no-alternative title
no-alternative title

Xiaomi វីតាល់ និងលេជេន បានសម្ពោធ និងដាក់បញ្ចាំងអោយអ្នកទស្សនានូវខ្សែភាពយន្ត «មនុស្សពីងពាង៖ មកផ្ទះលែងកើត» មុនគេបង្អស់ក្នុងប្រទេសកម្ពុជា

 

កាលពីល្ងាច ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ នេះ ក្រុមហ៊ុន Xiaomi ប្រចាំប្រទេសកម្ពុជា ក្រុមហ៊ុនទឹកពិសាវីតាល់ និងរោងភាពយន្តលេជន បានប្រារព្ធនូវពិធីសម្ពោធជាផ្លូវការនូវការចាក់បញ្ចាំងមុនគេបង្អស់នៃខ្សែភាពយន្ត «មនុស្សពីងពាង៖ មកផ្ទះលែងកើត» ដែលកំពុងល្បីល្បាញទូទាំងពិភពលោក។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅក្នុងពិធីសម្ពោធល្ងាចនេះ ក៏មានអ្នកចូលរួមពីសំណាក់គណៈគ្រប់គ្រង នៃក្រុមហ៊ុន Xiaomi ប្រចាំប្រទេសកម្ពុជា ក្រុមហ៊ុនទឹកពិសាវីតាល់ និងរោងភាពយន្តលេជេន រួមទាំងអ្នកគាំទ្រជាច្រើននាក់ផងដែរ។ 

ក្នុងឱកាសដ៏វិសេសវិសាលនេះ អ្នកតំណាង ប្រចាំក្រុមហ៊ុននីមួយៗ បានផ្តល់ពីចំណាប់អារម្មណ៍ និងសម្តែងសេចក្តីសោមនស្សរីករាយ ដែលបានក្លាយជាដៃគូសហការក្នុងប្រទេសកម្ពុជា របស់ខ្សែភាពយន្ត «មនុស្សពីងពាង៖ មកផ្ទះលែងកើត» ដែលកំពុងល្បីល្បាញទូទាំងពិភពលោក និងបានបង្ហាញពីឆន្ទៈ ព្រមទាំងការប្តេជ្ញាចិត្តក្នុងការនាំយកនូវបទពិសោធន៍ថ្មីប្លែកៗអស្ចារ្យជាច្រើនទៀតជូនដល់អ្នកគាំទ្រផលិតផលរបស់ខ្លួន។ 

អ្វីដែលកាន់តែពិសេសនៅក្នុងកម្មវិធីដ៏អស្ចារ្យមួយនេះ ក្រុមហ៊ុន Xiaomi ប្រចាំប្រទេសកម្ពុជា ក្រុមហ៊ុនទឹកពិសាវីតាល់ និងរោងភាពយន្តលេជេន ក៏បានរៀបចំកម្មវិធីកម្សាន្តសប្បាយៗ សម្រាប់អ្នកគាំទ្ររបស់ខ្លួន ដែលបានឈ្នះរង្វាន់សំបុត្រចូលរួមកម្មវិធី និងមានឱកាសទស្សនាកំពូលខ្សែភាពយន្តដ៏ល្បីល្បាញលើពិភពលោកនេះ មុនគេបង្អស់នៅក្នុងប្រទេសកម្ពុជា រួមមានការសម្តែងចម្រៀង ការសម្តែងក្បាច់រាំ ការតុបតែងខ្លួនតាមតួអង្គមនុស្សពីងពាង និងការលេងហ្គេមដែលទទួលបានកាដូ Premium Item បន្ថែមជាច្រើនទៀតផង។ 

គួរបញ្ជាក់ផងដែរថា ខ្សែភាពយន្ត «មនុស្សពីងពាង៖ មកផ្ទះលែងកើត» គឺជាភាពយន្តបែបស៊ុបភើ ហេរ៉ូដ៏ល្បីល្បាញ របស់ផលិតកម្ម Marvel នឹងចាក់បញ្ចាំងជាផ្លូវការតែក្នុងរោងភាពយន្តប៉ុណ្ណោះ ចាប់ពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ ២០២១ ខាងមុខនេះតទៅ។ 

អំពីខ្សែភាពយន្ត «មនុស្សពីងពាង៖ មកផ្ទះលែងកើត» 

ជាលើកដំបូងបង្អស់នៅក្នុងប្រវត្តិសាស្ត្រខ្សែភាពយន្ត Spider-Man អត្តសញ្ញាណរបស់តួអង្គមនុស្សពីងពាងត្រូវបានលាតត្រដាងជាសាធារណៈ ដែលធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ជីវិតប្រចាំថ្ងៃរបស់គាត់ និងធ្វើឱ្យអ្នកជុំវិញខ្លួនជួបហានិភ័យជាច្រើន។

