no-alternative title
no-alternative title

បើដឹងមុខងារថ្មីៗម៉ាស៊ីនបោកសម្លៀកបំពាក់ សាមសុង Add-Wash ម៉ូឌែល WW90K54E0UW/ST…បានដឹងថាជីវិតកាន់តែងាយស្រួល និងឆ្លាតវៃប៉ុណ្ណា…!!

បងៗសុភាពនារីស្ត្រីមេផ្ទះដ៏ឆ្លាតវៃទាំងអស់តែងតែស្រមៃចង់បានការរស់នៅដែលពោរពេញដោយភាពងាយស្រួល និងមានពេលវេលាសម្រាកពីការងារដ៏មមាញឹកពេញមួយថ្ងៃដោយមិនចាំបាច់ត្រូវខ្វាយខ្វល់ក្នុងចិត្ត និងធុញថប់ត្រូវមកចំណាយពេលរាប់ម៉ោង ឬក៏អាចអូស ដល់កន្លះថ្ងៃទើបបោករួចរាល់ទៀតទេ! ជាមួយនឹងម៉ាស៊ីនបោកគក់ សាមសុង Add-Wash ម៉ូឌែល WW90K54E0UW/ST បញ្ហាទាំងអស់ហ្នឹងគឺគ្រាន់តែជារឿងព្រេង ឬរឿងអតីតតែប៉ុណ្ណោះ…! 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

កាលពីវគ្គមុនក្រុមហ៊ុនបានធ្វើការបង្ហាញពី៖

- មុខងារបោកលឿនរហ័សសម្រាប់ខោអាវតិច

- មុខងារបោកសន្សំសំចៃភ្លើង

- មុខងារបោកសម្អាតដោយចំហាយទឹកក្តៅសម្លាប់មេរោគ…បាក់តេរី…អាឡែកហ្ស៊ីផ្សេងៗបាន 99.90%

- មុខងារសម្រាប់បោកសម្លៀកបំពាក់ក្មេង ឬកូនតូច

- មុខងារបោកសម្អាតសម្ភារៈបន្ទប់គេង កម្រាលពូក ស្រោមខ្នើយ ។ល។

- មុខងារបោកសន្សំសំចៃទឹក-ភ្លើង និងមុខងារបោកខោអាវធ្វើការជាដើម…

ប៉ុន្តែថ្ងៃនេះក្រុមហ៊ុននឹងបង្ហាញជូននូវជម្រើសមុខងារដ៏វៃឆ្លាតផ្សេងទៀតដែលល្អស័ក្តិសមបំផុតសម្រាប់តម្រូវការលោកអ្នកដូចខាងក្រោមនេះ៖ 

* Daily Wash : នេះគឺជាមុខងារបោកសម្លៀកបំពាក់ប្រចាំថ្ងៃដែលផ្តល់នូវភាពងាយស្រួលដល់លោកអ្នកក្នុងការបោកសម្លៀកបំពាក់ដោយមិនចាំបាច់ត្រូវចុចប៊ូតុងច្រើនព្រោះម៉ាស៊ីនបោកនឹងធ្វើការចងចាំនូវមុខងារដែលលោកអ្នកធ្លាប់ជ្រើសរើសបោករាល់ថ្ងៃ និងញឹកញាប់ជាប់ជានិច្ច!

* Dark Garment : មុខងារនេះគឺសម្រាប់បោកសម្លៀកបំពាក់ណាដែលមានពណ៌ដិត ឬក្រម៉ៅ។ម៉ាស៊ីននឹងធ្វើការបោកជម្រះច្រើនទឹកលើសមុខងារបោកធម្មតាដើម្បីអោយសម្លៀកបំពាក់ស្អាតល្អ។ 

* Wool : មុខងារនេះគឺល្អស័ក្តិសមបំផុតសម្រាប់ប្រភេទសម្លៀកបំពាក់សាច់ក្រណាត់ចាក់ឬសាច់អំបោះដែលធ្វើការបោកសម្អាតដោយយកចិត្តទុកដាក់ និងថ្នមបំផុត! ដូច្នេះលោកអ្នកនឹងលែងបារម្ភថាសម្លៀកបំពាក់សាច់ក្រណាត់ចាក់រសាត់សរសៃអំបោះ…រួចដាច់សាច់ក្រណាត់ទៀតឡើយ…!!

យ៉ាងម៉េចដែរ?យើងនឹងមិនសួរលោកអ្នកថាមុខងារមួយណាជាជម្រើសនៃការបោកគក់របស់លោកអ្នកឡើយ…ប៉ុន្តែយើងជឿជាក់ និងប្រាកដចិត្តថាលោកអ្នកពិតជាត្រូវការនូវជម្រើសទាំងអស់នេះជាក់ជាពុំខានឡើយ…! ត្រូវអត់? និយាយដូចដឹងចិត្ត…មិនត្រឹមតែដឹងចិត្តទេ…ថែមទាំងធ្វើឱ្យសប្បាយចិត្តទៀតផង!!សម្រាប់ព័ត៌មានលម្អិតបន្ថែមសូមអញ្ជើញមកទស្សនាផលិតផលដោយផ្ទាល់តាមហាងទំនើបចែកចាយផលិតផល សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុតទូទាំងប្រទេស ឬក៏អាចធ្វើការទំនាក់ទំនងទៅកាន់ផ្នែកសេវាបម្រើអតិថិជនតាមរយៈទូរស័ព្ទឥតគិតថ្លៃលេខ៖ 1800-20 32 32 !

* បញ្ជាក់៖ រាល់ការជាវម៉ាស៊ីនបោកសម្លៀកបំពាក់ សាមសុង Add-Wash ម៉ូឌែល ww90K54E0UW/ST តាមបណ្តាដេប៉ូចែកចាយផលិតផល សាមសុង ទាំងអស់កុំភ្លេចសួររកប័ណ្ណធានាផងណា៎…!

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

ដោយ ប៉េងលីន
ក្រុមហ៊ុន nubia ប្រកាសចេញលក់ស្មាតហ្វូនជំនាន់ថ្មី V80 Max ជាផ្លូវការ៖ ជាស្មាតហ្វូនអេក្រង់ធំ 6.9 អ៊ីញ ថ្មធំ 6000mAh និងបំពាក់បច្ចេកវិទ្យា AI ឆ្លាតវៃ

ក្រុមហ៊ុន nubia ប្រកាសចេញលក់ស្មាតហ្វូនជំនាន់ថ្មី V80 Max ជាផ្លូវការ៖ ជាស្មាតហ្វូនអេក្រង់ធំ 6.9 អ៊ីញ ថ្មធំ 6000mAh និងបំពាក់បច្ចេកវិទ្យា AI ឆ្លាតវៃ

ដោយ ប៉េងលីន
NetApp and ICT Distribution Collaborate to Power Cambodia’s Data-Driven Future

NetApp and ICT Distribution Collaborate to Power Cambodia’s Data-Driven Future

ដោយ ប៉េងលីន
ស្មាតហ្វូនស៊េរីថ្មី HONOR X9d 5G ធន់មាំ កម្លាំងថ្មខ្លាំង 8300mAh រ៉េម 24GB (12GB+12GB) តម្លៃ $349 ធន់នឹងទឹក កាមេរ៉ា AI ទំហំ 108MP ថែមកាដូសរុប 40$ កក្រើកផ្សារ AEON2”

ស្មាតហ្វូនស៊េរីថ្មី HONOR X9d 5G ធន់មាំ កម្លាំងថ្មខ្លាំង 8300mAh រ៉េម 24GB (12GB+12GB) តម្លៃ $349 ធន់នឹងទឹក កាមេរ៉ា AI ទំហំ 108MP ថែមកាដូសរុប 40$ កក្រើកផ្សារ AEON2”

ដោយ ប៉េងលីន
ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន 100 នាក់

ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន 100 នាក់

ដោយ ប៉េងលីន
គូប្រជែងថ្មីជាមួយភីកអាប់ Toyota Hilux បានបង្ហាញវត្តមាននៅចិន ជាមួយនិងតម្លៃជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ

គូប្រជែងថ្មីជាមួយភីកអាប់ Toyota Hilux បានបង្ហាញវត្តមាននៅចិន ជាមួយនិងតម្លៃជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន