ស្វែងរកពួកយើង:

គេហទំព័រ

ព័ត៌មាន

ឧបករណ៍ថ្មីៗ

ការណែនាំពីផលិតផល

រថយន្តនិងបច្ចេកវិទ្យា

វីដេអូ

មិត្តហ្វូន ចូលរួមជាមួយក្រសួងទេសចរណ៍ រៀបចំកម្មវិធីការប្រកួតប្រជែងវីដេអូអេកូទេសចរណ៍នៅកម្ពុជា

ដោយ

Koun Jab Luffy

15 តុលា 2020 06:53 ព្រលប់

អាន 3 នាទី

Article image
ថ្មីៗនេះ មិត្តហ្វូន បានប្រកាសជាផ្លូវការការចាប់ផ្តើមកម្មវិធីប្រលងប្រណាំងថតវីដេអូ កំណប់សហគមន៍ ជំរំទេសចរណ៍រដូវកាលទី 3 ក្រោមប្រធានបទ «ខ្ញុំ និងធម្មជាតិ» ដែលរៀបចំឡើងដោយក្រសួងទេសចរណ៍ សហការនឹងក្រុមដើរព្រៃ MOB Gallery និងឧបត្ថម្ភផ្តាច់មុខដោយមិត្តហ្វូន។
គោលបំណងធំនៃការបង្កើតកម្មវិធីប្រលងប្រណាំងមួយនេះ គឺដើម្បីបង្ហាញនូវសក្តានុពលសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍នៅកម្ពុជា ជាពិសេសបង្ហាញនូវគំនិតច្នៃប្រឌិត និងស្នាដៃតាមរយៈការបង្កើតវីដេអូរបស់យុវជនខ្មែរនាពេលបច្ចុប្បន្ននេះ។ កម្មវិធីនេះក៏រំពឹងថានឹងលើកទឹកចិត្តឱ្យប្រជាជន ចេះការពារបរិស្ថាន និងថែរក្សាសម្រស់ដ៏ស្រស់ស្អាតនៃទេសភាពនៃព្រះរាជាណាចក្រផងដែរ។ កម្មវិធីនេះបានចាប់ផ្តើមទទួលការចុះឈ្មោះតាមរយៈអនឡាញហើយ ដោយយុវជនទាំងអស់បានលើកទឹកចិត្តឲ្យចូលរួម ដោយគ្រាន់តែចុចទៅលើតំននេះ http://bit.ly/3av00k9 ដើម្បីយកទម្រង់ចុះឈ្មោះ និងលក្ខខណ្ឌផ្សេងៗទៀត។
លោក ញ៉ុង ឌិន ថន (Nhong Dinthan) នាយករងនៃក្រុមហ៊ុនមិត្តហ្វូនបានមានប្រសាសន៍ថា៖ “ដោយមើលឃើញប្រទេសកម្ពុជាជាប្រទេសដែលសម្បូរទៅដោយសម្បត្តិធម្មជាតិជាពិសេសតំបន់ទេសចរណ៍ថ្មីៗជាច្រើនត្រូវបានរកឃើញជាបន្តបន្ទាប់ដោយក្រុមយុវជន ដូច្នេះយើងរីករាយក្នុងការចូលរួមជាមួយក្រសួងទេសចរណ៍ដើម្បីរៀបចំកម្មវិធីនេះឡើង ក្នុងការជួយផ្សព្វផ្សាយសហគមន៍ទេសចរណ៍ ជីវចម្រុះ ប្រពៃណីវប្បធម៌នៅកម្ពុជាឲ្យកាន់តែផុសផុលឡើង ជាពិសេសលើកទឹកចិត្តយុវជនទាំងអស់ដែលមានគំនិតច្នៃប្រឌិតក្នុងការផលិតវីដេអូផ្សព្វផ្សាយវិស័យទេសចរណ៍នៅកម្ពុជាជាមួយប្រាក់រង្វាន់យ៉ាងច្រើនទៀតផង”។
លោក វ៉ាន់ ហ្គាង (Van Gang) ប្រធានផ្នែកទីផ្សារនៃក្រុមហ៊ុនមិត្តហ្វូនក៏បានថ្លែងថា៖ “នេះជាសកម្មភាពទំនួលខុសត្រូវសង្គមមួយទៀតរបស់មិត្តហ្វូនដែលបានចូលរួមជាមួយក្រសួងទេសចរណ៍ក្នុងការជួយជ្រោមជ្រែងនិងផ្សព្វផ្សាយអំពីភាពស្រស់ស្អាតរបស់ប្រទេសកម្ពុជា។ ត្បិតកម្ពុជាមិនមែនជាប្រទេសដែលធំមែនពិត តែសម្បូរហូរហៀរទៅដោយតំបន់ទេសចរណ៍រាប់មិនអស់ ហើយជាមួយកម្មវិធីប្រលងប្រណាំងវីដេអូទេសចរណ៍នេះយើងសង្ឃឹមថាប្រជាជនកម្ពុជាទាំងអស់នឹងកាន់តែបានស្គាល់នូវតំបន់ទេសចរណ៍ថ្មីៗដែលគ្រប់គ្នាកម្រនឹងបានទៅ និងឃើញផងដែរ”។
កម្មវិធីប្រលងប្រណាំងថតវីដេអូ កំណប់សហគមន៍ ជំរំទេសចរណ៍រដូវកាលទី 3 ក្រោមប្រធានបទ «ខ្ញុំ និងធម្មជាតិ» នឹងធ្វើការស្វែងរកក្រុមយុវជនដែលផលិតវីដេអូទេសចរណ៍ប្រកបដោយភាពច្នៃប្រឌិត ដើម្បីទទួលបាននូវប្រាក់រង្វាន់ជាច្រើនដូចជា ជ័យលាភីលេខ 1 នឹងទទួលបាន 6 លានរៀល ជ័យលាភីលេខ 2 នឹងទទួលបាន 4 លានរៀល និងជ័យលាភីលេខ 3 នឹងទទួលបាន 2 លានរៀល។
មិត្តហ្វូនជាប្រតិបត្តិករឈានមុខគេលើបណ្តាញគ្របដណ្តប់ទូលំទូលាយទូទាំងប្រទេស ព្រមទាំងទទួលស្គាល់ជាប្រតិបត្តិករដែលតែងតែចូលរួមចំណែកជាមួយសកម្មភាពទំនួលខុសត្រូវសង្គមជាច្រើនផងដែរទាំងវិស័យរដ្ឋ និងឯកជន។ ដើម្បីតាមដានការប្រកួតនេះ និងព័ត៌មានផ្សេងៗទៀតសូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់មិត្តហ្វូន www.fb.com/metfone.closer ៕

ទស្សនាវដ្តីពិភពអេឡិចត្រូនិក គឺជាការបោះពុម្ពផ្សាយផ្នែកបច្ចេកវិទ្យាដែលគ្របដណ្តប់លើប្រធានបទផ្សេងៗក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យា រួមទាំងស្មាតហ្វូន កុំព្យូទ័រ សុហ្វវែរ ហ្គេម និងអ្វីៗជាច្រើនទៀត ដោយផ្តល់នូវព័ត៌មានលម្អិត និងបច្ចុប្បន្នភាពលើផលិតផលថ្មីៗ និងចុងក្រោយបំផុត។

ទំនាក់ទំនង

អាស័យដ្ឋាន

#11Aeo St 278 BKK II BKK

លេខទូរស័ព្ទ

077 758 005

អ៊ីមែល

sale: [email protected]

អំពីយើង

Copyright © Electronic World Magazine.

មិត្តហ្វូន ចូលរួមជាមួយក្រសួងទេសចរណ៍ រៀបចំកម្មវិធីការប្រកួតប្រជែងវីដេអូអេកូទេសចរណ៍នៅកម្ពុជា