no-alternative title
no-alternative title

realme 7 Series បាននាំយកបច្ចេកវិទ្យាសាកថ្មកម្រិត 65W SuperDart មកកាន់ទីផ្សារកម្ពុជា ដោយសាកថ្មត្រឹមតែ 3 នាទីប៉ុណ្ណោះ អាចលេង PUBG បានដល់ទៅ 3 ប្រកួត

ចង់បានសមត្ថភាពកាន់ថ្មកាន់តែយូរមែនទេ ប្រើស្មាតហ្វូនដែលមានថាមពលថ្មធំក៏មិនបានដូចចិត្ត ដូចនេះ ការបង្កើនសមត្ថភាពទៅលើការសាកថ្មគឺមានប្រសិទ្ធភាពខ្ពស់ជាងការបន្ថែមថាមពលថ្ម។ កាលពីថ្មីៗនេះ realmeបានប្រកាសថា realme 7 series ដែលមានបំពាក់ការសាកលឿន65W SuperDart Charge ដែលជិតនឹងដាក់ប្រកាស គឺអាចសាកបាន50%ក្នុងរយៈពេល12នាទី ហើយនេះមានន័យថាrealmeនឹងក្លាយជាក្រុមហ៊ុនស្មាតហ្វូនដំបូងគេនៅក្នុងប្រទេសកម្ពុជាដែលបាននាំយកបច្ចេកវិទ្យាសាកថ្មលឿនកម្រិត Flagship ដាក់នៅលើស្មាតហ្វូនជួរតម្លៃ$300-$400 ធ្វើអោយយុវវ័យកាន់តែច្រើនបានប្រើប្រាស់បច្ចេកវិទ្យាពេញនិយមនិងឈានមុខគេ និងក្លាយជាអ្នកផ្សព្វផ្សាយបច្ចេកវិទ្យាពេញនិយមពិតប្រាកដ។  រំលឹកឡើងវិញដល់ផលិតផលrealme series កាលពីមុន តែងតែទទួលបានការគាំទ្រពីសំណាក់អ្នកប្រើប្រាស់វ័យក្មេងជាច្រើនទៅលើផ្នែកសមត្ថភាពម៉ាសុីននិងការកាន់ថ្មបានយូរ។ កាលពីដើមឆ្នាំ 2020 realme 6 series បានក្លាយជាស្មាតហ្វូនដំបូងគេក្នុងជួរតម្លៃនេះដែលមានបំពាក់បច្ចេកវិទ្យាសាកលឿន 30W Dart Charge។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

បច្ចុប្បន្ននេះ បច្ចេកវិទ្យាសាកថ្មលឿន 65W SuperDart Charge គឺជាការកែប្រែដ៏ធំថ្មីមួយនៃ realme Number series ដែល realme 6 series មានបច្ចេកវិទ្យា 30W Dart Charge ហើយស្មាតហ្វូន realme 7 series បានមានការតំឡើងជា 65W SuperDart Charge នៅខណពេលអស់ថ្ម គឺវាអាចសាកថ្មបាន13%ក្នុងរយៈពេល3នាទី 12នាទីប្រហែលបាន50% និង 100%ក្នុងរយៈពេល34នាទី អាចធ្វើអោយអ្នកប្រើប្រាស់សន្សំសំចៃពេលវេលាបានច្រើន ។

នៅក្នុងទីផ្សារប្រទេសកម្ពុជា កាលពីមុនសម្រាប់បច្ចេកវិទ្យាសាកថ្មលឿន 65W SuperDart Charge មានតែនៅលើស្មាតហ្វូន Flagship ដែលមានជួរតម្លៃជាង800ដុល្លារប៉ុណ្ណោះ ប៉ុន្តែrealme X50 Proដែលបានចេញនៅដើមឆ្នាំ 2020 នេះ គឺជាស្មាតហ្វូនFlagshipមួយដែលមានបំពាក់នូវបច្ចេកវិទ្យានេះតាំងពីយូរមកម៉្លេះ បច្ចុប្បន្ននេះ ក៏បានយកបច្ចេកវិទ្យា 65W SuperDart Charge មកបំពាក់នៅលើ realme 7 seriesដែលមានជួរតម្លៃ $300-$400 ហើយនេះគឺជាការវាយបំបែកមួយទៅលើជួរតម្លៃ ផ្តល់នូវបទពិសោធន៍និងសមត្ថភាពក្នុងតម្លៃដែលយុវវ័យអាចទទួលយកបាន ជឿថាវានឹងក្លាយជាម៉ូឌែលដែលពេញនិយមនៅក្នុងសម័យថ្មីមួយ។ 

ក្រោយសាកថ្ម៣នាទី ផលិតផល realme 7 series អាចប្រើប្រាស់ក្នុងការមើល YouTubeបាន 2.5 ម៉ោង លេង Instagram បាន 2 ម៉ោងនិងអាចលេង PUBG បាន៣វគ្គ ផងដែរ អាចបំពេញតម្រូវការអ្នកប្រើប្រាស់ដែលចូលចិត្តលេងទូរស័ព្ទកាន់តែច្រើន។ អ្វីដែលគួរអោយកត់សម្គាល់នោះគឺ គឺសុវត្ថិភាព realme 7 pro ជាទូរសស័ព្ទដំបូងគេដែលទទួលបានវិញ្ញាបណ្ណបត្របញ្ជាក់ពីគុណភាពពីស្ថាប័ន TÜV Rheinland ដែលជាស្ថាប័ន ត្រួតពិនិត្យគុណភាពនិងសុវត្ថិភាព ដែលក្នុងកំឡុងពេលសាកថ្មសីតុណ្ហភាពទូរស័ព្ទគឺអាចរក្សារនៅក្រោម40℃ ដែលនាំមកនូវបទពិសោធន៍ដ៏អស្ចារ្យ។ realme 7 series ដែលបំពាក់នូវបច្ចេកវិទ្យាសាកលឿន65W នឹងនាំមកនូវភាពភ្ញាក់ផ្អើលកាន់តែច្រើនដល់អ្នកទាំងអស់គ្នា សូមរង់ចាំទាំងអស់គ្នា ។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
MSI បង្ហាញស៊េរី Prestige ថ្មីទាំងស្រុង សម្រាប់អាជីវកម្ម និងផលិតភាពការងារ ព្រមទាំងកុំព្យូទ័រយួរដៃសម្រាប់ហ្គេមជំនាន់ថ្មីពីស៊េរី Raider, Stealth និង Crosshair ជាមួយរចនាថ្មី នៅ CES 2026

MSI បង្ហាញស៊េរី Prestige ថ្មីទាំងស្រុង សម្រាប់អាជីវកម្ម និងផលិតភាពការងារ ព្រមទាំងកុំព្យូទ័រយួរដៃសម្រាប់ហ្គេមជំនាន់ថ្មីពីស៊េរី Raider, Stealth និង Crosshair ជាមួយរចនាថ្មី នៅ CES 2026

ដោយ ប៉េងលីន
ឡានអគ្គិសនី Toyota bZ3 ចេញម៉ូដែលថ្មី គាំទ្រដោយ Lidar និង Momenta 5.0 ADAS តម្លៃតែជាង 1 ម៉ឺនដុល្លារទេ

ឡានអគ្គិសនី Toyota bZ3 ចេញម៉ូដែលថ្មី គាំទ្រដោយ Lidar និង Momenta 5.0 ADAS តម្លៃតែជាង 1 ម៉ឺនដុល្លារទេ

ដោយ ប៉េងលីន
BYD Sealion 06 ឡានអគ្គិសនីថ្មី 2026 នឹងបង្កើនថ្មធំជាងមុនអាចបើកបរបានចម្ងាយ 710 km

BYD Sealion 06 ឡានអគ្គិសនីថ្មី 2026 នឹងបង្កើនថ្មធំជាងមុនអាចបើកបរបានចម្ងាយ 710 km

ដោយ ប៉េងលីន
សំណាងឆ្នាំថ្មី ឆ្នាំ ២០២៦ ពីម៉ាក LG

សំណាងឆ្នាំថ្មី ឆ្នាំ ២០២៦ ពីម៉ាក LG

ដោយ ប៉េងលីន
ទំនើបជាងមុន ប្តូរការឌីហ្សាញថ្មី កាប៊ីនខាងក្នុងក៏ថ្មី ហើយផលិតនៅខ្មែរទៀត Ford Territory 2026 មកលើកនេះ ដឹងតែទាក់ចិត្តទៀតហើយ!

ទំនើបជាងមុន ប្តូរការឌីហ្សាញថ្មី កាប៊ីនខាងក្នុងក៏ថ្មី ហើយផលិតនៅខ្មែរទៀត Ford Territory 2026 មកលើកនេះ ដឹងតែទាក់ចិត្តទៀតហើយ!

ដោយ ប៉េងលីន
BYD លក់រថយន្តបានជាង 4.6 លានគ្រឿងក្នុងឆ្នាំ 2025 ខណៈទីផ្សារសកលបានលើសពី 1 លានគ្រឿងជាលើកដំបូង

BYD លក់រថយន្តបានជាង 4.6 លានគ្រឿងក្នុងឆ្នាំ 2025 ខណៈទីផ្សារសកលបានលើសពី 1 លានគ្រឿងជាលើកដំបូង

ដោយ ប៉េងលីន