ស្វែងរកពួកយើង:

ក្រុមហ៊ុន Huawei ដាក់សម្ពោធស្មាតហ្វូនស៊េរីថ្មី nova 8i សាកថ្មលឿនជាងគេបំផុតជាមួយកម្លាំង 66W សាកត្រឹមតែ 38 នាទី ពេញ 100%

ដោយ

Koun Jab Luffy

24 ធ្នូ 2021 02:41 រសៀល

អាន 5 នាទី

Article image
យប់មិញក្រុមហ៊ុនហួវៃដាក់សម្ពោធ ស្មាតហ្វូនជើងខ្លាំងស៊េរីថ្មី Huawei nova 8i សាកថ្មលឿនជាងគេបំផុតនៅកម្ពុជា ល្បឿនសាក66W សាក 38នាទីពេញ កាមេរ៉ាAI បួនគ្រាប់ 64MP តម្លៃត្រឹមតែ $369 ជាផ្លូវការ កក្រើកឆាកតន្ត្រី Huawei  Super 66W nova 8i Concert ដែលផ្សាយបន្តផ្ទាល់លើ កញ្ចក់ទូរទស្សន៍ហង្សមាស HDTV និង ហ្វេសប៊ុកផេក    Huawei Mobile ។
ការដាក់សម្ពោធនូវស្មាតហ្វូនស៊េរីថ្មីចុងឆ្នាំ2021 Huawei nova 8i លើកនេះ ពិតជាមិនធ្វើឲ្យអ្នកគាំទ្រខកបំណងឡើយ មិនថារូបរាង ល្បឿនសាកថ្ម អេក្រង់ គុណភាពថតរូប ក៏ដូចជាតម្លៃ ហើយថែមទាំងមានការសម្តែងពិសេសពីសំណាក់ កំពូលតារាចម្រៀងប្រុសស្រីល្បីៗ រួមមាន ឱក សុគន្ធកញ្ញា, លោក ហ្សូណូ, លោក នីរតនា, ស្រីស្អាត ពេជ្រ សូលីកា និង ផន ស្រីខួចថែមទៀតផង។
អ្នកតំណាងឲ្យក្រុមហ៊ុន Huawei ប្រចាំកម្ពុជាបានឲ្យដឹងថា៖ “ដើម្បីឆ្លើយតបនឹងសំណូមពររបស់អតិថិជន ទើបក្រុមហ៊ុនយើង បានសម្រិតសម្រាងស្មាតហ្វូនស៊េរីថ្មីបំផុតប្រចាំចុងឆ្នាំ 2021 ដែលពោរពេញដោយសមត្ថភាព បំពាក់នូវបច្ចេកវិទ្យាឈានមុខគេសម្បូរបែប  ហើយចំណែកឯតម្លៃគឺពិតជាភ្ញាក់ផ្អើលខ្លាំងបើមើលទៅលើរូបរាង និងសមត្ថភាព។
Article image
Huawei nova 8i ត្រូវបានក្រុមហ៊ុនហួវៃធ្វើកំណែរអាប់ដេតសាហាវជាមួយនឹង ល្បឿនសាកថ្មលឿនដូចរន្ទះ 66W Huawei SuperCharge សាកថ្មលឿនជាងគេបំផុតនៅកម្ពុជា សាក 38នាទីពេញ100% កំលាំងថ្មយក្សទំហំ 4300mAh ការមេរ៉ា AI បួនគ្រាប់ 64MP អាចថតរូប ច្បាស់ស្អាតគ្រប់ប៉ុស្តិ៍ គ្រប់ពេលវេលា ដែលកាមេរ៉ាមេមានទំហំ 64MP f/1.9 ជាកាមេរ៉ាមេ អាចថតស្អាតច្បាស់ក្រឡែតសព្វវត្ថុក្នុងរូបភាពដែលចង់ផ្តិតយក ជាមួយនឹង High-Res lens ។
Article image
កាមេរ៉ាទី2 ទំហំ 8មេហ្គាភិកស៊ែល f/2.4 ជាកាមេរ៉ាសម្រាប់ថតប្លង់ទូលាយ Ultra-Wide Angle  អាចថតរូបភាព ទេសភាព ទិដ្ឋភាពទីក្រុង និងការជួបជុំមិត្តភក្តិក្រុមគ្រួសារបានកាន់តែទូលាយ និងបានកាន់តែច្រើនគ្នាមិនពិបាកដើរថយក្រោយ។ កាមេរ៉ាទី3 បំពាក់នូវឡេន Macro ទំហំ 2មេហ្គាភិកស៊ែល f/2.4 សម្រាប់ថតរូបជិតៗរហូតដល់ទៅ 4cm ដែលនឹងផ្តល់នូវការថតរូបភាពតាមទូរស័ព្ទដៃកាន់តែរស់រវើក។
Article image
សម្រាប់កាមេរ៉ាទី4 ទំហំ 2មេហ្គាភិកស៊ែល f/2.4 សម្រាប់ថតរូបព្រាលផ្ទៃខាងក្រោយ Bokeh ធ្វើឲ្យរូបភាពដែលផ្តិតចេញមកកាន់តែទាក់ទាញ និងលេចធ្លោបំផុត។ ចំណែកឯកាមេរ៉ាមុខវិញ ជាកាមេរ៉ា ទម្លុះអេក្រង់ មានសមត្ថភាព ថតរូបស៊ែលហ្វីច្បាស់ស្អាត បែបធម្មជាតិមិនសលើស។
Article image
Huawei nova 8i មានរូបរាងស្រស់ស្អាតឆើតឆាយទាន់សម័យគួរឲ្យចង់ចាប់កាន់ប្រើ មានបីជម្រើសពណ៌ គឺពណ៌ Moonlight Silver (ពណ៍ប្រាក់), ពណ៍ Interstellar Blue (ពណ៍ខៀវ) និង ពណ៍ Starry Black (ពណ៍ខ្មៅ) បំពាក់អេក្រង់ធំខ្នាតយក្ស 6.67” ច្បាស់ត្រជាក់ភ្នែក ងាយស្រួលសម្រាប់ ការបំពេញការងារ ឬការកម្សាន្តផ្សេងៗដូចជាបាញ់ហ្គេម លូនជាមួយល្បឿនអេក្រង់ 180 ហឺត ថាច់ សេមភ្លីង រ៉េត, ទស្សនាខ្សែភាពយន្ត ការប្រគំតន្ត្រីច្រើនម៉ោង ក៏អស់ហានិភ័យរឿងបញ្ហាភ្នែក ព្រោះមានបំពាក់នូវ បច្ចេកវិទ្យាការពារភ្នែក TÜV Rhineland របស់ប្រទេសអាឡឺម៉ង់។
Article image
Huawei nova 8i បំពាក់នូវបច្ចេកវិទ្យាស្គេនក្រយ៉ៅដៃដោះសោរ នៅចំហៀងជាមួយនឹងបូតុងចុចបិទបើកទូរស័ព្ទ ស្គេនភ្លាមដោះសោរភ្លែត លឿនទាន់ចិត្ត ហើយសុវត្ថិភាពបំផុត។ វាមានរ៉េម 8GB អង្គផ្ទុកទិន្នន័យធំរហូតដល់ទៅ 128GB អតិថិជននឹងលែងបារម្ភរឿងបញ្ហា Memory ពេញ អាចរីករាយថតរូបវីដេអូ និងដោនឡូតហ្គេមម៉ាឆ្ងាញ់ឥតសំចៃដៃ ប្រតិបត្តិការដោយ EMUI 11.0 Android 10 បទពិសោធន៍ថ្មីនៃ Screenshot ដោយគ្រាន់តែ គោះពីរដងនៅលើអេក្រង់ទូរស័ព្ទ ឬបើចង់ Scrolling Screenshot គ្រាន់តែគោះម្តង ហើយគូសអក្សរ “S” ជាការស្រេច។
Article image
មាន Huawei nova 8i ប្រើប្រាស់កម្មវីធីអ្វីក៏បាន ងាយស្រួលយកកម្មវិធីល្បីៗរហ័សទាន់ចិត្តពី ដែលកំពុងពេញនិយមរួមមាន Facebook, Tiktok, Telegram,  Instagram,  YouTube, Google Search, Google Maps, Gmail, ABA, ACLEDA, Pass Apps, Grab លេងហ្គេមបានយ៉ាងរលូនដូច PubG, Mobile Legend និង ដោនឡូដកម្មវិធីតាមចិត្តចង់តាមរយះ HUAWEI  AppGallery។
