no-alternative title
no-alternative title

ក្រុមហ៊ុន សាមសុង បានធ្វើការសម្ពោធផ្លូវការនូវកំពូលទូរទស្សន៍ Neo QLED 8K ឆ្នាំ 2022 និងការបង្ហាញផលិតផលអេឡិចត្រូនិកទំនើបៗជាច្រើន

កាលពីថ្ងៃទី 7 ខែឧសភា នៅសណ្ឋាគារណាហ្គាវើលដ៍ក្រុមហ៊ុន សាមសុង បានធ្វើការសម្ពោធផ្លូវការនូវវត្តមានកំពូលទូរទស្សន៍ស៊េរីចុងក្រោយសម្រាប់ឆ្នាំ 2022 ដ៏ឆ្លាតវៃ ស៊ីវីល័យ ទាន់សម័យ និងអស្ចារ្យបំផុតរបស់ខ្លួនម៉ូឌែល Neo QLED 8K និងបានដាក់តាំងបង្ហាញផលិតផលអេឡិចត្រូនិកទំនើបៗជាច្រើនមុខទៀត ដោយមានការស្វាគមន៍ចូលរួមពីសំណាក់ដៃគូជំនួញ អាជីវករចែកចាយបន្ត និងដៃគូសហការផ្សេងៗជាច្រើនទៀតផងដែរដើម្បីឱ្យពួកគាត់ទទួលបាននូវព័ត៌មានក៏ដូចជាបានឃើញផ្ទាល់នូវកំពូលផលិតផលទំនើបចុងក្រោយបំផុតសម្រាប់លក់ជូនអតិថិជនរបស់ខ្លួនទូទាំងប្រទេសផងដែរ។  

 

រូបភាពពាណិជ្ជកម្ម
no-alternative title

លោក ស្យុង គឿនលី នាយកគ្រប់គ្រងទូទៅ ក្រុមហ៊ុន សាមសុង ប្រចាំប្រទេសកម្ពុជាបានមានប្រសាសន៍ថា "យើងពិតជាមានសេចក្តីសោមនស្សរីករាយ និងរំភើបក្រៃលែងនៃការសម្ពោធជាផ្លូវការទូរទស្សន៍ Neo QLED 8K ស៊េរីឆ្នាំ 2022 នេះដែលជាទូរទស្សន៍ បានបង្កើតឡើងដោយបំពាក់នូវកំពូលបច្ចេកវិទ្យាទំនើបចុងក្រោយបង្អស់ដែលមានតែមួយក្នុ ងពិភពលោក ដោយផ្តល់នូវលក្ខណៈពិសេសអស្ចារ្យលើសពីការរំពឹងទុកជាច្រើនដែលលោកអ្នកស្មានមិនដល់!

ទូរទស្សន៍ Neo QLED 8K ស៊េរីឆ្នាំ 2022 នេះ បានបង្ហាញអ្វីដែលអស្ចារ្យលើសពីការមើលឃើញគ្រប់ទីកន្លែង និងផលិតឡើងយ៉ាងល្អឥតខ្ចោះបំផុតដើម្បីបង្ហាញនូវបទពិសោធន៍ដ៏អស្ចារ្យសម្រាប់អ្នកប្រើប្រាស់ទាំងអស់ទូទាំងពិភពលោក (Screens Everywhere. Screens for All)"។ 

 

ក្រៅពីការសម្ពោធកំពូលទូរទស្សន៍ដ៏អស្ចារ្យ Neo QLED 8K ឆ្នាំ 2022 ក្រុមហ៊ុន សាមសុង ក៏មានបង្ហាញនូវផលិតផលអេឡិចត្រូនិកទំនើបៗ ទាន់សម័យ យ៉ាងច្រើនសម្បូរបែបទៀតដូចជា៖ 

- ម៉ាស៊ីនត្រជាក់ 

- ទូរទស្សន៍ 

- ទូទឹកកក 

- ម៉ាស៊ីនបោកសម្លៀកបំពាក់ 

- ម៉ាស៊ីនបន្សុទ្ធខ្យល់ និងបរិក្ខារអេឡិចត្រូនិកផ្សេងៗទៀត…! 

 

ហើយខាងក្រោមនេះគឺជាលក្ខណៈពិសេសខ្លះៗដែលបានអភិវឌ្ឍឡើងយ៉ាងល្អឥតខ្ចោះសម្រាប់ Neo QLED 8K ឆ្នាំ 2022៖ 

* 14-bit Processing 

ផ្តល់នូវសាច់រូបភាពកាន់តែម៉ដ្ឋខៃ មិនថាស្ថិតនៅក្នុងស្ថានភាពពន្លឺតិច ឬច្រើនទេ យើងអាចមើលឃើញច្បាស់រហូតដល់តំណក់ទឹក ឬសរសៃរោមសត្វបានយ៉ាងច្បាស់ថែមទៀតផង!  

* 8K AI Upscaling 

ជាមួយបច្ចេកវិទ្យានៃបន្ទះឈីប Neural AI Quantum Processor 8K បើទោះបីជាលោកអ្នកកំពុង 

ទស្សនាវីដេអូចាស់ៗក៏ដោយក៏បច្ចេកវិទ្យានេះអាចនាំអារម្មណ៍លោកអ្នកឱ្យទទួលបានភាពអស្ចារ្យបានផងដែរ។ 

* Evolving Contents Discovery 

ជាមួយនឹង Samsung’s built-in Smart Hub អាចឱ្យអ្នកអាចបង្កើត Home Screen មួយដែលបង្ហាញពី Contents ចំណង់ចំណូលចិត្តរបស់អ្នកផងដែរ។  

* Best Gaming 

ផ្តល់នូវកំពូលបទពិសោធន៍ជាមួយការលេងហ្គេមឱ្យកាន់តែជក់ចិត្ត និងកាន់តែសប្បាយរីករាយបំផុតជាមួយនឹងការបង្ហាញចលនាហ្គេមបានកាន់តែរលូនជាងមុនដោយមិនរអាក់រអួលឡើយជាមួយនឹងការបង្ហាញកម្រិត 4K@120Hz, AMD FreeSync Premium Pro និងរន្ធដោត HDMI 2.1 ចំនួន 4 ទៀត! 

* Always On Voice (Instant Response / Smart Turn-on) 

មុខងារនេះឡូយ និងឆ្លាតវៃណាស់! មិនថាទូរទស្សន៍កំពុងបិទ ឬបើកនោះទេយើងនៅតែបញ្ជាឱ្យទូរទស្សន៍ចាំស្តាប់បញ្ជាជានិច្ច។ ដូចជា៖ បញ្ជាឱ្យម៉ាស៊ីនបូមធូលីស្វ័យប្រវត្តិដំណើរការសម្អាត, សួរពីអាកាសធាតុ, សួរពីម៉ោង, បញ្ជាឱ្យបិទ ឬ បើកទូរទស្សន៍, ធ្វើការ Search Video, បើកកម្មវិធី (Open Apps), តន្ត្រី (Sportify, Melon, Bugs) 

* Multi View មើលឃើញគ្រប់យ៉ាងក្នុងអេក្រង់តែមួយជាមួយនឹងបែបបទផ្សេងៗគ្នា 

អ្នកប្រើប្រាស់អាចពុះអេក្រង់ដើម្បីទស្សនាកម្មវិធីជាច្រើនក្នុងពេលតែមួយជាមួយមុខងារ Multi View ដល់ទៅ 4 អេក្រង់។ មិនតែប៉ុណ្ណោះទេ យើងក៏អាចធ្វើការកំណត់លើកម្រិតសំឡេងទៅតាមអេក្រង់នីមួយៗបានដែរ។    

ដូច្នេះចំពោះអតិថិជនដែលចង់បានផលិតផលក៏ដូចជាបរិក្ខារអេឡិចត្រូនិកទំនើបទាន់សម័យ និងស៊ីវីល័យបំផុតដែលធ្វើឱ្យការរស់នៅកាន់តែងាយស្រួលពោរពេញដោយផាសុកភាពសូមកុំភ្លេច សាមសុង គឺជាជម្រើសទី1 និងជាជម្រើសដ៏ល្អបំផុតសម្រាប់លោកអ្នក។ 

សម្រាប់ព័ត៌មានលម្អិតបន្ថែមសូមអញ្ជើញមកទស្សនាផលិតផលដោយផ្ទាល់ ឬតេស្តដោយផ្ទាល់ដៃនៅតាមហាងទំនើបចែកចាយផលិតផល សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុតទូទាំងប្រទេស ឬក៏អាចចូលទៅកាន់ Facebook: SamsungCambodia, IG: samsungcambodia, TikTok: samsungcambodia ឬក៏អាចធ្វើការទំនាក់ទំនងទៅកាន់ផ្នែកសេវាបម្រើអតិថិជន 24/7 ឥតគិតថ្លៃតាម រយៈទូរស័ព្ទលេខ៖ 1800-20 32 32!

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

ដោយ ប៉េងលីន
មជ្ឈមណ្ឌលចែកចាយផ្លូវការ BYD បានបង្ហាញខ្លួនជាផ្លូវការនៅផ្លូវ 60m ផ្តល់ជូននូវបទពិសោធន៍ និងសេវាកម្មពេញលេញ សម្រាប់អតិថិជន

មជ្ឈមណ្ឌលចែកចាយផ្លូវការ BYD បានបង្ហាញខ្លួនជាផ្លូវការនៅផ្លូវ 60m ផ្តល់ជូននូវបទពិសោធន៍ និងសេវាកម្មពេញលេញ សម្រាប់អតិថិជន

ដោយ ប៉េងលីន
មជ្ឈមណ្ឌលតាំងបង្ហាញរថយន្ត BYD & Denza Flagship Center សម្ពោធជាផ្លូវការនៅរាជធានីភ្នំពេញ បើកទំព័រថ្មីនៃយុគសម័យធ្វើដំណើរឆ្លាតវៃ និងបៃតងនៅកម្ពុជា

មជ្ឈមណ្ឌលតាំងបង្ហាញរថយន្ត BYD & Denza Flagship Center សម្ពោធជាផ្លូវការនៅរាជធានីភ្នំពេញ បើកទំព័រថ្មីនៃយុគសម័យធ្វើដំណើរឆ្លាតវៃ និងបៃតងនៅកម្ពុជា

ដោយ ប៉េងលីន
ស៊ុនស៊ីម៉ិចកូ ប្រកាសចេញប្រូម៉ូសិនសម្រាប់ឱកាសចូលឆ្នាំចិន ផ្តល់ជូនអាំងប៉ាវសំណាងឆ្នាំថ្មី ២០២៦

ស៊ុនស៊ីម៉ិចកូ ប្រកាសចេញប្រូម៉ូសិនសម្រាប់ឱកាសចូលឆ្នាំចិន ផ្តល់ជូនអាំងប៉ាវសំណាងឆ្នាំថ្មី ២០២៦

ដោយ ប៉េងលីន
Air Cambodia បានបញ្ជាទិញយន្តហោះដឹកអ្នកដំណើរ Boeing 737 MAX ចំនួនដល់ទៅ 20 គ្រឿង

Air Cambodia បានបញ្ជាទិញយន្តហោះដឹកអ្នកដំណើរ Boeing 737 MAX ចំនួនដល់ទៅ 20 គ្រឿង

ដោយ ប៉េងលីន
 ASUS កាន់កាប់តំណែងជើងឯក AI PC ជាមួយការសម្ពោធ AMD Ryzen™ AI 400 Series មុនគេបង្អស់នៅកម្ពុជា

ASUS កាន់កាប់តំណែងជើងឯក AI PC ជាមួយការសម្ពោធ AMD Ryzen™ AI 400 Series មុនគេបង្អស់នៅកម្ពុជា

ដោយ ប៉េងលីន