no-alternative title

ហាងទំនើប LG BRANDSHOP បានបើកសម្ពោធសាខាថ្មីនៅខេត្តកំពង់ធំ ដែលនេះ គឺជាសាខាទី 12 របស់ខ្លួនហើយ

នៅព្រឹកថ្ងៃទី 22 ខែតុលា ឆ្នាំ 2020  ក្រុមហ៊ុន LG Electronics និង ក្រុមហ៊ុន ជីហ្គៀគ្រុប បានប្រារព្ធនូវពិធីបើក សម្ពោធសាខាថ្មីមួយទៀត គឺ LG BRANDSHOP សាខាខេត្តកំពង់ធំ ដែលមានអាសយដ្ឋាន ផ្ទះលេខ 5 ផ្លូវជាតិលេខ 6A ភូមិស្ទឹងសែន សង្កាត់កំពង់ក្របៅ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។ ដែលកម្មវិធីនេះគឺមានការអញ្ជើញជា អធិបតី ភាពដ៏ខ្ពង់ខ្ពស់បំផុតពីសំណាក់ ឯកឧត្តម ព្រឹម រដ្ឋា អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ និងជាតំណាងដ៏ខ្ពង់ ខ្ពស់របស់ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ ព្រមទាំងភ្ញៀវកិត្តិយសជាច្រើនអ្នកទៀត។  លោកអ្នក ពិតជាបានដឹងច្បាស់ហើយថា ហាងទំនើប LG BRANDSHOP គឺជាហាងទំនើបដែលមានលក់នូវរាល់ ឧបករណ៏អេឡិចត្រូនិច របស់ម៉ាក LG ទាំងអស់ដែលមានដូចជា ទូរទស្សន៍ ម៉ាស៊ីនត្រជាក់ ទូរទឹកកក  ម៉ាស៊ីនបោក សំលៀកបំពាក់ ឧបករណ៍បំពង  សម្លេង និង ឧបករណ៍ប្រើប្រាស់ក្នុងផ្ទះជាច្រើនផ្សេងទៀត ដែលសុទ្ធសឹងតែជា ផលិតផលទំនើប និង ពេញនិយមសមស្របទៅតាមតំរូវការដល់អតិថិជននាពេលសម័យថ្មី ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

សម្រាប់វត្តមាន LG BRANDSHOP ក្នុងខេត្តកំពង់ធំនេះ គឺដោយសារតែយើងសម្លឹងពីភាពរីកចំរើននៅក្នុង តំបន់មាន ការរីកលូតលាល់យ៉ាងឆាប់រហ័ស ទើប យើងសម្រេចចិត្តពង្រីកសាខាបន្តែមរបស់ខ្លួនដើម្បីអោយមានភាពងាយស្រួល និងមានលក្ខណះទូលំទូលាយក៏ដូចជាការចង់ផ្ដល់ជូន សំរាប់អតិថិជនក្នុងការស្វែងរកផលិតផលគ្រឿងអេឡិចត្រូនិច LG ដែលល្អសមប្រកប ទាំងផាសុកភាព និង សុវតិ្តភាពក្នុងការប្រើប្រាស់ផងដែរ។

នាក្នុងឱកាលពិធីសម្ពោធ LG BRANDSHOP សាខាខេត្តកំពង់ធំលោក Sung Suk Kim  អគ្គនាយកក្រុមហ៊ុន LG  Electronic ប្រចាំប្រទេសកម្ពុជាក៏បានមានប្រសាសដែរថា លោកសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះ ឯកឧត្តម ព្រឹម រដ្ឋា អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ និងជាតំណាងដ៏ខ្ពង់ ខ្ពស់របស់ ឯកឧត្តម សុខ លូអភិ បាលនៃ គណៈអភិបាលខេត្តកំពង់ធំដែលបានចំណាយពេលវេលា ដ៏មានតម្លៃមកចូលរួមកម្មវិធីរបស់យើងថ្ងៃនេះ ហើយលោកក៏បានអរគុណដល់លោក ឧកញ៉ា សុខពិសិដ្ឋ នាយកប្រតិបត្តិក្រុមហ៊ុនជីហ្គៀ គ្រុប ផង ដែរ។ វេលានេះ គឺជាកិត្តិយសរបស់លោកបំផុត ដែលមានឱកាសបានស្វាគមន៍អ្នកទាំងអស់ គ្នានៅទីនេះ។ 

លោក ស៊ុង ស៊ុកគីម ក៏បានជំរាបសួរក៏ដូចជាសួរសុខទុកដល់អ្នករាល់គ្នានៅគ្រាលំបាកនេះទាំងដែលយើង កំពុងប្រ ឈមជាមួយជម្ងឺ Covid-19 ព្រមទាំង ស្ថានភាព មានទឹកជំនន់ ដ៏អាក្រក់នាពេលថ្មីៗ នេះនៅតាមបណ្តាខេត្តមួយ ចំនួនទៀតផងដែរ។ នៅក្នុងនាមក្រុមហ៊ុន LG អេឡិចត្រូនិច លោកសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ ការគាំទ្រដ៏ស្មោះស្ម័គ្ររបស់អ្នកទាំងអស់គ្នា ដែលជាកត្តាជំរុញអោយ ហាង LG Brandshop មានការរីកចម្រើនដូចសព្វថ្ងៃ ចាប់តាំងពី LG បាន បើកហាងដំបូងក្នុងឆ្នាំ 2012 ឥឡូវនេះយើងពង្រីកសាខារហូត ដល់ 12 នៅទូទាំងប្រទេស។

លោក គីម បានបន្តថា គោលដៅដ៏ចំបងរបស់ LG Brandshop គឺជាកន្លែងដែលផ្តល់នូវការលក់ ទំនិញដែលប្រកបដោយសុវត្ថិភាពមានភាពងាយស្រួលសម្រាប់អតិថិជនទាំងអស់ព្រមទាំងជាកន្លែងដែលអតិថិជនអាចទទួលបាននូវផលិតផលនិងសេវា កម្មទៅតាមកម្រិតដែលពួកគាត់ចង់បាន។ LG ក៏បាននឹងកំពុងបំពេញតួនាទីក្នុងការចែករំលែកការទទួលខុសត្រូវ របស់សង្គម (CSR) ក្នុងនាមជាម៉ាកសញ្ញាលេខ 1 ដើម្បីជាការរួបរួមគ្នាជួយ អោយសង្គម។ យើងជាដៃគូឧបត្ថម្ភដ៏សំខាន់មួយរបស់ សមាគមន៍យុវជន ស្ម័គ្រចិត្តសម្តេចតេជោ (TYDA) តាំងពីឆ្នាំ 2014 មកដល់ ពេលបច្ចុប្បន្ន។

នៅក្នុងអំឡុងពេលនៃរោគរាតត្បាត Covid-19, ក្រុមហ៊ុន LG ក៏បាន ធ្វើយុទ្ធនាការ អនាម័យព្រមទាំងបានផ្គត់ផ្គង់ផលិតផលដែលជាដំណោះស្រាយសុខភាពនៅផ្ទះដើម្បីឱ្យអតិថិជនមានសុវត្ថិភាពផងដែរ។ ក្រុមហ៊ុន LG Electronics និង ក្រុងហ៊ុន  GGrar Group បានចូលរួមសហការណ៏គ្នា បង្កើតជាទីតាំងបោកគក់និងសម្ងួត សំលៀកបំពាក់ ដោយឥតគិតថ្លៃ ដល់ជនរងគ្រោះ ដោយសារទឹកជំនន់នៅតាមតំបន់មួយចំនួន។ ហើយយើងនិង សន្យាជួយអោយការរស់នៅរបស់ប្រជាជនកម្ពុជាអោយកាន់តែប្រសើរ  ។ ជឿជាក់ថា អ្នកប្រហែលជាបានដឹងរួចមកហើយថាគ្រប់ផលិតផល LG ទាំងអស់សុទ្ធ តែត្រូវបានភ្ជាប់ជាមួយនឹងមុខងារថែរក្សាអនាម័យ ដែលមានដូចជា កម្មវិធី True Steam នៅលើម៉ាស៊ីនបោកគក់ និងម៉ាស៊ីនសម្ងួត, កម្មវិធី Hygiene Fresh ដែលមាននៅក្នុងទូរទឹកកក, កម្មវិធីក៏ដូចជា Sensor បន្សុទ្ធខ្យល់ដែលមាននៅ លើម៉ាស៊ីនត្រជាក់ និងម៉ាស៊ីនបន្សុទ្ធខ្យល់។ ផលិតផលទាំងនេះអាចការពារ ក្រុមគ្រួសាររបស់អ្នកពីបាក់តេរីព្រមទាំង រក្សាសុវត្ថិភាព របស់អ្នកទាំងអស់គ្នាបានដែលស្របគ្នាទៅនឹងទិសដៅនិង គោលការណ៍ ណែនាំរបស់ ក្រសួង សុខាភិបាល។។ 

 លោកឧកញ៉ា សុខ ពិសិដ្ឋ នាយកប្រតិបត្តិក្រុមហ៊ុន ជីហ្គៀ (G Gear Group) បានប្រសាស៍ថា តាំងនាមអោយថ្នាក់ដឹកនាំក្រុមហ៊ុន និងបុគ្គលិកក្រុមហ៊ុន GGear Group ទាំងអស់សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ ឯកឧត្តម ព្រឹម រដ្ឋា  អភិបាលរងខេត្តកំពង់ធំ និង លោក ម៉ាក់ ប៊ុនហុង ដែលឆ្លៀតពេលវេលាដ៏មមាញឹក ជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ចូលរួមក្នុងកម្មវិធីសម្ពោធហាងទំនើប LG BrandShop សាខាខេត្តកំពង់ធំនាថ្ងៃនេះ។  លោកឧកញ៉ា បានបញ្ជាក់ថា ក្រុមហ៊ុន GGear Group ត្រូវបានបង្កើតឡើងក្នុងឆ្នាំ 2011 ហើយពេលនេះ គឺជាខួបគម្រប់ 8 ឆ្នាំរបស់យើងហើយ។ យើងមានបុគ្គលិកប្រហែលជាង 650 នាក់ សម្រាប់ប្រតិបត្តិការរបស់ក្រុមហ៊ុននៅទូទាំងប្រទេសក្នុងពេលបច្ចុប្បន្ននេះ។ 

ក្រុមហ៊ុន GGear Group ក៏កំពុងធ្វើអ្វីៗជាច្រើនដើម្បីជាតបស្នងត្រឡប់ទៅកាន់សង្គមវិញដូចជា ៖ ការជួយឧបត្ភមដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ដយុវជនសម្តេចតេជោ ដែលហៅកាត់ថា TYDA តាំងពីឆ្នាំ 2015 រហួតមកដល់ពេលបច្ចុប្បន្ន ។ កម្មវិធីបរិច្ចាគឈាមដែលរៀបចំ និងចូលរួមដោយបុគ្គលិក ដៃគូរសហការអាជីវកម្មរបស់ GGear Group ដែលបានធ្វើឡើងជារៀងរាល់ឆ្នាំ ។  ការបណ្តុះបណ្តាលបច្ចេកទេសជាងម៉ាស៊ីនត្រជាក់ពីក្រុមការងាជំនាញមកពីប្រទេសកូរ៉េ ដោយឥតគិតថ្លៃដល់អ្នកបច្ចេកទេសប្រមាណ 400 នាក់នៅទូទាំងប្រទេស ។  កម្មវិធីជួយសំអាតទីក្រុងនៅតាមបណ្តារខេត្តដែលមានសាខារបស់ LG BrandShop។ ជំនួយឧបត្ថម្ភអង្ករចំនួន 25 តោនសម្រាប់ 5 ខេត្ត ដូចជា ក្រុងភ្នំពេញ ខេត្តកំពង់ស្ពឺ ខេត្ត    ពោធិសាត់ ខេត្តបាត់ដំបង និងខេត្តកំពង់ធំ ដែលកំពុងជួបប្រទះនឹងគ្រោះទឹកជំនន់ក្នុងពេលនេះ និងខាងក្រុមហ៊ុនក៏បានរៀបចំដាក់ម៉ាស៊ីនបោកសំលៀកបំពាក់មួយចំនួន ដើម្បីបំរើសេវាបោកគក់ និងសម្ងួតសំលៀកបំពាក់ដោយឥតគិតថ្លៃសម្រាប់ប្រជាពលរដ្ឋដែលតែកំពុងប្រឈមនឹងទឹកជំនន់នៅក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញក្នុងពេលបច្ចុប្បន្ននេះផងដែរ។

 

ក្រុមហ៊ុន GGear Group បានព្យាយាមធ្វើការចរចាជាមួយក្រុមហ៊ុន LG ដើម្បីបើក LG BrandShop លើកទី 1 នៅប្រទេសកម្ពុជាក្នុងឆ្នាំ 2012 នៅរាជធានីភ្នំពេញដែលមានទីតាំងនៅតាមបណ្តោយមហា    វិថីព្រះមុនីវង្ស ហើយឥឡូវនេះ សាខា LG BrandShop ទី1 នោះ បានក្លាយជា LG Premium BrandShop ទី2 នៅក្នុងតំបន់អាស៊ីអគ្នេយ៍។ LG BrandShop មានទិសដៅ និង យុទ្ធសាស្ត្រច្បាស់លាស់ សំរាប់ការដើរតួរក្នុងការបំរើសេវាកម្មរបស់ខ្លួនសំរាប់អតិថិជន និងការស្វែងយល់ពីតំរូវការពិតរបស់អតិថិជនក្នុងតំបន់នីមួយៗរបស់ខ្លួន។ ឥឡូវនេះ យើងមានសាខា LG BrandShop មានចំនួន 12 ទីតាំងទូទាំងប្រទេសដែលមាន 5 ទីតាំងនៅក្នុងរាជធានីភ្នំពេញ នឹង 7 ទីតាំងផ្សេងទៀតនៅក្នុងខេត្តមួយចំនួន ដូចជា ខេត្តសៀមរាប, ខេត្តបាត់ដំបង, ក្រុងព្រះសីហនុ, ខេត្តកំពង់ចាម, ខេត្តកណ្តាល, ខេត្តកំពត, និងខេត្តកំពង់ធំ ។ សាខា LG BrandShop ខេត្តកំពង់ធំនេះ ជាទីតាំងថ្មីនិងជាសាខាទី 12 របស់យើងនាពេលបច្ចុប្បន្ន។ តាមយុទ្ធសាស្រ្តរបស់ ក្រុមហ៊ុន GGear Group និង LG Electronics Cambodia គឺនឹងមានផែនការក្នុងការបន្ដបើកសាខា LG BrandShop អោយបានកាន់តែច្រើនបន្ថែមទៀត ហើយតាមគោលដៅដែលបានកំណត់ទុក យើងនឹងទៅអោយបានគ្រប់ 25 ខេត្តក្រុងក្នុងប្រទេសកម្ពុជា នៅក្នុងពេលដ៏ឆាប់ខាងមុននេះ។

ឯកឧត្ដម លោកឧកញ៉ា ក៏បានបញ្ជាក់ពីសារៈសំខាន់ដែលបើកសម្ពោធសាខា LG BrandShop នៅខេត្តកំពង់ធំនេះផងដែរ ក្នុងនោះ គឺដោយការមើលឃើញពីចំនួនប្រជាជន និងស្ថានភាពសេដ្ឋកិច្ចដែលល្អប្រសើរនៅខេត្ត ដូច្នេះដើម្បីពង្រីកទីផ្សាររបស់គ្រឿងអេឡិចត្រូនិចម៉ាក LG និងការផ្តល់ជូននូវជំរើសកាន់តែច្រើនសំរាប់គ្រឿងអេឡិចត្រូនិចម៉ាក LG សំរាប់ការប្រើប្រាស់របស់ប្រជាជនក្នុងតំបន់ ក្រុមហ៊ុន ក៏បានដាក់តាំងផលិតផលជាក់ស្ដែងនៅក្នុងហាង ដើម្បីផ្តល់ជូននូវបទពិសោធន៏ទស្សានាផលិតផល និង ជាមួយបច្ចេកវិទ្យា LG  រួមជាមួយនឹងសេវាការពិគ្រោះយោបល់ និងផ្តល់ការយល់ដឹងដល់អតិថិជន សំរាប់អតិថិជនដែលមានបញ្ហាគ្រឿងអេឡិចត្រូនិច និងអ្នកដែលចង់ទិញគ្រឿងអេឡិចត្រូនិចថ្មីៗ ជាពិសេស គឺសេវាកម្មជុសជួលរាល់នៅក្នុងខេត្តដោយផ្ទាល់ដែលមាន លក្ខណៈងាយស្រួល និងលឿនរហ័ស។

ជាទីបញ្ចប់លោកឧកញ៉ា សុខ ពិសិដ្ឋ ក៏បានថ្លែងអំណរគុណដល់ ឯកឧត្ដម លោកឧកញ៉ា អស់លោក លោកស្រី និង ព្រមទាំងភ្ញៀវកត្តិយស ដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសបើកសម្ពោធនេះផងដែរ ដោយលោកបានបញ្ជាក់ថា វត្តមានរបស់អ្នកទាំងអស់គ្នាក្នុងថ្ងៃនេះ គឺជាការលើកទឹកចិត្តមួយដ៏សំខាន់សម្រាប់ក្រុមហ៊ុន GGear Group ក៏ដូចជាក្រុមហ៊ុន LG Electronics បន្ថែមទៀត ដើម្បីបន្ដបេសកម្មរបស់ខ្លួន ក្នុងការផ្ដល់សេវាកម្មប្រកបដោយវិជ្ជាជីវៈដោយការទទួលខុសត្រូវខ្ពស់បំផុត ជាពិសសគឺការផ្ដល់អោយនូវបច្ចេកវិទ្យាទំនើបចុងក្រោយគេបង្អស់ និង ធានាអោយបានទំនាក់ទំនងល្អនៅគ្រប់ស្រទាប់អតិថិជន ។ លោកឧកញ៉ា សុខ ពិសិដ្ឋ ថ្លែងអំណរគុណជូនចំពោះវត្តមានអ្នកទាំងអស់ ជាពិសេស ចំពោះ ឯកឧត្តម ព្រឹម រដ្ឋា  អភិបាលរងខេត្តកំពង់ធំ និង លោក ម៉ាក់ ប៊ុនហុង ដែលបានផ្ដល់កិត្តិយសក្នុងការចូលរួមកម្មវិធីសម្ពោធនៅសាខាថ្មី LG BRANDSHOP  នៅពេលនេះផងដែរ។ 

ឆ្លៀតក្នុងឱកាសបើកសម្ពោធសាខាថ្មី នៅខេត្តកំពង់ធំនេះផងដែរ   LG BRANDSHOP  មានកម្មវិធីលក់បញ្ចុះតម្លៃ យ៉ាងពិសេសរហូតដល់ទៅ 25 % ការថែមជូនកាដូរភ្លាមៗជាច្រើនដោយឥតកំណត់  ព្រមទាំងមានកម្មវិធីលេងកម្សន្តជាច្រើនផ្សេងទៀតចាប់ផ្ដើមពីថ្ងៃទី 22 រហូតដល់ថ្ងៃទី 25 ខែតុលា ឆ្នាំ 2020   ។   អតិថិជនទាំងអស់គ្នាអាចអញ្ជើញមកទស្សនានៅការដាក់តាំងបង្ហាញផលិតផល និង ទទួលយកនៅបទពិសោធន៏ថ្មីៗ ព្រមទាំងប្រម៉ូសិនពិសេសពី LG BRANDSHOP  សាខាខេត្តកំពង់ធំ ថ្មីនេះ ហើយយើងក៏បានមានក្រុមការងារដែលមានជំនាញច្បាល់លាល់ និងបទពិសោធន៏យូរឆ្នាំលើផលិតផលទាំងអស់ដែលអាចផ្តល់អោយអតិថិជនតាមការចង់បាននឹងដើម្បីបំពេញតំរូវការប្រើប្រាស់ក្នុងគេហដ្ឋាន ។   ពត៌មានបន្ថែមសូមទំនាក់ទំនងមកកាន់លេខទូរសព្ទ 016 888 745 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន