no-alternative title
no-alternative title

ពិតជាឡូយមែនទែន! OPPO A93 ចេញលក់ថ្ងៃដំបូង ផ្អើលឈូឆរពេញៗហាង និងពេញផ្សារទំនើបអូរឡាំព្យាតែម្តង! ជាពិសេស គឺឈ្នះរង្វាន់ 100% គ្រប់ៗគ្នា!

បើតាមចាំបានកាលពីថ្ងៃទី21 ខែតុលា ឆ្នាំ2020 រំលងទៅថ្មីៗនេះ ក្រុមហ៊ុន OPPO ប្រចាំប្រទេសកម្ពុជា បានដាក់សម្ពោធនូវស្មាតហ្វូនត្រកូល OPPO A93 ជាផ្លូវការតាមអនឡាញដ៏កក្រើកអស្ចារ្យពេញបណ្តាញសង្គមហ្វេសប៊ុក។ ក្នុងនោះផងដែរក៏ឃើញមានការប្រកាសពីតម្លៃ និងព័ត៌មានលម្អិតពីការកក់ទុកមុនចាប់ពីថ្ងៃទី22 រហូតដល់ថ្ងៃទី 24 ខែតុលា ឆ្នាំ2020។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ចំណែកថ្ងៃទី 25 ខែតុលា នេះផងដែរក៏សង្កេតឃើញថា ហ្វេនៗ អតិថិជន និងមនុស្សម្នាច្រើនខ្លាំងមែនទែនបានផ្អើលឈូឆរយ៉ាងភ្លូកទឹក ភ្លូកដីដើម្បីទៅចូលរួមក្នុងកម្មវិធីទទួលស្មាតហ្វូន OPPO A93 លើកដំបូងនៅឯហាង OPPO ប៊្រេនស្ត័រ (OPPO Brand Store) ក្នុងផ្សារទំនើបអូរឡាំព្យាជាន់ទី1។

តួយ៉ាង នៅក្នុងកម្មវិធីបើកទទួលស្មាតហ្វូន OPPO A93 លើកដំបូងនេះអតិថិជនគ្រប់ៗគ្នា និងតារាកត្តិយសពិតជាមានអារម្មណ៍សប្បាយរីករាយខ្លាំងមែនទែន ព្រមទាំងបានបញ្ចេញអារម្មណ៍ និងកោតសរសើរចេញពីមាត់ពិតៗពីមុខងារ និងសមត្ថភាពរបស់ OPPO A93។

តោះ! កុំឲ្យខាតពេល ចង់ដឹងអត់ថា តើមុខងារ និងសមត្ថភាពអ្វីខ្លះដែលនាំឲ្យអតិថិជនពេញចិត្ត OPPO A93 ខ្លាំងយ៉ាងហ្នឹង?

ចំណុចខ្លាំងទី1៖ អេក្រង់ភ្លោះមុខ 6.43 ជាមួយនឹងកម្រិតបង្ហាញ Super AMOLED ផ្តល់នូវរូបភាពច្បាស់ដិតបែបធម្មជាតិភ្លឺច្បាស់ ទោះបីស្ថិតនៅក្រោមពន្លឺព្រះអាទិត្យក៏ដោយ ដែលជំនួយក្នុងការមើល និងមិនប៉ះពាល់សុខភាពភ្នែក ថែមទាំងទទួលស្គាល់ដោយស្ថាប័ន TUV Rheinsland Certified ។

ចំណុចខ្លាំងទី2៖ កាមេរ៉ា AI Portrait 6 គ្រាប់ដំបូងគេបូកបន្សំជាមួយនឹងមុខងារថតពេលយប់ជាច្រើនទៀតដូចជា AI Night Flare Portrait, AI Super Night Selfie, AI Super Clear Portrait, Dual Len Bokeh, និង AI Ultra Clear Mode។ រីឯកាមេរ៉ាមុខវិញ (16MP+ 2MP) ជាកាមេរ៉ាបែបទម្លុះអាចថតស៊ែលហ្វីបានច្បាស់ បន្ថែមនូវមុខងារដូចជា AI Super Night Selfie, AI Super Clear Portrait, Dual Len Bokeh, និង AI Color Portrait។ លើសពីនេះនៅលើ OPPO A93 ទាំងកាមេរ៉ាមុខ និងកាមេរ៉ាក្រោយគឺមានមុខងារ AI Super Clear Portrait (Auto Eye Focus) ដែលអាចធ្វើឲ្យអ្នកមើលទៅស្អាតជាងមុនទេ ថែមទាំងដិតគ្រប់ចំណុចត្រង់ភ្នែក រោមភ្នែក ឬរោមចិញ្ចើមទៀតផង។

ចំណុចខ្លាំងទី3៖ រូបរាងបែបស៊ីវិល័យ ជាមួយនឹងកម្រាស់ស្តើងត្រឹមតែ 7.48mm រីឯទម្ងន់ស្រាលត្រឹមតែ 164g។ 

ចំណុចខ្លាំងទី4៖ មុខងារស្កេនមេដៃលើអេក្រង់ជំនាន់ថ្មី 3.0 ដែលអាចដោះសោបានយ៉ាងលឿនក្នុងរយៈពេល 0.3 វិនាទី។

ប្រញាប់ឡើងៗ OPPO A93 ជាមួយនឹងតម្លៃ $309 តែប៉ុណ្ណោះ ប៉ុន្តែឮល្ហៀងៗថា OPPO A93 ជិតអស់ស្តុកទៀតហើយ។ ដូច្នេះកុំឲ្យខកចិត្ត និងស្តាយក្រោយប្រញាប់កក់នៅតាមហាងទូរស័ព្ទលឿនៗទៅ! បន្ទាប់ពីថ្ងៃបើកលក់ដំបូងថ្ងៃទី 25 អតិថិជនក៏នៅតែរកទិញបាននៅគ្រប់បណ្តាហាងលក់ទូរស័ព្ទដៃទូទាំងប្រទេស ដែលមានផ្លាក OPPO នឹងទទួលបានកាដូដែលមានតម្លៃ $83 រួមមាន៖ កាដូកាបូបស្ពាយដ៏ស្រស់ស្អាត (តម្លៃ $29) និងស៊ីមស្មាតលេខពិសេស Bronze ភ្ជាប់ជាមួយគម្រោង Smart ធំហ្ម៎ង ប្រើអ៊ីនធឺណេតដោយមិនគិតថ្លៃ 12 សប្តាហ៍ (តម្លៃ $54)។ ចាំអង្គាល់ ប្រញាប់សារ៉េលុយឡើងស៊េរី ឲ្យទាន់សម័យកាលបច្ចេកវិទ្យាទំនើបទាំងអស់គ្នា! 

តោះ! ទស្សនាវីដេអូខ្លីក្នុងកម្មវិធីបើកលក់ដំបូង ព្រមទាំងចំណាប់អារម្មណ៍អតិថិជន ៖

 

ខាងក្រោមនេះជាវីដេអូអំពីការបើកប្រអប់ពីលោក Step និងពិធីករ ជា វណ្ណារិទ្ធ ៖

ពិតជាឡូយមែន! OPPO A93 ចេញលក់ថ្ងៃដំបូង ផ្អើលឈូឆរពេញៗហាង និងផ្សារទំនើបអូរឡាំព្យា ជាពិសេស គឺមានឈ្នះរង្វាន់ 100% គ្រប់ៗគ្នាតែម្តង! 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

ដោយ ប៉េងលីន
ក្រុមហ៊ុន nubia ប្រកាសចេញលក់ស្មាតហ្វូនជំនាន់ថ្មី V80 Max ជាផ្លូវការ៖ ជាស្មាតហ្វូនអេក្រង់ធំ 6.9 អ៊ីញ ថ្មធំ 6000mAh និងបំពាក់បច្ចេកវិទ្យា AI ឆ្លាតវៃ

ក្រុមហ៊ុន nubia ប្រកាសចេញលក់ស្មាតហ្វូនជំនាន់ថ្មី V80 Max ជាផ្លូវការ៖ ជាស្មាតហ្វូនអេក្រង់ធំ 6.9 អ៊ីញ ថ្មធំ 6000mAh និងបំពាក់បច្ចេកវិទ្យា AI ឆ្លាតវៃ

ដោយ ប៉េងលីន
NetApp and ICT Distribution Collaborate to Power Cambodia’s Data-Driven Future

NetApp and ICT Distribution Collaborate to Power Cambodia’s Data-Driven Future

ដោយ ប៉េងលីន
ស្មាតហ្វូនស៊េរីថ្មី HONOR X9d 5G ធន់មាំ កម្លាំងថ្មខ្លាំង 8300mAh រ៉េម 24GB (12GB+12GB) តម្លៃ $349 ធន់នឹងទឹក កាមេរ៉ា AI ទំហំ 108MP ថែមកាដូសរុប 40$ កក្រើកផ្សារ AEON2”

ស្មាតហ្វូនស៊េរីថ្មី HONOR X9d 5G ធន់មាំ កម្លាំងថ្មខ្លាំង 8300mAh រ៉េម 24GB (12GB+12GB) តម្លៃ $349 ធន់នឹងទឹក កាមេរ៉ា AI ទំហំ 108MP ថែមកាដូសរុប 40$ កក្រើកផ្សារ AEON2”

ដោយ ប៉េងលីន
ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន 100 នាក់

ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន 100 នាក់

ដោយ ប៉េងលីន
គូប្រជែងថ្មីជាមួយភីកអាប់ Toyota Hilux បានបង្ហាញវត្តមាននៅចិន ជាមួយនិងតម្លៃជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ

គូប្រជែងថ្មីជាមួយភីកអាប់ Toyota Hilux បានបង្ហាញវត្តមាននៅចិន ជាមួយនិងតម្លៃជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន