no-alternative title
no-alternative title

realme បានក្លាយជាម៉ាកស្មាតហ្វូនដែលមានការរីកចម្រើនលឿនបំផុតនៅក្នុងពិភពលោកក្នុង 4 ត្រីមាសជាប់ៗគ្នា និងបានជាប់ចំណាត់ថ្នាក់កំពូលទី 4 ក្នុងទីផ្សារអាស៊ីអាគ្នេយ៍ ទៀតផង

យោងតាមទិន្នន័យរបាយការណ៍នៃចំនួនលក់ចេញទូទាំងពិភពលោកនៃត្រីមាសទី 2 របស់ Counterpoint បានបង្ហាញអោយដឹងថា realme ដែលជាម៉ាកបច្ចេកវិទ្យាដែលផ្តោតលើមុខងារដែលតែងតែមានការឆ្ពោះទៅមុខនិងការរចនាពេញនិយមបានជាប់ជាម៉ាកស្មាតហ្វូនដែលមានការរីកចម្រើនលឿនបំផុតនៅលើពិភពលោកក្នុង៤ត្រីមាសជាប់គ្នា និងមានការកើនឡើង 11% ហើយក្លាយជាម៉ាកស្មាតហ្វូនតែមួយគត់ក្នុងពិភពលោកដែលមានចំនួននាំចេញកើនដល់ 11%។ បើទោះបីជាសេដ្ឋកិច្ចពិភពលោកមានការធ្លាក់ចុះក៏ដោយ ក៏ចំនែកទីផ្សារពិភពលោករបស់ realme មានការកើនឡើងទ្វេដងដែរ ដែលប្រៀបនឹងឆ្នាំមុនមានការកើនឡើងរហូតដល់ 100% ឯណោះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

កាលពីខែកក្កដាឆ្នាំនេះ ចំនួនអ្នកប្រើប្រាស់របស់ realme នៅជុំវិញពិភពលោកមានដល់ទៅជាង 40 លាននាក់។ ហើយចាប់ពីត្រីមាសទី 3 ឆ្នាំ 2019 មក realme បានជាប់ជាស្មាតហ្វូនទី 7 នៅក្នុងពិភពលោក និងនៅតែបន្តរក្សាការកើនឡើង។ មកដល់បច្ចុប្បន្ននេះ realmeនៅតែបន្តរក្សាចំណាត់ថ្នាក់ជាស្មាតហ្វូនទី 7 នៅក្នុងពិភពលោកនិងបានវាយលុកទីផ្សារចំនួន 59 ក្នុងពិភពលោកយ៉ាងឆាប់រហ័ស ។

 

បច្ចុប្បន្ននេះ realmeបានជាប់ក្នុងចំណាត់ថ្នាក់កំពូលទាំង 5 ក្នុងទីផ្សារចំនួន៩នៅក្នុងពិភពលោក។ ហើយនៅអាសុីអាគ្នេយ៍ដែលជាទីផ្សារធំទី4នៅក្នុងពិភពលោក realmeដែលមានចំណែកទៅផ្សារ 12%និងការកើនឡើង102% ក៏បានក្លាយជាម៉ាកស្មាតហ្វូនទី 4 នៅក្នុងទីផ្សារនេះផងដែរ ។ realmeបានចាប់ឱកាសនៅទីផ្សារ ហើយបានសម្រេចបាននូវការកើនឡើងយ៉ាងគួរអោយកត់សម្គាល់នៅអាស៊ីអាគ្នេយ៍ : នៅក្នុងត្រីមាសទី 1 ក្នុងឆ្នាំនេះ realmeបានជាប់ក្នុងចំណាត់ថ្នាក់កំពូលទី 5 នៅក្នុងទីផ្សារអាស៊ីអាគ្នេយ៍ ហើយត្រឹមតែរយៈពេលមួយត្រីមាស realme ក៏បានលោតដល់ចំណាត់ថ្នាក់ទី 4។ realme នឹងបន្តយកយុទ្ធសាស្ត្រស្មាតហ្វូន + AIoT មកវាយលុកក្នុងទីផ្សារអាស៊ីអាគ្នេយ៍បន្តទៀត។

ផលិតផលរួមបញ្ចូលគ្នាដែលអស្ចារ្យ ទីផ្សារដ៏សំបូរបែបនិងយុទ្ធសាស្ត្រដ៏មានប្រសិទ្ធភាព គឺជាចំនុចសំខាន់ដែលធ្វើអោយ realme នៅតែបន្តមានការរីកចម្រើន។ realme បានផ្តោតទៅលើអ្នកប្រើប្រាស់វ័យក្មេង ដោយចាប់យកចំនុចគុណភាពល្អនិងការរចនាដែលពេញនិយមមកទាក់ទាញអ្នកប្រើប្រាស់វ័យក្មេង។ realme បានដាក់ប្រកាសដំបូងគេនូវផលិតផលជាច្រើន ដូចជាការសាកលឿន 125W  មុខងារ Starry Mode ដែលមានតែមួយ និង 64MP ដំបូងបង្អស់លើពិភពលោក សុទ្ធតែផ្តល់នូវបទពិសោធន៍ផលិតផលដែលមានភាពអស្ចារ្យក្នុងជួរតម្លៃផ្សេងៗជាច្រើន។

 

រីឯនៅក្នុងទីផ្សារប្រទេសកម្ពុជាវិញ realmeក៏បានរៀបចំនៅក្នុងជួរតម្លៃនីមួយៗដូចគ្នា មិនថា realme X50 Proដែលមានបច្ចេកវិទ្យាសាកលឿន 65W realme 6 series ដែលមានកម្រិតល្បឿនអេក្រង់ 90Hz និងកាមេរ៉ាក្រោយ4 គ្រាប់ 64MP ឬក៏ realme C11 ដែលមានការរចនាដែលលេចធ្លោនិងអាចទុក Standby បាន 40 ថ្ងៃនោះទេ គឺសុទ្ធតែផ្តល់នូវបទពិសោធន៍ល្អបំផុតក្នុងជួរតម្លៃនីមួយៗ ហើយនេះក៏ជម្រុញអោយ realme កាន់តែទទួលបានការគាំទ្រកាន់តែច្រើននៅក្នុងទីផ្សារកម្ពុជាផងដែរ ។ ស្របពេលនេះដែរ realme ក៏នៅតែបន្តរក្សារការឆ្ពោះទៅមុខ និងមានគម្រាងសម្រេចនូវចំនួនលក់ទូទាំងពិភពលោកចំនួន 1 លានគ្រឿងនៅក្នុងរយៈពេល 2 ទៅ 3 ឆ្នាំ។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ឆ្នាំថ្មី ជំហានថ្មី! សាមសុង រៀបចំនូវព្រឹត្តិការណ៌ប្លែកភ្នែក! មហាគ្រួសារសាមសុងក្នុងកម្មវិធី “កូរ៉េថោន”

ឆ្នាំថ្មី ជំហានថ្មី! សាមសុង រៀបចំនូវព្រឹត្តិការណ៌ប្លែកភ្នែក! មហាគ្រួសារសាមសុងក្នុងកម្មវិធី “កូរ៉េថោន”

ដោយ ប៉េងលីន
Toyota Corolla ចេញថ្មីនៅលើទីផ្សារប្រទេសចិន មានកាប៊ីនខាងក្នុងធំទូលាយ ហើយមានភាពទំនើបខ្លាំង!

Toyota Corolla ចេញថ្មីនៅលើទីផ្សារប្រទេសចិន មានកាប៊ីនខាងក្នុងធំទូលាយ ហើយមានភាពទំនើបខ្លាំង!

ដោយ ប៉េងលីន
Ford Ranger PHEV ឆ្នាំ 2026 នឹងទទួលបានមុខងារថ្មី Ford BlueCruise និង Trailer Theft Alert ដែលមាននៅលើ  Ford  F-Series

Ford Ranger PHEV ឆ្នាំ 2026 នឹងទទួលបានមុខងារថ្មី Ford BlueCruise និង Trailer Theft Alert ដែលមាននៅលើ Ford F-Series

ដោយ ប៉េងលីន
Toyota ចេញភីកអាប់ថ្មីនៅអឺរ៉ុប នៅបន្តប្រើឈ្មោះ Hilux ដដែល តែប្រើម៉ាស៊ីន Hybrid និងអគ្គិសនីសុទ្ធ!

Toyota ចេញភីកអាប់ថ្មីនៅអឺរ៉ុប នៅបន្តប្រើឈ្មោះ Hilux ដដែល តែប្រើម៉ាស៊ីន Hybrid និងអគ្គិសនីសុទ្ធ!

ដោយ ប៉េងលីន
Huawei បញ្ចេញរូបភាពឡានអគ្គិសនីថ្មីរបស់ខ្លួនមើលទៅឌីស្សាញរាងដូច Porsche Taycan អញ្ចឹង!

Huawei បញ្ចេញរូបភាពឡានអគ្គិសនីថ្មីរបស់ខ្លួនមើលទៅឌីស្សាញរាងដូច Porsche Taycan អញ្ចឹង!

ដោយ ប៉េងលីន
ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា Air Cambodia បង្ហាញជាផ្លូវការណ៌ស្លាកឡូហ្កូថ្មីដែលបំផុសគំនិតពីរូបសត្វត្រយ៉ង

ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា Air Cambodia បង្ហាញជាផ្លូវការណ៌ស្លាកឡូហ្កូថ្មីដែលបំផុសគំនិតពីរូបសត្វត្រយ៉ង

ដោយ ប៉េងលីន