ស្វែងរកពួកយើង:

គេហទំព័រ

ព័ត៌មាន

ឧបករណ៍ថ្មីៗ

ការណែនាំពីផលិតផល

រថយន្តនិងបច្ចេកវិទ្យា

វីដេអូ

ទើបមកដល់ក្តៅៗ! Huawei MatePad T 8 ជំនួយការពិសេសម្រាប់បុត្រធីតាសិក្សាតាមអនឡាញ តម្លៃលក់ត្រឹមតែ $149

ដោយ

Koun Jab Luffy

07 សីហា 2020 01:59 រសៀល

អាន 2 នាទី

Article image
ទីបំផុត ជំនួយការសិក្សាតាមអនឡាញឆ្លាតវៃ Huawei MatePad T 8 មានលក់នៅកម្ពុជាយើងហើយ ក្នុងតម្លៃល្អបំផុតត្រឹមតែ $149 ដុល្លារ ស្រោមCover និង ស្រី្គនការពារ។
Huawei MatePad T 8 ត្រូវបានក្រុមហ៊ុនរចនាឡើងយ៉ាងល្អប្រណិតជាមួយនឹងរូបរាងតូចស្តើង 199.7 x 121.1 x 8.55mm ទម្ងន់ស្រាលបំផុត 310g ងាយស្រួលដាក់តាមខ្លួន មានអេក្រង់លាតធំទូលាយ 8អ៊ីញ (80%) ងាយស្រួលសម្រាប់ការសិក្សាតាមអនឡាញ លេងហ្គេម ឬទស្សនាកម្មវិធីកម្សាន្តនានា។ Huawei MatePad T 8 ជាឧបករណ៍ឆ្លាតវៃ ជំនួយដល់ បុត្រធីតាសិក្សាតាមអនឡាញ បង្កលក្ខណៈងាយស្រួលសម្រាប់ការ រំលឹកមេរៀន សិក្សាជ្រាវស្រាវ ទស្សនាវីដេអូ គំនូរជីវចល ឬ រៀនសរសេអក្សខ្មែរ អង់គ្លេស -ល-។
Article image
Huawei MatePad T 8 ប្រើបន្ទះឈីបល្បឿនលឿន 8គ្រាប់ CPU MediaTek Helio A22 (12nm) . ប្រតិបត្តិការណ៍ដោយ ប្រព័ន្ធដំណើរការចុងក្រោយ (EMUI 10.0.1)បំពាក់នូវថាមពលថ្មធំមហិមា 5100mAh ប្រើម៉ាសាលាញ់តែមិនភ័យខ្លាចអស់ថ្ម។ អ្វីដែលធ្វើឲ្យ Huawei MatePad T8 កាន់តែលេចធ្លោនោះបំពាក់នូវ មុខងារអានសៀវភៅ (eBook Mode) ដែលមានប្រយោជន៍បំផុតសម្រាប់ការសិក្សាតាមអនឡាញ អានមេរៀន ឬព័ត៌មាន។
Article image
ជាពិសេសអាណាព្យាបាលអាចគ្រប់គ្រងការកម្សាន្តនិងការសិក្សារបស់បុត្រធីតាខ្លួនតាមរយៈ មុខងារគ្រប់គ្រងក្មេងលេង (Kid Mode)។ Huawei MatePad T 8 បំពាក់នូវកាមេរ៉ាខាងក្រោយទំហ 5 មេហ្គាភិកស៊ែលនិង កាមេរ៉ាមុខទំហំ 2 មេហ្គាភិកស៊ែល សម្រាប់ថតរូបស៊ែលហ្វីផង និង ភ្ជាប់មុខងារស្កេនមុខដោះ (Facial Unlock) រហ័សទាន់ចិត្តផង។
Article image
សរុបមក Huawei MatePad T 8 គឺជាជម្រើសល្អបំផុតសម្រាប់អ្នកសិក្សាអនឡាញ ឬកម្មវិធីកម្សាន្តនានាព្រោះតម្លៃសមរម្យបំផុតត្រឹមតែ $149 ហើយមានបន្ថែមកាដូទៀត។ ប្រសិនជាលោកអ្នកមានបុត្រធីតា ទិញ Huawei MatePad T 8 ជូនពួកគាត់ ធានាថាដឹងតែចំណាយហើយមិនស្រណោះដៃ។

ទស្សនាវដ្តីពិភពអេឡិចត្រូនិក គឺជាការបោះពុម្ពផ្សាយផ្នែកបច្ចេកវិទ្យាដែលគ្របដណ្តប់លើប្រធានបទផ្សេងៗក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យា រួមទាំងស្មាតហ្វូន កុំព្យូទ័រ សុហ្វវែរ ហ្គេម និងអ្វីៗជាច្រើនទៀត ដោយផ្តល់នូវព័ត៌មានលម្អិត និងបច្ចុប្បន្នភាពលើផលិតផលថ្មីៗ និងចុងក្រោយបំផុត។

ទំនាក់ទំនង

អាស័យដ្ឋាន

#11Aeo St 278 BKK II BKK

លេខទូរស័ព្ទ

077 758 005

អ៊ីមែល

sale: [email protected]

អំពីយើង

Copyright © Electronic World Magazine.

ទើបមកដល់ក្តៅៗ! Huawei MatePad T 8 ជំនួយការពិសេសម្រាប់បុត្រធីតាសិក្សាតាមអនឡាញ តម្លៃលក់ត្រឹមតែ $149