no-alternative title
no-alternative title

នាយកប្រតិបត្តិសែលកាត បានជាប់ឈ្មោះនៅក្នុងបញ្ជី “បុគ្គលទាំង 100នាក់ ដែលផ្លាស់ប្តូរវិស័យធុរកិច្ចនៅអាស៊ី” របស់គេហទំព័រល្បីល្បាញ Business Insider

ក្រុមហ៊ុនសែលកាត មានមោទនភាព ដោយទទួលបាននូវការទទួលស្គាល់ជាអន្តរជាតិជាថ្មីម្តងទៀត តាមរយៈការជាប់ឈ្មោះនៅក្នុងបញ្ជី “បុគ្គលទាំង 100 នាក់ ដែលផ្លាស់ប្តូរវិស័យធុរកិច្ចនៅអាស៊ី”។  Business Insider គឺជាគេហទំព័រព័ត៌មានហិរញ្ញវត្ថុនិងធុរកិច្ច ដ៏ល្បីល្បាញបំផុតមួយរបស់អាមេរិក ដែលត្រូវបានផ្សព្វផ្សាយនៅតាមបណ្តាប្រទេសចំនួន 14។ គួរឱ្យចាប់អារម្មណ៍បំផុតទៀតនោះ គ្រាន់តែនៅលើបណ្តាញសង្គមហ្វេសប៊ុកមួយគត់ប៉ុណ្ណោះ គេហទំព័រនេះ មានអ្នកតាមដានចំនួនដល់ទៅជាង 10 លាននាក់ឯណោះ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

បញ្ជីឈ្មោះដ៏មានកិត្យានុភាពនេះ បានរាយនាម ក្រុមហ៊ុនសែលកាត ឱ្យនៅរួមជាមួយក្រុមហ៊ុនខ្នាតយក្សដូចជា Tencent, Tik Tok, Xiaomi និង Razer ជាដើម ហើយគោលបំណងធំ គឺសំដៅលើកកម្ពស់បុគ្គលទាំងឡាយណា ដែលកំពុងជម្រុញឱ្យមានការផ្លាស់ប្តូរ និងនុវានុវត្តន៍នៅក្នុងក្រុមហ៊ុនរបស់ពួកគេ ក៏ដូចជានៅក្នុងឧស្សាហកម្មទាំងមូលផងដែរ។  នៅក្នុងបទសម្ភាសន៍ លោក អៀន វ៉ាតសុន (Ian Watson) នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត បានថ្លែងប្រាប់គេហទំព័រ Business Insider ឱ្យដឹងថា គាត់គឺជាមនុស្សម្នាក់ដែលមានជំនឿចិត្តបំផុត ទៅលើឥទ្ធិពលផ្នែកមនុស្សធម៌នៃឌីជីថលនីយកម្ម ជាពិសេសនៅតាមតំបន់ជនបទទូទាំងប្រទេសកម្ពុជាតែម្តង។

 

លោកបានមានប្រសាសន៍បន្តទៀតថា៖ “ការជម្រុញលើកកម្ពស់វិស័យឌីជីថល នឹងជួយផ្លាស់ប្តូរជីវភាពរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង ពោលគឺតាមរយៈការធ្វើទំនើបកម្មវិស័យអប់រំ សុខមាលភាព វិស័យកសិកម្ម ក៏ដូចជាអនុញ្ញាតឱ្យប្រជាពលរដ្ឋខ្មែរទាំងអស់ អាចចូលរួមនៅក្នុងថ្នាលសកលផងដែរ” ។  “ក្រុមហ៊ុនសែលកាត ដែលជាបណ្តាញទូរស័ព្ទចល័តជាមោទនភាពរបស់ជាតិខ្មែរតែមួយគត់ មានតួនាទីដ៏សំខាន់ក្នុងការធានានូវការនាំមកជូនបណ្តាញ 5G ដើម្បីជួយធ្វើឱ្យប្រសើរឡើងនៃកម្រិតជីវភាពរបស់ពលរដ្ឋ ក៏ដូចជាបង្កើននូវគុណភាពជីវិតសម្រាប់មនុស្សគ្រប់គ្នាផងដែរ”។

 

លោកបានមានប្រសាសន៍បន្ថែមទៀតថា ការជាប់ឈ្មោះនៅក្នុងបញ្ជីនេះ គឺជាការទទួលស្គាល់ដ៏ជាទីមោទនបំផុត សម្រាប់ក្រុមហ៊ុនសែលកាត និងផ្នែក ICT ទាំងមូល របស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប។  “យើងប្តេជ្ញាក្នុងការសម្រេចឱ្យបាននូវចក្ខុវិស័យរបស់លោកប្រធាន អ្នកឧកញ៉ា គិត ម៉េង ក្នុងការប្រែក្លាយប្រទេសកម្ពុជាឱ្យទៅជាឌីជីថលនីយកម្មពេញលេញ ដើម្បីគាំទ្រដល់រាជរដ្ឋាភិបាល ក៏ដូចជាឧស្សាហកម្ម ៤.០”។ 

•ក្រុមហ៊ុនសែលកាត គឺជាប្រតិបត្តិករដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជា ដែលបានធ្វើការសាកល្បងបណ្តាញ 5G ផ្ទាល់ នៅក្នុងអំឡុងខែកញ្ញា ឆ្នាំ ២០១៨។

•មួយឆ្នាំបន្ទាប់មក សែលកាត ក៏បានដំឡើងទីតាំងបណ្តាញ 5G ដំណើរការដោយឯករាជ្យ ដំបូងគេបំផុតនៅកម្ពុជា។ 

•នៅក្នុងខែមីនា ឆ្នាំ ២០២០ ក្រុមហ៊ុនសែលកាត បានបើកដំណើរការសាកល្បងប្រើប្រាស់បណ្តាញ 5G ដំបូងគេបង្អស់នៅកម្ពុជា ដែលជាសេវាកម្មទូរវេជ្ជសាស្រ្ត (Telemedicine) សម្រាប់ជួយដល់ក្រសួងសុខាភិបាល ក្នុងការប្រយុទ្ធប្រឆាំងជាមួយនឹងការរីករាលដាលនៃជម្ងឺកូវីដ នៅទូទាំងប្រទេសកម្ពុជា។

សូមចូលអានបន្ថែមនៅទីនេះ:  https://www.businessinsider.com/tb/the-list-of-300-people-transforming-business-in-2020-9/transformers/ian-watson 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
សំណាងឆ្នាំថ្មី ឆ្នាំ ២០២៦ ពីម៉ាក LG

សំណាងឆ្នាំថ្មី ឆ្នាំ ២០២៦ ពីម៉ាក LG

ដោយ ប៉េងលីន
MSI បង្ហាញស៊េរី Prestige ថ្មីទាំងស្រុង សម្រាប់អាជីវកម្ម និងផលិតភាពការងារ ព្រមទាំងកុំព្យូទ័រយួរដៃសម្រាប់ហ្គេមជំនាន់ថ្មីពីស៊េរី Raider, Stealth និង Crosshair ជាមួយរចនាថ្មី នៅ CES 2026

MSI បង្ហាញស៊េរី Prestige ថ្មីទាំងស្រុង សម្រាប់អាជីវកម្ម និងផលិតភាពការងារ ព្រមទាំងកុំព្យូទ័រយួរដៃសម្រាប់ហ្គេមជំនាន់ថ្មីពីស៊េរី Raider, Stealth និង Crosshair ជាមួយរចនាថ្មី នៅ CES 2026

ដោយ ប៉េងលីន
ASUS បង្ហាញនូវបច្ចេកវិទ្យា AI ពេញលេញ និងនវានុវត្តន៍ដ៏អស្ចារ្យបំផុតក្នុងព្រឹត្តិការណ៍ CES 2026

ASUS បង្ហាញនូវបច្ចេកវិទ្យា AI ពេញលេញ និងនវានុវត្តន៍ដ៏អស្ចារ្យបំផុតក្នុងព្រឹត្តិការណ៍ CES 2026

ដោយ ប៉េងលីន
ទំនើបជាងមុន ប្តូរការឌីហ្សាញថ្មី កាប៊ីនខាងក្នុងក៏ថ្មី ហើយផលិតនៅខ្មែរទៀត Ford Territory 2026 មកលើកនេះ ដឹងតែទាក់ចិត្តទៀតហើយ!

ទំនើបជាងមុន ប្តូរការឌីហ្សាញថ្មី កាប៊ីនខាងក្នុងក៏ថ្មី ហើយផលិតនៅខ្មែរទៀត Ford Territory 2026 មកលើកនេះ ដឹងតែទាក់ចិត្តទៀតហើយ!

ដោយ ប៉េងលីន
BYD Song Pro DM-i 2026 Long-Range បើកបរដោយអគ្គិសនីសុទ្ធបាន 200km នឹងមកដល់នៅថ្ងៃទី 10 ខែមករា

BYD Song Pro DM-i 2026 Long-Range បើកបរដោយអគ្គិសនីសុទ្ធបាន 200km នឹងមកដល់នៅថ្ងៃទី 10 ខែមករា

ដោយ ប៉េងលីន
ស្ងាត់ៗ Geely ចេញឡានភីកអាប់ PHEV ថ្មី អាចបើកបរបានចម្ងាយដល់ជាង 1,000 គីឡូម៉ែត្រ

ស្ងាត់ៗ Geely ចេញឡានភីកអាប់ PHEV ថ្មី អាចបើកបរបានចម្ងាយដល់ជាង 1,000 គីឡូម៉ែត្រ

ដោយ ប៉េងលីន