no-alternative title

ONE Championship និង សែលកាត បានប្រកាសភាពជាដៃគូយុទ្ធសាស្រ្តនៅក្នុងប្រទេសកម្ពុជា (មានវីដេអូ)

នៅថ្ងៃនេះ ONE Championship™ (ONE)  ដែលជាស្ថាប័នសារព័ត៌មានកីឡាអន្តរជាតិធំជាងគេបំផុតនៅក្នុងទ្វីបអាស៊ី បានប្រកាសនូវការចុះកិច្ចព្រមព្រៀងជាមួយ សែលកាត ដែលជាក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេនៅក្នុងប្រទេសកម្ពុជា។ កិច្ចព្រមព្រៀងនេះ គឺជាកិច្ចសហការដំបូងគេបង្អស់របស់ ONE នៅក្នុងប្រទេសកម្ពុជា ដោយភាគីទាំងពីរនឹងធ្វើការរួមគ្នា ដើម្បីចែករំលែកនូវសិល្បៈក្បាច់គុនចម្រុះ និងព័ត៌មានកីឡាដ៏សម្បូរបែបជាច្រើនទៀតរបស់ ONE Championship ជូនដល់អ្នកគាំទ្រនៅទូទាំងប្រទេសកម្ពុជា។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

អតិថិជនសែលកាតនិងអ្នកគាំទ្រសិល្បៈក្បាច់គុនចំរុះរបស់ ONE នឹងត្រូវបានកំសាន្តជាមួយនឹងមាតិកាព័ត៌មានក្នុងស្រុក ព័ត៌មានវីដេអូខ្លីៗ ព័ត៌មានទូទៅ និងព្រឹត្តិការណ៍កីឡាសំខាន់ៗ ក៏ដូចជាបទអត្ថាធិប្បាយជុំវិញព្រឹត្តិការណ៍កីឡាផ្សេងៗជាច្រើនទៀតផងដែរ តាមរយៈការប្រើប្រាស់បណ្តាញទូរស័ព្ទមានល្បឿនលឿនជាងគេបំផុតនៅក្នុងប្រទេសកម្ពុជា។ លើសពីនេះក្រុមហ៊ុនសែលកាតនឹងផ្តល់ជូនអតិថិជនរបស់ខ្លួននូវកញ្ចប់ទិន្នន័យផ្តាច់មុខដើម្បីផ្តល់ភាពងាយស្រួលនិងមានតំលៃសមរម្យសម្រាប់ប្រជាជនកម្ពុជាក្នុងការទទួលបាននូវមាតិកាឌីជីថលរបស់ ONE គ្រប់ពេល និងគ្រប់ទីកន្លែង។

ក្នុងនាមជាដៃគូផ្លូវការរបស់ ONE នៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុនសែលកាតនឹងនាំយកស៊េរីខ្នាតតូចរបស់ ONE Warrior Series ទៅកាន់អតិថិជនរបស់ខ្លួន និងវិនិយោគកម្មវិធីទូតសុឆន្ទៈអត្តពលកម្ម (Athlete Ambassador Programme)តាមរយៈការអភិវឌ្ឍមូលដ្ឋាននិងភាពជាដៃគូជាមួយមូលដ្ឋានសិល្បៈក្បាច់គុននៅក្នុងប្រទេស។

