no-alternative title

មកដល់ហើយ! ម៉ាស៊ីនបោកសម្លៀកបំពាក់ សាមសុង ទា្វរចំហៀងថ្មី ម៉ូឌែល WW90K54E0UW/ST ផ្តល់ជូនលោកអ្នកនូវការបោកគក់ កាន់តែមានភាពងាយស្រួលបំផុត …!!

សព្វថ្ងៃនេះ ផាសុកភាពក្នុងការរស់នៅ គឺជារឿងសំខាន់មួយក្នុងចំណោមរឿងសំខាន់ៗប្រចាំថ្ងៃជាច្រើនដែលបងៗសុភាពនារីស្ត្រីមេផ្ទះសម័យថ្មីតែងតែគិតគូរ និងធ្វើការសម្រេចចិត្តជ្រើសរើសថាតើត្រូវធ្វើបែបណាដើម្បីទទួលបានសេរីភាពនៃការបោកគក់ និងសន្សំបាននូវពេលវេលាសេសសល់ដ៏មមាញឹកប្រចាំថ្ងៃសម្រាប់ខ្លួនឯងផង និងក្រុមគ្រួសារជាទីស្រឡាញ់ផង…!!

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ដើម្បីចូលរួមផ្តល់នូវដំណោះស្រាយដ៏ល្អស័ក្តិសមបំផុត និងចូលរួមចំណែកផ្តល់ជូននូវចំណែកសុភមង្គលដែលមិនអាចខ្វះបានក៏ដូចជាស្នាមញញឹមជូនបងៗសុភាពនារីស្ត្រីមេផ្ទះដ៏ទាន់សម័យទាំងអស់…ក្រុមហ៊ុន សាមសុង សូមណែនាំជូនម៉ាស៊ីនបោកសម្លៀកបំពាក់ សាមសុង ទា្វរចំហៀង (Samsung Drum) ថ្មី ដែលបំពាក់កំពូលបច្ចេកវិទ្យាដ៏ទំនើបចុងក្រោយបំផុតក្នុងការបោកគក់គ្រប់សម្លៀកបំពាក់របស់លោកអ្នកឱ្យនៅថ្មីសា្អត…មិនខូចសាច់ក្រណាត់…មិនរួញ…មិនជាប់កំណកសាប៊ូ…មិនរហែក ឬរសាត់សាច់ក្រណាត់…គ្មានសំឡេងរំខាន…សន្សំសំចៃថាមពលអគ្គិសនីខ្ពស់បំផុត និងកម្ចាត់មេរោគបាក់តេរីដែលបង្កឱ្យមានបញ្ហាស្បែកផ្សេងៗបានរហូតដល់ 99.90% ទៀតផង…!

ម៉ាស៊ីនបោកសម្លៀកបំពាក់ សាមសុង ទា្វរចំហៀង (Samsung Drum) ថ្មីម៉ូឌែល WW90K54E0UW/ST បំពាក់នូវបច្ចេកវិទ្យាទំនើបចុងក្រោយដូចជា៖ 

* Steam Cycles

នេះគឺជាមុខងារបោកដោយចំហាយទឹកក្តៅដែលអាចសម្លាប់មេរោគ, បាក់តេរី, អាឡែកហ្ស៊ីផ្សេងៗបាន 99.90% ល្អបំផុតសម្រាប់សម្លៀកបំពាក់ក្មេង អ្នកងាយអាឡែកហ្សីឬមានប្រតិកម្មស្បែកនិងសម្ភារៈក្នុងបន្ទប់គេងដូចជា ស្រោមខ្នើយ កម្រាលពូក ជាដើម។ល។

* ទ្វារបន្ថែម AddWash

វាគឺជាទ្វារតូចមួយដែលបានបំពាក់បន្ថែមហើយវាមានតួនាទីក្នុងការជួយសម្រួលក្នុងការបន្ថែមខោអាវដែលភ្លេច ឬលោកអ្នកគ្រាន់តែចង់ថែមខោអាវនៅចន្លោះប្រតិបត្តិការណាមួយពេលម៉ាស៊ីនកំពុងដំណើរការដោយគ្មានបញ្ហា ឬគាំងម៉ាស៊ីនបោកឡើយ ដែលជួយសន្សំសំនៃពេលវេលាមិនចាំបាច់រងចាំបោកលើកក្រោយ។