នៅពេលដែល Spider-Man សុំជំនួយពី Doctor Strange ឱ្យជប់សិល្ប ដើម្បីស្ដារអាថ៌កំបាំងរបស់គាត់ សិល្ប៍នោះបានបង្កើតជាចលាចលដែលបង្កឱ្យបីសាចកំណាចក្រៅភពជាច្រើនចូលមកអុកឡុកក្នុងផែនដី។ ឥឡូវនេះ Peter នឹងត្រូវជម្នះឧបសគ្គដ៏ធំបំផុតរបស់គាត់ ដែលនឹងមិនត្រឹមតែផ្លាស់ប្តូរអនាគតរបស់គាត់ជារៀងរហូតប៉ុណ្ណោះទេ ប៉ុន្តែផ្លាស់ប្តូរដល់អនាគតនៃពហុចក្កវាលផងដែរ។ 

ខ្សែភាពយន្តនេះដឹកនាំដោយលោក Jon Watts និពន្ធដោយ Chris McKenna & Erik Sommers ដោយផ្អែកលើសៀវភៅ MARVEL Comic Book ដោយ Stan Lee និង Steve Ditko ។ ផលិតកររួមមានលោក Kevin Feige និង Amy Pascal ផលិតករប្រតិបត្តិរួមមាន Louis D'Esposito, Victoria Alonso, JoAnn Perritano, Rachel O'Connor, Avi Arad និង Matt Tolmach ។

ខ្សែភាពយន្តនេះសម្តែងដោយ Tom Holland, Zendaya, Benedict Cumberbatch, Jacob Batalon, Jon Favreau ជាមួយ Marisa Tomei ។

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

ដោយ ប៉េងលីន
ក្រុមហ៊ុន nubia ប្រកាសចេញលក់ស្មាតហ្វូនជំនាន់ថ្មី V80 Max ជាផ្លូវការ៖ ជាស្មាតហ្វូនអេក្រង់ធំ 6.9 អ៊ីញ ថ្មធំ 6000mAh និងបំពាក់បច្ចេកវិទ្យា AI ឆ្លាតវៃ

ក្រុមហ៊ុន nubia ប្រកាសចេញលក់ស្មាតហ្វូនជំនាន់ថ្មី V80 Max ជាផ្លូវការ៖ ជាស្មាតហ្វូនអេក្រង់ធំ 6.9 អ៊ីញ ថ្មធំ 6000mAh និងបំពាក់បច្ចេកវិទ្យា AI ឆ្លាតវៃ

ដោយ ប៉េងលីន
ស្មាតហ្វូនស៊េរីថ្មី HONOR X9d 5G ធន់មាំ កម្លាំងថ្មខ្លាំង 8300mAh រ៉េម 24GB (12GB+12GB) តម្លៃ $349 ធន់នឹងទឹក កាមេរ៉ា AI ទំហំ 108MP ថែមកាដូសរុប 40$ កក្រើកផ្សារ AEON2”

ស្មាតហ្វូនស៊េរីថ្មី HONOR X9d 5G ធន់មាំ កម្លាំងថ្មខ្លាំង 8300mAh រ៉េម 24GB (12GB+12GB) តម្លៃ $349 ធន់នឹងទឹក កាមេរ៉ា AI ទំហំ 108MP ថែមកាដូសរុប 40$ កក្រើកផ្សារ AEON2”

ដោយ ប៉េងលីន
ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន 100 នាក់

ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន 100 នាក់

ដោយ ប៉េងលីន
មជ្ឈមណ្ឌលតាំងបង្ហាញរថយន្ត BYD & Denza Flagship Center សម្ពោធជាផ្លូវការនៅរាជធានីភ្នំពេញ បើកទំព័រថ្មីនៃយុគសម័យធ្វើដំណើរឆ្លាតវៃ និងបៃតងនៅកម្ពុជា

មជ្ឈមណ្ឌលតាំងបង្ហាញរថយន្ត BYD & Denza Flagship Center សម្ពោធជាផ្លូវការនៅរាជធានីភ្នំពេញ បើកទំព័រថ្មីនៃយុគសម័យធ្វើដំណើរឆ្លាតវៃ និងបៃតងនៅកម្ពុជា

ដោយ ប៉េងលីន
មជ្ឈមណ្ឌលចែកចាយផ្លូវការ BYD បានបង្ហាញខ្លួនជាផ្លូវការនៅផ្លូវ 60m ផ្តល់ជូននូវបទពិសោធន៍ និងសេវាកម្មពេញលេញ សម្រាប់អតិថិជន

មជ្ឈមណ្ឌលចែកចាយផ្លូវការ BYD បានបង្ហាញខ្លួនជាផ្លូវការនៅផ្លូវ 60m ផ្តល់ជូននូវបទពិសោធន៍ និងសេវាកម្មពេញលេញ សម្រាប់អតិថិជន

ដោយ ប៉េងលីន