no-alternative title

OPPO Reno 4 បានបង្ហាញខ្លួនជាលើកដំបូងនៅផ្សារទំនើបអ៊ីអនជាមួយនឹងវត្តមានតារាតំណាងរបស់ខ្លួន ហើយនិងអ្នកសារព័ត៌មានល្បីជាច្រើនរូប

នៅថ្ងៃនេះ OPPO Reno 4 ដែលជាស្មាតហ្វូនជំនាន់ថ្មី បានបង្ហាញខ្លួនជាលើកដំបូងនៅផ្សារទំនើបអ៊ីអនជាមួយនឹងវត្តមានតារាតំណាងរបស់ខ្លួន គឺលោក Step និងកញ្ញា រ៉េត ស៊ូហ្សាណា ហើយនិងលោក ជា វណ្ណារិទ្ធិ រួមនឹងអ្នកសារព័ត៌មានល្បីៗជាច្រើនរូប។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្មាតហ្វូន Reno 4 គឺជាជំនាន់ថ្មីចុងក្រោយមួយទៀតក្នុងស្រឡាយ Reno របស់ក្រុមហ៊ុន OPPO ដែលមានផ្ទៃមុខក្រោយរាបស្មើមិនកោងគែមសងខាងដូចស្មាតហ្វូនស៊េរីថ្មីៗម៉ូដែលផ្សេងទៀតឡើយ។ Reno 4 មានកម្រាស់ស្តើងត្រឹមតែ 7.7mm និងទំងន់ 165 ក្រាម។

ផ្ទៃមុខរបស់ OPPO Reno 4 ត្រូវបានក្រាលដោយកញ្ចក់មានលែនទំលុះអេក្រង់ពីរគ្រាប់ស្ថិតនៅជិតគែមកែងខាងឆ្វេងផ្នែកខាងលើ។ ដោយបន្ទះអេក្រង់នេះជាប្រភេទបន្ទះបង្ហាញ AMOLED ទំហំ 6.4 អ៊ីង មានខ្នាតប្រវែង 20:9 ratio ទ្រទ្រង់ការបង្ហាញចេញកម្រិត Full-HD+ ទំហំ 1080x2400 ភិចសែល។ 

សម្រាប់គុណភាពនៃការបង្ហាញចេញនៅលើផ្ទៃអេក្រង់របស់ Reno 4 គឺបានច្បាស់ស្រទន់ត្រជាក់ភ្នែកដោយការពណ៌ចាក់ចេញពីអេក្រង់គឺបានច្បាស់ដិតស្រស់បែបធម្មជាតិ ជាមួយកម្រិតពន្លឺជះចេញបានភ្លឺច្បាស់ល្អមិនស្រអាប់ ចំនែកឯការប្រើប្រាស់នៅក្រោមពន្លឺថ្ងៃខ្លាំងក៏មិនមានអ្វីចោទជាបញ្ហានោះដែរគឺយើងនូវតែអាចមើលឃើញបានច្បាស់ល្អ។ បន្ថែមពីនេះកញ្ចក់អេក្រង់របស់វាត្រូវបានក្រាលការពារពីលើដោយកញ្ចក់ Corning Gorilla Class 3 ដែលមានភាពធន់រឹងមាំមិនងាយឆ្កូតផ្តល់អោយការប្រើប្រាស់កាន់តែមានទំនុកចិត្តខ្ពស់។

OPPO Reno 4 កើតមកជាមួយបន្ទះឈីប Snapdragon 720G ប្រើអង្គគណនាកម្រិត 8-core។ ល្បឿនរត់របស់អង្គគណនារបស់ Reno 4 ត្រូវបានទ្រទ្រង់ដោយរ៉េមទំហំ 8GB និងមានអង្គផ្ទុកទិន្នន័យស្រាប់ក្នុងម៉ាស៊ីនទំហំ 128GB និងអាចបន្ថែមមេម៉ូរីខាងក្រៅបានផងដែរ។ សម្រាប់សមត្ថភាពម៉ាស៊ីនរបស់វាប៉ុណ្ណឹង គឺគ្មានអ្វីចោលជាបញ្ហានោះទេសម្រាប់ការប្រើប្រាស់លើមុខងារទូទៅ រួមទាំងការលេងហ្គេមដែលមានកម្រិតក្រាហ្វិចខ្ពស់ដូចជា PUBG Mobile, Asphalt 9, Mobile Legend ឬ Rules of Survival គឺលេងបានរលូនក្នុងកម្រិតក្រាហ្វិចខ្ពស់ថែមទៀតផង។

 ជាមួយនឹងប្រព័ន្ធប្រតិបត្តិការ Android 10 និងស្បែកមុខកម្មវិធី ColorOS7.2 ដែលជាកំនែប្រែថ្មីចុងក្រោយក៏ជួយធ្វើអោយកំលាំងម៉ាស៊ីនរបស់រត់បានធូរមួយកម្រិតផងដែរ។ បន្ថែមពីនេះ វាក៏មានភ្ជាប់មកជាមួយនឹងមុខងារប្រើប្រាស់ដ៏សម្បូរបែប ក៏ដូចជាមានផ្ទៃអ៊ីនធ័រហ្វេសកម្មវិធីថ្មីស្រស់ស្អាតផ្តល់នូវភាពងាយស្រួលដល់ការប្រើប្រាស់។