លោក Hua Fung Teh នាយកប្រធានក្រុម ONE Championship បានមានប្រសាសន៍ឱ្យដឹងថា៖ “ខ្ញុំមានសេចក្តីសោមនស្ស និងសូមជម្រាបជូនថា យើងបានចុះហត្ថលេខាលើកិច្ចសហការជាដៃគូយូរអង្វែងជាមួយ សែលកាត ដែលជាក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេនៅក្នុងប្រទេសកម្ពុជា។ ONE Championship និងសែលកាត នឹងធ្វើការចែករំលែកនូវប្រវត្តិ ក៏ដូចជារឿងរ៉ាវជុំវិញសិល្បៈក្បាច់គុន របស់វីរបុរសខ្មែរ ជូនដល់បងប្អូននៅទូទាំងប្រទេសឱ្យបានស្គាល់កាន់តែស៊ីជម្រៅ ក៏ដូចជាចូលរួមជួយជម្រុញទឹកចិត្តបងប្អូនខ្មែរឱ្យបន្តក្តីស្រមៃ សម្រេចបាននូវគោលដៅ និងទទួលបានជោគជ័យនៅក្នុងជីវិត។ ជាងនេះទៀត អ្នកគាំទ្រខ្មែរ គឺជាអ្នកគាំទ្រដ៏អស្ចារ្យនិងមានទឹកចិត្តមុះមុតបំផុត ហើយខ្ញុំក៏មានអារម្មណ៍រំភើបក្រៃលែងជាខ្លាំងផងដែរ ដែលមានឱកាសអាចនាំពួកគាត់ឱ្យបានជួបស្គាល់ជាមួយជើងឯកល្បីៗរបស់ ONE Championship។

លោក អៀន វ៉ាតសុន (Ian Watson) នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត បានមានប្រសាសន៍ឱ្យដឹងថា៖ “សែលកាត តែងតែរិះរកនូវគំនិតច្នៃប្រឌិតថ្មីៗ ដើម្បីចងភ្ជាប់និងបង្កើនទំនាក់ទំនងជិតស្និទ្ធជាមួយអតិថិជន និងបង្កើតអតិថិជនប្រមូលផ្តុំនៅតាមបណ្តាគ្រប់ខេត្តក្រុងទាំងអស់។ កម្ពុជា គឺជាប្រទេសមួយដែលនិយមវិស័យកីឡាបំផុត ហើយជាពិសេសនោះ គឺកីឡាបែបចំបាប់តែម្តង។ ក្នុងនោះ យើងក៏ឃើញមានកីឡាករក្នុងស្រុកដែលមានថ្វីដៃល្អៗជាច្រើនរូប ដែលមានសមត្ថភាពទាក់ទាញអ្នកគាំទ្របានយ៉ាងច្រើនលើសលប់ផងដែរ។

តាមរយៈកិច្ចសហការជាដៃគូរបស់យើងជាមួយ ONE Championship យើងនឹងអាចជួយលើកស្ទួយក្រុមកីឡាករខ្មែរយើង ក៏ដូចជាចែករំលែកនូវរឿងរ៉ាវរបស់ពួកគាត់ ដើម្បីជម្រុញទឹកចិត្តដល់អ្នកចង់ហាត់រៀនក្បាច់គុនដទៃទៀត។ ក្នុងនាមជាប្រតិបត្តិករដែលជាមោទនភាពរបស់ជាតិខ្មែរ យើងប្តេជ្ញានឹងពាំនាំនូវព័ត៌មានដែលមានខ្លឹមសារល្អៗជូនដល់បងប្អូនពលរដ្ឋខ្មែរ និងបង្កើតថ្នាលឌីជីថលដើម្បីចែករំលែកព័ត៌មានល្អៗទាំងនេះ នៅទូទាំងប្រទេសកម្ពុជា ក្នុងតំបន់ និងនៅជុំវិញពិភពលោក។ យើងពិតជារីករាយឥតឧបមាដែលបានចូលរួមសហការជាមួយ ONE Championship ដើម្បីសម្រេចកិច្ចការនេះឡើង ក៏ដូចជាពាំនាំនូវកម្មវិធីធំៗបន្ថែមទៀត នាពេលអនាគតដ៏ខ្លីខាងមុខនេះ។

មួយភាគធំនៃប្រវត្ដិសាស្ដ្រខ្មែរ គឺផ្សាភ្ជាប់យ៉ាងស៊ីជម្រៅជាមួយនឹងក្បាច់គុនល្បុក្កតោ ដែលជាក្បាច់គុនបុរាណខ្មែរ មានវ័យចំណាស់ជាងគេបំផុតមួយនៅលើពិភពលោក។ ក្រុមកីឡាករខ្មែរឆ្នើមៗរបស់ ONE Championship ក៏នឹងចូលរួមជួយផ្សព្វផ្សាយកីឡាបុរាណនេះឱ្យបានកាន់តែទូលំទូលាយផងដែរ។ លោក ចាន់ រតនា ដែលជាកីឡាករឆ្នើមរបស់កម្ពុជា និងជាទូតសុឆន្ទៈថ្មីរបស់ក្រុមហ៊ុនសែលកាតផងនោះ នឹងអញ្ជើញមកចែករំលែកនូវដំណើរជីវិត និងប្រវត្តិនៃការហាត់រៀនគុនខ្មែររបស់គាត់ ដើម្បីជួយជម្រុញទឹកចិត្តយុវជនខ្មែរ ឱ្យមានកម្លាំងចិត្តឈោងចាប់ក្តីសុបិន្តរបស់ពួកគេ ក៏ដូចជាផ្តល់ការណែនាំឱ្យពួកគេទទួលបាននូវប្រភពព័ត៌មានល្អៗ។

ទន្ទឹមនឹងនោះ សែលកាត ក៏នឹងសហការជាមួយលោក រតនា ដើម្បីជួយគាំទ្រដល់ពលរដ្ឋនៅក្នុងសហគមន៍ ឱ្យទទួលបាននូវការបណ្តុះបណ្តាលវិធីការពារខ្លួន និងការហាត់រៀនក្បាច់គុនដោយឥតគិតថ្លៃ នៅតាមបណ្តាក្លឹបហាត់ប្រាណដែលជាដៃគូរបស់ក្រុមហ៊ុនសែលកាត នៅទូទាំងប្រទេសកម្ពុជាផងដែរ។

 

លោក ចាន់ រតនា ដែលជាកីឡាករឆ្នើមម្នាក់របស់ ONE បានមានប្រសាសន៍ឱ្យដឹងថា៖ “ខ្ញុំពិតជាមានកិត្តិយសខ្លាំងណាស់ ដែលមានឱកាសបានចូលរួម នៅក្នុងយុទ្ធនាការនាំយកក្បាច់គុនចម្រុះ មកបង្ហាត់បង្ហាញនៅក្នុងប្រទេសកម្ពុជា។ ក្នុងនាមជាកីឡាករជើងឯកម្នាក់របស់ ONE Championship ខ្ញុំមានកាតព្វកិច្ចក្នុងការបង្ហាញជូនអ្នកគាំទ្រទាំងអស់ នៅក្នុងប្រទេសដែលជាទឹកដីកំណើតរបស់ខ្ញុំមួយនេះ នូវគុណតម្លៃពិតប្រាកដនៃការហាត់ក្បាច់គុន និងអំពីវិធីដែលយើងអាចកែប្រែជីវិតរបស់យើងឱ្យកាន់តែប្រសើរ តាមរយៈការអនុវត្តទៅតាមគោលការណ៍នៃការហាត់ក្បាច់គុននេះ។

ការទទួលបានងារជាទូតសុឆន្ទៈផ្លូវការរបស់សែលកាត គឺជាកិត្តិយសដ៏ធំធេងមួយសម្រាប់រូបខ្ញុំ ហើយខ្ញុំពិតជាមានក្តីរំភើបជាខ្លាំង ដែលទទួលបានឱកាសដើម្បីចែករំលែកនូវដំណើរជីវិតនៃការហាត់រៀនក្បាច់គុន និងវិធីការពារខ្លួនជូនដល់អ្នកគាំទ្រទាំងអស់នៅទូទាំងប្រទេសកម្ពុជា។

សម្រាប់ព័ត៌មានថ្មីៗស្តីពីភាពជាដៃគូនេះសូមចូលទៅកាន់គេហទំព័រ https://www.cellcard.com.kh/en/detail/onechampionship    

 

 

 

 

 

 

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន