ការកក់ទុកមុន OPPO A93 នៅតែបន្តយ៉ាងគគ្រឹកគគ្រេង ខណៈដែលការទទួលទូរស័ព្ទ នឹងធ្វើឡើងនៅថ្ងៃទី 25 ខែតុលាខាងមុខនេះ ជាមួយនឹងឱកាសឈ្នះរង្វាន់គ្រប់ៗគ្នា

កាលពីថ្ងៃទី 21 ខែតុលា កន្លងទៅថ្មីៗនេះ សង្កេតឃើញថា ផេកហ្វេសប៊ុកផ្លូវការរបស់ក្រុមហ៊ុន OPPO ប្រចាំប្រទេសកម្ពុជាបានធ្វើការប្រកាសសម្ពោធនូវស្មាតហ្វូន OPPO A93 ដែលជាស្មាតហ្វូនបំពាក់អេក្រង់ទម្លុះភ្លោះ Super AMOLED ពិសេសកាមេរ៉ា AI Portrait ចំនួន 6 គ្រាប់យ៉ាងពេញនិយមខ្លាំងក្នុងសម័យបច្ចេកវិទ្យានាពេលបច្ចុប្បន្ននេះ។ ហើយនៅក្នុងកម្មវិធីសម្ពោធនោះផងដែរ មានការចូលរួមពីតារាប្រុសស្រីល្បីៗជាច្រើនរូបដូចជាលោក ជា វណ្ណារិទ្ធ លោក Raven Blaze លោក HENG រួមជាមួយនឹងដៃគូដូចជា Yaya និង Sun Flower។ យ៉ាងណាមិញ នៅក្នុងនោះផងដែរក៏មានការការរៀបរាប់ពីសមត្ថភាព ប្រកាសពីតម្លៃ និងព័ត៌មានលម្អិតៗពី OPPO A93 មួយចំនួនផងដែរ។ 

 

no-alternative title

ជាពិសេស រាល់ការកក់ទុកមុនចាប់ពីថ្ងៃទី19 ដល់ថ្ងៃទី24 ខែតុលា នៅគ្រប់បណ្តាហាងលក់ទូរស័ព្ទដៃទូទាំងប្រទេស ដែលមានផ្លាក OPPO នឹងទទួលបានកាដូដែលមានតម្លៃ $178 រួមមាន៖ កាដូកាបូបយូរដៃសម្រាប់ធ្វើដំណើរដ៏ស្រស់ស្អាត ($49) និងស៊ីមស្មាតលេខពិសេស Silver ភ្ជាប់ជាមួយគម្រោង Smart ធំហ្ម៎ង ប្រើអ៊ីនធឺណែតដោយមិនគិតថ្លៃ 12 សប្តាហ៍ (តម្លៃ $129) ។ តួយ៉ាង បើនិយាយពីស្មាតហ្វូនស៊ែលហ្វីស្អាតៗ លោកអ្នកប្រាកដជានឹកឃើញដល់ម៉ាក OPPO មុនគេបង្អស់ ព្រោះក្រុមហ៊ុននេះមាន DNA ជាអ្នកឯកទេសថតរូបស៊ែលហ្វីលើស្មាតហ្វូនគ្រប់ស៊េរីតែម្តង។ ហើយឆ្ងល់ឬអត់ មូលហេតុអ្វីដែលធ្វើឲ្យហ្វេនៗ និងអតិថិជនទន្ទឹងរង់ចាំ OPPO A93 យ៉ាងអន្ទះសារ? តើ OPPO A93 មានលក្ខណៈពិសេសអ្វីខ្លះ? ហើយ OPPO A93 មានតម្លៃប៉ុន្មាន? ជាក់ស្តែងបើតាមការប្រកាសក្នុងកម្មវិធីសម្ពោធរបស់ OPPO A93 គឺមានតម្លៃត្រឹមតែ $309 ធ្វើឲ្យអតិថិជនរំជួលចិត្តអន្ទះសារចង់បាន OPPO A93 មកកាន់ក្នុងដៃធ្វើជាម្ចាស់គ្រប់ៗគ្នា។

ហើយបើនិយាយពីសមត្ថភាព OPPO A93 ធានាថាមិនធ្វើឲ្យអតិថិជនខកបំណងតែម្តង ជាមួយនឹងមុខងារ និងសមត្ថភាពពិសេសចំនួន 4 ដូចជា ៖

កាមេរ៉ា OPPO A93៖ ជាមួយកាមេរ៉ា AI Portrait 6 គ្រាប់ដំបូងគេបូកបន្សំជាមួយនឹងមុខងារថតពេលយប់ជាច្រើនទៀតដូចជា AI Night Flare Portrait, AI Super Night Selfie, AI Super Clear Portrait, Dual Len Bokeh, និង AI Ultra Clear Mode។ រីឯកាមេរ៉ាមុខវិញ (16MP+ 2MP) ជាកាមេរ៉ាបែបទម្លុះអាចថតស៊ែលហ្វីបានច្បាស់ បន្ថែមនូវមុខងារដូចជា AI Super Night Selfie, AI Super Clear Portrait, Dual Len Bokeh, និង AI Color Portrait។ មុខងារពិសេសនិងមានតែមួយគត់លើ OPPO A93 ទាំងកាមេរ៉ាមុខ និងកាមេរ៉ាក្រោយគឺមុខងារ AI Super Clear Portrait (Auto Eye Focus) ដែលអាចធ្វើឲ្យអ្នកមើលទៅស្អាតជាងមុនទេ ថែមទាំងដិតគ្រប់ចំណុចត្រង់ភ្នែក រោមភ្នែក ឬរោមចិញ្ចើមទៀតផង។

អេក្រង់ OPPO A93៖ ជាប្រភេទអេក្រង់ភ្លោះមុខ 6.43” Super AMOLED ដែលផ្តល់នូវកម្រិតរូបភាពច្បាស់ ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ។ ពិសេសមិនប៉ះពាល់ដល់សុខភាពភ្នែក ថែមទាំងទទួលស្គាល់ដោយស្ថាប័ន TUV Rheinsland Certified ទៀតផង។

ល្បឿន OPPO A93៖ បំពាក់បន្ទះឈីប MKT Helio P95 ជាមួយនឹងល្បឿន 8-Cores។ រីឯ RAM 8GB + ROM 128GB ជាមួយកម្លាំងល្បឿនរហ័ស និងរលូន។ ចំណែកឯ កម្លាំងថាមពលថ្ម 4000mAh បន្ថែមជាមួយបច្ចេកវិទ្យាសាកថ្មរហ័ស 18W ថែមទៀតផង។

រូបរាង OPPO A93៖ គ្រាន់តែកាន់ចេញមកគឺស៊ីវិល័យ លេចធ្លោ។ ពិសេសគឺវាមានកម្រាស់ស្តើងមែនទែនត្រឹមតែ 7.48mm។ លើសពីនេះទៅទៀត OPPO A93 បំពាក់មុខងារស្កេនមេដៃលើអេក្រង់ជំនាន់ថ្មី 3.0 ដែលអាចដោះសោបានយ៉ាងលឿនក្នុងរយៈពេល 0.3 វិនាទី។

អូ មិនតែប៉ុណ្ណោះ! នៅថ្ងៃទី25 ខែតុលា ក្រុមហ៊ុន OPPO ប្រចាំប្រទេសកម្ពុជា ក៏នឹងរៀបចំកម្មវិធីពិសេសមួយសម្រាប់អតិថិជនទាំងអស់ ដែលបានកក់ទុកមុននូវ OPPO A93 អាចអញ្ជើញមកទទួលទូរស័ព្ទ OPPO A93 ដំបូងគេនៅឯហាង OPPO ប៊្រេនស្ត័រ (OPPO Brand Store) ដែលមានទីតាំងស្ថិតនៅក្នុងផ្សារទំនើបអូរឡាំព្យា ជាន់ផ្ទាល់ដី។ 

អ្វីដែលពិសេស ក្រើក លើសពីការំពឹងទុកគឺ សម្រាប់អ្នកដែលបានអញ្ជើញចូលរួមក្នុងកម្មវិធីនោះទាំងអស់គ្នាក៏អាចលេងហ្គេមសប្បាយៗ ថតរូបស៊ែលហ្វីបង្ហោះក្នុងហ្វេសប៊ុក នឹងឈ្នះរង្វាន់ភ្លាមៗគ្រប់ៗគ្នា 100% ដូចជា កាសក្តោបត្រចៀកធំ កូនកង្ហារលើតុ កែវទឹក ពិសេសនឹងឱកាសឈ្នះរង្វាន់ធំរួមមានទូរស័ព្ទ OPPO A93 កាសកាលីបឥតខ្សែ (OPPO Enco W11) OPPO 18W Power Bank យ៉ាងច្រើនសន្ធឹកសន្ធាប់ទៀត។ រង់ចាំអ្វីទៀត កុំភ្លេចចូលរួមទាំងអស់គ្នានៅថ្ងៃទី25 ខែតុលា នេះចាប់ពីម៉ោង 2:00 រសៀលតទៅ៕

បើមិនទាន់សម្រេចចិត្តច្បាស់ អាចទស្សនាវីដេអូខាងក្រោមនេះបាន ធានាថាត្រូវចិត្តដូរឡើងស៊េរីថ្មី OPPO A93 នេះតែម្តង ៖

វីដេអូខាងក្រោមនេះគឺជាលក្ខណៈពិសេសៗរបស់ OPPO A93

នេះជាវីដេអូសម្ពោធផ្លូវការកាលពីយប់ថ្ងៃទី21 ខែតុលា ដែលល្បីរន្ទឺទូទាំងប្រទេស

 

no-alternative title

ព័ត៌មានពាណិជ្ជកម្ម