ទៅលើប្រព័ន្ធសុវត្ថិភាពវិញ OPPO Reno 4 ប្រើប្រាស់បច្ចេកវិទ្យាស្កែនក្រយ៉ៅម្រាមដៃលើអេក្រង់ផ្ទាល់តែម្តងដែលពិតជាទំនើបសម្រាប់ការប្រើប្រាស់ពិតមែនទែន។ ស្មាតហ្វូនជំនាន់ថ្មីនេះ គឺមានថ្មទំហំ 4,015mAh ដែលមានការទ្រទ្រង់នូវមុខងារសាកថ្ម ល្បឿនលឿនកំលាំងដល់ទៅ 30W ជាមួយបច្ចេកវិទ្យាសាកកម្រិត VOOC 4.0។

 

OPPO Reno 4 មានកាមេរ៉ាខាងក្រោយចំននួន 4 គ្រាប់ ដែលប្រើលែនទំហំប៉ិនគ្នា ដែលលែនគោលគឺប្រើប្រាស់សែនស័រកាមេរ៉ា ដែលមានទំហំ 48MP ដែលអាចផលិតចេញនូវរូបភាពច្បាស់ និងមានគុណភាពខ្ពស់ និងលែនទីពីរ គឺឡែនទូលាយ ឬ ហៅថា Ultra Wide ប្រើកាមេរ៉ាទំហំ 8MP អាចថតបានក្នុងកម្រិត 119 ដឺក្រេ។ ចំនែកឯគ្រាប់ទីបីគឺមានទំហំ 2MP ដែលជាឡែន Macro 4cm ដែលជាជំនួយនៅក្នុងការថតរូបបែប Portrait បានកាន់តែអស្ចារ្យ។ សម្រាប់កាមេរ៉ាគ្រាប់ទី 4 ក៏មានទំហំ 2MP ដូចគ្នា។ 

ចំពោះការផលិតរូបភាពចេញពីកាមេរ៉ារបស់ Reno 4 គឺបានច្បាស់ស្អាតគ្រប់ប្លង់ទោះ បីជាការថតរូបនៅទីតាំងខ្សោយពន្លឺក៏ដោយក៏លទ្ធផលរូបអោយចេញមកបានច្បាស់ល្អអាចទទួលយកបាន ហើយសម្រាប់ថតរូបនៅពេលយប់គឺមានមុខងារ Night Mode សម្រាប់ជួយសម្រួលអោយផ្ទៃប្លង់ជះពន្លឺបានច្បាស់គួរជាទីពេញចិត្ត។

បើមើលទៅលើការផលិតសាច់វីដេអូវិញ គឺវាអាចធ្វើបានដល់កម្រិត 4K ល្បឿន 30fps និងកម្រិត 1080px ក្នុងល្បឿន 60fps ដែលមានការទ្រទ្រង់ជាមួយនិងបច្ចេកវិទ្យា gyro-EIS ដែលផលិតចេញនូសាច់វីដេអូបានយ៉ាងស្មូត។ ជាមួយគ្នានេះវាក៏មានលទ្ធភាពអាចផលិតសាច់វីដេអូ Slow-Motion បានដល់កម្រិត 1080px ល្បឿន 120fps និងកម្រិត 720px ល្បឿន 960fps ថែមទៀតផង។

Reno 4 មានមេរ៉ាមុខភ្លោះ ដែលប្រើប្រាស់សែនស័រសម្រាប់ផលិតរូបភាព គោលទំហំ 32MP ដែលថតរូបបានទូលាយល្អ ហើយវាក៏បំពាក់មុខងារទប់លំនឹង Ultra Steady Video មកស្រាប់ផងដែរ, ចំណែកមួយគ្រាប់ទៀត គឺជា AI-enhance Smart Sensor ដែលប្រើលើការការពារការសម្ងាត់, ការបញ្ជាតាមកាយវិការ, មុខងារ Smart Rotate និងការរក្សាពន្លឺអេក្រង់ក្នុងពេលកំពុងមើល។

កាមេរ៉ាមុខនេះ គឺមានទ្រទ្រង់នូវមុខងារ HDR សម្រាប់ជាជំនួយពន្លឺបន្ថែមក្នុងការថតរូប និងអាចផលិតសាច់វីដេអូបានក្នុងកម្រិត 1080px ល្បឿន 30fps ជាមួយមុខងារទប់លំនឹង gyro-EIS រួមនឹងមុខងារសម្រាប់កំនត់ក្នុងការថតរូប និងវីដេអូដ៏សម្បូរបែបតម្រូវបានតាមការចង់បានរបស់យើង។ ហើយវាក៏មានតួនាទីក្នុងការស្កែនផ្ទៃមុខដោះសោរជំនួយអោយការស្កែនក្រយ៉ៅម្រាមដៃលើអេក្រង់ផងដែរជាមួយល្បឿនសំគាល់បានលឿនរហ័ស និងស្កែនដោយមិនចាំបាច់ដាស់ពន្លឺអេក្រង់ជាមុនទៀតផង។

សូមទស្សនាវីដេអូខាងក្រោម៖


សូមជំរាបផងដែរ សម្រាប់ការបង្ហាញវត្តមាននៅថ្ងៃនេះ ក្រុមហ៊ុន OPPO ប្រចាំនៅកម្ពុជា ក៏បានប្រកាសដាក់អោយធ្វើការ Blind Order ចាប់ពីថ្ងៃនេះផងដែរ ដូច្នេះ អតិថិជនទាំងអស់ អាចធ្វើការកក់ទុកជាមុនបាន ដោយចំណាយប្រាក់ត្រឹមតែ 10 ដុល្លា តែប៉ុណ្ណោះ៕

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន