no-alternative title
no-alternative title
no-alternative title
no-alternative title

តោះមកមើលសកម្មភាពបើកបរសាកល្បងរថយន្ត Ford Ecosport នៅលើទីលានបើកបរយានយន្ត យ៉ាម៉ាម៉ូតូ ទំាងអស់គ្នា

កាលពីថ្ងៃទី 12 ខែកញ្ញា ឆ្នាំ 2020 ក្រុមហ៊ុន អ អិម អេ ខេមបូឌា ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្ដាច់មុខនូវរថយន្ត Ford គ្រប់ប្រភេទក្នុងទីផ្សារប្រទេសកម្ពុជាបានរៀបចំកម្មវិធីបើកបរសាកល្បងរថយន្ត Ford Ecosport នៅទីលានបើកបរយានយន្ត យ៉ាម៉ាម៉ូតូ ដែលស្ថិតក្នុងតំបន់អភិវឌ្ឍន៍កសិទេសចរណ៍ ម៉ុង ឬទ្ធី សែនជ័យ ខេត្តកំពង់ស្ពឺ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

កម្មវិធីនេះបើកទទួលស្វាគមន៍សាធារណៈជនចូលរួមដោយសេរី និងទទួលបានការញុំាអាហារថ្ងៃត្រង់ដោយឥតគិតថ្លៃ។ មិនតែប៉ុណ្ណោះអ្នកចូលរួមបើកបរសាកល្បងថែមទាំងទទួលបានការបណ្តុះបណ្តាលថ្មីៗ និងអត្ថប្រយោជន៍ជាច្រើនដូចជា៖

•ចូលរួមបើកបរសាកល្បងរថយន្ត Ford Ecosport ដោយឥតគិតថ្លៃ

•ទទួលបានបទពិសោធន៍នៃការបើកបរ និងការបណ្តុះបណ្តាលផ្ទាល់ជាមួយអ្នកជំនាញ ឯកទេសរបស់ ក្រុមហ៊ុន Ford 

•យល់ដឹងអំពីប្រព័ន្ធសុវត្ថិភាព និងបច្ចេកទេសនៃការបើកបររថយន្ត

•យល់ដឹងអំពីបច្ចេកទេសនៃការថែទាំយានយន្ត

•យល់ដឹងអំពីបច្ចេកវិទ្យា និងអត្ថប្រយោជន៍នៃរថយន្ត Ford Ecosport

កម្មវិធីនេះបែងចែកជា២វគ្គ គឺជាដំបូងមុនពេលបើកបរសាកល្បងអ្នកបើកបរទំាងអស់ត្រូវបានទទូលការបណ្តុះបណ្តាលផ្នែកទ្រឹស្តីយ៉ាងម៉ត់ចត់ពីអ្នកជំនាញបច្ចេកទេសរបស់ក្រុមហ៊ុន ហ្វដ បន្ទាប់មកទទួលបានការបង្ហាត់បង្ហាញ និងបានអនុវត្តន៍ផ្ទាល់ផ្នែកដៃចង្កូតនៅទីលានដែលទាក់ទងទៅនឹង ការបើកបរលើផ្លូវកោង ផ្លូវបត់ ការតេស្តទៅលើប្រព័ន្ធហ្វ្រាំង ABS EBD ប្រព័ន្ធទប់លំនឹងសម្រាប់បើកបរលើផ្លូវកោង ឬផ្លូវរអិល និងបញ្ចៀសការក្រឡាប់ ESP ជាដើម។

អ្នកបើកបរទំាងអស់ទទួលបានការបើកបរសាកល្បងស្របទៅតាមស្តង់ដាបច្ចេកទេស និងទទួលបានបទពិសោធន៍ពិតនៃការបើកបររថយន្ត Ford Ecosport ផ្ទាល់ជាមួយនឹងអ្នកជំនាញបច្ចេកទេស។

ក្នុងកម្មវិធីការបើកបរសាកល្បងរថយន្ត Ford Ecosport នេះក៏មានការផ្តល់កិត្តិយសអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី និងលោកជំទាវផងដែរ។ 

លើសពីនេះទៅទៀតភ្ញៀវដែលអញ្ជើញចូលរួមក៏បានទស្សនាសកម្មភាពបើកបររថយន្តនៅលើទីលានប្រណាំង ទទួលទានអាហារសម្រន់រួមទាំងភេសជ្ជះ និងការដាក់តំាងបង្ហាញនូវរថយន្ត Ford Ecosport ថ្មីទាំង ៧ពណ៍រួមមានស ខ្មៅ ប្រផេះ ទឹកប្រាក់ ខៀវ ក្រហម និងទឹកក្រូចក្រម៉ៅ ថែមទំាងទទួលបានការប្រឹក្សាយោបល់អំពីរថយន្ត Ford Ecosport ពីទីប្រឹក្សាផ្នែកលក់រថយន្ត ហ្វដ នៅទីលានបើកបរយានយាន្ត យ៉ាម៉ាម៉ូតូនេះផ្ទាល់តែម្តង។ 

 

កម្មវិធីនេះមិនមែនត្រឹមតែជាកម្មវិធីបើកបរសាកល្បងរថយន្ត Ford Ecosport ធម្មតានោះទេ តែក៏ជាឪកាសល្អមួយក្នុងការរៀនបន្ថែមទៅលើបច្ចេកទេសបើកបរ បច្ចេកវិទ្យានៃរថយន្ត និងការអនុវត្តន៍បើកបរផ្ទាល់ជាមួយអ្នកជំនាញបច្ចេកទេសផងដែរ។ តោះអញ្ចឹងសូមអញ្ជើញទស្សនានូវបណ្តុំរូបភាព និងវីដេអូនៃកម្មវិធីការបើកបរសាកល្បងរថយន្ត Ford Ecosport ទំាងអស់គ្នា។

 តោះមកមើលសកម្មភាពបើកបរសាកល្បងរថយន្ត Ford Ecosport នៅលើទីលានបើកបរយានយន្ត យ៉ាម៉ាម៉ូតូទំាងអស់គ្នា

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម