no-alternative title
no-alternative title

ដើម្បីអបអរបុណ្យចូលឆ្នាំចិន! OPPO ផ្តល់ជូនប្រូម៉ូសិនពិសេសរាល់ការទិញ OPPO Reno6 Z 5G និង OPPO A95 ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី 01 ខែកុម្ភៈ ឆ្នាំ2022

ជារៀងរាល់ឆ្នាំខិតជិតដល់ថ្ងៃចូលឆ្នាំចិន ភាគច្រើនប្រជាជនខ្មែរជាប់សែចិននៅកម្ពុជាបានរៀបចំតុបតែងផ្ទះ ត្រៀមគ្រឿងសំណែន និងរៀបចំពិធីសែនកុងម៉ា ដើម្បីអបអរបុណ្យចូលឆ្នាំថ្មី។ ហើយនៅចំថ្ងៃចូលឆ្នាំចិនអ្នកដែលជាប់សែចិននាំគ្នាជួបជុំបងប្អូន ញាតិមិត្តជិតឆ្ងាយបង្កើតបរិយាកាសសប្បាយរីករាយ និងចែកអាំងប៉ាវដល់កូនចៅ ក្មួយៗដើម្បីទទួលបានលាភសំណាង មានទ្រព្យហូរចូល មានសុខភាពល្អ ជម្នះបានរាល់ឧបសគ្គ ទទួលបានជោគជ័យគ្រប់ការងារ សំណាងល្អគ្រប់ពេលវេលា និងមាសប្រាក់ហូរចូលច្រើនៗហេងចូលពេញមួយឆ្នាំ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ដូចនេះ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិនខិតជិតមកដល់ហើយ….បងប្អូនខ្មែរកាត់ចិនបានត្រៀមសម្លៀកបំពាក់ថ្មីៗ ក៏ដូចជារបស់ប្រើប្រាស់ថ្មីៗរួចនៅ? ដើម្បីនាំលាភចូលផ្ទះ និងនាំលាភសំណាងចូលក្រុមគ្រួសារពេញមួយឆ្នាំ។

នៅក្នុងនោះ OPPO ក៏មានប្រូម៉ូសិនយ៉ាងពិសេសក្នុងអំឡុងពេលចូលឆ្នាំចិនផងដែរ ដោយផ្តល់ជូនកាដូនាំលាភសំណាងភ្លាមៗដល់អតិថិជននូវលើស្មាតហ្វូន OPPO Reno6 Z 5G និង OPPO A95 ចាប់ពីថ្ងៃនេះដល់ថ្ងៃទី 01 ខែកុម្ភៈ ឆ្នាំ2022 ដោយទិញ OPPO Reno6 Z 5G តម្លៃ $419 នឹងទទួលបានកាដូសរុបជាទឹកប្រាក់ចំនួន $52 រួមមាន៖ កាតាបស្ពាយ (តម្លៃ $29), កាដូពិសេស (តម្លៃ $19) និងស៊ីមស្មាតលេខធម្មតាភ្ជាប់គម្រោងអ៊ីនធើណេត 12 សប្តាហ៍។ ទិញ OPPO A95 តម្លៃ $299 នឹងទទួលបានកាដូសរុបជាទឹកប្រាក់ $48 រួមមាន៖ កាតាបស្ពាយ (តម្លៃ $25), កាដូពិសេស (តម្លៃ $19) និងស៊ីមស្មាតលេខធម្មតាភ្ជាប់គម្រោងអ៊ីនធើណេត 12 សប្តាហ៍។ ខាងក្រោមនេះគឺជាលក្ខណៈសម្បត្តិសំខាន់ៗរបស់ស្មាតហ្វូនទាំង 2 ស៊េរីខាងលើ៖

ស្មាតហ្វូន OPPO A95 មាន 2 ពណ៌សម្រាប់ជ្រើសរើស Glowing Rainbow Silver និង Glowing Starry Black ដោយការរចនាពណ៌បែប OPPO Glow ដែលមានផ្ទៃគ្រើមតែរលោងនៅពេលចាប់កាន់ និងមិនជាប់ស្នាមក្រយៅដៃ 100%។ រីឯអេក្រង់ទម្លុះ AMOLED ទំហំ 6.43”, FHD+ ស្រឡះត្រជាក់ភ្នែក ជាមួយនឹងបច្ចេកវិទ្យាការពារភ្នែក ដែលធ្វើឲ្យយើងងាយស្រួលក្នុងការទស្សនាបាល់ទាត់ ភាពយន្ត ឬរឿងភាគ លេងហ្គេម និងប្រើប្រាស់បណ្តាញសង្គមជាដើម ។

ចំណែក ថាមពលថ្មវិញមានទំហំធំរហូតដល់ 5000mAh រួមជាមួយនឹងបច្ចេកវិទ្យាសាកថ្មលឿន 33W ដែលសាកថ្ម 5 នាទីអាចមើលវីដេអូបាន 3 ម៉ោង។ បន្ថែមពីនេះ OPPO A95 បំពាក់ជាមួយ RAM 13GB (8GB+5GB) ដែលជាមុខងារបន្ថែម RAM ឬហៅថា RAM Expansion ជម្រុញឲ្យដំណើរការកម្មវិធីបានច្រើនក្នុងពេលតែមួយបានយ៉ាងរលូន មិនរអាក់រអួល និងមិនទាក់។  

ស្មាតហ្វូន OPPO Reno6 Z 5G មាន 2 ពណ៌សម្រាប់ជ្រើសរើស Stellar Black និង Aurora ជាមួយនឹងស្ទីលរចនាបែប Reno Glow និងមិនជាប់ស្នាមក្រយៅដៃ 100%។ រីឯ កាមេរ៉ារំលេចរចនាដោយកាមេរ៉ាចំនួន 3 គ្រាប់ (64MP កាមេរ៉ាមេ + 2MP កាមេរ៉ាពង្រីកមុំ + 2MP កាមេរ៉ាម៉ាក្រូ) ជាមួយនឹងមុខងារ Portrait ជំនួយសម្រស់, វីដេអូតាមចាប់គោលដៅ និងមុខងារ Bokeh Flare Portrait ដែលជំនាញខាងថតរូបភាពបែប Portrait និងវីដេអូស្អាតៗគ្រប់ពេលវេលា គ្រប់ទីកន្លែង គ្រប់កាលទេសៈ។ ចំណែក ល្បឿនអេក្រង់បំពាក់ដោយអេក្រង់ AMOLED 60Hz, FHD+ (2400P x1080) ទំហំ 6.4 Inch ជាអេក្រង់ធំ ងាយស្រួលក្នុងការប៉ះបញ្ជា ព្រមទាំងងាយស្រួល ក្នុងការទស្សនាវីដេអូ ដែលមានភាពភ្លឺច្បាស់ល្អ។

បន្ថែមពីនេះ កម្លាំងថ្មបំពាក់ថាមពលធំ 4310mAh ជាមួយនឹងបច្ចេកវិទ្យាសាកថ្មលឿនកម្លាំង 30W VOOC 4.0 ថែមទាំងបំពាក់ដោយប្រព័ន្ធបន្សាបកម្តៅដល់ 10 ស្រទាប់ឯណ្ណោះ។ អាចទស្សនាភាពយន្ត ឬរឿងភាគបានម៉ាស្រលាញ់ និងលេងហ្គេមដោយមិនចាំបាច់ទូរស័ព្ទឆាប់អស់ថ្ម ឬឡើងកម្តៅឡើយ។ អ្វីដែលកាន់តែធ្វើឲ្យស្មាតហ្វូនមួយនេះលេចធ្លោ ស៊ីវិល័យ ស្រាល និងងាយស្រួលកាន់ដោយដៃម្ខាងគឺដោយសារវាឌីហ្សាញមកជាមួយទម្ងន់ 173g និងកម្រាស់ត្រឹមតែ 7.97mm តែប៉ុណ្ណោះ។ 

សម្រាប់ស្មាតហ្វូនទាំង 2 ស៊េរីនេះពិតជាកាដូដ៏ស័ក្កិសមសម្រាប់មនុស្សគ្រប់វ័យតែម្តង! ដូចនេះ សូមអតិថិជននិងអ្នកស្រលាញ់គាំទ្រ OPPO ទូទាំងប្រទេសកម្ពុជា រួសរាន់ឡើងដើម្បីមកទទួលយកកាដូហេងហេងនាឱកាសចូលឆ្នាំប្រពៃណីចិនរាល់ការទិញស្មាតហ្វូន OPPO Reno6 Z 5G និង OPPO A95 ដែលការផ្តល់ជូននេះចាប់ពីថ្ងៃទី20 ខែមករា ឆ្នាំ2022 រហូតដល់ថ្ងៃទី01 ខែកុម្ភះ ឆ្នាំ2022 តែប៉ុណ្ណោះ ហើយសម្រាប់ព័ត៌មានលម្អិតបន្ថែម សូមចូលទៅកាន់ផេគហ្វ៊េសប៊ុកផ្លូវការរបស់ក្រុមហ៊ុន OPPO។ សូមរីករាយប្រូម៉ូសិនបុណ្យចូលឆ្នាំចិនពី OPPO ទាំងអស់គ្នា ហេងហេង! 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

ដោយ ប៉េងលីន
ក្រុមហ៊ុន nubia ប្រកាសចេញលក់ស្មាតហ្វូនជំនាន់ថ្មី V80 Max ជាផ្លូវការ៖ ជាស្មាតហ្វូនអេក្រង់ធំ 6.9 អ៊ីញ ថ្មធំ 6000mAh និងបំពាក់បច្ចេកវិទ្យា AI ឆ្លាតវៃ

ក្រុមហ៊ុន nubia ប្រកាសចេញលក់ស្មាតហ្វូនជំនាន់ថ្មី V80 Max ជាផ្លូវការ៖ ជាស្មាតហ្វូនអេក្រង់ធំ 6.9 អ៊ីញ ថ្មធំ 6000mAh និងបំពាក់បច្ចេកវិទ្យា AI ឆ្លាតវៃ

ដោយ ប៉េងលីន
ស្មាតហ្វូនស៊េរីថ្មី HONOR X9d 5G ធន់មាំ កម្លាំងថ្មខ្លាំង 8300mAh រ៉េម 24GB (12GB+12GB) តម្លៃ $349 ធន់នឹងទឹក កាមេរ៉ា AI ទំហំ 108MP ថែមកាដូសរុប 40$ កក្រើកផ្សារ AEON2”

ស្មាតហ្វូនស៊េរីថ្មី HONOR X9d 5G ធន់មាំ កម្លាំងថ្មខ្លាំង 8300mAh រ៉េម 24GB (12GB+12GB) តម្លៃ $349 ធន់នឹងទឹក កាមេរ៉ា AI ទំហំ 108MP ថែមកាដូសរុប 40$ កក្រើកផ្សារ AEON2”

ដោយ ប៉េងលីន
មជ្ឈមណ្ឌលតាំងបង្ហាញរថយន្ត BYD & Denza Flagship Center សម្ពោធជាផ្លូវការនៅរាជធានីភ្នំពេញ បើកទំព័រថ្មីនៃយុគសម័យធ្វើដំណើរឆ្លាតវៃ និងបៃតងនៅកម្ពុជា

មជ្ឈមណ្ឌលតាំងបង្ហាញរថយន្ត BYD & Denza Flagship Center សម្ពោធជាផ្លូវការនៅរាជធានីភ្នំពេញ បើកទំព័រថ្មីនៃយុគសម័យធ្វើដំណើរឆ្លាតវៃ និងបៃតងនៅកម្ពុជា

ដោយ ប៉េងលីន
ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន 100 នាក់

ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន 100 នាក់

ដោយ ប៉េងលីន
មជ្ឈមណ្ឌលចែកចាយផ្លូវការ BYD បានបង្ហាញខ្លួនជាផ្លូវការនៅផ្លូវ 60m ផ្តល់ជូននូវបទពិសោធន៍ និងសេវាកម្មពេញលេញ សម្រាប់អតិថិជន

មជ្ឈមណ្ឌលចែកចាយផ្លូវការ BYD បានបង្ហាញខ្លួនជាផ្លូវការនៅផ្លូវ 60m ផ្តល់ជូននូវបទពិសោធន៍ និងសេវាកម្មពេញលេញ សម្រាប់អតិថិជន

ដោយ ប៉េងលីន