Article image
ទន្ទឹមនឹងនេះក្រុមហ៊ុនហួវៃក៏បានបង្ហាញនូវកុំព្យូទ័រយួរដៃឆ្លាតវៃ Huawei MateBook Series ជំនាន់ថ្មីគឺ Huawei MateBook 14 និង D 14 ដែលមានរូបរាងល្អប្រណីត តូចស្តើង អេក្រង់គែមស្តើង FullView Display បំពាក់មុខងារននិងបច្ចេកវិទ្យាទំនើបឈានមុខគេសម្បូរបែបដូចជា HUAWE Share, ស្កែនក្រយ៉ៅដៃលឿនបំផុតនៅជាមួយនឹងប៊ូតុងចុចបិទបើកតែម្តង, កាមេរ៉ាសុវត្ថិភាពបង្គប់ក្នុង Keyboard, ឆ្នាំសាកថ្មល្បឿនលឿនអាចសាកបានទាំង Laptop និងទូរសព្ទឆ្លាតវៃ (ប្រភេទ Type C)៕
Article image
កុំព្យូទ័រយួរដៃឆ្លាតវៃជំនាន់ថ្មី Huawei MateBook 14 តម្លៃត្រឹម $899 (Touch Screen នឹងទ្រទ្រង់ការចែករំលែកអេក្រង់ពីទូរស័ព្ទទៅកុំព្យូទ័រ), Huawei MateBook D 14 Core i5 តម្លៃត្រឹម $699 និង Huawei MateBook D 14 Core i3 តម្លៃត្រឹម $599។
Article image
ក្រៅពីនេះ ក្រុមហ៊ុនក៏បានបង្ហាញនូវវត្តមាន នាឡិកាឆ្លាតវៃ HUAWEI WATCH 3 ប្រើប្រាស់  eSim សម្រាប់តេចេញចូល ដំណើរការដោយ HarmonyOS ដំបូងគេបង្អស់ ប្រើប្រាស់ប្រើអ៊ុនធឺណេតផ្ទាល់នៅក្នុងនាឡិកា, ភ្ជាប់មុខងារតាមដានសុខភាពប្រចាំថ្ងៃរួមមាន មុខងារវាស់កម្តៅក្នុងខ្លួន(Skin Temperature) អាចដោនឡូដ App បានជាមួយ AppGallery មុខងារកីឡាជាង 100+ប្រភេទ, មុខងា វាស់កម្រិតអ៊ុកស៊ីសែនក្នុងឈាម SpO2, ប្រើបាន 14ថ្ងៃ (Saving Mode), ថ្មប្រើបាន 3ថ្ងៃ (Normal Mode), អេក្រង់  1.43" AMOLED, 2GB RAM + 16GB ROM, ការពារជម្រាបទឹក 5ATM Water-resistant, តួផលិតពី Stainless steel + Ceramic និងតម្លៃពិសេសត្រឹមតែ $399 ប៉ុណ្ណោះ។
Article image
កម្មវិធីប្រគំតន្ត្រី Super 66W nova 8i ត្រូវបានបញ្ចប់ទៅដោយរលូនក្រោមកម្រងរូបថតអនុស្សាវរីយ៍ និងប្រកាសលក់ជាផ្លូវការនូវស្មាតស៊េរីថ្មី Huawei nova 8i, Huawei Matebook Series និងនាឡិកាឆ្លាតវៃ HUAWEI WATCH 3។ អតិថិជនដែលចាប់អារម្មណ៍ អាចឡើងប្រញាប់រួសរាន់ទៅកាន់ហាងលក់ទូរស័ព្ទនានាទូទាំងប្រទេសដែលជិតលោកអ្នកជាងគេ។