no-alternative title
no-alternative title

មុខងារ "Night Mode" ដែលមាននៅលើកាមេរ៉ា Nokia 5.3 ត្រូវបានគេបញ្ជាក់ថា អាចថតរូបពេលយប់បានច្បាស់បំផុត

Nokia 5.3 គឺជាស្មាតហ្វូនជំនាន់ថ្មីមួយរបស់ក្រុមហ៊ុន HMD Global ដែលត្រូវបានរចនាឡើងយ៉ាងពិសេស ជាមួយនឹងរូបរាងកាន់តែឡូយ និងមានសមត្ថភាពខ្ពស់នៅក្នុងការប្រើប្រាស់ប្រចាំថ្ងៃ។ ស្មាតហ្វូនថ្មីនេះមានកាមេរ៉ាក្រោយចំនួន 4 គ្រាប់ ដែលមានការឌីស្សាញរូបរាងមូលខុសប្លែកពីគូប្រជែងនានា។ កាមេរ៉ាគោលរបស់ស្មាតហ្វូននេះ គឺមានទំហំ 13MP ជាមួយនឹង f/1.8 Aperture និងគ្រាប់ទីពីរ គឺមានទំហំ 5MP Ultra-wide រីឯគ្រាប់ទីបី និងទីបួនមានកាមេរ៉ា 2MP ដែលជាប្រភេទកែវឡែន Macro shots និង Depth Sensing។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

កាមេរ៉ាទាំងបួនគ្រាប់នេះគឺអាចថតរូបភាព និងវីដេអូ ដាក់ក្នុងបណ្តាញសង្គម បានម៉ាអេម។ អ្វីដែលពិសេសនៅលើកាមេរ៉ានេះ គឺវាត្រូវបានក្រុមហ៊ុន Nokia មានភ្ជាប់ជាមួយនឹងមុចងារ "night mode" ត្រូវបានគេបញ្ជាក់ថា គឺអាចផ្តល់អោយអ្នកប្រើប្រាស់ធ្វើការថតរូបពេលយប់បានច្បាស់បំផុត។ 

ក្រឡេកទៅលក្ខណះទូទៅវិញ Nokia 5.3 មានអេក្រង់ទំហំ 6.55 អ៊ីង HD+ IPS display និងត្រូវបានក្រុមហ៊ុនដាក់អោយដំណើរការនូវប្រព័ន្ធប្រតិបត្តិការ Android 10 រួមជាមួយនឹង បន្ទះឈីប Snapdragon 665។ ស្មាតហ្វូននេះគឺមានរ៉េមទំហំ 4GB និងមានម៉េមូរីទំហំ 64GB ហើយអាចបន្ថែមនូវ microSD card slot ថែមទៀតផង។ ចំពោះកាមេរ៉ាខាងមុខរបស់ស្មាតហ្វូននេះ គឺមានទំហំ 8MP f/2.0 selfie ។

ស្មាតហ្វូន Nokia 5.3 ថ្មីនេះ គឺមានរ៉េមទំហំ 4GB និងមេម៉ូរីទំហំ 64GB និងមានបំពាក់នូវថាមពលថ្មទំហំ 4000 mAh ជាមួយនឹងការបញ្ចូលថាមពល 10W។ ក្រុមហ៊ុន Nokia បានបញ្ជាក់ថា ស្មាតហ្វូននេះ អាចប្រើប្រាស់បាន 2 ថ្ងៃឯណោះ។ ស្មាតហ្វូននេះ ត្រូវបានដាក់អោយដំណើរការដោយប្រព័ន្ធប្រតិបត្តិការណ៍ Android 10 និងអាចអាប់ដែតទៅកាន់ Android 11។ សូមជំរាបថា ស្មាតហ្វូន Nokia គឺជាជម្រើសដ៏ឆ្លាតវៃបំផុតក្នុងការប្រើប្រាស់ ទាំងការធានាសុវត្ថិភាពខ្ពស់ ទាំងការអាប់ដេតទៅកាន់ Android OS ចុងក្រោយបំផុត និងធ្វើអោយស្មាតហ្វូនរបស់អ្នកកាន់តែល្អប្រសើរ និងឆ្លាតវៃបំផុត។

ស្មាតហ្វូន Nokia គឺមានចេញលក់ជាផ្លូវការនៅលីទីផ្សារប្រទេសកម្ពុជាយើងហើយ ជាមួយនឹងតម្លៃត្រឹមតែ 165 ដុល្លាប៉ុណ្ណោះ ហើយនឹងមានថែម Original Case 007 មួយផងដែរ។ ស្មាតហ្វូនថ្មីនេះ គឺមានពីរពណ៌ គឺពណ៌ប្រផេះ និងពណ៌ផ្ទៃមេឃ ហើយអតិថិជនទាំងអស់ អាចរកជាវស្មាតហ្វូន Nokia 5.3 នេះ បាននៅតាមហាងលក់ទូរស័ព្ទជាច្រើនទៀតដែលជាដៃគូរបស់ Nokia នៅទូទាំងប្រទេសកម្ពុជា រួមជាមួយនឹង SmartShop, BigPhone និង Bluetronic ផងដែរ ។ Nokia តែងតែនៅជាមួយអ្នកជានិច្ច! ទូរស័ព្ទ Nokia ល្អទាំងគុណភាព និងតម្លៃ។ សម្រាប់ព័ត៌មានលម្អិតអាច ទំនាក់ទំនងផ្នែកសេវាបម្រើអតិថិជន ក្រុមហ៊ុនខេធីអេច (KTH) តាមរយៈទូរសព្ទលេខ៖ 012879 707៕

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
MSI បង្ហាញស៊េរី Prestige ថ្មីទាំងស្រុង សម្រាប់អាជីវកម្ម និងផលិតភាពការងារ ព្រមទាំងកុំព្យូទ័រយួរដៃសម្រាប់ហ្គេមជំនាន់ថ្មីពីស៊េរី Raider, Stealth និង Crosshair ជាមួយរចនាថ្មី នៅ CES 2026

MSI បង្ហាញស៊េរី Prestige ថ្មីទាំងស្រុង សម្រាប់អាជីវកម្ម និងផលិតភាពការងារ ព្រមទាំងកុំព្យូទ័រយួរដៃសម្រាប់ហ្គេមជំនាន់ថ្មីពីស៊េរី Raider, Stealth និង Crosshair ជាមួយរចនាថ្មី នៅ CES 2026

ដោយ ប៉េងលីន
សំណាងឆ្នាំថ្មី ឆ្នាំ ២០២៦ ពីម៉ាក LG

សំណាងឆ្នាំថ្មី ឆ្នាំ ២០២៦ ពីម៉ាក LG

ដោយ ប៉េងលីន
BYD Sealion 06 ឡានអគ្គិសនីថ្មី 2026 នឹងបង្កើនថ្មធំជាងមុនអាចបើកបរបានចម្ងាយ 710 km

BYD Sealion 06 ឡានអគ្គិសនីថ្មី 2026 នឹងបង្កើនថ្មធំជាងមុនអាចបើកបរបានចម្ងាយ 710 km

ដោយ ប៉េងលីន
ទំនើបជាងមុន ប្តូរការឌីហ្សាញថ្មី កាប៊ីនខាងក្នុងក៏ថ្មី ហើយផលិតនៅខ្មែរទៀត Ford Territory 2026 មកលើកនេះ ដឹងតែទាក់ចិត្តទៀតហើយ!

ទំនើបជាងមុន ប្តូរការឌីហ្សាញថ្មី កាប៊ីនខាងក្នុងក៏ថ្មី ហើយផលិតនៅខ្មែរទៀត Ford Territory 2026 មកលើកនេះ ដឹងតែទាក់ចិត្តទៀតហើយ!

ដោយ ប៉េងលីន
Geely Auto ដាក់គោលដៅលក់ឡានអោយបាន 3.45 លានគ្រឿងនៅឆ្នាំ 2026 បន្ទាប់ពីឆ្នាំ 2025 ការលក់កើនឡើង 39%

Geely Auto ដាក់គោលដៅលក់ឡានអោយបាន 3.45 លានគ្រឿងនៅឆ្នាំ 2026 បន្ទាប់ពីឆ្នាំ 2025 ការលក់កើនឡើង 39%

ដោយ ប៉េងលីន
ASUS បង្ហាញនូវបច្ចេកវិទ្យា AI ពេញលេញ និងនវានុវត្តន៍ដ៏អស្ចារ្យបំផុតក្នុងព្រឹត្តិការណ៍ CES 2026

ASUS បង្ហាញនូវបច្ចេកវិទ្យា AI ពេញលេញ និងនវានុវត្តន៍ដ៏អស្ចារ្យបំផុតក្នុងព្រឹត្តិការណ៍ CES 2026

ដោយ ប៉េងលីន