* បច្ចេកវិទ្យា Ecobubble 

ជាបច្ចេកវិទ្យាមួយដែលបំលែងសាប៊ូ និងទឹកឱ្យទៅជាពពុះសាប៊ូ ឬហ្វូមមុននឹងធ្វើការបោកគក់។ ពពុះសាប៊ូ ឬហ្វូមដែលបានបង្កើតឡើងដោយបច្ចេកវិទ្យា Eco bubble ដោយរួមបញ្ចូលគ្នានៃកម្លាំងខ្យល់ ទឹក និងពពុះសាប៊ូដែលអាចជ្រាបចូលទៅក្នុងសាច់ក្រណាត់បានយ៉ាងលឿនជាងទឹកសាប៊ូធម្មតាដល់ទៅ 40 ដង បើទោះបីជាបោកជាមួយទឹកត្រជាក់ក៏ដោយ។ ដូច្នេះហើយបានធ្វើឱ្យសម្លៀកបំពាក់បោកបានស្អាតលើសម៉ាស៊ីនបោកធម្មតា ជាពិសេសមិនមានកំណកសាប៊ូជាប់លើសម្លៀកបំពាក់ឡើយ។ ម្យ៉ាងវិញទៀត បច្ចេកវិទ្យានេះ ក៏ជួយការពារសម្លៀកបំពាក់មិនឱ្យស្លកពណ៌ដែលជាហេតុធ្វើឱ្យគ្រប់សម្លៀកបំពាក់របស់លោកអ្នកនៅថ្មីបានយូរ។

* Digital Inverter Technology បច្ចេកវិទ្យាអ៊ីនវើទ័រ អ្នកជំនាញខាងសន្សំភ្លើង 

ចាប់ពីពេលនេះទៅលោកអ្នកមិនបាច់បារម្ភឡើយចំពោះការចំណាយលើការប្រើប្រាស់ភ្លើង ពីព្រោះ Digital Inverter Technology នឹងជួយសន្សំសំចៃភ្លើងជូនលោកអ្នកបានខ្ពស់បំផុត។ បច្ចេកវិទ្យាដ៏ទំនើបនេះក៏ធ្វើឱ្យម៉ាស៊ីនស្ងាត់ និងមានធានាការប្រើប្រាស់យូរអង្វែងផងដែរ។ អ្វីដែលពិសេសបំផុតគឺក្រុមហ៊ុន សាមសុង ហ៊ានធានាលើ Digital Inverter Motor ជូនអតិថិជនទាំងអស់រហូតដល់ទៅ រយៈពេល 11 ឆ្នាំ។ និយាយទៅមានម៉ាស៊ីនបោកសម្លៀកបំពាក់ សាមសុង ទា្វរចំហៀង (Samsung Drum) ថ្មីម៉ូឌែល WW90K54E0UW/ST អាចធានាជូននូវផាសុកភាពបានទាំងគ្រួសារតែម្តង…! តោះបងៗសុភាពនារីមេផ្ទះដ៏ឆ្លាតវៃសម័យថ្មីនៅគិតដល់ណាទៀត…? 

សម្រាប់ព័ត៌មានលម្អិតបន្ថែមសូមអញ្ជើញមកទស្សនាផលិតផលដោយផ្ទាល់តាមហាងទំនើបចែកចាយផលិតផល សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុតទូទាំងប្រទេស ឬក៏អាចធ្វើការទំនាក់ទំនងទៅកាន់ផ្នែកសេវាបម្រើអតិថិជនតាមរយៈទូរស័ព្ទលេខ៖ 1800-20 32 32 !

* បញ្ជាក់៖ រាល់ការជាវម៉ាស៊ីនបោកសម្លៀកបំពាក់ សាមសុង Add-Wash ម៉ូឌែល ww90K54E0UW/ST តាមបណ្តាដេប៉ូចែកចាយផលិតផល សាមសុង ទាំងអស់កុំភ្លេចសួររកប័ណ្ណធានាផងណា៎…!

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន