នៅថ្ងៃទី 08 ខែឧសភាឆ្នាំ 2022 នេះ ក្រុមហ៊ុន Xiaomi ប្រចាំនៅកម្ពុជា សហការជាមួយនិង Tech-Zone បានប្រកាសបើកសម្ពោធជាផ្លូវការនូវហាងថ្មីមួយទៀតគឺ Tech-Zone Chamkar Doung ដែលជាសាខាថ្មីមួយទៀតរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា។ សាខាថ្មីនេះ គឺមានទីតាំងស្ថិតនៅតាមបណ្តាយផ្លូវ 217 (ផ្លូវចំការដូង) និងស្ថិតនៅក្នុងសង្កាត់ដង្កោរ ខណ្ឌដង្កោររាជធានីភ្នំពេញ។
ព្រឹត្តិការណ៍សម្ពោធនៅថ្ងៃនេះ គឺទទួលបាននូវការអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់បំផុតពីសំណាក់លោក Peaker Gao ដែកជានាយកគ្រប់គ្រង Xiaomi ប្រចាំប្រទេសកម្ពុជា រួមជាមួយនិងលោក ជូ ចិន្តា អគ្គនាយក ធិច ហ្សូន គ្រុប ហើយព្រមទាំងវត្តមានអញ្ជើញចូលរួមរបស់លោក លោកស្រី និងភ្ញៀវកិត្តិយស រួមជាមួយនិង mi fan និងដៃគូសហការរបស់ Xiaomi ជាច្រើនរូបថែមទៀតផង។
នៅក្នុងព្រឹត្តិការណ៌នេះក៏មានពិធីកាត់ខ្សែបូរ ដែលមានការចូលរួមពីថ្នាក់ដឹកនាំជាច្រើនរូបផងដែរ ហើយឆ្លៀតនៅក្នុងឱកាសនោះ លោក លោក ជូ ចិន្តា អគ្គនាយក ធិច ហ្សូន គ្រុប បានមានប្រសាសន៍ថា លោកពិតជាមានសេចក្តីសប្បាយរីករាយយ៉ាងខ្លាំងចំពោះវត្តមានរបស់លោក លោកស្រី ដែលបានចូលរួមក្នុងកម្មវិធីបើកសម្ពោធជាផ្លូវការនេះ ហើយមានមោទនភាពដែលបាននាំយកផលិតផល្អ គុណភាពខ្ពស់ តម្លៃសមរម្យ និងមានបច្ចេកវិទ្យាទំនើបទាន់សម័យ មកកាន់តំបន់ចំការដូង ដែលនេះ ជាតំបន់មានសក្តានុពលខ្លាំង និងមានការអភិវឌ្ឍឆាប់រហ័សក្នុងរយៈកាលចុងក្រោយនេះ។
សូមជំរាបថា Tech-Zone Group គឺជាជាក្រុមហ៊ុនលក់ នឹងផ្គត់ផ្គង់ គ្រឿងបរិក្ខារឆ្លាតវៃក្នុងគេហដ្ឋាន និង សម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ ពី Xiaomi , Amazfit, IMILAB, KIESLECT និង 70mai ។ បង្កើតនៅខែ មេសា ឆ្នាំ 2015 ដោយ ស្ថាបនិក 5 នាក់ ។ មកដល់ពេលនេះ គឺ មាន 7 សាខាហើយ រួមមានដូចជា Tech-Zone គិរីរម្យ, Mi Home Santhormok, Mi Home Stung Mean Chey, Mi Home Chbar Ampov, Mi Home CamKo, Mi Zone - Bokor និងសាខាទី 7 គឺ Tech-Zone ចំការដូង។ ហើយ សប្ដាហ៍ក្រោយ សាខាថ្មី មួយទៀត ក៏នឹងត្រូវ បើកសម្ពោធជាផ្លូវការដែរ ត្រូវជា សាខាទី 8 របស់យើងនៅ ផ្សារ ឈូក មាស ។
Tech-Zone Chamkar Doung ប្តេជ្ញាផ្តល់សេវាកម្មល្អ ឆាប់រហ័ស និងងាយស្រួលបំផុតជូនដល់អតិថិជនទាំងអស់។ ហើយជាមួយនិងថ្ងៃបើកសម្ពោធនេះដែរ ហាង Tech-Zone Chamkar Doung ក៏នឹងមានការផ្តល់ជូនជាពិសេសដល់អតិថិជនគ្រប់រូបផងដែរ។ សូមរួសរាន់មកទទួលបាននូវកាដូពិសេសនេះទាំងអស់គ្នា។
សូមជំរាបថា ក្រុមហ៊ុន Xiaomi បានបង្កើតកិត្តិនាមរបស់ខ្លួនលើទីផ្សារអន្តរជាតិអស់រយះពេល 12 ឆ្នាំ គិតត្រឹមឆ្នាំ 2022 នេះ ដោយក្រុមហ៊ុនបានបំពេញនូវតម្រូវការដល់អតិថិជន រាប់រយលាននាក់ នៅទូទាំងសកលលោក តាមរយះការបង្កើតផលិតផលបច្ចេកវិទ្យាទំនើប និង eco system ដ៏ឆ្លាតវៃ មានដូចជា ទូរស័ព្ទ និងផលិតផល smart home និងផលិតផលជាច្រើនទៀតជាងបីពាន់មុខ ដែលធ្វើឲ្យជីវិត មានភាពងាយស្រួល និងទាន់សម័យ ( Xiaomi Smart Life Made Simple )។
នៅក្នុងឱកាសនោះដែរ លោក Peaker Gao នាយកគ្រប់គ្រង Xiaomi ប្រចាំប្រទេសកម្ពុជា បានសំដែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះភ្ញៀវកិត្តិយសទាំងអស់គ្នា ដែលបានអញ្ជើញចូលរួមនៅក្នុងព្រឹត្តិការណ៍នេះ ហើយនិងចូលរួមអបអរសាទរដល់ Tech-Zone Chamkar Doung នៅក្នុងឱកាសបើកសម្ពោធផ្លូវការសាខាថ្មីនេះផងដែរ។
លោកក៏បានថ្លែង អំណរគុណដល់ ធិច ហ្សូន គ្រុប ដែលជឿជាក់លើផលិតផល របស់ Xiaomi តាំងពីចាប់ផ្តើមអាជីវកម្មដំបូង រហូតដល់សព្វថ្ងៃនេះ ។ Xiaomi បានសន្យាថា នឹងបន្តខិតខំបន្ថែមទៀតក្នុងការនាំមកនូវបច្ចេកវិទ្យាដែលមានការច្នៃប្រឌិតថ្មីបំផុតសម្រាប់អ្នករាល់គ្នាដែលមានគុណភាពល្អ និងតម្លៃ។ ក៏លោកបានថ្លែងអំណរគុណចំពោះអ្នកគាំទ្រ និងដៃគូរបស់យើងដែលបានគាំទ្រ និងទុកចិត្តយ៉ាងខ្លាំងទៅលើក្រុមហ៊ុននិងផលិតផលរបស់យើង។ បើគ្មានអ្នកទេ យើងនឹងមិនមានថ្ងៃនេះទេ។