no-alternative title
no-alternative title

realme 9 Pro Series ចេញលក់ដំបូង អមជាមួយ កម្មវិធី Capture The Light Challenge By realme 9 Pro+ រវាង កញ្ញា កុសមៈ និង លោក ប៉ោហុង

កាន់តែថ្មីប្លែកភ្នែកទៀតហើយ realme បានរៀបចំកម្មវិធី Capture the Light challenge By realme 9 Pro+ រវាង កញ្ញា កុសមៈ និង លោក ប៉ោហុង នៅ អេដិន ហ្គាដិន-Eden garden។ ចង់និយាយថា ពីរនាក់ នេះ ឃើញតែឈ្លោះគ្នាក្នុងខ្សែភាពយន្តភាគក្នុងទូរទស្សន៍ ហើយឥឡូវមកឈ្លោះដល់ realme ទៀត!

 

រូបភាពពាណិជ្ជកម្ម
no-alternative title

សូមកុំភ្លេចរង់ចាំទស្សនាវីដេអូពេញនៃកម្មវិធីប្រកួតថតរូប Capture The Light Challenge ដែលនឹងចាក់ ផ្សាយលើផេកហ្វេសប៊ុកផ្លូវការ realme នាថ្ងៃទី 26 ខែ មេសា ឆ្នាំ 2022 នេះ។

ស្របពេលជាមួយគ្នាដែរ realme 9 Pro Series បានដាក់លក់ជាផ្លូវការទូទាំងប្រទេស តាមបណ្តារហាងដៃគូសហការរបស់ realme។

●សម្រាប់ការជាវ realme 9 Pro+ (8GB+256GB) តម្លៃ $469 ថែមកាដូ៖ កាសខ្សែ និងស៊ីម Smart ធំហ្ម៎ង រយៈពេល 12សប្តាហ៍។

●សម្រាប់ការជាវ realme 9 Pro (8GB+128GB) តម្លៃ $369 ថែមកាដូរួមមាន៖ កាសខ្សែ និងស៊ីម Smart ធំហ្ម៎ង រយៈពេល 12សប្តាហ៍។

realme 9 Pro & realme 9 Pro+ មានបំពាក់នូវលក្ខណៈពិសេស ក៏ដូចជាចំណុចពិសេសរៀងៗខ្លួន ៖

●realme 9 Pro+ បំពាក់នូវកាមេរ៉ាគោល Sony 50MP IMX766 OIS & EIS dual stabilization ដែលនេះគឺជាស្មាតហ្វូនដំបូងបំផុត នៅក្នុងស្មាតហ្វូនថ្នាក់កណ្តាល ដែលប្រើប្រាស់នូវកាមេរ៉ានេះ ហើយគាំទ្រដោយ ProLight Imaging Technology និងគ្រាប់ទីពីរមានទំហំ 8MP ultra-wide និងគ្រាប់ទីបីទំហំ 2-MP macro camera។ ចំពោះមុខងារការមេរ៉ាវិញកាន់តែសម្បូរបែបថែមទៀតដូចជា៖ Street photography Mode 2.0, Smart Long Exposure (Rush hour, Neon trail, Light trail portrait, Light Painting), 90s Pop Filter និង Peek&Zoom ។   realme 9 Pro+ មានអេក្រង់ទំហំ 6.43” ប្រភេទ Super AMOLED ដែលមានល្បឿនអេក្រង់ 90Hz បង្កប់មកជាមួយប្រព័ន្ធស្កេនក្រយ៉ៅដៃនៅក្រោមអេក្រង់ ហើយសម្រាប់សេនស័រនេះ អាចវាស់ចង្វាក់បេះដូងបានទៀតផង ហើយមានកម្រាស់ស្តើងត្រឹមតែ 7.99mm ។ realme 9 Pro+ បំពាក់បន្ទះឈីបខ្លាំង MediaTek® Dimensity™ 920 5G លេងហ្គេមបានយ៉ាងរលូនអមជាមួយបន្ទះបន្សាបកម្តៅ។ វាក៏មានបច្ចេកវិទ្យាសាកល្បឿនលឿនកម្រិត 60W Super DartCharge ជាមួយថាមពលថ្ម 4500mAh ។

●realme 9 Pro បំពាក់នូវអេក្រង់ទំហំ 6.59” ប្រភេទ IPS LCD មានល្បឿនអេក្រង់រលូន 120Hz និងមានកម្រិតបង្ហាញ FHD+។ ស្មាតហ្វូននេះ មានកាមេរ៉ាមុខទម្លុះអេក្រង់ 16MP និងមានកាមេរ៉ាក្រោយ 3 គ្រាប់ ខណៈដែលកាមេរ៉ាក្រោយមានទំហំ 64MP និងគ្រាប់ទី2 លែនទូលាយទំហំ 8MP ហើយនិងគ្រាប់ទី3ម៉ាក្រូលែនទំហំ2MP។ realme 9 Pro នេះបានប្រើប្រាស់ការស្កែនម្រាមដៃ ដោះសោនៅចំហៀងនៃតួខ្លួនរបស់វា។ realme 9 Pro បំពាក់នូវបន្ទះឈីប Snapdragon 695 5G ជាមួយថាមណលថ្មទំហំ 5,000mAh អមជាមួយបច្ចេកវិទ្យាសាកថ្មលឿន 33W។

realme 9 Pro Series ក៏មានមុខងារបន្ថែមរ៉េម virtual RAM 5GB ហើយនិងមានប្រព័ន្ធប្រត្តិបត្តការ realme UI 3.0 ផ្អែកលើ Android 12 ។ realme 9 Pro Series មានការរចនាបែបប្រែពណ៌ Photochromism គឺខ្នងក្រោយរបស់វានឹងប្រែពណ៌នៅពេលដែលត្រូវពន្លឺថ្ងៃ។ realme 9 Pro Series មានពណ៌ ៣ ជម្រើសគឺ Midnight Black, Sunrise Blue និង Aurora Green។

សម្រាប់ពណ៌មានបន្ថែមសូមចូលទៅកាន់ទំព័រ Facebook ផ្លូវការ realme។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ក្រុមហ៊ុន nubia ប្រកាសចេញលក់ស្មាតហ្វូនជំនាន់ថ្មី V80 Max ជាផ្លូវការ៖ ជាស្មាតហ្វូនអេក្រង់ធំ 6.9 អ៊ីញ ថ្មធំ 6000mAh និងបំពាក់បច្ចេកវិទ្យា AI ឆ្លាតវៃ

ក្រុមហ៊ុន nubia ប្រកាសចេញលក់ស្មាតហ្វូនជំនាន់ថ្មី V80 Max ជាផ្លូវការ៖ ជាស្មាតហ្វូនអេក្រង់ធំ 6.9 អ៊ីញ ថ្មធំ 6000mAh និងបំពាក់បច្ចេកវិទ្យា AI ឆ្លាតវៃ

ដោយ ប៉េងលីន
NetApp and ICT Distribution Collaborate to Power Cambodia’s Data-Driven Future

NetApp and ICT Distribution Collaborate to Power Cambodia’s Data-Driven Future

ដោយ ប៉េងលីន
គូប្រជែងថ្មីជាមួយភីកអាប់ Toyota Hilux បានបង្ហាញវត្តមាននៅចិន ជាមួយនិងតម្លៃជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ

គូប្រជែងថ្មីជាមួយភីកអាប់ Toyota Hilux បានបង្ហាញវត្តមាននៅចិន ជាមួយនិងតម្លៃជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន
Toyota ចេញ Land Cruiser 300 Hybrid ថ្មី កម្លាំងខ្លាំង មានតម្លៃចាប់ពីខ្ទង់ 10 ម៉ឺនដុល្លារ!

Toyota ចេញ Land Cruiser 300 Hybrid ថ្មី កម្លាំងខ្លាំង មានតម្លៃចាប់ពីខ្ទង់ 10 ម៉ឺនដុល្លារ!

ដោយ ប៉េងលីន
ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន 100 នាក់

ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន 100 នាក់

ដោយ ប៉េងលីន
ស្មាតហ្វូនស៊េរីថ្មី HONOR X9d 5G ធន់មាំ កម្លាំងថ្មខ្លាំង 8300mAh រ៉េម 24GB (12GB+12GB) តម្លៃ $349 ធន់នឹងទឹក កាមេរ៉ា AI ទំហំ 108MP ថែមកាដូសរុប 40$ កក្រើកផ្សារ AEON2”

ស្មាតហ្វូនស៊េរីថ្មី HONOR X9d 5G ធន់មាំ កម្លាំងថ្មខ្លាំង 8300mAh រ៉េម 24GB (12GB+12GB) តម្លៃ $349 ធន់នឹងទឹក កាមេរ៉ា AI ទំហំ 108MP ថែមកាដូសរុប 40$ កក្រើកផ្សារ AEON2”

ដោយ ប៉េងលីន