no-alternative title
no-alternative title

សែលកាត ចូលរួមបរិច្ចាគឧបករណ៍ជំនួយការសិក្សាផ្នែកព័ត៌មានវិទ្យាសំខាន់ៗ ជូនដល់អង្គការ អនាគតកុមារអន្តរជាតិ

ក្រុមហ៊ុនសែលកាត ពិតជាមានក្តីសោមនស្សបំផុត ដែលមានឱកាសចូលរួមបរិច្ចាគវិភាគទានសំរាប់ការទិញសំភារៈសិក្សាបច្ចេកទេសដែលមានជា ipad និងផ្តល់ជូននូវស៊ីមកាតសំរាប់ការភ្ជាប់អិនធើណិត ជូនដល់មជ្ឈមណ្ឌលអនាគតកុមារអន្តរជាតិ (CFI) នៅក្នុងខេត្តបាត់ដំបង កាលពីសប្តាហ៍កន្លងទៅនេះ។ ការបរិច្ចាគនេះ គឺសំដៅជួយកាត់បន្ថយនូវផលប៉ះពាល់ទៅលើកុមារខ្មែរ ដែលកំពុងជួបប្រទះនូវការលំបាក ដោយសារជម្ងឺរាតត្បាត កូវីដ-19។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រុមហ៊ុនសែលកាត មានកិត្តិយសជាខ្លាំង ដែលមានឱកាសអាចចូលរួមសហការជាដៃគូជាមួយអង្គការ CFI នៅក្នុងអំឡុងដើមឆ្នាំ ២០២០ នេះ ដើម្បីផ្តល់ជូននូវជំនួយបន្ទាន់សម្រាប់គាំទ្រដល់កម្មវិធីអប់រំយុវជន។ តាមស្ថានភាពជាក់ស្តែងបានឱ្យដឹងថា សិស្សកំពុងសិក្សាទាំងអស់ ដែលទទួលបានការគាំទ្រដោយ CFI នៅក្នុងស្រុកឯកភ្នំ ខេត្តបាត់ដំបង បានជួបប្រទះនូវការពិបាកជាខ្លាំងក្នុងការសិក្សាពីផ្ទះ ក៏ដូចជាការចូលរួមសិក្សាឱ្យបានជាប់លាប់ នៅក្នុងឆ្នាំនេះ។

ពិធីប្រគល់អំណោយនេះ ត្រូវបានរៀបចំធ្វើឡើងនៅអង្គការ CFI ដើម្បីអបអរសាទរជាផ្លូវការនូវកិច្ចសហការជាដៃគូដ៏សំខាន់នេះ។ ទន្ទឹមនឹងនោះ សមាជិកក្រុមការងារសែលកាត និងភ្ញៀវទាំងអស់ដែលបានចូលរួម សុទ្ធតែមានអារម្មណ៍រំភើបរីករាយឥតឧបមា ដោយពិធីនេះ ក៏មានការចូលរួមដោយទូតសុឆន្ទៈតំណាងឱ្យសែលកាត គឺកញ្ញា រ៉េត ស៊ូហ្សាណា និង Influencer ម្នាក់ទៀតរបស់ក្រុមហ៊ុនសែលកាត គឺលោក ប៊ុន ឡេង ផងដែរ។ ជាសរុបរួម សិស្សថ្នាក់ទី ៩ និងថ្នាក់ទី ១២ ចំនួន ២៧នាក់ បានទទួលនូវអំណោយជាipad ពីក្រុមហ៊ុនសែលកាត។ បន្ថែមលើនេះ សិស្សចំនួន ៧០នាក់ទៀត នឹងទទួលបានការបណ្តុះបណ្តាលនូវជំនាញផ្នែកកុំព្យូទ័រ តាមរយៈការប្រើប្រាស់ឧបករណ៍កុំព្យូទ័រទើបនឹងដំឡើងសមត្ថភាពថ្មី ផ្តល់ជូនដោយសែលកាតផងដែរ។

លោក អៀន វ៉ាតសុន (Ian Watson) នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត បានមានប្រសាសន៍ឱ្យដឹងថា៖ “យើងពិតជាដឹងច្បាស់ថា អំឡុងពេលនេះ គឺជាវេលាដ៏លំបាកមួយ ដែលអាចនាំឱ្យសិស្សកំពុងសិក្សាទាំងអស់ មានអារម្មណ៍តានតឹងជាងធម្មតា ដូច្នេះហើយ យើងពិតជាមានមោទនភាពបំផុត ដែលអាចគាំទ្រដល់ពួកគាត់ តាមរយៈការផ្តល់ជូននូវឧបករណ៍ប្រើប្រាស់ ដើម្បីជួយពួកគាត់ឱ្យសម្រេចបាននូវលទ្ធផលសិក្សាល្អបំផុត។ យើងចង់ប្រាកដថា យុវជនខ្មែរទាំងអស់ នឹងអាចទទួលបាននូវមធ្យោបាយឌីជីថល សម្រាប់ការសិក្សារបស់ពួកគេ យ៉ាងជាក់ច្បាស់តែម្តង”។ គួរឱ្យចាប់អារម្មណ៍ផងដែរ ក្រុមការងារ និងភ្ញៀវកិត្តិយសរបស់សែលកាតទាំងអស់ ក៏មានក្តីសោមនស្សបំផុត ដែលបានចូលរួមផ្តល់អាហារជូនដល់ក្រុមគ្រួសារដែលកំពុងជួបប្រទះនូវការខ្វះខាត រួមទាំងជនចាស់ជរាជាច្រើនទៀត ដែលបានចូលរួមនៅក្នុងពិធីនេះ។

លោក វ៉ាតសុន បានបន្តឱ្យដឹងទៀតថា សែលកាត ដែលជាក្រុមហ៊ុនផ្តល់សេវាទូរគមនាគមន៍និងគ្រប់គ្រងដោយជនជាតិខ្មែរទាំងស្រុងតែមួយគត់នៅក្នុងប្រទេសកម្ពុជា បានប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការចូលរួមជួយគាំទ្រដល់ប្រជាជនខ្មែរដោយឥតរាថយ។ ជាមួយនឹងការប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌនៅទូទាំងប្រទេសក្នុងខែកញ្ញានេះ យើងសូមលើកទឹកចិត្តឱ្យអ្នករាល់គ្នា ចូលរួមឱ្យអស់ពីសមត្ថភាព ដើម្បីជួយដល់អ្នកដែលកំពុងជួបការខ្វះខាត ជាពិសេសនៅក្នុងឆ្នាំនេះ ដែលជាឆ្នាំដ៏លំបាកមួយសម្រាប់ពលរដ្ឋខ្មែរភាគច្រើនតែម្តង។ ការគាំទ្ររបស់ ក្រុមហ៊ុនសែលកាត ក្នុងការជួយដល់អង្គការ CFI នឹងមិនត្រឹមតែអាចជួយយុវជនខ្មែរ ឱ្យទទួលបាននូវការគាំទ្រផ្នែកអប់រំ និងមាតិកាតាមអនឡាញប៉ុណ្ណោះទេ វាក៏នឹងជួយទៅដល់ការស្ដារជម្រុញកំណើន ក្រោយពីវិបត្តិនៃជម្ងឺកូវីដ-១៩ផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

ដោយ ប៉េងលីន
ក្រុមហ៊ុន nubia ប្រកាសចេញលក់ស្មាតហ្វូនជំនាន់ថ្មី V80 Max ជាផ្លូវការ៖ ជាស្មាតហ្វូនអេក្រង់ធំ 6.9 អ៊ីញ ថ្មធំ 6000mAh និងបំពាក់បច្ចេកវិទ្យា AI ឆ្លាតវៃ

ក្រុមហ៊ុន nubia ប្រកាសចេញលក់ស្មាតហ្វូនជំនាន់ថ្មី V80 Max ជាផ្លូវការ៖ ជាស្មាតហ្វូនអេក្រង់ធំ 6.9 អ៊ីញ ថ្មធំ 6000mAh និងបំពាក់បច្ចេកវិទ្យា AI ឆ្លាតវៃ

ដោយ ប៉េងលីន
NetApp and ICT Distribution Collaborate to Power Cambodia’s Data-Driven Future

NetApp and ICT Distribution Collaborate to Power Cambodia’s Data-Driven Future

ដោយ ប៉េងលីន
ស្មាតហ្វូនស៊េរីថ្មី HONOR X9d 5G ធន់មាំ កម្លាំងថ្មខ្លាំង 8300mAh រ៉េម 24GB (12GB+12GB) តម្លៃ $349 ធន់នឹងទឹក កាមេរ៉ា AI ទំហំ 108MP ថែមកាដូសរុប 40$ កក្រើកផ្សារ AEON2”

ស្មាតហ្វូនស៊េរីថ្មី HONOR X9d 5G ធន់មាំ កម្លាំងថ្មខ្លាំង 8300mAh រ៉េម 24GB (12GB+12GB) តម្លៃ $349 ធន់នឹងទឹក កាមេរ៉ា AI ទំហំ 108MP ថែមកាដូសរុប 40$ កក្រើកផ្សារ AEON2”

ដោយ ប៉េងលីន
គូប្រជែងថ្មីជាមួយភីកអាប់ Toyota Hilux បានបង្ហាញវត្តមាននៅចិន ជាមួយនិងតម្លៃជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ

គូប្រជែងថ្មីជាមួយភីកអាប់ Toyota Hilux បានបង្ហាញវត្តមាននៅចិន ជាមួយនិងតម្លៃជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន
ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន 100 នាក់

ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន 100 នាក់

ដោយ ប៉េងលីន