no-alternative title
no-alternative title

ASUS Vivobook Pro 15 OLED (K3500) បង្ហាញខ្លួនជាផ្លូវការណ៌នៅក្នុងទីផ្សារប្រទេសកម្ពុជា!

ក្រុមហ៊ុនបច្ចេកវិទ្យា ASUS ទើបតែប្រកាសបង្ហាញនូវកុំព្យូទ័រយួរដៃជំនាន់ថ្មី Vivobook Pro 15 OLED (K3500) ដែលមានរូបរាងទាន់សម័យ និងកម្លាំងម៉ាស៊ីនខ្លាំងក្លាសម្រាប់ការបង្កើតនូវភាពច្នៃប្រឌិត និងការកម្សាន្តដ៏អស្ចារ្យសម្រាប់អ្នក Creators វ័យក្មេង។ កុំព្យូទ័រ Vivobook 15 OLED នេះប្រើប្រាស់នូវបន្ទះឈីប Intel® Core™H Series processors ជំនាន់ទី 11 ក្រាហ្វិកកាត NVIDIA GeForce GTX™ 1650 GPUs ម៉េមូរីទំហំ 8GB DDR4 ថាសរឹង 1TB SSD និងថាមពលថ្មទំហំ 63 Wh ។

សម្រាប់ការបង្កើតនូវភាពច្នៃប្រឌិតកាន់តែមានភាពអស្ចារ្យនោះ កុំព្យូទ័រយួរដៃនេះគឺមានអេក្រង់ទំហំ 15-inch (K3500) ដែលមានកម្រិតភាពច្បាស់ 2.8K OLED 600-nit ដែលមានការទទួលស្គាល់ដោយ PANTONE® Validated ដែលផ្តល់នូវពន្លឺពណ៌ច្បាស់ និងកម្រិតពណ៌ 100% DCI-P3 color gamut ច្បាស់ដូចនៅក្នុងរោងកុន។ កុំព្យូទ័រយួរដៃនេះក៏មានការឌីស្សាញរូបរាងថ្មីជាមួយនឹងពណ៌ Quiet Blue ហើយវាក៏មាន Touchpad ធំជាងមុនងាយស្រួលក្នុងការប៉ះបញ្ជាថែមទៀត។

រូបភាពពាណិជ្ជកម្ម
no-alternative title

 

កុំព្យូទ័រ Vivobook Pro 15 OLED នេះមានមុខងារថ្មីៗជាច្រើនដូចជា WiFi 6, webcam privacy shield, ប្រព័ន្ធស្កេនក្រយ៉ៅដៃនៅលើប៊ូតុង Power ។ កុំព្យូទ័រ Vivobook Pro 15 OLED នេះត្រៀមខ្លួនរួចជាស្រេចសម្រាប់ Creators វ័យក្មេងក្នុងការស្វែងរកនូវអ្វីដែលថ្មីនៅក្នុងដំណើរជីវិតរបស់ពួកគេ។ កុំព្យូទ័រនេះមានបន្ទះឈីប 11th Gen Intel® H Series CPUs, NVIDIA GeForce GTX 1650 graphics , 8GB DDR4 memory និង 512G PCIe® SSD ដែលផ្តល់នូវល្បឿនលឿនក្នុងការប្រើប្រាស់បំផុត។

កុំព្យូទ័រ Vivobook Pro 15 OLED នេះបំពាក់នូវប្រព័ន្ធត្រជាក់ dual-fan cooling system ជាមួយនឹងបច្ចេកវិទ្យា ASUS IceCool Plus technology ដែលផ្តល់អោយអ្នកប្រើប្រាស់នូវ cooling modes ចំនួន 3 តាមរយៈកម្មវិធី MyASUS app ។ បច្ចេកវិទ្យាថ្មីនេះអនុញ្ញាតអោយកុំព្យូទ័រនេះត្រជាក់ក្នុងការប្រើប្រាស់គ្រប់ពេលវេលា និងគ្រប់ស្ថានភាពនៃការប្រើប្រាស់។ ជាមួយនឹងថាមពលថ្ម 63 Wh កុំព្យូទ័រ Vivobook Pro 15 OLED នេះបានផ្តល់នូវភាពច្នៃប្រឌិតដ៏អស្ចារ្យឥតឈប់ឈរ។

ពណ៌កាន់តែរស់រវើក

អេក្រង់ ASUS OLED មានពណ៌ច្បាស់ដែលល្អបំផុតនៅក្នុងការបង្កើតនូវភាពច្នៃប្រឌិតរបស់អ្នក។ កុំព្យូទ័រយួរដៃ Vivobook Pro 15 OLED នេះមាន 16:10 aspect-ratio ជាមួយនឹងកម្រិតអេក្រង់ 2.8K OLED NanoEdge បើធៀបជាមួយនឹងកុំព្យូទ័រមុនដែលមានកម្រិតអេក្រង់ត្រឹមតែ 16:9 ប៉ុណ្ណោះ។ អេក្រង់នេះមានកម្រិតពន្លឺ 600 nits និង 84% screen-to-body ratio ជាមួយនឹងពណ៌ 100% DCI-P3 color gamut ដែលល្អមែនទែនក្នុងការទស្សនាជាមួយនឹងអេក្រង់នេះ។ អេក្រង់នេះក៏ទទួលបាននូវវិញ្ញាបនបត្រ PANTONE® Validated និង TÜV Rheinland ដែលកាត់បន្ថយនូវពន្លឺពណ៌ខៀវដែលប៉ះពាល់ដល់ភ្នែកថែមទៀត។

ភាពខុសប្លែកពិសេសខុសពីគេ

កុំព្យូទ័រយួរដៃ Vivobook Pro 15 OLED នេះត្រូវបានឌីស្សាញក្នុងការជម្រុញអោយ Creators ក្នុងការបង្កើតនូវភាពខុសប្លែកពិសេសពីគេ។ អ្នកប្រើប្រាស់អាចធ្វើការជ្រើសរើសនូវពណ៌ Quiet Blue ឬ Cool Silver ទៅតាមចំណង់ចំណូលចិត្តរបស់គាត់។ វាក៏មានប្រើប្រាស់នូវឡូហ្គោ 3D ASUS ដ៏ទាក់ទាញបំផុតផងដែរ។

ផលិតភាពការងារកាន់តែងាយស្រួលជាងមុន

កុំព្យូទ័រយួរដៃ Vivobook Pro 15 OLED នេះត្រូវបានឌីស្សាញឡើងដែលធ្វើអោយជីវិតរបស់អ្នកកាន់តែមានភាពងាយស្រួលបំផុត។ បច្ចេកវិទ្យា WiFi 6 នេះអនុញ្ញាតអោយអ្នកប្រើប្រាស់ជាច្រើនអាចប្រើប្រាស់នូវ content នៅលើអនឡាញបានយ៉ាងត្រជាក់ភ្នែក  ហើយវាកាន់តែមានភាពងាយស្រួលថែមទៀតតាមរយៈបច្ចេកវិទ្យា ASUS WiFi Master Premium technology ដែលនៅក្នុងនោះក៏មានបច្ចេកវិទ្យា ASUS WiFi SmartConnect ផងដែរ។ សម្រាប់ ASUS WiFi SmartConnect នេះអាចធ្វើការជ្រើសរើសនូវ WiFi ដែលល្អខ្លាំងបំផុតនៅពេលដែលវាតភ្ជាប់ទំនាក់ទំនងនៅក្នុងចំណោម WiFi Signal ជាច្រើន។ បន្ថែមពីនេះទៀតនោះ វាក៏មានភ្ជាប់ជាមួយនឹង webcam privacy shield សម្រាប់ការពារសុវត្ថិភាពកាមេរ៉ារបស់អ្នក។ សម្រាប់ការពារសុវត្ថិភាពនៃការ Login ជាមួយនឹង  password នោះ វាក៏មានភ្ជាប់ជាមួយនឹងប្រព័ន្ធស្កេនក្រយ៉ៅដៃនៅលើប៊ូតុង Power ដែលអាចប្រើប្រាស់ក្នុងពេលជាមួយគ្នានៅក្នុង Windows Hello ថែមទៀត។

ការដាក់លក់ និងតម្លៃ

កុំព្យូទ័រ ASUS Vivobook Pro 15 OLED នេះអាចរកបាននៅក្នុងប្រទេសកម្ពុជានៅតាមហាងចែកចាយរបស់ក្រុមហ៊ុន ASUS ជាមួយនឹងតម្លៃចាប់ពី $829 ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទៅកាន់អ្នកតំណាងរបស់ក្រុមហ៊ុននេះនៅក្នុងប្រទេសកម្ពុជា៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

ដោយ ប៉េងលីន
មជ្ឈមណ្ឌលចែកចាយផ្លូវការ BYD បានបង្ហាញខ្លួនជាផ្លូវការនៅផ្លូវ 60m ផ្តល់ជូននូវបទពិសោធន៍ និងសេវាកម្មពេញលេញ សម្រាប់អតិថិជន

មជ្ឈមណ្ឌលចែកចាយផ្លូវការ BYD បានបង្ហាញខ្លួនជាផ្លូវការនៅផ្លូវ 60m ផ្តល់ជូននូវបទពិសោធន៍ និងសេវាកម្មពេញលេញ សម្រាប់អតិថិជន

ដោយ ប៉េងលីន
មជ្ឈមណ្ឌលតាំងបង្ហាញរថយន្ត BYD & Denza Flagship Center សម្ពោធជាផ្លូវការនៅរាជធានីភ្នំពេញ បើកទំព័រថ្មីនៃយុគសម័យធ្វើដំណើរឆ្លាតវៃ និងបៃតងនៅកម្ពុជា

មជ្ឈមណ្ឌលតាំងបង្ហាញរថយន្ត BYD & Denza Flagship Center សម្ពោធជាផ្លូវការនៅរាជធានីភ្នំពេញ បើកទំព័រថ្មីនៃយុគសម័យធ្វើដំណើរឆ្លាតវៃ និងបៃតងនៅកម្ពុជា

ដោយ ប៉េងលីន
ស៊ុនស៊ីម៉ិចកូ ប្រកាសចេញប្រូម៉ូសិនសម្រាប់ឱកាសចូលឆ្នាំចិន ផ្តល់ជូនអាំងប៉ាវសំណាងឆ្នាំថ្មី ២០២៦

ស៊ុនស៊ីម៉ិចកូ ប្រកាសចេញប្រូម៉ូសិនសម្រាប់ឱកាសចូលឆ្នាំចិន ផ្តល់ជូនអាំងប៉ាវសំណាងឆ្នាំថ្មី ២០២៦

ដោយ ប៉េងលីន
Air Cambodia បានបញ្ជាទិញយន្តហោះដឹកអ្នកដំណើរ Boeing 737 MAX ចំនួនដល់ទៅ 20 គ្រឿង

Air Cambodia បានបញ្ជាទិញយន្តហោះដឹកអ្នកដំណើរ Boeing 737 MAX ចំនួនដល់ទៅ 20 គ្រឿង

ដោយ ប៉េងលីន
 ASUS កាន់កាប់តំណែងជើងឯក AI PC ជាមួយការសម្ពោធ AMD Ryzen™ AI 400 Series មុនគេបង្អស់នៅកម្ពុជា

ASUS កាន់កាប់តំណែងជើងឯក AI PC ជាមួយការសម្ពោធ AMD Ryzen™ AI 400 Series មុនគេបង្អស់នៅកម្ពុជា

ដោយ ប៉េងលីន