO Soundbar គឺជាផលិតផលថ្មី ដែលនាំមកនូវបទពិសោធន៍សម្លេងបែប 3D Sound ដ៏ពិសេសបំផុត

ដោយ

Koun Jab Luffy

03 សីហា 2020 06:52 ព្រលប់

អាន 2 នាទី

Article image
គ្រាន់តែឃើញរូបភាព ប្រិយមិត្តប្រាកដជាលាន់មាត់ថា Wow! ដូចជាយើងខ្ញុំដែរហើយ ព្រោះតែ Sennheiser AMBEO Soundbar បានបង្ហាញខ្លួនយ៉ាងសង្ហាស្អាតឥតខ្ចោះតែម្តង គ្មានទាស់ត្រង់ណាឡើយ។ ផលិតផលថ្មីនេះ ត្រូវបានក្រុមហ៊ុន Sennheiser ធ្វើការរចនាឡើងប្រកបភាពច្នៃប្រឌិតខ្ពស់ ផ្តល់នូវបទពិសោធសំឡេងយ៉ាងស៊ីជម្រៅ តាមរចនាបថសម័យទំនើបនេះតែម្តង។
ផ្នែកខាងក្រៅស្រោបដោយអាលុយមីញ៉ូម ផ្តល់នូវជម្រើសដែលអាចប្រើបានសម្រាប់អ្នកដែលស្វែងរកការរចនា និងការអនុវត្តនៅក្នុងរបារដ៏ស្រស់ស្អាតមួយនេះ។ មិនដែលមាន Soundbar ណាមួយ មានសមត្ថភាពផលិតបាស deep bass ដែលមានតែឧបករណ៍បំពងសំឡេងខាងក្រៅប៉ុណ្ណោះ ដែលអាចផលិតធ្វើបាន។
Article image
ទន្ទឹមនឹងភាពត្រូវគ្នាជាមួយ Dolby Atmos, DTS: X, និង MPEG-H, បច្ចេកវិទ្យា AMBEO Soundbar’s Upmix Technology អាចប្រែក្លាយស្តេរ៉េអូ ឬសំឡេង 5.1 ទៅជាបទពិសោធសំឡេង 3D Sound។ ហើយដើម្បីធានាថា វាមានភាពងាយស្រួលក្នុងការភ្ជាប់ទៅនឹងការកម្សាន្ត ដែលមានគុណភាពខ្ពស់ ដែលអ្នកចូលចិត្ត ដោយមានការគាំទ្រសម្រាប់ស្តង់ដារ HDMI ចុងក្រោយបំផុត eARC និង Dolby Vision ភាពស្របគ្នានៃត្រីវិស័យ 4K, ប៊្លូធូស និង Chromecast ដែលភ្ជាប់មកជាមួយ។
Article image
សម្រាប់ការបញ្ជាវិញ គឺអាចបញ្ជាតាមរយះ Smart Control App អ្នកអាចកែសំរួលសូរស័ព្ទរបស់អ្នក និងកែសំរួលសំលេងរបស់អ្នក ទៅតាមរសជាតិផ្ទាល់ខ្លួនរបស់អ្នក។ អាចទាញយកបាន ជាមួយស្មាតហ្វូន iOS និងAndroid ធ្វើឲ្យ AMBEO Soundbar បង្ហាញចេញនូវបទពិសោធន៍ការបញ្ជាទាំងមូលដោយងាយបំផុត។
អាចរកជាវបាននៅ៖ https://www.facebook.com/SenzeBistroBar/
Sennheiser AMBEO Soundbar គឺជាផលិតផលថ្មី ដែលនាំមកនូវបទពិសោធន៍សម្លេងបែប 3D Sound ដ៏ពិសេសបំផុត