no-alternative title

ក្រុមហ៊ុន Huawei នឹងប្រកាសសម្ពោធស្មាតហ្វូនស៊េរីថ្មី Nova 7 SE 5G និង Nova 7i Luxury រួមគ្នាជាមួយនឹង Nova 7i ទាំងបីព្រមគ្នា ស្អែកនេះហើយ!

នៅថ្ងៃសៅរ៍ទី 24 ខែតុលា 2020 ស្អែកនេះ ចាប់ពីម៉ោង 6ល្ងាចតនេះ ក្រុមហ៊ុន ហួវៃ នឹងប្រារព្ធកម្មវិធីប្រគំតន្ត្រីខ្នាតយក្សដាក់សម្ពោធស្មាតហ្វូនស៊េរីថ្មី Huawei nova 7 SE 5G តម្លៃ $349,  Huawei nova 7i Luxury ពណ៌ប្រាក់ទឹកកក តម្លៃ $289 និង Huawei Nova 7i តម្លៃ $279 ជាមួយនឹងវត្តមានកំពូលតារាចម្រៀងល្បីៗ ធានាថា ដឹងតែកក្រើកឆាកតន្ត្រីហង្សមាសទៀតហើយ។  សម្រាប់ឆ្នាំ 2020 នេះ ក្រុមហ៊ុនហួវៃ ហាក់មមាញឹកខ្លាំងលើការដាក់សម្ពោធស្មាតស៊េរីថ្មីត្រកូល NOVA ស៊េរី រហូត ប៉ាវផ្តាច់ ការប្រគំតន្ត្រីខ្នាតយក្ស លើឆាកតន្ត្រីហង្សមាសថែមទៀតផង។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

លោក ថង សារី ប្រធានផ្នែកទីផ្សារប្រចាំក្រុមហ៊ុន ហួវៃនៅកម្ពុជាបានឲ្យថា  ដោយសារមានការគាំទ្រភ្លូកទឹកភ្លូដី ពីសំណាក់អ្នកប្រើប្រាស់ស្មាតហ្វូនហួវៃនៅកម្ពុជា ជាពិសេសលើ NOVA  ស៊េរីតែម្តង អាស្រ័យហេតុនេះ ទើបក្រុមហ៊ុនហួវៃយើងខ្ញុំដាក់សម្ពោធ កំពូលស្មាតហ្វូន 5G Huawei nova 7 SE 5G  តម្លៃពិសេសត្រឹមតែ $349, Huawei nova Luxury ពណ៌ប្រាក់ទឹកកក តម្លៃ $289 និង Huawei nova 7i  ក្នុងកម្មវិធីប្រគំតន្ត្រី Huawei nova 7 SE 5G ផ្សាយបន្តផ្ទាល់លើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV និង ហ្វេសប៊ុកផេកផ្លូវការ Huawei Mobile ជាបន្តបន្ទាប់។ 

ស្មាតហ្វូនស៊េរីថ្មី Huawei nova 7 SE 5G ត្រូវបានក្រុមហ៊ុនហួវៃធ្វើកំណែអាប់ដេតសាហាវលើសពីតម្លៃ ទ្រទ្រង់បច្ចេកវិទ្យា5G បំពាក់កាមេរ៉ាក្រោយកម្រិតអាជីព4គ្រាប់ 64MP ភ្ជាប់មុខងារថ្មី វីដេអូ Dual-View អាចថតវីដេអូពីរប្លង់ (កាមេរ៉ាមុខក្រោយ) ក្នុងពេលតែមួយ អនុញ្ញាតឲ្យអ្នកប្រើប្រាស់ ផ្តិតយកវីដេអូស៊ែលហ្វីភ្ជាប់ជាមួយនឹងវីដេអូទេសភាព ក្រុមគ្រួសារ មនុស្សជាទីស្រឡាញ់ ក្រាស់ (Crush) ឬ សត្វចិញ្ចឹម  ហើយអាចហ្ស៊ូមបានរហូតដល់ 6X ថែមទៀតផង ពិតជាត្រូវម៉ាច់ចំពោះអ្នកចូលចិត្តធ្វើវីដេអូ Vlog លេង Tik Tok, ហ្វេសប៊ុក ឬ Instagram។  លើសពីនេះ វាអាចថតវីដេអូកម្រិត 4K និង ថតវីដេអូយឺត Slow-Mo កម្រិត 960 fps ច្បាស់ត្រជាក់ភ្នែក។ សម្រាប់ការថតរូបវិញកាន់តែអែម ដោយ Huawei nova 7 SE មានកាមេរ៉ាបួនគ្រាប់ទំហំ 64MP អាចថតស្អាតច្បាស់ក្រឡែតសព្វវត្ថុក្នុងរូបភាពដែលចង់ផ្តិតយក។ ជាពិសេស Huawei nova 7 SE 5G ភ្ជាប់បច្ចេកវិទ្យាការពារភ្នែក មានរ៉េម 8GB អង្គផ្ទុកទិន្នន័យ 128GB មានថាមពលថ្ម 4000mAh ភ្ជាប់បច្ចេកវិទ្យាសាកថ្មលឿនដូចថាសហោះ Huawei SuperCharge 40W មានស៊ីមពីរ ទ្រទ្រង់បច្ចេកវិទ្យា 5G។ 

HUAWEI nova 7i LUXURY ពណ៌ប្រាក់ទឹកកក មានកាមេរ៉ាក្រោយ4គ្រាប់ AI ទំហំ 48MP អាចថតស្អាតច្បាស់ក្រឡែតសព្វវត្ថុក្នុងរូបភាពដែលចង់ផ្តិតយក ជាមួយនឹងមុខងារ Ultra Clarity Mode។ សម្រាប់ពេលយប់វិញ អ្នកប្រើប្រាស់កាន់តែអស់បារម្ភក្នុងការផ្តិតយករូបភាព ទេសភាព ក្រុមគ្រួសារ មិត្តភក្តិ ឬមនុស្សជាទីស្រឡាញ់ បានច្បាស់ស្អាតគ្មានគ្រាប់អ៊ុច ជាមួយនឹងមុខងារបច្ចេកវិទ្យាថ្មី HUAWEI AI  Image Stabilization និង Handheld Super Night Mode។ កាមេរ៉ាទី2 ទំហំ 8មេហ្គាភិកស៊ែល f/2.4 ជាកាមេរ៉ាសម្រាប់ថតប្លង់ទូលាយ Ultra Wide Angle បាន 120ដឺក្រេ អាចថតរូបភាព ទេសភាព ទិដ្ឋភាពទីក្រុង និងការជួបជុំមិត្តភក្តិក្រុមគ្រួសារបានកាន់តែទូលាយ និងបានកាន់តែច្រើនគ្នារហូតដល់ទៅ 140%។ 

កាមេរ៉ាទី3 បំពាក់នូវឡេន Macro ទំហំ 2មេហ្គាភិកស៊ែល f/2.4 សម្រាប់ថតរូបជិតៗរហូតដល់ទៅ 4cm ដែលនឹងផ្តល់នូវការថតរូបភាពតាមទូរស័ព្ទដៃកាន់តែរស់រវើក។ សម្រាប់កាមេរ៉ាទី4 ទំហំ 2មេហ្គាភិកស៊ែល f/2.4 ភ្ជាប់បច្ចេកវិទ្យា AI depth perception សម្រាប់ថតរូបព្រាលផ្ទៃខាងក្រោយ Bokeh ធ្វើឲ្យរូបភាពដែលផ្តិតចេញមកកាន់តែទាក់ទាញ និងលេចធ្លោបំផុត។ nova 7i មានកាមេរ៉ាទម្លុះអេក្រង់ថតរូបស៊ែលហ្វីច្បាស់ស្អាតនៅពេលយប់ជាមួយនឹងមុខងារ Super Night Selfie 2.O Mode ភ្ជាប់បច្ចេកវិទ្យា Multi-Frame សម្គាល់ការថតគ្រប់សណ្ឋាន និងផ្តល់ពន្លឺដោយស្វ័យប្រវត្តនៅពេលថតស៊ែលហ្វីពេលយប់ ហើយរូបភាពមួយសន្លឹកៗដែលផ្តិតចេញមកភ្លឺសស្អាតបែបធម្មជាតិ។ ជាពិសេសបច្ចេកវិទ្យាAIជំនួយការថតរូបស៊ែលហ្វី អាចកំណត់សម្គាល់មុខមនុស្ស ស្រមោល និង ពន្លឺធ្វើឲ្យររូបថតស៊ែលហ្វីបែប Portrait កាន់តែអេម។ 

HUAWEI nova 7i LUXURY ពណ៌ប្រាក់ទឹកកក បំពាក់នូវបច្ចេកវិទ្យាសាកថ្មរហ័សឈានមុខគេ Huawei Super Charge កម្លាំងសាកថ្មធំទំហំ40វ៉ាត់ សាកថ្ម10នាទីលេងជាប់បាន3ម៉ោង។ វាមានរ៉េមទំហំ 8GB អង្គផ្ទុកទិន្នន័យ 128GB អាចបន្ថែមនូវម៉េមូរីខាងក្រៅ ទំហំដល់ទៅ 256GB ថែមទៀតផង។ ស្មាតហ្វូននេះនៅតែរក្សានូវរន្ធដោតកាសស្តាប់ 3.5mm Audio Jack និងប្រព័ន្ធទំនាក់ទំនងដូចជា Wi-Fi 802.11 a/b/g/n/ac, dual-band, Wi-Fi Direct, hotspot និងរន្ធសាកថ្ម USB 2.0, Type-C 1.0 reversible connector, USB On-The-Go ថែមទៀត។ បន្ថែមពីនេះទៀតនោះ ស្មាតហ្វូននេះមានសេនស័រជាច្រើនទៀតដូចជា accelerometer, proximity, compass និងថាមពលថ្មទំហំ  4200mAh ជាមួយនឹងការទ្រទ្រង់នូវបច្ចេកវិទ្យាបញ្ចូលថាមពលថ្មលឿន Fast charging 40W សាក 10 នាទី លេងបានលើសពី3ម៉ោង។ 

ស្មាតហ្វូន Huawei nova 7i ត្រូវបានរចនាឡើងយ៉ាងល្អផ្ចិតផ្ចង់ជាមួយនឹងរូបរាងបែបទាន់សម័យ High Show អមពណ៌ល្អប្រណីតលក្ខណៈហ្វេសិន (Fashion) ត្រូវចិត្តអ្នកប្រើប្រាស់គ្រប់ស្រទាប់ និងជាពិសេសគឺយុវវ័យតែម្តង។ HUAWEI nova 7i មាន៣ពណ៌គឺ ខ្មៅ ពណ៌បៃតង និងពណ៌ផ្កាឈូកបែកផ្ទៃមេឃ។ ជាទូទៅបច្ចេកវិទ្យាសាកថ្មរហ័ស Huawei Super Charge កម្លាំងសាកថ្ម 40 វ៉ាត់ មានតែនៅលើស្មាតហ្វូនស៊េរីខ្ពស់ៗរបស់ហួវៃប៉ុណ្ណោះ ប៉ុន្តែដើម្បីផ្តល់នូវបទពិសោធដ៏អស្ចារ្យ ទើបក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខលំដាប់ពិភពលោកមួយនេះសម្រេច បំពាក់លើស្មាតហ្វូន Huawei nova 7i សាកថ្ម 10នាទីលេងជាប់លើសពី 3 ម៉ោង។ 

Huawei nova 7i បំពាក់កាមេរ៉ាAIភ្នែកបួន 48MP តម្រៀបគ្នាដូចគ្រាប់ឡុកឡាក់ អាចថតរូបដិតច្បាស់ស្អាតគ្រប់ចំនុច។ Huawei nova 7i មានអេក្រង់ល្អឯកលាតពេញទំហំ 6.4 អ៊ីញ ជាប្រភេទអេក្រង់ LTPS IPS LCD capacitive touchscreen ដែលទ្រទ្រង់នូវពណ៌ចំនួន 16 លាន និងកម្រិតភាពច្បាស់ 1080 x 2310 pixels (398 ppi) ងាយស្រួលទស្សនាខ្សែភាពយន្ត ឬលេងហ្គេម។ ជាពិសេសមិនព្រួយខ្លាចខូចភ្នែកនៅពេលសម្លឹងលើអេក្រង់ទូរសព្ទយូរ ព្រោះ nova 7i មានបច្ចេកវិទ្យាការពារភ្នែកដែលទទួលស្គាល់ដោយស្ថាប័នសុវត្ថិភាពសុខភាពភ្នែក TÜV Rheinland® របស់ប្រទេសអាល្លឺម៉ង់។ 

Huawei nova 7i បានបំពាក់បន្ទះឈីបជំនាន់ចុងក្រោយ Kirin 810 7nm ភ្ជាប់បច្ចេកវិទ្យាខួរក្បាលឆ្លាតវៃ NPU និង បច្ចេកវិទ្យា AI អាចលេងហ្គេមធំៗរលូនឥតទាក់ដូចជា PubG Mobile Legend ជាដើម មានរ៉េមទំហំ 8GB អង្គផ្ទុកទិន្នន័យ 128GB អាចបន្ថែមនូវម៉េមូរីខាងក្រៅ ទំហំដល់ទៅ 256GB និងថាមពលថ្មទំហំ 4200 mAh ជាមួយនឹងការទ្រទ្រង់នូវបច្ចេកវិទ្យាបញ្ចូលថាមពលថ្មលឿន Fast charging 40W សាក 10 នាទី លេងបានលើសពី៣ម៉ោង។

សរុបមកបើចង់ជាក់ច្បាស់ សូមកុំភ្លេចរងចាំអ៊ុតមើលក្នុងកម្មវិធីប្រគំតន្ត្រី Huawei nova 7 SE 5G Concert លើហ្វេសប៊ុកហ្វេសប៊ុកផ្លូវការ Huawei ឬក៏ទូរទស្សន៍ហង្សមាស HDTV ថ្ងៃសៅរ៍ទី 24 តុលា 2020 វេលាម៉ោង 6 ល្ងាច ខាងមុខនេះ!

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន