no-alternative title
no-alternative title
no-alternative title
no-alternative title

Xiaomi Zone – Pochentong (ពោធិ៍ចិនតុង) ចាប់បើកហើយ!

នៅថ្ងៃទី 16 ខែមករាឆ្នាំ 2022 នេះ ក្រុមហ៊ុន Xiaomi ប្រចាំនៅកម្ពុជា បានប្រកាសបើកសម្ពោធជាផ្លូវការហាង Xiaomi Zone របស់ខ្លួនថ្មីមួយទៀតហើយនៅក្នុងទីផ្សារប្រទេសកម្ពុជា ដែលជាសាខាថ្មីនេះ គឺមានឈ្មោះថា Xiaomi Zone – Pochentong មានអាសយដ្ឋានស្ថិតនៅនៅផ្ទះលេខ D61A ភូមិក្បាលដំរី សង្កាត់កាកាប ខ័ណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (ទល់មុខព្រលានយន្តហោះ)។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ពិធីសម្ពោធសាខាថ្មីនេះ គឺមានការអញ្ជើញចូលរួមជាអធិបតីពីសំណាក់តំណាងក្រុមហ៊ុន Xiaomi ប្រចាំនៅកម្ពុជា រួមជាមួយនឹងថ្នាក់ដឹកនាំ និងបុគ្គលិកនៃសាខាថ្មី Xiaomi Zone – Pochentong រួមជាមួយនឹងភ្ញៀវកត្តិយស ដែលជាដៃគូរបស់ក្រុមហ៊ុនជាច្រើនរូប។ នៅក្នុងព្រឹត្តិការណ៍នេះ ក្រុមហ៊ុន Xiaomi ក៏មានរៀបចំនូវការកាត់ខ្សែរបូរណ៍ ដើម្បីជានិមិត្តរូបនៃការប្រកាសដាក់សម្ពោធជាផ្លូវការណ៍របស់សាខាថ្មីនេះផងដែរ។

សូមជំរាបថា មកដល់ថ្ងៃនេះ ដោយសារតែមានការគាំទ្រទៅលើផលិតផលថ្មីរបស់ក្រុមហ៊ុន Xiaomi កាន់តែច្រើនឡើងៗ គឺធ្វើអោយក្រុមហ៊ុននេះ បានបន្តបើកសម្ពោធសាខាថ្មីជាច្រើន នៅក្នុងប្រទេសកម្ពុជា ជាក់ស្តែងដូចជាសាខាថ្មី Xiaomi Zone – Pochentong ជាដើម។

ជាមួយនឹងវត្តមានរបស់សាខាថ្មីនេះ គឺនឹងធ្វើអោយអតិថិជនដែលរស់នៅក្នុងតំបន់នោះ នឹងទទួលបាននូវបទពិសោធន៍ថ្មីៗជាមួយនឹងការធ្វើតេស្តទៅលើផលិតនានា ជាពិសេសគឺចំណេញពេលវេលាក្នុងការធ្វើដំណើរ ក៏ដូចជា ទទួលបាននូវការផ្តល់ព័ត៌មានជាក់លាក់ពីផលិតផលតាមរយៈបុគ្គលិកជំនាញនៅទីនោះផងដែរ។ អ្វីដែលពិសេសនោះ នៅក្នុងក្នុងហាងថ្មីនេះ គឺមានការដាក់តាំងនូវផលិតផលថ្មីៗជាច្រើន មានគុណភាពខ្ពស់ និងមានភាពសំបូរបែបកាន់តែពិសេសជាងមុនថែមទៀតផង។

បើតាមការបញ្ជាក់របស់ក្រុមហ៊ុន Xiaomi គឺបានអោយដឹងថា Xiaomi បានបង្កើតកិត្តិនាមរបស់ខ្លួនលើទីផ្សារអន្តរជាតិអស់រយៈពេល 11 ឆ្នាំ គិតត្រឹមឆ្នាំ 2021 នេះ ដោយក្រុមហ៊ុនបានបំពេញនូវតម្រូវការដល់អតិថិជន រាប់រយលាននាក់ នៅទូទាំងសកលលោក តាមរយៈការបង្កើតផលិតផលបច្ចេកវិទ្យាទំនើប និង eco system ដ៏ឆ្លាតវៃ មានដូចជា ទូរស័ព្ទ និងផលិតផល smart home និងផលិតផលជាច្រើនទៀតជាងបីពាន់មុខ ដែលធ្វើឲ្យជីវិត មានភាពងាយស្រួល និងទាន់សម័យ ( Xiaomi Smart Life Made Simple )។ 

 នៅក្នុងឱកាសនោះដែរ លោក មាស មុនីកា ស្ថានិកហាង Xiaomi Zone – Pochentong បានសំដែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះភ្ញៀវកិត្តិយសទាំងអស់គ្នា ដែលបានអញ្ជើញចូលរួមនៅក្នុងព្រឹត្តិការណ៍នេះ។ ហើយលោកក៏ថ្លែងអំណរគុណដល់អតិថិជនដែលបានជឿជាក់លើផលិតផលរបស់ Xiaomi រហូតមកដល់ថ្ងៃនេះ។ 

ក្រុមហ៊ុន Xiaomi ក្លាយជាម៉ាកស្មាតហ្វូនលេខ 2 នៅឆ្នាំ 2021 និងជាប់លេខមួយក្នុងការផ្តល់នូវបច្ចេកវិទ្យា Smart Home នៅទូទាំងពិភពលោក។ Xiaomi បានសន្យាថា នឹងបន្តខិតខំបន្ថែមទៀតក្នុងការនាំមកនូវបច្ចេកវិទ្យាដែលមានការច្នៃប្រឌិតថ្មីបំផុតសម្រាប់អ្នករាល់គ្នាដែលមានគុណភាពល្អ និងតម្លៃ។ ក៏លោកបានថ្លែងអំណរគុណចំពោះអ្នកគាំទ្រ និងដៃគូរបស់យើងដែលបានគាំទ្រ និងទុកចិត្តយ៉ាងខ្លាំងទៅលើក្រុមហ៊ុននិងផលិតផលរបស់យើង។ បើគ្មានអ្នកទេ យើងនឹងមិនមានថ្ងៃនេះទេ។ 

អតិថិជនអាចអញ្ជើញទៅជាវផលិតផលតXiaomiនៅ Xiaomi Zone – Pochentong ដែលមានអាសយដ្ឋានផ្ទះលេខ D61A ភូមិក្បាលដំរី សង្កាត់កាកាប ខ័ណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (ទល់មុខព្រលានយន្តហោះ) រឹទំនាក់ទំនងតាមរយៈTelegram : https://t.me/MiPochentong រឺ 011 866 788 (cellcard)010 866 788 (Smart) រឺ ទំព័រហ្វេសបូក Facebook page : Xiaomi Zone Pochentong រឺ Instagram: xiaomizone.pochentong។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Samsung Galaxy Z Series ទូរសព្ទអេក្រង់បត់ទំហំស្តើង ស្រាលជាងគេ មានវត្តមានលើទីផ្សារកម្ពុជា និងបើកឱ្យ Pre-Order ជាមួយកាដូថែមជូនយ៉ាងច្រើន!

Samsung Galaxy Z Series ទូរសព្ទអេក្រង់បត់ទំហំស្តើង ស្រាលជាងគេ មានវត្តមានលើទីផ្សារកម្ពុជា និងបើកឱ្យ Pre-Order ជាមួយកាដូថែមជូនយ៉ាងច្រើន!

ដោយ ប៉េងលីន
ឡានអគ្គិសនី Nissan តម្លៃជាង 1 ម៉ឺនដុល្លារនេះ ត្រៀមនាំចេញមកកាន់អាស៊ានឆ្នាំ 2026 ខាងមុខនេះហើយ

ឡានអគ្គិសនី Nissan តម្លៃជាង 1 ម៉ឺនដុល្លារនេះ ត្រៀមនាំចេញមកកាន់អាស៊ានឆ្នាំ 2026 ខាងមុខនេះហើយ

ដោយ ប៉េងលីន
Geely ចេញឡានអគ្គិសនីថ្មី មានតម្លៃជាង 1 ម៉ឺនដុល្លារ អាចរត់បានចម្ងាយ 2,100km

Geely ចេញឡានអគ្គិសនីថ្មី មានតម្លៃជាង 1 ម៉ឺនដុល្លារ អាចរត់បានចម្ងាយ 2,100km

ដោយ ប៉េងលីន
Toyota ប្រកាសចេញឡានអគ្គិសនីថ្មីមួយទៀត មានតម្លៃខ្ទង់ 3 ម៉ឺនដុល្លារប៉ុណ្ណោះ

Toyota ប្រកាសចេញឡានអគ្គិសនីថ្មីមួយទៀត មានតម្លៃខ្ទង់ 3 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន
លោក Lei Jun ស្ថាបនិកក្រុមហ៊ុន Xiaomi ប្រគល់ឡាន Xiaomi YU7 ជូនអតិថិជនដំបូងជានិមិត្តរូប

លោក Lei Jun ស្ថាបនិកក្រុមហ៊ុន Xiaomi ប្រគល់ឡាន Xiaomi YU7 ជូនអតិថិជនដំបូងជានិមិត្តរូប

ដោយ ប៉េងលីន
 ឡានអគ្គីសនី Nio ម៉ូដែលថ្មី កម្លាំង 440 kW (590 សេះ) ដាក់លក់ឆាប់ៗនេះ តម្លៃជាង 4 ម៉ឺនដលា្លរ

ឡានអគ្គីសនី Nio ម៉ូដែលថ្មី កម្លាំង 440 kW (590 សេះ) ដាក់លក់ឆាប់ៗនេះ តម្លៃជាង 4 ម៉ឺនដលា្លរ

ដោយ ប៉េងលីន